ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ទទួលបាន​ជ័យជម្នះ សម្រាប់​ថ្ងៃទី ១ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​

0 123

ដោយ ស៊ឺន ចែងចើន | VOKK

នៅក្នុង​ព្រះរាជ​ធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រ​ខែ និង​អកអំបុក ដែល​កំពុង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ៤ ខែវិច្ឆិកា ២០១៧ នេះ ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលរួម​ប្រកួតប្រណាំង ដើម្បី​លើកស្ទួយ​ដល់​សកម្មភាព​វប្បធម៌​ប្រពៃ​ជាតិ ។​

ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ស្លាកលេខ ១១ ទទួលបាន​ជ័យជម្នះ សម្រាប់​ថ្ងៃទី ១ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ ។ រូបថតៈ ស៊ឺន ចែងចើន
ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ស្លាកលេខ ១១ ទទួលបាន​ជ័យជម្នះ សម្រាប់​ថ្ងៃទី ១ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ ។ រូបថតៈ ស៊ឺន ចែងចើន

​សម្រាប់​ការប្រកួតប្រណាំង​ក្នុង​ថ្ងៃទី ១ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​នេះ ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» បាន​យកឈ្នះ​ទាំងពីរ​ជុំ (​ជើង​ទី ១ និង​ជើង​ទី ២) ទៅលើ​ទូក ង ឈ្មោះ «​ពេជ្រ​កែវ​មុន្នី​សែន​ជ័យ​បារមី​កោះសំរោង​» មកពី​ខេត្ត​កំពង់​ចាំ ។​

សកម្មភាពខ្លះៗ នៃទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» អុំប្រណាំង ក្នុង​ថ្ងៃទី ១ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ ។ រូបថតៈ ស៊ឺន ចែងចើន

 

Leave A Reply

Your email address will not be published.