សមណ​និស្សិត​ខ្មែរក្រោម​នៅ​កម្ពុជា និង​ថៃ វិល​ទៅ​ស្រុក​គោរព​ព្រះ​សព ព្រះតេជព្រះគុណ ឡឹម ពៅ​

118

​សមណ​និស្សិត​ខ្មែរក្រោម នៅ​ប្រទេស​កម្ពុជា និង​ថៃ ដែល​ត្រូវជា​សិស្សគណ និង​ជា​សិទ្ធិ​វិហា​រិ​ក ដែល​និមន្ត​ចេញទៅ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស បាន​វិល​ត្រឡប់មក​ស្រុក គោរព​ព្រះ​សព ព្រះតេជព្រះគុណ ព្រះ​ឧបជ្ឈាយ៍​វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ដែល​បាន​អនិច្ចធម្ម កាលពី ថ្ងៃអាទិត្យ ១២ កើត​ខែផល្គុន ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវ​នឹង​ថ្ងៃទី ១ មីនា គ្រិស្តសករាជ ២០១៥ ដោយ​ព្រះ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ ៦៨ ឆ្នាំ​, វស្សា​ផ្នួស ៥៥ វស្សា ។​

​ព្រះតេជព្រះគុណ ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ សព្វថ្ងៃ ជា​ព្រះចៅអធិការ​វត្ត​សង្វរ​ថ្ម​មាស (​អូរទទឹង​) ឃុំ​អូរទទឹង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម​, ព្រះ​អង្គជា​ព្រះ​ស្ថាបនិក​វត្ត​រតន​សាគរ (​ព្រើម​) នៅ​ឆ្នាំ ១៩៧២, ជា​ព្រះ​ឧបជ្ឈាយ៍​ដែលមាន​វត្ត​ចំណុះ​ចំនួន ១៨ វត្ត ស្ថិតនៅក្នុង​ស្រុក​ទាំង ២ គឺ​ស្រុក​កញ្ចោង​ចំនួន ៩ វត្ត និង​ស្រុក​កំពង់​ស្ពាន​ចំនួន ៩ វត្ត រួមមាន​សិទ្ធិ​វិហា​រិ​ក និង​អន្តេវាសិក​រាប់រយ​អង្គ កំពុង​បន្ត​ការសិក្សា និង​បំពេញ​សកម្មភាព​សាសនកិច្ច​ទាំង​ក្នុង និង​ក្រៅប្រទេស​, ជា​ប្រធាន​សមាគម​ព្រះសង្ឃ​ស្នេហា​ជាតិ​ស្រុក​កំពង់​ស្ពាន ក្នុងឋានៈ​ជា​ព្រះ​អនុគណ​ស្រុក​កំពង់​ស្ពាន និង​ជា​ព្រះ​មេគណ​រង ខេត្ត​ព្រះ​ត្រពាំង ផងដែរ ៕​

Lam Pov 1

Lam Pov 2

Lam Pov 3

Lam Pov 4

Lam Pov 5

Lam Pov 6

Lam Pov 7

Lam Pov 8

Lam Pov 9

Comments are closed.