សកម្មជន​តស៊ូ​មតិ​ទាមទារ​សេរីភាព​ ​និង​លើកស្ទួយ​សិទ្ធិ​ការងារ​ ​នៅ​លើទឹក​ដី​កម្ពុជាក្រោម​ ​សាងផ្នួស​បួស​ជា​ព្រះសង្ឃ​

0 101

ដោយ ស៊ឺន ចែងចើន

​សកម្មជន​ ​ដែល​សកម្ម​ធ្វើការងាខាងរ​ផ្នែក​សិទ្ធិមនុស្ស​ ​សិទ្ធិ​ជនជាតិ​ដើម​ ​និង​លើក​ក​ម្ពស់​សិទ្ធិ​មូលដ្ឋាន​របស់​កម្មករ​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​គឺ​ ​លោក​ យឿ​ង​ខា​យ​ ​នៅ​រសៀល​ថ្ងៃ​ទី​ ​៥​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​៣​ ​បាន​សម្រេច​ចិត្ត​ចូល​សាងផ្នួស​បួស​ជា​ព្រះសង្ឃ​ ​ដើម្បី​ភ្ជាប់​និស្ស័យ​ជាមួយ​ព្រះពុទ្ធសាសនា​ ក្នុងខណ្ឌសីមា នៃ វត្ត​មង្គល​បុរី​ទ្រនុំ​សេក​ ​ខេត្ត​លង់​ហោរ ។​

ពិធីបំបួសនាគ ។ រូបៈ ផ្តល់ឲ្យ
ពិធីបំបួសនាគ ។ រូបៈ ផ្តល់ឲ្យ

​សកម្មជន​សិទ្ធិមនុស្ស​ ​និង​ការងារ​ ​លោក​ យឿ​ង​ ខា​យ​ ​ឲ្យ​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​ដឹង​ក្រោយ​ពី​កោរសក់​រួច​ ​ថា​ ​កា​របួស​នេះ​ ​ក្នុង​បំណង​ ​ដើម្បី​តបស្នងសងគុណ​ដល់​អ្នកមានគុណ​ ​គឺ​ឪពុក​ម្ដាយ​របស់​លោក​ ​និង​បួស​ទៅតាម​ប្រពៃណី​របស់​ខ្មែរក្រោម​ ​ដែល​មាន​មក​តាំងពី​បុរាណកាល​ ​គឺ​កូនប្រុស​ត្រូវ​សាងផ្នួស​ ​បួស​ជា​ភិក្ខុ​ ​ឬ​សាមណេរ​ ​ដូច​ដូនតា​បាន​លើកឡើង​ ​ថា​ ​បួស​ជា​សាមណេរ​សងគុណ​ម្ដាយ​ ​ហើយ​បួសភិក្ខុ​សងគុណ​ឪពុក​ ​។​ ​គោលបំណង​របស់​យុវជន​ខ្មែរក្រោម​រូប​នេះ​ ​លើកឡើង​ទៀត​ថា​ ​ក្រៅពី​សងគុណ​ដល់​ម៉ែ​ឪ​តាមរយៈ​កា​របួស​នេះ​ ​លោក​ក៏​មានបំណង​ចូល​មក​បួស​ជា​ព្រះសង្ឃ​ ​ដើម្បី​រៀន​ធម៌​ ​និងច្បាប់​នានា​ពី​ព្រះសង្ឃ​ ​ព្រមទាំង​សិក្សា​តាម​បែបអប់រំ​ នៃ ផ្លូវ​ព្រះពុទ្ធសាសនា​ ​ដើម្បី​ហាត់​ពត់​លត់ដំ​ផ្លូវចិត្ត​ ​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ ​នៅ​ក្នុង​សង្គម​កម្ពុជាក្រោម​ ​នៅពេលអនាគត​ ​។​

​នៅ​ពេល​សួរ​ថា​ ​តើ​លោក​បួស​ក្នុងរយៈពេល​វែង​ ​ឬ​ខ្លី​ ​យុវជន​ យឿ​ង​ ខា​យ​ ​ឆ្លើយ​យ៉ាង​ខ្លី​ថា​ ​«​តាម​ឧបនិស្ស័យ​»​ ​។​

ពិធីសូមខមាទោស ចំពោះអ្នកមានគុណ ។ រូបៈ ផ្តល់ឲ្យ
ពិធីសូមខមាទោស ចំពោះអ្នកមានគុណ ។ រូបៈ ផ្តល់ឲ្យ

​សូម​បញ្ជាក់​ថា​ ​យុវជន​ យឿ​ង​ ខា​យ​ ​កើត​នៅ​ឆ្នាំ​ ​១​៩​៩​៤​ ​ក្នុងស្រុក​ជ្រោយ​ញ​ ​ខេត្ត​ឃ្លាំង​ ​ដែនដី​កម្ពុជាក្រោម​ ​។​ ​យុវជន​រូប​នេះ​ ​រៀន​បានតែ​ត្រឹមតែ​ថ្នាក់​ទី​ ​១​០​ ​នៃ​ ​សាលា​សកល​របស់​វៀតណាម​ ​ហើយ​លោក​ឈប់​រៀន​ក្នុង​វ័យ​ ​១​៥​ ​ឆ្នាំ​ ​ដោយ​ទៅ​ធ្វើការ​ស៊ីឈ្នួលគេ​ជាបន្តបន្ទាប់​ ​។​ ​ក្រោយមក​ ​ឪពុក​ម្ដាយ​របស់​យុវជន​ យឿ​ង​ ខា​យ​ ​បាន​ហៅ​មក​រស់នៅ​ ​និង​ធ្វើការ​ ​នៅ​ខេត្ត​ត្រពាំង​ចង្វា​ (​ដូន​ណៃ) ​រហូតមកដល់​ថ្ងៃ​ ​ដែល​លោក​សម្រេច​ចិត្ត​ចូល​សាងផ្នួស​ ​។​

​បន្ទាប់ពី​បាន​មក​ធ្វើការ​ ​នៅ​ខេត្ត​ត្រពាំង​ចង្វា​ ​មិនយូរប៉ុន្មាន​យុវជន​ យឿ​ង​ ខា​យ​ ​បាន​សិក្សា​ ​និង​យល់​ដឹង​ពី​សិទ្ធិ​ការងារ​ ​ហើយក៏​មើលឃើញ​ថា​ ​កម្មករ​ជាច្រើន​ត្រូវ​បាន​ថៅកែ​រើសអើង​ ​និង​រំលោភ​សិទ្ធិ​ការងារ​ជាបន្តបន្ទាប់​ព្រមទាំង​ទទួលរង​ការ​ជេរប្រមាថ​ជាច្រើន​ ​។​ ​លោក​ថា​ ​កម្មករ​ខ្មែរក្រោម​ ​ត្រូវ​បាន​ថៅកែ​រោងចក្រ​ ​បង្ខំ​ឱ្យ​ធ្វើការងារ​បន្ថែម​ម៉ោង​ ​លើស​កំណត់​តាមច្បាប់​ការងារ​វៀតណាម​ ​ហើយ​ថៅកែ​វៀតណាម​ ​ក៏​មិន​អនុញ្ញាត​ឱ្យ​ខ្មែរក្រោម​ ​បាន​ឈប់​សម្រាក​បុណ្យជាតិ​ខ្មែរក្រោម​សំខាន់​ៗ​ ​ដូចជា​ ​បុណ្យ​សែនដូនតា​ ​និង​បុណ្យចូលឆ្នាំ​ថ្មី​ជាដើម​ ​។​ ​ដោយសារតែ​អាជ្ញាធរ​ ​នៃ​ ​របរ​ប​អាណានិគម​យួន​ ​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ជនជាតិ​ដើម​ខ្មែរក្រោម​ ​និង​រំលោភ​សិទ្ធិ​ការងារ​ ​និង​សិទ្ធិ​ដទៃទៀត​ ​ទើប​យុវជន​ខ្មែរក្រោម​ ​លោក​ យឿ​ង​ ខា​យ​ ​បាន​ស្ម័គ្រចិត្ត​ធ្វើការងារ​លើកស្ទួយ​សិទ្ធិមនុស្ស​ ​សិទ្ធិ​ការងារ​ ​និង​សិទ្ធិ​បញ្ចេញមតិ​របស់​កម្មករ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​លើទឹក​ដី​កម្ពុជាក្រោម​ ​។​

សាមណេរ យឿង ខាយ ថតរូបអស្សាវរីយ៍ជាមួយញោមប្រុស និងញោមស្រីរបស់ព្រះអង្គ ។ រូបៈ ផ្តល់ឲ្យ
សាមណេរ យឿង ខាយ ថតរូបអស្សាវរីយ៍ជាមួយញោមប្រុស និងញោមស្រីរបស់ព្រះអង្គ ។ រូបៈ ផ្តល់ឲ្យ

​ទាក់ទង​នឹង​ការចូលរួម​កិច្ចការ​សង្គម​កម្ពុជាក្រោម​ ​យុវជន​ យឿ​ង​ ខា​យ​ ​បាន​ប្រើប្រាស់​មធ្យោបាយ​ជា​សំខាន់​ ​គឺ​ការ​ផ្សព្វផ្សាយ​តាមរយៈ​បណ្ដាញ​សង្គម​ ​ដោក​លោក​ធ្វើការ​ចែកចាយ​សៀវភៅ​ ​ឯកសារ​ ​ប្រវត្តិសាស្ត្រ​ ​និង​ច្បាប់​ការងារ​ ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ប្រើប្រាស់​ជា​ដើមទុន​ ​ដើម្បី​ធ្វើការ​តស៊ូ​មតិ​ ​ដោយ​អហិង្សា​ ​។​ ​ក្នុង​ការ​ង្ហាត់​បង្ហាញ​ ​ពី​សិទ្ធិ​ ​និង​ចំណេះ​ដឹង​ផ្សេងៗ​ ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​ឲ្យ​ចេះ​ងើបឡើង​តស៊ូ​មតិ​ ​ដោយ​អហិង្សា​នេះ​ហើយ​ ​ទើប​ជា​ជារឿយៗ​ ​លោក​ត្រូវ​រង​ទទួលរង​ការ​គំរាមកំហែង​ ​និង​ការ​កោះហៅ​ទៅ​សួរនាំ​ជាបន្តបន្ទាប់​ ​ពីសំណាក់​អាជ្ញាធរ​វៀតណាម​ ​។​

​យុវជន​ យឿ​ង​ ខា​យ​ ​ប្ដេជ្ញា​ថា​ ​ទោះបី​លោក​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធ​នាគា​រ​ក៏ដោយ​ ​ក៏​លោក​នឹង​នៅតែ​បន្ត​ធ្វើការងារ​ជួយ​កម្មករ​ខ្មែរក្រោម​ ឱ្យ​ជៀស​ផុត​ពី​រំលោភ​សិទ្ធិ​ការងារ​ ​៕

Leave A Reply

Your email address will not be published.