អាជ្ញាធរខ្មែរគ្រោងនឹងចាប់ព្រះសង្ឃ ៤ អង្គ នៅវត្តសាមគ្គីរង្សី

0 109

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​អាជ្ញាធរ​ខ្មែរ​នៃ​ប្រទេស​កម្ពុជា គ្រោង​នឹង​ចាប់​ព្រះសង្ឃ​ខ្មែរក្រោម​នៃ​វត្ត​សាមគ្គី​រង្សី ៤ អង្គ ដែល​អង្គការ​សមាគម​ខ្មែរ ក្រោម​នៅ ប្រទេស​កម្ពុជា​សន្និដ្ឋាន​ថា មកពី​ព្រះសង្ឃ​ទាំងនេះ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែលមាន​បញ្ហាដីធ្លី​រាប់រយ​គ្រួ សារ​បោះ ជំរុំ​នៅក្នុង​វត្ត ។​

ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា ព្រះចៅអធីការវត្តសាមគ្គីរង្សី ។
ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា ព្រះចៅអធីការវត្តសាមគ្គីរង្សី ។

អាជ្ញាធរខ្មែរគ្រោងនឹងចាប់ព្រះសង្ឃ ៤ អង្គ នៅវត្តសាមគ្គីរង្សី

​លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងប្រាប់ វិទ្យុ​សំឡេង​កម្ពុជា ក្រោម ថា នៅ​ថ្ងៃទី ២៦ ខែឧសភា នេះ អាជ្ញាធរ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​គម្រោង​នឹង ចាប់​សង្ឃ​ខ្មែរ ក្រោម ៤ អង្គ នៃ​វត្ត​សាមគ្គី​រង្សី ឋិត​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ តាម​ប្រភព​ដដែល ព្រះសង្ឃ​ទាំង ៤ អង្គ​ដែល​អាជ្ញាធរ​គ្រោង​នឹង​ចាប់​ព្រះកាយ​នោះ មាន​ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា ជា​ព្រះ​ចៅ អធិការ​វត្ត​សាមគ្គី​រង្សី ។​

លោក តាំង សារៈ បាន​ថ្លែងថា​៖

ថ្ងៃនេះ ដោយ​យើងខ្ញុំ​បានទទួល​ព័ត៌មាន បានឮ​សូរ​មក​ថា អាជ្ញា​ធរមាន​គម្រោង ដើម្បី នឹង​ចូលមក​ចាប់​ព្រះសង្ឃ​ចំនួន ៤ ព្រះអង្គ ដែល​គង់នៅ​វត្ត​សាមគ្គី​រង្សី​។ ជាពិសេស​ព្រះ​តេជគុណ សៀង សុវណ្ណារ៉ា​ដែលជា​ព្រះចៅអធិការ​វត្ត​នេះ​ផង​។​

​គម្រោង​ចាប់​ព្រះកាយ​ព្រះសង្ឃ​នេះ អាជ្ញាធរ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ទេ ប៉ុន្តែ​តាម​ការសន្និដ្ឋាន​របស់ លោក តាំង សារៈ មូលហេតុ​ដែល​នាំ​ឲ្យ​អាជ្ញាធរ​ខ្មែរ​គ្រោង​នឹង​ចាប់​ព្រះកាយ​នោះ មកពី​ព្រះសង្ឃ​ទាំងនេះ បានផ្ដល់​ជម្រក​ដល់​ក្រុម​ពលរដ្ឋ​ខ្មែរ ដែលមាន បញ្ហាដីធ្លី​នៅ ខេត្ត ក្រចេះ មក​បោះជំរុំ​នៅក្នុង​វត្ត​រាប់រយ​គ្រួសារ និង​ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា ធ្លាប់មាន សកម្មភាព ជាច្រើន​នៅក្នុង​ការ តស៊ូ មតិ​ផ្សេង​ជាមួយ​សង្គម​ស៊ីវិល និង​គណបក្សនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង នោះ មាន​ចូល រួម ហែ​ក្បួន ជាមួយ គណ បក្ស​សង្គ្រោះ​ជាតិ ជាដើម ។​

​ខ្ញុំ​មិនបាន​ដឹង​ច្បាស់​ទេ អំពី​ព័ត៌មាន​នៃ​ការចាប់ខ្លួន​ព្រះអង្គ​នោះ​។ ក៏ប៉ុន្តែ ខ្ញុំ​គិត​ឃើញថា ប្រហែលជា​គ្មានអ្វី​ក្រៅពី​រាជរដ្ឋាភិបាល​ចោទប្រកាន់ថា ទីមួយ វត្ត​សាមគ្គី​រង្សី គឺជា​វត្ត​ដែល​អនុញ្ញាត​ឲ្យ​បងប្អូន​ខាង​ខេត្តក្រចេះ ដែល​ទទួលរង​នូវ​ការឈូសឆាយដី​ពី​ក្រុមហ៊ុន Binh Phuoc II ហើយ​បាន​ព្រះគ្រូ​ចៅអធិការ​លោក​បានអនុញ្ញាត​ឲ្យ​មក​ស្នាក់នៅ​ក្នុង​វត្ត​នេះ​។ ទី​ពីរ អាច​ចោទប្រកាន់ថា ព្រះសង្ឃ​នៅក្នុង​វត្ត​សាមគ្គី​រង្សី ជាពិសេស​ព្រះគ្រូ​ចៅអធិការ​ហ្នឹង គឺ​បាន​ចូលរួម​គ្រប់​សកម្មភាព​ជាច្រើន ក្នុង​ការចូល​រួមការ​ធ្វើបាតុកម្ម​ផ្សេងៗ ហើយ នឹង​ការចូលរួម​ពិធី​ដង្ហែ​ក្បួន​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ខេត្តក្រចេះ ទៅ​កាកបាទក្រហម ឬមួយ​ក៏​ទៅ​ដា​ក់ញា​ត្តិ នៅ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ផ្សេងៗ ជាដើម នេះ​ដែលជា​មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​មាន​ការចង់​ចាប់​ខ្លូន​ព្រះអង្គ​នៅពេល​ហ្នឹង​។​

ព្រះសង្ឃ​ដែល​អាជ្ញាធរ​ខ្មែរ​គ្រោង​នឹង​ចាប់​ព្រះកាយ​នោះ មិនបាន​សម្ដែង​ក្ដីបារម្ភ​ចំពោះ​គម្រោង​ចាប់​ព្រះកាយ​ដែល ធ្វើឡើង ដោយ​រដ្ឋាភិបាល​ឯក​បក្ស លោក ហ៊ុន សែន ទេ ។ ព្រះតេជព្រះគុណ សៀង សុវណ្ណ​រ៉ា ព្រះចៅអធិការ​វត្ត សាមគ្គី​រង្សី បាន​ថ្លែងប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា ព្រះអង្គ​មិនមាន​ការព្រួយបារម្ភ​អ្វី​ឡើយ ព្រោះ​ព្រះអង្គ​មិនបាន ធ្វើ​កំហុស​អ្វី ដែល​ផ្ទុយ​នឹង​ច្បាប់​រដ្ឋ នៃ​ប្រទេស​កម្ពុជា ឡើង និង​ថា​ទង្វើ​របស់​ព្រះអង្គ​នាពេល​កន្លងមក គ្រាន់តែ​ជា ការជួយ​សង្គ្រោះ​ដល់ ប្រជាពលរដ្ឋ​ខ្មែរ​ដែល កំពុង មាន ទុក្ខ​តែប៉ុណ្ណោះ ។​

ពរ​! សូម​ចម្រើនពរ អាត្មា​អត់​មានការ​តក់ស្លុត ឬក៏​ភ័យខ្លាច​អី​ទេ ពីព្រោះ​អាត្មា​បានគិត​ហើយ​ថា អាត្មា​មិនបាន​ធ្វើ​អ្វី​ខុស​នៅតាម​ច្បាប់​រដ្ឋ​ទេ ពីព្រោះ​អានេះ ត្មា​គ្រាន់តែ​ជួយ​ជនរងគ្រោះ​ស្នាក់​នៅក្នុង​វត្ត​របស់ខ្លួន​តែប៉ុណ្ណោះ ដើម្បី​ឲ្យ​ពួកគាត់​មានការ​ជ្រកកោន​តែប៉ុណ្ណោះ ចឹ​ង​ត្មា​អត់​មាន​ធ្វើ​អី​ខុស​ផង ចឹ​ង​អាត្មាន​អត់​មាន​អ្វី​តក់ស្លុត នូវ​អំពី​បញ្ហា​អ្វីដែល​គេ​ចាប់ខ្លួន​ទេពរ​។​

លោក សឺ​ន ជុំ​ជួន ប្រធាន​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ដែល​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បាន​ថ្លែងថា គម្រោង ការចាប់ ព្រះសង្ឃ​ខ្មែរក្រោម​នេះ វា​អាច​នឹង​ទៅរួច ព្រោះ​ដំណឹង​ដែល​លោក​ទទួល​បានជា​ប្រភព​គួរ​ឲ្យ​ទុក្ខ​ចិត្ត និង​ថា ព្រះសង្ឃ​ដែល អាជ្ញា ធរ​ខ្មែរ​គ្រោង​នឹង​ចាប់​នេះ មាន ៥ អង្គ ក្នុងនោះ ព្រះសង្ឃ​ខ្មែរក្រោម ៤ អង្គ និង​ព្រះសង្ឃ​ខ្មែរ​មួយ អង្គ ផងដែរ ។​

មិនមែនជា​រឿង​បន្លាច​ទេ ពីព្រោះ​ប្រភព​ដែល​ខ្ញុំ​ទទួលបាន សុទ្ធតែ​ប្រភព​ដែល​អាច​ទុកចិត្តបាន​។​

​លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា បាន​ថ្លែង អាជ្ញាធរ​ខ្មែរ​មិនគួរ​យក​លេះ ផ្សេងៗ មក ចាប់​ព្រះសង្ឃ​ទេ ព្រោះ​ព្រះសង្ឃ​មាន​សិទ្ធិ​ការពារ​យុត្តិធម៌​ជូន​ពលរដ្ឋ និង​ការចូលរួម​ធ្វើបាតុកម្ម​របស់​ព្រះ សង្ឃ​ជា​សិទ្ធិ របស់​ប្រជា ពល រដ្ឋ​ដែល​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ នៃ​ប្រទេស​កម្ពុជា ។​

​ខ្ញុំ​នឹកគិត​ឃើញថា វា​មិនជា​រឿង គឺថា​មិន​ត្រឹមត្រូវ​តែម្តង ពីព្រោះថា យើង​ទទួលស្គាល់​ហើយ​ថា ព្រះសង្ឃ​គឺ​គួរតែ​មិនមាន​និន្នាការ​ផ្នែក​នយោបាយ​ទៅ​គណបក្ស​ណា ឬមួយ​គណបក្ស​ណា​ទេ​។ ក៏ប៉ុន្តែ ព្រះសង្ឃ​មាន​តួរ​នាទី​មួយ​ក្នុងការ​ការពារ​នូវ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ អ្វី​ដែលជា​អំពើ​អយុត្តិធម៌ ដែល​លោក​យល់ឃើញថា ការធ្វើ​របស់​ស្ថាប័ន​ណាមួយ​មិន​ត្រឹមត្រូវ​មកលើ​ប្រជាពលរដ្ឋ គឺ​លោក​មាន​សិទ្ធិ​ក្នុង​ការជួយ​ធ្វើ​អន្តរាគមន៍​ទីមួយ ទី​ពីរ​ចំពោះ​សិទ្ធិ​ចូលរួម​ធ្វើបាតុកម្ម​ក្តី សិទ្ធិ​ចូលរួម​ដឹកនាំ​ក្បួន ដើម្បី​ដាក់​ញា​ត្តិ​ទាមទារ​ទៅ​ស្ថាប័ន​នេះ ស្ថាប័ន​នោះ​។ ជាពិសេស​គឺ​ស្ថាប័ន​តុលាការ ដែលជា​ស្ថាប័ន​ច្បាប់​ក្តី អានេះ​វា​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដែល​មានចែង​ក្នុង​រដ្ឋ​ម្មនុញ្ញ​។ ដូច្នេះ អាជ្ញាធរ​មិនគួរ​យក​លេស​ទាំងនោះ ដើម្បី​ធ្វើការ​ចាប់ខ្លួន​ព្រះអង្គ​ទេ​។ ក៏ប៉ុន្តែ ខ្ញុំ​សូមបញ្ជាក់​ទៀតថា ព័ត៌មាន​ស្តីពី​ការចាប់ខ្លួន​ព្រះអង្គ​ទាំង​បួន​ព្រះអង្គ​នៅក្នុង​វត្ត​សាមគ្គី​រង្សី នៅក្នុង​ថ្ងៃនេះ គឺ​ខ្ញុំ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ​បាទ​។​

​វត្ត​សាមគ្គី​រង្សី ដែលជា​វត្ត​មួយ​បាន​កសាងឡើង​ដោយ​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​ទីក្រុង​ភ្នំពេញ បច្ចុប្បន្ន កំពុងតែ​ផ្ដល់ ជម្រក ដល់​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​ក្រុមហ៊ុន​យួន​រឹប​យក​ដីធ្លី នៅ​ខេត្តក្រចេះ ប្រមាណ ៤០៥ គ្រួសារ ។ ក្រៅពីនេះ ក៏បាន ផ្ដល់ ជម្រក​ដល់ ព្រះតេជព្រះគុណ លួ​ន សុ​វ៉ាត ព្រះសង្ឃ​ខ្មែរ ដែល​ត្រូវបាន​មន្ត្រី​សង្ឃ​ខ្មែរ​ចេញ សង្ឃប្រកាស​ហាម ស្នាក់ នៅក្នុង​វត្ត ទូទាំងប្រទេស​កម្ពុជា ផងដែរ ។​

​ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី​នេះ បាន​ឲ្យ​ដឹងថា ពលរដ្ឋ​បាន​កាន់កាប់​ដី​នៅ​តំបន់​នោះ តាំងពី​ឆ្នាំ ២០០៨ មកម្ល៉េះ ដែល មាន ៦០ គ្រួសារ និង ក្នុង​ឆ្នាំ ២០០៩ មាន ១៨១ គ្រួសារ ហើយ​ក្រោយមក​កើន​ដល់ ៤០៥​គ្រួសារ​នៅ​ដើមឆ្នាំ ២០១២ ។ ប្រជាពលរដ្ឋ ឲ្យ​ដឹងថា កាលពី​ថ្ងៃទី ៣០ ខែមេសា អាជ្ញាធរ​ខេត្តក្រចេះ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ប៊ិ​ញ​ភឿ​ក ២ ដោយ យក​គ្រឿងចក្រ​ឈូស​កម្ទេច​ផ្ទះ​ពួកគេ ៤០៥ ខ្នង​នៅ​ចំណុច​ពាម​ប៉ោ​អូ​បី ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ដើម្បី​យក​ដី ២០២៥ ហិកតា​ឲ្យ​ក្រុមហ៊ុន​វៀតណាម ។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២២ ខែឧសភា អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង មានប្រសាសន៍ថា ការ​មករ​ស់ នៅ​របស់​ប្រជាពលរដ្ឋនៅក្នុង​វត្ត​សាមគ្គី​រង្សី នៅ​ខណ្ឌមានជ័យ គឺ​ខុសច្បាប់ ។ លោក​បន្ថែមថា ពលរដ្ឋ​ទាំងអស់​ត្រូវ​ទៅ ខេត្តក្រចេះ វិញ ដើម្បី​ដោះស្រាយ​បញ្ហាដីធ្លី ។​

​តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ដែល​ស្នាក់​នៅក្នុង​វត្ត​សាមគ្គី​រង្សី ជាង ២០០ នាក់ បាន​ឯកភាពគ្នា​ដាក់​លក្ខខណ្ឌ ៧ ចំណុច ទៅ​ឲ្យ​អាជ្ញាធរ​ដើម្បី​ចេញពី​វត្ត​សា​មគ្គ​រង្សី ។ លក្ខខណ្ឌ​ទាំងនោះ​រួមមាន ទី ១. ពលរដ្ឋ​ត្រូវការ​ចូលទៅ​រស់នៅ ទីតាំង ដើម និង​មិន មែន​ជា​ដី​ដោះដូរ ទី ២. ស្នើ​ឲ្យ​មានការ​យល់ព្រម​ជាលា​យ​ល័​ក្ខ​អក្សរ​ពី​អភិបាលខេត្ត និង​អភិបាលស្រុក ទី ៣. ស្នើ​ឲ្យ​មានការ ធានា​សុវត្ថិភាព ១០០ ភាគរយ​ពី​សំណាក់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ទី​៤. ស្នើ​ឲ្យ​អាជ្ញា ធរ ទទួល ស្គាល់ ជា​លក្ខណៈ​ផ្លូវច្បាប់ នៅ​ទីតាំង ដី​របស់​គ្រួសារ​នីមួយៗ ចំណុច​ទី ៥. ប្រសិនបើ​ពលរដ្ឋ​ចូលទៅ រស់នៅ​ហើយ មានការ គំរាមកំហែង​ដល់​អាយុជីវិត អាជ្ញាធរ​ត្រូវ ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ។ ពលរដ្ឋ​ក៏​ទាមទារ​ឲ្យ​មាន ការវិលត្រឡប់ ទៅ​ខេត្ត​វិញ ដោយ​មធ្យោបាយ​ខ្លួនឯង ទាមទារ​ឲ្យ​មាន ការចូលរួម សង្កេតការណ៍​ពី​សំណាក់​អ្នកសារព័ត៌មាន និង​អង្គការ សង្គម​ស៊ីវិល ធានា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ។​

​កាលពី​ឆ្នាំ ២០០៧ អតីត​ចៅអធិការ​វត្តភ្នំ​ដិ​ន​ខាងជើង លោក ទឹម សា​ខន ត្រូវ​អាជ្ញាធរ​ខ្មែរ​ចាប់​ផ្សឹក​ដោយ​ប្រ ញាប់​ប្រ ញា​ល់ រួច​បញ្ជូនទៅ​ដាក់គុក​យួន​នៅ​កម្ពុជា​ក្រោម ដោយ​ចោទ​លោក​ថា បាន​បង្ក​ឲ្យ​មានការ​បំបែកបំបាក់ ចំណង សាមគ្គីភាព ប្រទេស កម្ពុជា និង វៀតណាម ៕​

 

Leave A Reply

Your email address will not be published.