បវារណា​ថវិកា​តាម​បណ្ដាញ​សង្គម Facebook សង្គ្រោះ​ព្រះសង្ឃ​ធម្ម​ក​ឋិ​ក កំពុងមាន​រោគាពាធ​ជា​ទម្ងន់​

0 195

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​ព្រះសង្ឃ​ជា​អង្គធ​ម្មក​ឋិ​ក​មួយអង្គ​នៅ​កម្ពុជា​ក្រោម កំពុង​តែមាន​ជំងឺ​ប្រចាំ​ព្រះកាយ​ជា​ទម្ងន់ ហើយ​ព្រះអង្គ កំពុងតែ​សម្រាក ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មួយ​ឋិត​នៅក្នុង​ទីក្រុង​ព្រែក​ឫស្សី ។ គ្រូពេទ្យ​បាន​ប្រាប់ថា ជំងឺ របស់​ព្រះ សង្ឃ​អង្គ​នេះ ត្រូវតែ​បញ្ជូន ទៅ​ព្យាបាល​នៅ​ទីក្រុង​ព្រៃនគរ ដែល​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ៣០០ លាន​ដុង ទើប​មាន​សង្ឃឹមថានឹង​បានជា​សះស្បើយ ។ បច្ចុប្បន្ន ព្រះសង្ឃ​អង្គ​នេះ នៅ​មិនទាន់មាន ថវិកា​សម្រាប់​ទៅ ព្យាបាល​ជំងឺ​នៅឡើយ ។​

ព្រះតេជព្រះគុណ ថាច់ រេន កំពុងសម្រាកព្យាបាលជំងឺនៅទីក្រុងព្រែកឫស្សី ។
ព្រះតេជព្រះគុណ ថាច់ រេន កំពុងសម្រាកព្យាបាលជំងឺនៅទីក្រុងព្រែកឫស្សី ។

ព្រះតេជព្រះគុណ នាថ​សីលា ត្រឹង វ៉ាំ​ង យ៉ុង ដែល​ត្រូវជា​សហធម្មចារី ឬ ជា​មិត្តភក្ដិ៍​របស់​ព្រះសង្ឃ​ដែល កំពុងមាន​រោគាពាធ បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា ព្រះសង្ឃ​ដែល​កំពុងមាន​រោគាពាធ​នោះ ព្រះនាម ថាច់ រេ​ន ជា​ព្រះសង្ឃ​វត្ត ម​ជ្ឈិ​មា​រាម (​កណ្ដាល​) ឋិត​នៅក្នុង​ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ។ ព្រះអង្គ​បាន​បន្តទៀតថា គ្រូពេទ្យ​បាន​ប្រាប់ថា ព្រះសង្ឃ​អង្គ​នោះ​មាន​ជំងឺមហារីក​ឈាម ត្រូវតែ​បញ្ជូនទៅ ព្យាបាល​នៅ​ទីក្រុង​ព្រៃនគរ ដែល​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ៣០០ លាន​ដុង ប្រហាក់ប្រហែល​នឹង ១ ម៉ឺន ៥ ពាន់​ដូ​ល្លារ​ទើប​មាន​សង្ឃឹមថានឹង​ជា ។ ពេលនេះ ព្រះសង្ឃ​នៅ​មិនទាន់ មាន​ថវិកា​ដើ​ម្ប​បញ្ជូនទៅ ព្យាបាល​នៅ​ព្រៃនគរ​ទេ ។​

(​សំឡេង​)

ព្រះតេជព្រះគុណ នាថ​សីលា ត្រឹង វ៉ាំ​ង យ៉ុង បាន​បន្តទៀតថា បច្ចុប្បន្ន មាន​ញាតិ​ញោម និង​ព្រះសង្ឃ​នៅ កម្ពុជា​ក្រោម​ខ្លះ បាន​បរិច្ចាក​ថវិកា​មួយចំនួន​ដែរ​ហើយ ក្រោយពី​បានទទួល​ដំណឹង​តាមរយៈ​បណ្ដាញ សង្គម Facebook រួចមក ។​

(​សំឡេង​)

ដោយ​ឃើញ​ព្រះសង្ឃ​ដែល​ត្រូវជា​មិត្តភក្តិ៍​មាន​ជំងឺ​ជា​ទម្ងន់​យ៉ាងនេះ ព្រះតេជព្រះគុណ ត្រឹង វ៉ាំ​ង យ៉ុង ក៏ បាន អំពាវនាវ ដល់ សប្បុរ​រស​ជន​តាមរ​យៈ​បណ្ដាញ​សង្គម Facebook ដើម្បី​ស្វែង​រកថ​វិក​ជួយ​ដល់ ព្រះ សង្ឃ ដែលមាន​រោគាពាធ មាន​សេចក្ដី ដូចតទៅ​៖

“​តាងនាម​លោក​បង ថាច់ រេ​ន និង​ក្នុងនាម​ផ្ទាល់​នៃ​ខ្ញុំព្រះករុណា​ជា​កល្យាណមិត្ត​របស់លោក សូម​ថ្លែង អំណរ ព្រះ​គុណ និង អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះទ័យ​ទឹកចិត្ត​សប្បុរស​របស់ ព្រះតេជព្រះគុណ​ព្រះ សង្ឃ និង ពុទ្ធបរិស័ទ​ទាំង ក្នុង​ក្រៅ ប្រទេស ដែលមាន​ព្រះទ័យ​ទឹកចិត្ត ជួយ​ខ្វល់ខ្វាយ​ឈឺឆ្អាល​ចំពោះ​ព្រះ ធម្មាចារ្យ ថាច់ រេ​ន បាន​ជំនួយ​និង​បម្រុង​ជំនួយ​ជា​ថវិកា ពេទ្យ​ដែលមាន​ទម្ងន់​ដ៏​ធ្ងន់ តែ​យើង​អាច​លើក រួច​បើ​យើង​ជួយ​លើកគ្នា ថ្ងៃនេះ​ជា​ថ្ងៃសីល ឱកាសល្អ​ណាស់ សូម​ព្រះទ័យ​មេ​ត្ តា​របស់​លោកគ្រូ​ចៅអធិការ ទាំងឡាយ មេត្តាជួយ បវារណា​អង្គាស ប្រាក់​ញាតិ​ញោម​ពុទ្ធបរិស័ទ​ជួយសង្គ្រោះ​ព្រះ​ធម្មាចារ្យ ថាច់ រេ​ន គង់នៅ​វត្ត​កណ្តាល ស្រុក កំពង់​ស្ពាន ខេត្ត​ត្រា​វិញ ដែល​លោក​កំពុងមាន​អាពាធ​មហារីក​ឈាម សឹង​ព្យាបាល បណ្តោះ អាសន្ន នៅ​មន្ទីរ ពេទ្យ ពហុ​វិជ្ជា​ម​ជ្ឍិ​ម ក្រុង​ព្រែក​ឫស្សី ព្រោះ​មិនមាន​លុយ​ចំនួន ២ ទៅ ៣ រយ​លាន​ដុង ទៅ​ពេទ្យ​ព្រៃនគរ ។ សូម​ព្រហ្ម​វិហារធម៌​ទៅ​តាំង នៅក្នុង​ព្រះទ័យ​ព្រះតេជព្រះគុណ ចៅអធិការ​គ្រប់​វត្ត​ទាំង​ក្នុង និង​ក្រៅ ប្រទេស កុំ​ខាន !”

សម្រាប់​លោកអ្នក​ដែលមាន​សទ្ធា​ចង់​ជួយ​ស្រោចស្រង់​ជីវិត​ព្រះសង្ឃ អាចទាក់ទង​ផ្ទាល់​ទៅ​កម្ពុជា​ក្រោម​តាម រយៈ លេខ ទូរស័ព្ទ ដូចខាងក្រោម​៖​

១. ព្រះតេជព្រះគុណ នាថសីលោ ត្រឹង វ៉ាំង យ៉ុង (84) 1689768823
២. ព្រះតេជព្រះគុណ គឹម អាយ ឡាង (84) 1692042805
៣. ព្រះតេជព្រះគុណ ថាច់ យ៉ួង (84) 979693397

Leave A Reply

Your email address will not be published.