ក្រុម​យុវ​ជន​សហ​ព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម ប្រ​កាស​កម្មវិ​ធី​ប្រ​កួត​ប្រ​ជែង​រចនាឡូហ្គូអាវយឺត​ខ្មែរ​ក្រោម

281

ដោយ ស៊ឺន ចែងចើន| VOKK

​គណៈកម្មាធិការ​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) ទើបតែ​ចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការប្រកួត​ការរចនា​រូប សម្រាប់​បោះពុម្ព​អាវយឺត​របស់ខ្លួន ក្រោម​ប្រធានបទ «​ការធ្វើ​ឲ្យ​រស់​ឡើងវិញ​នូវ​អត្តសញ្ញាណ​ខ្មែរក្រោម តាមរយៈ​ការអនុវត្ត​លើ​សេចក្តីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម​» ។

អាវយឺតគំរូ
អាវយឺតគំរូ

​យោងតាម​សេចក្ដីជូនដំណឹង​មួយ​ចេញផ្សាយ​ នៅលើ​ទំព័រហ្វេសប៊ុក​របស់​ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានប្រកាសថា រូប​ប​ភាព​រចនា​ដែល​ជាប់​ជម្រើស សម្រាប់​យកមកបោះពុម្ព​លើ​អាវយឺត​ឆ្នាំនេះ នឹង​ទទួលបាន​រង្វាន់ជាទឹក​​ប្រាក់​ចំនួន $១០០ និង​ចែកជូន​​អាវយឺត ដែលជា​ការ​រចនា​រប​ស់​អ្នកឈ្នះ ពី​ការប្រកួត​នេះ​ផង ។​

​សេចក្ដីជូនដំណឹង​នេះ បានបញ្ជាក់ពី​លក្ខណៈវិនិច្ឆ័យ​នៃ​រូបភាព​រចនា​មាន​ដូចខាងក្រោម ៖

  • ១. រូបភាព​រចនា​ត្រូវមាន​អក្សរ “Khmer Krom” ឬ​ត្រូវមាន​ជាប់ទាក់ទង នឹង​អត្ត​ស​ញ្ញណ​របស់​ខ្មែរក្រោម ។​
  • ២. រូបភាព​រចនា​អាចមាន​រូបភាព​ទង់ជ័យ​ខ្មែរក្រោម ឬ​រូបភាព​ដែល​បង្ហាញ​ពីស​ញ្ញា​តំណាង​របស់​ខ្មែរក្រោម (​តែ​ក៏​មិន​ចំ​បាច់ នោះទេ​) ។​
  • ៣. រូបភាព​ដែល​រចនា​ត្រូវធ្វើ​ឲ្យ​ប៉ុន​ទ្រង់ទ្រាយ ឬ​ប្លង់​ដែលមាន​រូបភាព​ជា​គំរូ​ភ្ជាប់​មក ដូចខាងខាងក្រោមនេះ ។​
  • ៤. រូបភាព​រចនា​ត្រូវតែ​សម នឹង​ប្រធានបទ​គឺ «​ការធ្វើ​ឲ្យ​រស់​ឡើងវិញ​នូវ​អត្តសញ្ញាណ​ខ្មែរក្រោម តាមរយៈ​ការអនុវត្ត​លើ​សេចក្តីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម​» ។​

=> ថ្ងៃ​ផុតកំណត់​៖ ថ្ងៃអាទិត្យ​ទី ២៦ ខែមីនា ២០១៧
=> សូម​ផ្ញើ​ការ​រចនា​របស់​អ្នក​មក​អ៊ី​ម៉ែ​ល​៖ kkfyc.group@gmail.com

​សូម​មាន​សំណាងល្អ​!
————————-
**Announcing a new t-shirt design competition**
———————————————————–
*Winner takes $100.00 and free t-shirt with your design*

This Year’s Theme:
“Revitalization of our Khmer -Krom identity through the implementation of UNDRIP”.

Submission Deadline: Sunday 26th March
Same rules apply: Interested artists please submit your design to kkfyc.group@gmail.com

Rules & Criteria: Please include a picture like a flag or KKF logo to represent Khmer-Krom.

  • 1. The design must include the words “Khmer-Krom” or be related to the Khmer-Krom identity.
  • 2. The design can include our flag or the logo, something related to the KKF, but does not have to
  • 3. The design must fit on the template provided.

*** សូមបញ្ជាក់ថា រូបភាព​រចនា ដាក់​ប្រធានបទ​ជា​ភាសា​អង់គ្លេស “Revitalization of our Khmer -Krom identity through the implementation of UNDRIP”.

Comments are closed.