អង្គការ​តំណាង​ជនជាតិដើម​អាស៊ី​ថ្កោលទោស​វៀតណាម នៅតែ​ហៅ​ជនជាតិដើម​ថា​ជា​ជាតិ​ភាគតិច​

0 49

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

ក្រុមយុវជន​ខ្មែរក្រោម នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី ១៩ ខែឧសភា នៅតែ​បន្ត​ចូលទៅ​អង្គការសហប្រជាជាតិ ដើម្បី​ស្ដាប់​សេចក្ដីរាយការណ៍​នានា​អំពី​បញ្ហា​ជនជាតិ ដើម​នេះ នៅឡើយ ។​

ក្រោយពេល​បាន​ចូល​ស្ដាប់ និង​ថ្លែងការណ៍​រយៈពេល ៥ ថ្ងៃ​មក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ជម្រុញ​ឲ្យ​វៀតណាម​ទទួលស្គាល់​ខ្មែរក្រោម​ថា ជា​ជនជាតិដើម នៅ​ដែនដី​កម្ពុជា​ក្រោម និង​បាន ទាមទារ ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង តែ​ជាប់ពន្ធនាគារ​នៅ​កម្ពុជា​ក្រោម សព្វថ្ងៃ ផងដែរ ។​

លោក ចៅ សេរី អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ចៅ សេរី អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។

​លោក ចៅ សេរី អនុប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅមុខ​អង្គ ការ​សហប្រជាជាតិ ខណៈ​ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​ចូលរួម​ប្រជុំ នៅ​ថ្ងៃទី ១៥ ខែ ឧសភា ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ជម្រុញ​ឲ្យ​វៀតណាម​ទទួលស្គាល់​ខ្មែរក្រោម​ថា ជា​ជន ជាតិ ដើម ខណៈ​វៀតណាម នៅតែ​ហៅ​ខ្មែរក្រោម​ថា​ជា​ជនជាតិភាគតិច ។ លោក​បន្តថា ក្រុម​អង្គការសិទ្ធិមនុស្ស​ដែល តំណាង​ឲ្យ​ជនជាតិដើម នៅ​អាស៊ី ក៏បាន​ឡើង​ថ្លែង​ស្ដីបន្ទោស​រដ្ឋាភិបាល​វៀត ណា​ម​នៅក្នុង​វេទិកា​នេះដែរ​ថា រដ្ឋាភិបាល​វៀតណាម​នៅតែ​រឹង ទទឹង​ហៅ​ជនជាតិដើម​នៅក្នុង​ប្រទេស​ថា ជា​ជនជាតិភាគតិច​ដដែល ។​

​លោក ចៅ សេរី បញ្ជាក់​រឿងនេះ​ថា​៖
(​សំឡេង​)

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​មួយ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង មាន​សាខា​នៅ​ជុំវិញ​ពិភពលោក ធ្វើ​ចលនា​តស៊ូ​ដើម្បី​សន្តិវិធី​ដើម្បី​ស្វែងរក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ ខ្លួន ឯង​ជូន​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។ ចាប់តាំងពី​បាន​បង្កើត​មកដល់​សព្វ ថ្ងៃ​អង្គការ​មួយ​នេះ បាន​ចូល ជា​សមាជិក​អង្គ ការ​ប្រជាជាតិ​គ្មាន​តំណាង ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPO កាលពី​ឆ្នាំ ២០០១ និង​បាន​ចូល​ថ្លែងការណ៍​នៅ វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) ចាប់ពី​ឆ្នាំ​ពី ២០០៤ មក ។ ព្រឹត្តិការណ៍​ទាំងនេះ ត្រូវបាន​ពលរដ្ឋ​ខ្មែរក្រោម​ចាត់ទុកថា ជា​ប្រវត្តិ​សា​ស្រ ជោគជ័យ​មួយ​សម្រាប់​ពួកគេ ដែល​មិន​ធ្លាប់មាន​តាំងពីដើម​មក ។​

​ឆ្នាំនេះ អង្គការសហប្រជាជាតិ​កំពុងតែ​បើក​មហាសន្និបាត​វេទិកា​អចិន្ត្រៃយ៍​ស្ដីពី​បញ្ហា​ជនជាតិដើម នៅ កា​រិ​យា ល័យ កណ្ដាល របស់ខ្លួន នាទី​ក្រុង New York ចាប់ពី​ថ្ងៃទី ១២ ដល់ ថ្ងៃទី ២៣ ខែឧសភា នេះ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ជនជាតិដើម​ក្នុង​ពិភពលោក បាន​ថ្លែង​អំពី​កង្វល់​របស់​ពួកគេ ទៅកាន់ សហគមន៍​អន្តរជាតិ ។ ប្រធានបទ​នៃ​វេទិកា​ឆ្នាំនេះ នឹង​ពិភាក្សា​អំពី​បញ្ហា​របស់​ជនជាតិដើម​ភាគតិច​ដែល​ទាក់ទង​ទៅនឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ,​សង្គម​, វប្បធម៌​, បរិស្ថាន​, អប់រំ​, សុខភាព និង សិទ្ធិមនុស្ស ៕

Leave A Reply

Your email address will not be published.