ការសិក្សា​ផ្នែក​ពុទ្ធសាសនា និង​អក្សរសាស្ត្រ​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម​

267

​ស្រប​ពេលដែល​ព្រះសង្ឃ​នៅ​ខេត្ត​ព្រះ​ត្រពាំង កំពុងតែ​បានចាប់ផ្ដើម​បើក​បវេសនកាល​កម្មវិធី​សិក្សា​ផ្នែក​ពុទ្ធ​កៈ សម្រាប់​ឆ្នាំ​សិក្សា ពុទ្ធសករាជ ២៥៥៩ ចាប់តាំងពី​ថ្ងៃ ១ រោច ខែវិសាខ មក និង​រដូវ​នេះ ជា រដូវ​ដែល​កុមារ​ខ្មែរក្រោម​ទូទាំង​ដែនដី​កម្ពុជា​ក្រោម​កំពុងតែ​រៀនអក្សរ​ខ្មែរ​រយៈពេល ៣ ខែ​នៅតាម​វត្ត​អារាម​នានា ផងដែរ​នេះ ទូរទស្សន៍ ព្រៃនគរ (PTV) បាន​និមន្ត​វាគ្មិន​ជា​ព្រះសង្ឃ​ខ្មែរក្រោម​ពីរ​អង្គ ធ្វើ​កិច្ចសន្ទនា មួយ​ផ្ដោតលើ​ប្រធានបទ “​ការសិក្សា​ផ្នែក​ពុទ្ធសាសនា និង​អក្សរសាស្ត្រ​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម​” ដើម្បី​បង្ហាញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ជ្រាប​អំពី​ការតស៊ូ​របស់​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ក្នុងការ​រក្សាខ្លួន​ឲ្យ​នៅ​ជា​ខ្មែរក្រោម ការរំលាយ​ពី​សំណាក់​រដ្ឋាភិបាល​យួន​គ្រប់​ជំនាន់ ។​

ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៥៖ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង និង យឿង តារា ពិភាក្សាអំពី "ការសិក្សាផ្នែកពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរនៅដែនដីកម្ពុជាក្រោម ។ រូបថត ថាច់ ប្រីជា គឿន
ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៥៖ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង និង យឿង តារា ពិភាក្សាអំពី “ការសិក្សាផ្នែកពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរនៅដែនដីកម្ពុជាក្រោម ។ រូបថត ថាច់ ប្រីជា គឿន

តើ​ខ្លឹមសារ​នៃ​កិច្ចសន្ទនា​នេះ​យ៉ាងណា សូម​លោកអ្នក​ស្ដាប់​ភាគ​ទីមួយ ដែល ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង អ​តី​តៈ​សាស្ត្រាចារ្យ នៃ​វិជ្ជា​ស្ថាន​ពុទ្ធសាសនា​ខ្មែរ នៅ​ទីក្រុង​ព្រែក​ឫស្សី សព្វថ្ងៃ​នៅ​សហរដ្ឋអាមេរិក និង ភិក្ខុ យឿ​ង តារា ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​- និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ពិភាក្សា​អំពី​បញ្ហា​នេះ ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖​

Comments are closed.