កិច្ចប្រតិបត្តិ​ពុទ្ធសាសនា​ និង​រក្សា​វប្បធម៌​ខ្មែរ​ នៅ​សហរដ្ឋអាមេរិក

0 504

ព្រះតេជព្រះគុណ​ គឹម​ សេរី​អមតៈ​ ជា​ព្រះចៅ​អធិការ​ វត្ត​សាមគ្គី​ធរា​រាម​ នៅ​ទីក្រុង​ Camden​ រដ្ឋ​ New​ Jersey​ សហរដ្ឋអាមេរិក​ សព្វថ្ងៃ​មាន​តួនាទី​ចូលរួម​ក្នុង​ការដឹកនាំ​ពលរដ្ឋ​ និង​ ពុទ្ធបរិស័ទ​ខ្មែរ​នៅក្នុងចំណុះ​ជើងវត្ត​របស់​ព្រះអង្គ​ ក្នុង​ការ​ធ្វើ​ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​មាគ៌ា​ពុទ្ធសាសនា​ និង​ រក្សា​ប្រពៃណី​ទំនៀមទម្លាប់​វប្បធម៌​ខ្មែរ​ឲ្យបាន​គង​វង្ស​ នៅ​លើទឹក​ដីស​ហរ​ដ្ឋ​អាមេរិក​ ។ ក្រៅពី​នេះ​ ព្រះអង្គ​ក៏​ធ្លាប់​បាន​រៀបរៀង​សៀវភៅ​ស្ដីពី​ “បុណ្យ​ភ្នំ​ពាន់​” និង​ “កំណើត​ព្រះពុទ្ធរូប​” ដើម្បី​ចែក​ជា​ធម្មទាន​ ផង​ដែរ​ ។ ព្រះអង្គ​មាន​ដើមកំណើត​នៅ​ខេត្ត​ព្រះត្រពាំង​ ដែនដី​កម្ពុជាក្រោម​ និង​បាន​ចំណាយពេល​ជិត​ពាក់កណ្ដាល​នៃ​ជីវិត​សាងផ្នួស​ជា​សង្ឃ​ ដើម្បី​ប្រតិបត្តិ​ និង​ សិក្សា​រៀនសូត្រ​អក្សរសាស្ត្រ​ខ្មែរ​ និង​ ពុទ្ធសាសនា​ ។ មុន​ពេល​និមន្ត​មកស​ហរ​ដ្ឋ​អាមេរិក​ ព្រះតេជព្រះគុណ​ គឹម​ សេរី​អមតៈ​ ធ្លាប់​បាន​និមន្ត​ទៅ​សិក្សា​នៅ​ប្រទេស​កម្ពុជា​ អស់​ជាច្រើន​វស្សា​ និង​ធ្លាប់​ជាស​មណ​និស្សិត​ថ្នាក់អនុបណ្ឌិត​ នៃ​ សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ នៃ​ កម្ពុជា​ ទៀតផង​ ។

ខណៈ​ដែល​ ព្រះ​តេ​ព្រះគុណ​ គឹម​ សេរី​អមតៈ​ បាន​និមន្ត​មក​បំពេញ​ទស្សនកិច្ច​ នៅ​រដ្ឋ​ California​ ព្រះតេជព្រះគុណ​ ថាច់​ ប្រីជា​ គឿន​ ជា​និពន្ធ​នាយក​ នៃ​ សារព័ត៌មាន​ ព្រៃនគរ​ បាន​ធ្វើ​កិច្ច​សន្ទនា​ជាមួយ​ព្រះអង្គ​ អំពី​កិច្ចការ​សាសនា​ នៅក្នុង​វត្ត​សាមគ្គី​ធរា​រាម​ និង​ អំពី​ដំណើរ​ជីវិត​របស់​ ព្រះតេជព្រះគុណ​ គឹម​ សេរី​អមតៈ​ ដែល​មានខ្លឹមសារ​ទាំងស្រុង​ ដូចតទៅ​៖

Leave A Reply

Your email address will not be published.