សកម្មជន​ការពារ​ធនធានធម្មជាតិ ត្រូវបាន​រដ្ឋាភិបាល​ខ្មែរ​បណ្ដេញចេញ​

56

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅវេលា​ម៉ោង ៨ និង ៣២ នាទី យប់​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៥ សកម្មជន​ការពារ​ធនធានធម្មជាតិ​នៅ​ប្រទេស​កម្ពុជា លោក អា​ឡិ​ក ត្រូវបាន​សមត្ថកិច្ច​ខ្មែរ​ចាប់ខ្លួន​បញ្ជូនទៅ​ប្រទេស​ដើមកំណើត​របស់ខ្លួន​វិញ​ហើយ ។​

​យោងតាម​សារ​ទូរស័ព្ទ​មួយ​ដែល លោក អា​ឡិ​ក បាន​ផ្ញើ​ចេញ​នៅវេលា​ម៉ោង ៨ និង ៣២ នាទី យប់​ទៅកាន់​កាសែត​ភ្នំ​ពេញ​ប៉ុស្តិ៍ រូបលោក​បាន​បញ្ជាក់ថា បាន​បញ្ជាក់ថា​៖

“​នៅពេលនេះ កំពុងតែ​នៅក្នុង​យន្តហោះ​ត្រៀមខ្លួន​ជា​ស្រ​ច​ដើម្បី​ចេញដំណើរ​ទៅ Madrid [​ប្រទេស​អេ​ស្ប៉ា​ញ​] ដោយ​ឥតគិតថ្លៃ ។ អស្ចារ្យណាស់ ! ព្រះរាជាណាចក្រ​អ​ច្ឆា​រិ​យៈ​” ។​

​ការបញ្ជូន លោក អា​ឡិ​ក ចេញពី​ប្រទេស​កម្ពុជា​នេះ ធ្វើឡើង​បន្ទាប់ពី ស្ថាបនិក​ចលនា​មាតា ធម្មជាតិ លោក អា​ឡិ​ក​ហ្ស​ង់​ដ្រូ ហ្គ​ន់​ហ្សា​ឡេស ដេ​វិត​សឹ​ន (Alejandro Gonzalez Davidson) ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅវេលា​ម៉ោង ១ និង ៣០ នាទី​រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ នា​ភោជនីយដ្ឋាន​មួយ​ក្បែរ​មាត់ទន្លេ ជិត​ផ្សារ​រាត្រី ។​

​មូលហេតុ​នៃ​ការបណ្ដេញចេញ​នេះ ក្រសួងមហាផ្ទៃ បាន​លើកឡើងថា លោក អា​ឡិ​ក បាន ប្រព្រឹត្ត​ខុស​នឹង​លក្ខន្តិកៈ​របស់​អង្គការ​មាតា​ធម្មជាតិ ដែល​តម្កល់ទុក​ក្នុង​ក្រសួងមហាផ្ទៃ ដោយ​ញុះញង់​ប្រជាពលរដ្ឋ​បិទផ្លូវ​សាធារណៈ និង​មិន​ឲ្យ​ក្រុមការងារ​របស់​អាជ្ញាធ​រ​ចុះ​ជួប​ប្រជាពលរដ្ឋ ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង ។​

​ទិដ្ឋាការ​ស្នាក់នៅ​កម្ពុជា របស់លោក​បាន​ផុតកំណត់​កាលពី​ថ្ងៃទី ២០ ខែកុម្ភៈ មុន​ការបណ្ដេញ​ចេញបី​ថ្ងៃ ។ ថ្មីៗ​នេះ លោក អា​ឡិ​ក ដែលមាន​សញ្ជាតិ​អេ​ស្ប៉ា​ញ ព្យាយាម​សុំ​បន្ត​ទិដ្ឋាការ​ពី​រដ្ឋាភិបាល លោក ហ៊ុន សែន ដែរ ដើម្បី​សុំ​ស្នាក់នៅ​បន្តការងារ​នៅ​កម្ពុជា ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​បដិសេធ ។​

លោក Alex នេះកំពុងធ្វើដំណើរលើយន្តហោះ ។ រូបថត នគរវត្ត
លោក អាឡិក កំពុងអង្គុយនៅក្នុងយន្តហោះ ត្រៀមចេញដំណើរ ។ រូបថត នគរវត្ត

ការចាប់ខ្លួន​សកម្មជន​បរិស្ថាន​រូបនេះ​ធ្វើឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយពី​លោក ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ដែល​កាន់អំណាច​ជាង ៣០ ឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា បាន​ប្រតិកម្ម​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ចំៗ​លើ លោក អា​ឡិ​ក និង​ប្រតិកម្ម​ចំពោះ​ការស្វែងរក​អន្តរាគមន៍​របស់​គណ​បក្ស​ជំទាស់​រួមទាំង​ប្រតិកម្ម​របស់​សង្គម​ស៊ីវិល ដើម្បី​គាំពារ​ឲ្យ​លោក​អា​ឡិ​ក​អាច​បន្ត​ ស្នាក់នៅ​កម្ពុជា បន្តទៀត ។ ការបញ្ចេញ ប្រតិកម្ម​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​ទំនងជា​បង្កប់​ដោយ​ការដាក់​បញ្ជា​ផងដែរ ។​

​លោក ហ៊ុន សែន បាន​ថ្លែងថា​៖

«​ក្រសួងមហាផ្ទៃ​គេ​ទន់ភ្លន់​អស់​ប៉ុណ្ណឹង​ហើយ ។ ដូច្នេះ​យើង​ចេញ​(​ពី​ប្រ​ទស​កម្ពុជា​)​សិន​ទៅរួច​ហើយ​ចំ​ត្រឡប់មកវិញ​។ មាន​ទៅ​ទាស់ខុស​អី ។ ចាំបាច់​បង្កើត​ឲ្យ​មាន​ស្ថានភាព​បែបនេះ​ធ្វើ​អ្វី​? ស្ថានភាព​បែបនេះ​គឺ​បានសេចក្តីថា​កាលណា​គេ​បណ្តេញចេញ​ហើយ​ត្រូវ​ចូលក្នុង​បញ្ជីខ្មៅ​គឺ​ចប់​ហើយ​។ ឯកឧត្តម ស ខេង មុខជា​ធ្វើ​ភារកិច្ច​របស់គាត់​ហើយ ។ តាម​ដឹង​។​»

​លោក លោក អា​ឡិ​ក ជា​ជនជាតិ​អេ​ស្ប៉ា​ញ ដែល​បានរស់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​អស់​រយៈពេល​១២ ឆ្នាំ ហើយ​ជា​អ្នក​ដែល​អាច​និយាយ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់ជំនាញ​នោះ បាន​ដឹកនាំ​ធ្វើ​សកម្មភាព​ជាច្រើន ប្រឆាំងនឹង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​ស្ទឹង​អា​រ៉ែ​ង​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​Sinohydro របស់​ប្រទេស​ចិន ដែល​លោក​អះអាងថា គឺជា​ជង្រុក​ធនធានធម្មជាតិ និង​ជីវចម្រុះ​ធំ​បំផុត​ចុងក្រោយ​គេ​នៅ​តំបន់​អាស៊ី ។​

​អ្នក​បរិស្ថាន​រូបនេះ​ធ្លាប់បាន​អះអាងថា ខ្លួន​នឹងមិន​ព្រម​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទេ ដោយ​គាត់​បានដាក់​ការខ្លួន​ថា ជា​ជនជាតិខ្មែរ​និង​ដើម្បី​ការគាំទ្រ​ដល់​ការការពារ​ធនធានធម្មជាតិ​នៅ​តំបន់​អា​រ៉ែ​ង ៕​

Comments are closed.