លោក ចៅ ហេន អំពាវនាវ​រក​ជំនួយ​ព្យាបាល​ជំងឺ​កូន​នៅ​ប្រទេស​ថៃ​

185

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​លោក ចៅ ហេន អតីត​សកម្មជន​ដីធ្លី​នៅ​ខេត្ត​មាត់ជ្រូក និង​ជា​អ្នក​ធ្លាប់​ជាប់ពន្ធនាគារ​មន​សិ​ការ​នៅ ក្នុង​គុក យួន កាលពី​ឆ្នាំ ២០១០ សព្វថ្ងៃ កំពុង​រស់នៅ​សហរដ្ឋអាមេរិក បាន​អំពាវនាវ​ដល់​សប្បុរស ជន​ឲ្យ​ជួយ​ដល់​កូន​របស់គាត់​ម្នាក់​ដែល​កំពុង​តែមាន​ជំងឺ ហើយ​កំពុងតែ​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរ ពេទ្យ​មួយ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។​

លោក ចៅ ហេន (រូបទី ៣ ពីស្ដាំ) នៅព្រលានយន្តហោះ សុវណ្ណភូមិ បាងកក ប្រទេសថៃ ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។ រូបថត សឺន ថាយ ធន
លោក ចៅ ហេន (រូបទី ៣ ពីស្ដាំ) នៅព្រលានយន្តហោះ សុវណ្ណភូមិ បាងកក ប្រទេសថៃ ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។ រូបថត សឺន ថាយ ធន

​លោក ចៅ ហេន បាន​ប្រាប់ វិទ្យុ សំឡេង​កម្ពុជា​ក្រោម ថា កូនប្រុស​របស់លោក​ម្នា​ក់​ឈ្មោះ ចៅ សុ​ខី អាយុ ២៦ ឆ្នាំ សព្វថ្ងៃ ជា​ជនភៀសខ្លួន នៅ​ប្រទេស​ថៃ មាន​ជំងឺ​ជា​ទម្ងន់ ហើយ​កំពុងតែ​ព្យាបាល នៅក្នុង​មន្ទីរ​មួយ​ក្នុងប្រទេស​ថៃ ហើយ​កំពុងតែ​ខ្វះ​ប្រា​ក់បង់​មន្ទីរពេទ្យ ។​

​លោក ចៅ ហេន បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​យ៉ាងនេះ​ថា​៖

​តាមរយៈ វិទ្យុ សំឡេង​កម្ពុជា​ក្រោម លោក ចៅ ហេន បាន​អំពាវនាវ​ដល់​សប្បុរស​ជន និង​សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​ជួយ​កូន​របស់គាត់​តាម​អ្វីដែល​អាចធ្វើ​ទៅបាន ព្រោះថា ថ្វីត្បិតតែ​សព្វថ្ងៃ លោក​កំពុងតែ​រស់នៅ​សហរដ្ឋអាមេរិក តែ​លោ​កនៅ​មិនទាន់មាន​លទ្ធភាព​គ្រប់ គ្រាន់ ដើម្បី​ជួយ​ដល់​កូនៗ​របស់លោក​ដែល​កំពុងតែ​ឋិត​នៅក្នុង​ជីវភាព​ជា​ជនភៀសខ្លួន នៅក្នុង​ប្រ ទេស​ថៃ នៅឡើយ ។​

​លោក ចៅ ហេន បាន​អំពាវនាវ​យ៉ាងនេះ ៖

លោក ចៅ សុខី នៅក្នុងមន្ទីរពេទ្យថៃ ។
លោក ចៅ សុខី នៅក្នុងមន្ទីរពេទ្យថៃ ។

សូមបញ្ជាក់ថា លោក ចៅ ហេន (Châu Hên) កើត​ឆ្នាំ ១៩៥៤ អាយុ ៦២ ឆ្នាំ នៅ​ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក ត្រូវបាន​នគរបាល​វៀ​ត​ណា​ម​ចាប់​ដាក់គុក កាលពី​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ និង​ត្រូវ​តុលាការ​បក្សកុម្មុយនិស្ត វៀតណាម​ផ្ដន្ទាទោស​នៅ​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១១ ឲ្យ​ជាប់គុក ២ ឆ្នាំ ពីបទ “​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​បង្ក​អសន្តិសុខ​ទីសាធារណៈ​” តាម​មាត្រា​ទី ១៤៣ និង ២៤៥ នៃ​ក្រមព្រហ្មទណ្ឌ​របស់​វៀត​ណា​ម ដោយសារតែ​លោក​បាន​ដឹកនាំ​ពលរដ្ឋ​ខ្មែរក្រោម ជាច្រើនរូប​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​សង​ដី​កេរ​ដូនតា​មកវិញ ។ ការចាប់ខ្លួន​នេះ​ធ្វើឡើង នៅពេលដែល​លោក​បានធ្វើ​មាតុភូមិ​និវត្ត​ពី​ប្រទេស​ថៃ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ បន្ទាប់ ពី​អង្គការ UNHCR បដិសេធ​ឋានៈ​ជា​ជនភៀសខ្លួន​របស់លោក ។ ពេល​ចេញពី​គុក លោក​និង​ភរិយា បាន ភៀស ខ្លួន​ទៅ​ប្រទេស​ថៃ​ជា​លើក​ទី ២ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​អង្គការ UNHCR ហើយ​ត្រូវបាន​អង្គការ​មួយ​នេះ​បញ្ជូន​ឲ្យ​ទៅ​តាំងទី​លំនៅ​ថ្មី នៅ រដ្ឋ North Carolina សហរដ្ឋ អាមេរិក តែ ម្នាក់ឯង​គាត់ កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៤ ។​

វត្តអង្គតាមិញ ជាយក្រុងភ្នំពេញ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០០៩: លោក ចៅ ហេន កំពុងបង្ហាញឯកសារដែលអាជ្ញាធរវៀតណាមរឹបយកដីធ្លី របស់ខ្លួននៅកម្ពុជាក្រោម ។ រូបថត៖ ថាច់ ប្រីជា គឿន
វត្តអង្គតាមិញ ជាយក្រុងភ្នំពេញ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០០៩: លោក ចៅ ហេន កំពុងបង្ហាញឯកសារដែលអាជ្ញាធរវៀតណាមរឹបយកដីធ្លី របស់ខ្លួននៅកម្ពុជាក្រោម ។ រូបថត៖ ថាច់ ប្រីជា គឿន

​ជីវិត​នៅក្នុង​ពន្ធនាគារ​យួន​រយៈពេល ២ ឆ្នាំ ចាប់ពី​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ ដល់​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១២ លោក ត្រូវ​ឆ្មាំ​គុក​យួន​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ។ លោក ចៅ ហេន បាន បញ្ជាក់ថា ជីវិត​របស់លោក​បាន​ស្លាប់​ហើយ រស់​ឡើងវិញ​ជាច្រើនលើក​ពេល​នៅក្នុង​គុក​យួន ។​

ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១១: លោក ចៅ ហេន ដេកព្យាបាលជំងឺទាំងជើងជាប់ខ្នោះ បន្ទាប់រង ទារុណកម្មក្នុងគុក ។
ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១១: លោក ចៅ ហេន ដេកព្យាបាលជំងឺទាំងជើងជាប់ខ្នោះ បន្ទាប់រង ទារុណកម្មក្នុងគុក ។

នៅ​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១២ មន្ទីរ ៨ (Tong Cuc VIII) នៃ​គុក​ដិ​ន​ទ័ន (Trai Giam Dinh Thamh) បានចេញ​សេចក្ដីសម្រេច​ដោះលែង លោក ចៅ ហេន ឲ្យ​ចេញពី​ពន្ធនាគារ វិញ ។ ពេល​បាន​ចេញពី​ពន្ធនាគារ លោក ចៅ ហេន និង ភរិយា ឈ្មោះ នាង ភឿន បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ជា​លើក​ទី ២ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ក្នុងនាម​ជា​ជន ភៀសខ្លួន​នយោបាយ ក្នុង​អង្គការ UNHCR ហើយ​បាន​អង្គការ​មួយ​នេះ​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​តែប៉ុណ្ណោះ ។ ចំណែក​កូនៗ​របស់គាត់ ត្រូវបាន​អង្គការ UNHCR ពិចារណា​ឡើងវិញ​ពី​ឋានៈ​ជា​ជនភៀសខ្លួន​របស់​ពួកគេ រហូតមកដល់ សព្វថ្ងៃ ។​

លោក ចៅ ហេន បាន​បញ្ជាក់ថា កូនៗ​របស់គាត់​នៅ​ប្រទេស​ថៃ មិនអាច​វិល ត្រឡប់​ទៅ​ស្រុក កំណើត នៅ​ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក ដែនដី​កម្ពុជា​ក្រោម វិញ​បានទេ ព្រោះ​អាជ្ញាធរ​យួន​នឹង ចាប់​ដាក់ពន្ធនាគារ ហើយ​លោក​តែងតែ​បារម្ភ​អំពី​សុវត្ថិភាព​របស់​កូនៗ​គាត់​ជានិច្ច ។ គាត់​រំពឹងថា ថ្ងៃ​ណាមួយ​បើ​កូនៗ​របស់គាត់​បានមក​តាំងទី​លំនៅ​ថ្មី នៅ​សហរដ្ឋអាមេរិក ពេលនោះ គាត់​ស្លាប់ បិទ​ភ្នែក​ជិត​ហើយ ដោយសារ​គាត់​បានឃើញ​កូនៗ​របស់គាត់​បាន​រួច​ចេញពី​ក្រ​ញ៉ាំ​ដៃ​របស់​យួន ។​

ខណៈដែល​លោក និង ក្រុមគ្រួសារ​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ និង​កំពុង​រងចាំ​ឱកាស​ចេញទៅ​តាំងទី​លំនៅ​ថ្មី​នៅ​សហរដ្ឋអាមេរិក អ្នកស្រី នាង ភឿន ជា​ភរិយា​របស់លោក បានទទួល​អនិច្ចកម្ម​ដោយ​ជំងឺ​នៅក្នុង​ផ្ទះជួល​មួយ នា​ផ្សារ​ស៊ី​ម៉ុង​មឿង ខេត្ត​ន​ន្ទ​បុរី កាលពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៤ ៕

​ប្រសិនបើ​លោកអ្នក​មានបំណង​ចង់​ជួយ​ដល់ លោក ចៅ ហេន សូម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ ដូច ខាងក្រោម​៖

​ទី ១ លោក ចៅ សេង ត្រូវជា​កូន​របស់ លោក ចៅ ហេន នៅ​ប្រទេស​ថៃ (66) 86-838-4997
​ទី ២ លោក ចៅ ហេន នៅ​សហរដ្ឋអាមេរិក (336) 875-2246​

 

Comments are closed.