សមណ​សិស្ស​ថ្នាក់​ពុទ្ធិកសិក្សា​បឋមភូមិ និង​ទុតិយភូមិ​នៅ​ខេត្ត​ព្រះ​ត្រពាំង នឹង​ចាប់ផ្ដើម​ប្រឡង​រួម​ខេត្ត​នៅ​ថ្ងៃ​អង្គារ​

0 55

​សមណ​សិស្ស​ថ្នាក់​ពុទ្ធិកសិក្សា​បឋមភូមិ និង​ទុតិយភូមិ ដែល​សិក្សា​នៅតាម​វត្ត​អារាម នានា នឹង​ចាប់ផ្ដើម​ប្រ​ឡើង​រួម​នៅក្នុង​វត្ត​ក ង​ចក្កា រាម​ធ្លក ឋិត​នៅ​ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង រយៈពេល ៣ ថ្ងៃ គឺ ចាប់ពី​ថ្ងៃទី ១១ ដល់ ទី ១៣ ខែកុម្ភៈ នេះ ។​

​កម្មវិធី​ប្រឡង​រួម​ខេត្ត​ទាំង ២ កម្រិតសិក្សា​នេះ មាន​សមណ​សិស្ស​ទូទាំង​ខេត្ត​សរុប ៣៨១ អង្គ និង រូប ។ នេះ​បើ តាម​ការ បញ្ជាក់ប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ពី​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ នៅ​ថ្ងៃទី ១០ ខែកុម្ភៈ នេះ ។ តាម​ប្រ ភព​ដដែល​បាន​បញ្ជាក់ថា ពិធី​ប្រឡង​នេះ នឹង​គ្រូបង្រៀន​មក​ធ្វើជា​មេ​យោគ​ប្រមាណ ២០០ អង្គ និង រូប ។​

បដាកម្មវិធីប្រឡងនៅខ្លោងទ្វារវត្តកងចក្ការាមធ្លក ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៤ ។
បដាកម្មវិធីប្រឡងនៅខ្លោងទ្វារវត្តកងចក្ការាមធ្លក ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៤ ។

ពិធីផប្រកាសលទ្ធផល និងផ្ដល់សញ្ញាបត្រនឹងធ្វើនៅថ្ងៃព្រហស្បតិ៍ ១៤ កើតខែមាឃ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈ សប្ដាហ៍នេះ ។

នេះជាកម្មវិធីសិក្សាផ្នែកពុទ្ធិកសិក្សាជាភាសាខ្មែរ ក្រោមការគ្រប់គ្រងរបស់គណៈមន្ត្រីសង្ឃខ្មែរក្រោម នៅខេត្តព្រះត្រពាំង ដោ យ សមណសិស្សត្រូវសិក្សារយៈពេល ៩ ខែ គឺចាប់ពីថ្ងៃ ១ រោច ខែវិសាខរៀងរាល់ឆ្នាំ ។ វិញ្ញាសាដែលយកមកសិក្សា និងប្រឡងរួមមាន ប្រែលោត ប្រយោគធម្មបទដ្ឋកថា, ប្រែលោតប្រយោគមង្គលត្ថទីបនី, ភាសាអង់គ្លេស, អក្សរសាស្ត្រខ្មែរ, កំណាព្យ, វេយ្យាករណ៍បាលី ,ព្រះវិន័យ, ព្រះបាដិមោក្ខ និង ព្រះអភិធម្ម ជាដើម ។ គ្រូបង្រៀនជា ព្រះសង្ឃ និងគ្រហស្ថជាអ្នកស្មគ្រចិត្តបន្តវេនគ្នា មិនបានទទួ ល ប្រាក់ខែពីរដ្ឋាភិបាលវៀតណាមឡើយ ៕

ព្រះវិហារវត្តកងចក្ការាមធ្លក ។
ព្រះវិហារវត្តកងចក្ការាមធ្លក ។

2 Vat Tlok 10 Feb 2014

3 Vat Tlok 10 Feb 2014

4 Vat Tlok 10 Feb 2014

វេទិកាប្រកាសលទ្ធផល ។
វេទិកាប្រកាសលទ្ធផល ។
Leave A Reply

Your email address will not be published.