អូស្ត្រាលីបញ្ជូនជនភៀសខ្លួនយួន ១៥ នាក់ត្រឡប់ទៅស្រុកវិញ
ដោយ ថាច់ ប្រីជា គឿន-សារព័ត៌មាន ព្រៃនគរ
យ៉ាងហោចណាស់មានជនភៀសខ្លួនយួន ១៥ នាក់ ដែលមានបំណងសុំសិទ្ធិជ្រកកោននៅក្នុងប្រទេស អូស្ត្រលី ត្រូវបានអាជ្ញាធរចាប់បញ្ជូនសងមកប្រទេសវៀតណាមវិញ ព្រោះមិនគ្រប់លលក្ខខណ្ឌ ។
អ្នកនាំពាក្យក្រសួងអន្តោប្រវេសន៍ និងសញ្ជាតិអូស្ត្រាលីបានថ្លែងថា នេះជាជនភៀសខ្លួនយួនដំបូងដែល បានចាកចេញពីកោះ Manus របស់អូស្ត្រាលី កន្លែងដែលមានជនភៀសខ្លួនជាច្រើន ដែលគេនាំទៅ ជ្រើសរើស ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា អូស្ត្រាលីនៅតែបន្តបញ្ជូននូវបុគ្គលដែលអូស្ត្រាលីចាត់ទុកថា ខ្លួននឹងមិន មានកាតព្វកិច្ចការពារពួកគេ និងឲ្យពួកគេបានត្រលប់ទៅប្រទេសដើមវិញ ។
ប៉ុន្មានថ្ងៃកន្លងទៅនេះ អូស្ត្រាលីបានចេញផ្សាយនូវដំណឹងថា មនុស្សដែលបានភៀសខ្លួនទៅប្រទេស អូស្ត្រលី នឹងត្រូវបានគេបញ្ជូនទៅតាំងទីលីនៅៗកោះ Papua New Guinea ប្រសិនបើពួកគេគ្រប់ លក្ខខណ្ឌជាជនភៀសខ្លួន ។
សូមបញ្ជាក់ថា ថ្មីៗនេះ កាសែតអូស្ត្រាលី បានផ្សព្វផ្សាយនូវស្ថិតិពីក្រសួងអន្តោប្រវេសន៍ នៃប្រទេសមួយ នេះថា ពលរដ្ឋវៀតណាមបានទៅសុំសិទ្ធិជ្រកកោនក្នុងនាមជា ជនភៀសខ្លួនកាន់តែកើនឡើង ។
ក្រសួងនេះបានឲ្យដឹងថា គិតចាប់តាំងពីដើមឆ្នាំមកដល់ពេលនេះ មានទូកភៀសខ្លួនចំនួន ៧៥៩ គ្រឿង បានទៅសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអូស្ត្រាលី ។
ថ្មីៗនេះ ទូកភៀសខ្លួនដែលនាំមនុស្សប្រមាណ ៨៤ នាក់ ភាគច្រើនជាជនជាតិយួន ត្រូវបានគេឃាត់មក ខណៈដែលជនភៀសខ្លួនទាំងនេះ ប្រុងចេញដំណើរទៅប្រទេសអូស្ត្រាលី ។
ក្រុមសមត្ថកិច្ចអូស្ត្រាលី នៅមិនទាន់ប្រកាសអំពីមូលហេតុ ដែលនាំឲ្យមានទូកភៀសខ្លួនចូលទៅប្រទេស អូស្ត្រាលី កាន់តែកើនឡើងនៅឡើយទេ ។
ទីភ្នាក់ងារព័ត៌មាន ABC បានស្រង់សម្ដីរបស់តំណាងអង្គការជនភៀសខ្លួនវៀតណាមមួយដែលមាន មូលដ្ឋាននៅក្រៅប្រទេស បានបញ្ជាក់ថា ចំនូនដែលកើនឡើងនោះ មកពីរដ្ឋាភិបាលវៀតណាមគាប សង្កត់សំឡេងអ្នកជំទាស់ និងក្រុមអ្នកកាន់សាសនាផ្សេងៗទៀត ។
ប្រធាន សមាគមជនជាតិយួននៅទីក្រុងស៊ីដនីយ៍ បានប្រាប់ទីភ្នាក់ងារព័ត៌មាននេះថា មូលហេតុខាង លើពិតជាសមហេតុសមផល ។
យោងតាមកាសែតអូស្ត្រាលី វៀតណាមជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង ៣ ដែលត្រូវបាន គេមើលឃើញថា មានជនភៀសខ្លួនមកសុំសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលីច្រើនជាងគេ នៅក្នុងឆ្នាំ នេះ ៕