ព្រះសព ព្រះសង្ឃធម្មកថិក ថាច់ រ៉េន នឹងបូជានៅថ្ងៃទី ១ ខែឧសភា
ព្រះតេជព្រះគុណ សាសនត្ថេរ ថាច់ រ៉េន គង់នៅវត្តមជ្ឈិមារាម (កណ្តាល) ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង បានអនិច្ចធម្ម កាលពីវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃអង្គារ ១ កើត ខែពិសាខ ឆ្នាំមមី ឆស័ក ព. ស. ២៥៥៧ ត្រូវនឹងថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៤ ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៣៥ ឆ្នាំ ។
ពិធីបូជាព្រះសពរបស់ព្រះអង្គ នឹងប្រារព្ធនៅវត្តមជ្ឈិុមារាម (កណ្ដាល) នៅថ្ងៃព្រហស្បតិ៍ ៣ កើត ខែពិសាខ ឆ្នាំ មមី ឆស័ក ព.ស. ២៥៥៧ ត្រូវនឹងថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៤ ។
ខាងក្រោម ជារូបថតនៃពិធីបុណ្យសពរបស់ព្រះតេជព្រះគុណ សាសនត្ថេរ ថាច់ រ៉េន នៅរាត្រី ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៤ នេះ ។













