កម្ពុជារួមសម្ដែងវប្បធម៌ ឆ្នាំ ២០១៣ នៅវៀតណាម

0 187

ដោយ សឺ​ង វិចិត្រ​- ក្រសួង​វប្បធម៌ កីឡា ទេសចរណ៍ វៀតណាម និង ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​កម្ពុជា បាន សហការ គ្នា​ប្រារព្ធ​កម្មវិធី​សម្ដែង​វប្បធម៌​រយៈពេល ១ សប្ដាហ៍​នេះ នៅ​ខេត្ត​កំពង់​ឫស្សី (Ben Tre ) និង ខេត្ត​ឃ្លាំង រហូតដល់​ថ្ងៃទី ២៣ ខែធ្នូ ខាងមុខនេះ ។​

កម្មវិធីសម្ដែងនៅវៀតណាម ។
កម្មវិធីសម្ដែងនៅវៀតណាម ។

យោងតាម​ព័ត៌មាន​យួន​ក្នុងស្រុក​បានបញ្ជាក់​អំពី​មូលហេតុ​នៃ​ការសម្ដែង​កម្មវិធី​នេះ​ថា ដើម្បី «​លើកកម្ពស់​ទំនាក់ទំនង លើ វិស័យ វប្បធម៌ និង​បង្ហាញ​អំពី​សិល្បៈ ប្រពៃណី របស់​កម្ពុជា នៅក្នុង​ប្រទេស​វៀតណាម និង​ចូលរួម​ក្នុងការ​ពង្រឹង និង​ពង្រីក​មិត្តភាព សាមគ្គី​រវាង​វៀតណាម និង​កម្ពុជា ។​

​ថ្លែង​បើក​កម្មវិធី លោក គង់ ក​ន្ថា​រ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា និង លោក វឿ​ង យ្វី បៀ​ន (Vương Duy Biên) អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​វៀតណាម បាន​សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍​វប្បធម៌ នេះ​មានន័យ​សំខាន់​ណាស់ ។​

​នេះ​ជា​ឱកាស​មួយ​សម្រាប់​ពលរដ្ឋ​វៀត ណា​ម បានដឹង​កាន់តែច្បាស់​អំពី​ទឹកដី នឹង​ប្រជាជន​កម្ពុជា ។ ទន្ទឹមនឹងនោះ ក៏ ជម្រុញ​ឲ្យ​មាន​ទំនាក់ទំនង​មិត្តភាព និង​សហការ​រវាង​ប្រជាពលរដ្ឋ​របស់​ប្រទេស​ទាំងពីរ​កាន់តែ​លូតលាស់​ប្រសើរ​ជាង ។​

​ក្រោយពី​បើក​កម្មវិធី សិល្បករ​ខ្មែរ​មកពី​ប្រទេស​កម្ពុជា នឹង​សម្ដែង​ជូន​ទស្សនិកជន​យួន​បាន​ទស្សនា​នូវ​កម្មវិធី​សិល្បៈ ច្រៀង រាំ មាន​ដោយ​របាំ​ប្រពៃណី ក្បាច់គុណ​បុរាណ​ខ្មែរ និង​បទ​ចម្រៀង​ស្ដីអំពី​មិត្តភាព​រវាង​ប្រជាជន​ប្រទេស​ទាំងពីរ កម្ពុជា និង​វៀតណាម ៕​

 

Leave A Reply

Your email address will not be published.