​យុវជន​ខ្មែរក្រោម​ម្នាក់ទៀត​ ​ត្រូវ​អាជ្ញាធរ​វៀតណាម​ ​ឃាត់ខ្លួន​ពី​បទ​ទាក់ទង​ខ្មែរក្រោម​ ​នៅ​ក្រៅ​ប្រទេស​

0 278

​ដោយ​ ស៊ឺ​ន​ ​ចែង​ចើ​ន​

​យុវជន​ខ្មែរក្រោម​ម្នាក់​ ​ត្រូវ​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​១​៨​ ​ខែកុម្ភៈ​ ​នេះ​ ​បាន​ចុះ​មក​ឃាត់ខ្លួន​ភ្លាម​ៗ​ ​ដល់​ក្នុង​ផ្ទះ​ ​ដោយ​ពុំ​មានការ​បង្ហាញ​លិខិត​ស្នាម​អ្វី​ឡើយ​ ​។​ ​ការ​ឃាត់ខ្លួន​សកម្មជន​ខ្មែរក្រោម​ជាបន្តបន្ទាប់​នេះ​ ​កើតឡើង​ ​ដោយសារតែ​ពួកគេ​ប្រើប្រាស់​បណ្ដាញ​សង្គម​ ​ដើម្បី​សំដែង​មតិ​ ​និង​តស៊ូ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​។​

យុវជន យ័ញ សេត
យុវជន យ័ញ សេត

​យុវជន​ ​យ័​ញ​ ​សេត​ ​ដែល​សកម្ម​ខាង​ផ្នែក​វប្បធម៌​សិល្បៈ ​ត្រូវ​បាន​សមត្ថកិច្ច​វៀតណាម​ ​ឃាត់ខ្លួន​នៅចំពោះមុខ​ឳពុក​ម្តាយ​ ​រួច​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ស៊ើប​អង្កេត​ខេត្ត​ឃ្លាំង​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​១​៨​ ​ខែកុម្ភៈ​ ​ដោយ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ជាក់លាក់​ណាមួយ​នោះ​ទេ​ ​។​

​ព្រះតេជព្រះគុណ​ ​យ​័​ញ​ ​ផល្លា​ ​ត្រូវជា​បងប្រុស​បង្កើត​របស់​យុវជន​ ​យ័​ញ​ ​សេត​ ​ឲ្យដឹង​ថា​ ​នៅ​វេលា​ម៉ោង​ ​៩​ ​ព្រឹក​ ​ថ្ងៃ​ទី​ ​១​៨​ ​ខែកុម្ភៈ​ ​សមត្ថកិច្ច​ចម្រុះ​វៀតណាម​ ​បាន​ចុះទៅ​ឃាត់ខ្លួន​ប្អូនប្រុស​របស់​ព្រះអង្គ​ ​និង​នាំមក​បំភ្លឺ​នៅ​ខាង​ស្រុក​ជ្រោយ​ញ​ ​បន្ទាប់មក​បាន​បញ្ជូន​បន្ត​ទៅ​សួរនាំ​ ​នៅ​ការិយាល័យ​នគរបាល​ខេត្ត​ឃ្លាំង​តែម្ដង​ ​។​ ​ព្រះអង្គ​បន្ត​ថា​ ​ក្រុម​គ្រួសារ​ ​កំពុងតែ​បារម្ភ​ពី​សុខទុក្ខ​យុវជន​ ​យ័​ញ​ ​សេត​ ​ដោយសារ​ពួកគេ​មិនទាន់​ទទួល​ដំណឹង​ផ្លូវការ​ណាមួយ​ ​ពី​អាជ្ញាធរ​វៀតណាម​ ​ជុំវិញ​ការ​ដោះលែង​មកវិញ​នៅឡើយ​ទេ​ ​គិត​ត្រឹម​ម៉ោង​ ​៩​ ​យប់​ថ្ងៃ​ទី​ ​១​៨​ ​ខែកុម្ភៈ​ ​។​

​ព្រះតេជព្រះគុណ​ ​យ័​ញ​ ​ផល្លា​ ​ឲ្យដឹង​បន្ថែម​ថា​ ​នៅមុន​ពេល​នគរបាល​ខេត្ត​ឃ្លាំង​ ​នាំ​យកទៅ​សួរ​ចម្លើយ​ ​អាជ្ញាធរ​វៀតណាម​ ​បាន​ឆែកឆេរ​ផ្ទះ​ ​ដើម្បី​ស្វែងរក​ស​ម្ភារៈ​មួយ​ចំនួន​ ​ដូចជា​ទូរសព្ទ​ ​និង​កុំព្យូទ័រ​ជាដើម​ ​ដោយសារតែ​ដំបូង​ឡើយ​ ​ពួកគេ​មកដល់​ផ្ទះ​ ​ក៏​សម្រុក​ចូល​ចាប់​យុវជន​ ​យ័​ញ​ ​សេត​ ​រឹបអូស​ដក​យក​ទូរសព្ទ​ភ្លាម​ៗ​ ​តែ​ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​ទូរស័ព្ទ​នោះ​ ​សមត្ថកិច្ច​ពុំបាន​រក​ឃើញ​អ្វី​ ​ដែល​ពាក់ព័ន្ធ​ឡើយ​ ​។​ ​ព្រះអង្គ​បន្ត​ទៀត​ថា​ ​ដោយ​សមត្ថកិច្ច​វៀតណាម​ ​នៅ​មិនអស់ចិត្ត​ ​ទើប​សម្រេច​ឆែកឆេរ​បន្ទប់​របស់​ប្អូនប្រុស​ព្រះអង្គ​បន្ត​ ​ហើយក៏​រក​ឃើញ​ទូរសព្ទ​មួយ​គ្រឿង​ទៀត​ ​ដែល​តាម​ការ​អះអាង​របស់​ព្រះអង្គ​ ​ថា​ ​ទូរសព្ទ​នោះ​ ​គឺ​ ​ប្អូនប្រុស​របស់​ព្រះអង្គ​ប្រើ​សម្រាប់​ទាក់ទង​ការងារ​ប្រចាំថ្ងៃ​ជាមួយ​បងប្អូន​ខ្មែរក្រោម​ ​នៅ​ក្នុងស្រុក​ ​និង​ក្រៅ​ប្រទេស​ ​។​

​គួរ​ជម្រាប​ជូន​ថា​ ​យុវជន​ ​យ័​ញ​ ​សេត​ ​ដែល​សកម្ម​ខាង​ថត​ចម្រៀង​ ​នៅ​តាម​វត្តអារាម​នានា​ ​និង​ជា​អ្នក​ផលិត​វីដេអូ​ ​បង្ហាញ​ពី​វប្បធម៌​សិល្បៈ​ខ្មែរក្រោម​ ​ទៅដល់​សាធារណជន​ ​ឲ្យបាន​ដឹង​ពី​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​នៅ​លើទឹក​ដី​កំណើត​កម្ពុជាក្រោម​ ​។​

​ក្រុម​គ្រួសារ​យុវជន​ជន​ខាងលើ​បញ្ជាក់​ថា​ ​សមត្ថកិច្ច​វៀតណាម​ ​បាន​ព្រមាន​មិន​ឲ្យ​សមាជិក​គ្រួសារ​មាន​ទំនាក់ទំនង​ ​និង​ផ្តល់​ព័ត៌មាន​ទៅ​ខ្មែរក្រោម​ ​នៅ​ក្រៅ​ប្រទេស​ ​រឿង​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ​គ្រួសារ​របស់​ខ្លួន​ ​និង​បង្ខំឲ្យ​សហការ​ជាមួយ​ពួកគេ​ ​បើ​មិន​ចង់​ប្រឈម​នឹង​ការ​ចាប់ខ្លួន​ ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម​ខាងលើ​នេះ​ដែរ​ ​សកម្មជន​សិទ្ធិមនុស្ស​ ​និង​ការងារ​ ​លោក​ យឿ​ង​ ខា​យ​ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​ចាប់​ទៅ​ឃុំ​ខ្លួន​អស់​ជាង​ ​៣​០​ ​ម៉ោង​ ​កាលពី​ថ្ងៃ​ទី​ ​៤​ ​ខែកុម្ភៈ​កន្លងមក​នេះ​ ​បាន​ចែករំលែក​រូបថត​របស់​លោក​ជាមួយ​ ​និង​យុវជន​ ​យ័​ញ​ ​សេត​ ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក​ ​ដោយ​អះអាង​ថា​ ​ការ​ឃាត់ខ្លួន​យុវជន​ ​យ័​ញ​ ​សេត​ ​គឺ​ដើម្បី​គំរាមកំហែង​មិន​ឲ្យ​យុវជន​ផ្សេងទៀត​ ​រិះគន់​អាជ្ញាធរ​វៀតណាម​ ​ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​និង​ឲ្យ​បញ្ឈប់​ផ្សព្ធ​ផ្សាយ​ការ​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម​ ​។​

​អាជ្ញាធរ​វៀតណាម​ ​នៅដើម​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​បាន​ចាប់ផ្ដើម​បើក​យុទ្ធនាការ​រ​ចាប់ខ្លួន​ ​ស​ម្លុ​ត​បំភ័យ​ ​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ ​និង​យុវជន​ខ្មែរក្រោម​ណា​ ​ដែល​ហ៊ាន​ក្រោក​ឡើង​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​និង​បង្ហោះ​ព័ត៌មាន​ពិត​ពី​ប្រវត្តិ​ទឹកដី​កម្ពុជាក្រោម​ ​នៅ​តាម​បណ្តាញ​សង្គម​ ​៕

Leave A Reply

Your email address will not be published.