Canon តម្លៃ​ជាង ១ ពាន់​ដុល្លារ​ត្រូវបាន​កងសន្តិសុខ​ខណ្ឌ​ដូនពេញ​ដកហូត​ពី​អ្នកសារព័ត៌មាន​

0 266

លោក​លី ឈួន ចាងហ្វាង​សារព័ត៌មាន​ព្រៃនគរ កាលពី​ថ្ងៃទី​៥​មករា បានដាក់​ពាក្យបណ្ដឹង​មួយ​ទៅ​សាលាខណ្ឌ​ដូនពេញ ដើម្បី​ប្តឹង​សុំ​ឲ្យ​លោក​អភិបាល​ខណ្ឌដូនពេញ ចេញមុខ​អន្តរា​គម​ន៏​ករណី​កងសន្តិសុខ​សាលាខណ្ឌ​ដូនពេញ​ម្នាក់ បាន​ឆក់យក​ម៉ាស៊ីន​ថត​របស់​អ្នកសារព័ត៌មាន​ព្រៃនគ​រ នៅពេល​រាយ​ការ​ណ៏​ព័ត៌មាន​នៅ​ទីលាន​ប្រជាធិបតេយ្យ​។​

លិខិតបណ្តឹងរបស់ចាងហ្វាងសារព័ត៌មានព្រៃនគរ
លិខិតបណ្តឹងរបស់ចាងហ្វាងសារព័ត៌មានព្រៃនគរ

លោក​សឺ​ន ចែង​ចឺន អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មាន​ព្រៃនគរ​បា​ន​និយាយថា នៅពេលដែល​លោក​កំពុង​បំពេញភារកិច្ច និង​កំពុងតែ​ថត នូវ​ព្រឹត្តិការណ៍​ការបណ្ដេញចេញ​របស់​ក្រុម​សមត្ថកិច្ច​ទៅលើ​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​កងសន្តិសុខ​បាន​ស្រែក​ឲ្យ​គ្នីគ្នា​ចាប់​លោក​សឺ​ន ចែង​ចឺន និង​បាន​ប្រី​ដំបង​បុក​ចំ​ចុងដង្ហើម ដែល​ធ្វើ​ឲ្យ​មាន​ការឈឺ​ចុកចាប់ ហើយ​ភ្លាមៗ​នោះ​ក្រុម​សន្តិសុខ​ក៏បាន​ឆ្លៀត​ឆក់យក​ម៉ាស៊ីនថតរូប​មួយគ្រឿង​ពី​រូបគាត់​ម៉ាក់ Canon 600D ដែលមាន​តម្លៃ​ជាង​១០០០​ដុល្លារ​។​

​ក្រុម​អ្នកសារព័ត៌មាន​ជាច្រើន​នាក់ នៅ​ថ្ងៃទី​៥​មករា​បាន​ទៅ​ជួប​លោក​គឹម វុត្ថា ប្រធាន​សន្តិសុខ​ខណ្ឌដូនពេញ នៅ​សាលាខណ្ឌ តែ​ត្រូវបាន​លោក​គឹម វុត្ថា បញ្ជាក់ថា​លោក​មិនបាន​ដឹង​ពី​ករណីនេះ​ទេ ព្រោះ​មាន​សន្តិសុខ​ច្រើន មិនមែន​មានតែ​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​នោះទេ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​សឺ​ន ចែង​ចឺន​។​

វិទ្យុ​ខ្មែរ​អន្តរជាតិ​វាយោ​អេស​អឹម មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​សុខ សម្បត្តិ អភិបាលខណ្ឌ​ដូនពេញ និង​លោក​គឹម វុត្ថា ប្រស​ន្តិ​សុខ​ខណ្ឌដូនពេញ​បានទេ​។​

លោក​ពុ​យ គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ បាន​យល់ថា​ការប្រតិបត្តិ​ការ​ជាទូទៅ​របស់​អាជ្ញាធរ ប្រសិនបើ​អាជ្ញាធរ​មិន​អនុ​ញ្ញា​ត្តិ​ឲ្យ​ថត ហើយ​អ្នកព័ត៌មាន​នៅតែ​ថត អាជ្ញា​ធរមាន​សិទ្ឋិ​ដកហូត និង​លុបចោល​រូបថត​ទាំងនោះ​តែ​ត្រូវប្រគល់​ម៉ាស៊ីន​ថត​ឲ្យ​ទៅ​អ្នក​ថត​វិញ​។​

​លោក​ក៏បាន​សុំ​ឲ្យ​អាជ្ញាធរ​ប្រគល់​ម៉ាស៊ីនថតរូប​ឲ្យ​អ្នក​សារ​ព៏​ត៌មាន​វិញ គ្ប្រសិន​បាន​ដកហូត​ពិតមែនតែ​អាជ្ញា​ធរមាន​សិទ្ឋិ​ រប់គ្រាន់​ក្នុងការ​លុបចោល​រូបថត​ដែល​បាន​ថត​។​

​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៤​មករា សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​កងកម្លាំង​សមត្ថកិច្ច និង​កម្លាំង​ស៊ីវិល បណ្ដេញ​ក្រុមអ្នកតវ៉ា​ទាំងនោះ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​ភ្លាមៗ សូម្បីតែ​អ្នកសារព័ត៌មាន​ក៏​ត្រូវបាន​សមត្ថកិច្ច​ប​ណ្ដេ​ញ​ចេញ​មិន​ឲ្យ ​ថតរូប​ផងដែរ​។ ​ដោយៈ​ វណ្ណ វុត្ថា – វិទ្យុ​ខ្មែរ​អន្តរជាតិ​វាយោ

Leave A Reply

Your email address will not be published.