អតីតៈអ្នកភូមិបឹងកក់ប៉ះទង្គិចជាមួយប៉ូលិស មួយប្រាវ ៣ នាក់រងរបួសស្រាល
អាជ្ញាធរក្រុង និងប្រជាសហគមន៍ដែលជាអតីតប្រជាពលរដ្ឋធ្លាប់រស់នៅតំបន់បឹងកក់ បានប៉ះទង្គិចគ្នាមួយប្រាវជាមួយប៉ូលិស នៅព្រឹកថ្ងៃទី ២៤ ខែធ្នូ នេះ បណ្តាលឲ្យប្រជាពលរដ្ឋយ៉ាងតិច ៣ នាក់រងរបួសស្រាល ។
- អ្នកភូមិបឹងកក់រងរបួសនៅមុខសាលាក្រុងភ្នពេញ ព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៣ ដោយប៉ះទង្គិចជាមួយប៉ូលិស្ត ។
ការប៉ះទង្គិចគ្នានេះ កើតមានកាលពីព្រឹកមិញនៅពីមុខសាលាក្រុងភ្នំពេញ ដែលប្រជាពលរដ្ឋជាអតីតអ្នកធ្លាប់រស់នៅតំបន់ បឹកកក់បានបន្តការតវ៉ា ក្នុងថ្ងៃទី ២ ទាមទារឲ្យអភិបាលក្រុងស្វែងរកដំណោះស្រាយសម ស្របដល់ពួកគេ ។
ប្រជាពលរដ្ឋអះអាងថា កាលដែលពួកគេយល់ព្រមចាកចេញពីលំនៅស្ថាននៅតំបន់បឹងកក់កាលពីចុងឆ្នាំ ២០០៨ នោះគឺ ដោយសារការបង្ខំ ហើយថាសំណងដែលសាលាក្រុង និងក្រុមហ៊ុនបានផ្តល់ឲ្យពួកគាត់ គឺមិនអាចទទួលយកបានទេ ៕