តុលាការដោះលែងព្រះសង្ឃខ្មែរក្រោមក្រោយពីឃុំព្រះកាយរយៈពេល ៨ ខែ
ព្រះសង្ឃ ខ្មែរក្រោម ដែល ត្រូវបាន សមត្ថកិច្ច ខ្មែរ ចាប់ ព្រះកាយ ផ្សឹក ពេលនេះ ត្រូវបាន តុលាការ ដោះលែង ឲ្យ មាន សេរីភាព វិញ ហើយ ក្រោយពី យកទៅ ឃុំ អស់ រយៈពេល ៨ ខែ ។

RFA/Yeang Socheametta
ព្រះសង្ឃ ខ្មែរក្រោម ដែល ត្រូវបាន តុលាការ ដោះលែង ពេលនេះ មាន ព្រះនាម ជា វណ្ណដា ។ ព្រះអង្គ ត្រូវបាន សមត្ថកិច្ច ខ្មែរ ចាប់ខ្លួន កាលពី ខែសីហា ឆ្នាំ ២០១៥ ជាមួយ ព្រះសង្ឃ ខ្មែរក្រោម ១ អង្គ ផ្សេងទៀត ព្រះនាម ដាវ ទេព្យ ។ ក្រោយមក ព្រះសង្ឃ ទាំង ២ អង្គ ត្រូវបាន តុលាការ ចោទ ប្រកាន់ ពីបទ គំរាម សម្លាប់ ការ រក្សាទុក សារធាតុ ញៀន និង ការប្រើប្រាស់ ឯកសារ សាធារណៈ ក្លែង។ ព្រះ តេជព្រះគុណ ដាវ ទេព្យ ត្រូវបាន តុលាការ កាត់ទោស ឲ្យ ជាប់ពន្ធនាគារ ចំនួន ២ ឆ្នាំ។
ចំណែក ព្រះតេជព្រះគុណ ជា វណ្ណដា ត្រូវបាន កាត់ ឲ្យ ជាប់ទោស ចំនួន ៣ ខែ ដោយ កែប្រែ បទ ចោទ ពី ការប្រើប្រាស់ ឯកសារ សាធារណៈ ក្លែង ទៅជា បទ ស្លៀកដណ្តប់ បែប ព្រះពុទ្ធសាសនា ដោយ គ្មាន សិទ្ធិ។ ចំណែក បទ គំរាម សម្លាប់ និង ការ រក្សាទុក សារធាតុ ញៀន ត្រូវ បាន តុលាការ ទម្លាក់ ចោល វិញ ។
ព្រះចៅអធិការ ស្តីទី វត្ត សាមគ្គី រង្សី និង ជា ប្រធាន សមាគម ព្រះសង្ឃ ខ្មែរ កម្ពុជា ក្រោម ព្រះ តេជ ព្រះគុណ ថាច់ ហា សំអាង មាន ថេរ ដីកា នៅ ថ្ងៃទី ១៥ មេសា ថា ព្រះ តេជគុណ ជា វណ្ណដា ត្រូវបាន សមត្ថកិច្ច ដោះលែង កាលពី ថ្ងៃទី ១៣ មេសា ។ ព្រះអង្គ ថា ពេលនេះ ព្រះតេជគុណ ជា វណ្ណដា ត្រូវបាន បំបួស ជា សង្ឃ ឡើងវិញ ហើយ ហើយ សព្វថ្ងៃ កំពុង គង់នៅ វត្ត សាមគ្គីរង្សី ។
ទាក់ទង នឹង ព្រះសង្ឃ ដាវ ទេព្យ ដែល កំពុង ជាប់ឃុំ វិញ ព្រះ តេជព្រះគុណ ថាច់ ហាសំអាង មាន ថេរដីកា ថា អង្គការ-សមាគម ខ្មែរ កម្ពុជា ក្រោម នឹង នៅតែ បន្ត ទាមទារ ឲ្យ តុលាការ ដោះលែង ព្រោះ ការ ចាប់ ខ្លួន ព្រះសង្ឃ ដាវ ទេព្យ ជា រឿង អយុត្តិធម៌៖ «យើង នៅតែ ទាមទារ ឲ្យ មានការ ដោះលែង លោក ដោយសារតែ ការចោទប្រកាន់ និង ភស្តុតាង ទាំងអស់ សុទ្ធតែ ជាការ ប្រឌិត ធ្វើបាប លោក យើង គិតថា ការចាប់ខ្លួន លោក ហាក់ ដូចជា ការផ្តើមគំនិត ចេញពី ប៉ូលីស រហូត យើង ដឹងថា ពាក្យបណ្តឹង ប្តឹង ឲ្យ ចាប់ លោក គឺ ផ្តើម ចេញពី ប៉ូលីស ជា អ្នករៀបចំ ទៀត វា ហាក់ ដូច ជា ការ បញ្ជា របស់ អ្នកណាម្នាក់ ដើម្បី ធ្វើបាប លោក» ។
ចាប់តាំងពី ចុងឆ្នាំ ២០១៤ មក មាន ព្រះសង្ឃ ខ្មែរក្រោម ចំនួន ៥ អង្គ ហើយ ត្រូវបាន សមត្ថកិច្ច ខ្មែរ ចាប់ខ្លួន ក្នុងនោះ មាន អតីត ព្រះសង្ឃ សឺន ហាយ ឃិន វណ្ណៈ សាន កុសល ព្រមទាំង ព្រះ សង្ឃ ដាវ ទេ ព្យ និង ជា វណ្ណដា ។ ពួកគេ ត្រូវ បាន តុលាការ ចោទ ប្រកាន់ ពីបទ ប្រើប្រាស់ ឯកសារ សាធារណៈ ក្លែង បទ ប្រឆាំង អ្នករាជការ សាធារណៈ បទ ចូលរួម សមាគម ទុច្ចរិត បទ គម្រាម សម្លាប់ និង ការរក្សា សារធាតុ ញៀន។ ប៉ុន្តែ មក ទល់ ពេល នេះ មាន តែ ព្រះសង្ឃ ព្រះនាម ដាវ ទេព្យ ដែល កំពុង ជាប់ពន្ធនាគារ ៕ ប្រភពព័ត៌មានៈ RFA
Comments are closed.