ចៅ សែន កុសលឈុំ

0 73

ដោយ ថាច់ ប្រីជា​ គឿន

ចៅសែន កុសល ឈុំ កើត ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ១៩០៥ ស្លាប់ ថ្ងៃព្រហស្បតិ៍ ទី ២២ ខែមករា ឆ្នាំ ២០០៩ (ជន្មាយុ ១០៤ ឆ្នាំ) នៅភ្នំពេញ ។
ចៅសែន កុសល ឈុំ កើត ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ១៩០៥ ស្លាប់ ថ្ងៃព្រហស្បតិ៍ ទី ២២ ខែមករា ឆ្នាំ ២០០៩ (ជន្មាយុ ១០៤ ឆ្នាំ) នៅភ្នំពេញ ។

លោក ចៅ សែន កុសល​ឈុំ ប្រសូត​នៅ​ឆ្នាំ ១៩០៥ អតីត​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនយោបាយ ដ៏​មាន​ឥទ្ធិពល​នៃ​របប​សង្គម រាស្ត្រនិយម និង ជា​អ្នក ជិតស្និទ​ជាមួយ សម្ដេចព្រះ បាទ​នរោត្តម [ សីហនុ​] ផងដែរ​នោះ ។ លោក​បាន​ស្លាប់​ថ្ងៃ ព្រ​ហ​ស្ប​ត៍ ទី ២២ ខែ មករា ឆ្នាំ​២០០៩ លោក ចៅសែន កុសល​ឈុំ អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានរដ្ឋសភា​នៃ​ប្រទេស កម្ពុជា​ត្រូវបាន​គេ ស្គាល់ ឬ ហៅថា ឈុំ​បានទទួល​អនិច្ចកម្ម​ក្នុង​ជន្មាយុ ១០៤ ឆ្នាំ ។​

​ប្រវត្តិ​៖

​លោក ចៅ សែន កុសល​ឈុំ ប្រសូតិ នៅ​ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ​១៩០៥ នៅ​ខេត្ត​មាត់ជ្រូក កម្ពុជា​ក្រោម ។ លោក​ជា​បុត្រ​របស់ គុន គីម (Khun Kim) ជា​អតីត​អភិបាលខេត្ត កណ្តាល នៃ​ប្រទេស កម្ពុជា​ហើយ​លោក គុន គីម ត្រូវជា​ប្អូនប្រុស​របស់លោក ប័ណ្ណ យ៉ុង (Pann Yung) (១៨៨០-១៩៤៥) ជា អតីត​កូនប្រុស​របស់​អភិបាលខេត្ត​មួយរូប​នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​ការសិក្សា​៖

ធ្លាប់ជា​សិស្ស​នៃ​វិទ្យាល័យ​ស៊ីសុវត្ថិ នៅ​ប្រទេស​កម្ពុជា ។​

  • ឆ្នាំ ១៩២៦ បានបញ្ចប់​វិទ្យាល័យ Collège Chasseloup-Laubat​នៅ ទីក្រុង​ព្រៃនគរ ដែន​កូសាំងស៊ីន កម្ពុជា​ក្រោម ។​
  • ឆ្នាំ ១៩២៦ បានទទួល​បក្ក​វិ​ញ្ញា​ប័ត្រ ផ្នែក​ទស្សនវិជ្ជា ។​
  • ឆ្នាំ ១៩២៩ បាន​ទៅ​រៀន​មហាវិទ្យាល័យ ផ្នែក​វេជ្ជសាស្ត្រ​នៅ​ទីក្រុង​ហាណូយ ភាគ​ខាងជើង​ប្រទេស​យួន ។​

​អាពាហ៍ពិពាហ៍​៖

​ថ្ងៃទី ០២ ខែមេសា ឆ្នាំ ១៩៤០ បាន​រៀបការ​ជាមួយ​អ្នកស្រី វ៉ាន់ ធី​ហាយ (Van Thi Hai) ខ្មែរ ក្រោម​អ្នក​ខេត្ត​ក្រមួនស និង មាន កូន ៥ នាក់ ។​

​ការងារ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​៖

​ចន្លោះ​ឆ្នាំ ១៩៥៩ និង​ឆ្នាំ ១៩៦៨ លោក​បាន​ក្លាយជា​ប្រធានរដ្ឋសភាជាតិ នៅពេល​តែមួយ​ដែល លោក​ក៏បាន​ក្លាយជា​នាយក រដ្ឋមន្ត្រី​ផងដែរ ។​

​រវាង​ចុង​ទសវត្សរ៍ ទី ៨០ និង ដើម​ទសវត្សរ៍ ទី ៩០ លោក​ត្រូវបានតែងតាំង ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​នៃ​ប្រទេស​កម្ពុជា ។​

​ឆ្នាំ ១៩៩២ លោក​ត្រូវបានតែងតាំង​ជាទី ប្រឹក្សា​ជាន់ខ្ពស់​របស់​ព្រះមហាក្សត្រ​ខ្មែរ និង​ជា​សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ​ចន្លោះ ឆ្នាំ ១៩៩៨ ដល់ ឆ្នាំ ២០០៧ ។​

​អាវ​សាន​ជីវិត​៖

​ថ្ងៃ​ព្រហស្បតិ៍ ទី ២២ ខែមករា ឆ្នាំ ២០០៩ លោក​បានទទួល​អនិច្ច​ធម្ម​នៅផ្ទះ​នាទី​ក្រុងភ្នំពេញ ក្នុង​ព្រះជន្ម ១០៤ ឆ្នាំ ។​

ពិធីដង្ហែសពលោក ចៅសែន កុសលឈុំ នៅក្បែរវត្តបទុមវតី ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី ២៦ មករា ២០០៩ ។ រូបថត៖ សារព័ត៌មាន ព្រៃនគរ
ពិធីដង្ហែសពលោក ចៅសែន កុសលឈុំ នៅក្បែរវត្តបទុមវតី ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី ២៦ មករា ២០០៩ ។ រូបថត៖ សារព័ត៌មាន ព្រៃនគរ

​ការ​ប្រារព្ធ​ពិធី​បុណ្យសព​៖

​ពិធី​បុណ្យសព​របស់លោក​បាន​ប្រារព្ធ​ទៅតាម​ប្រពៃណីជាតិ និង​ពុទ្ធ​សាសន​និយម​កិច្ច ចាប់ពី​ថ្ងៃទី ២៣ រហូតដល់​ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០០៩ នៅផ្ទះ​របស់លោក នាទី​ក្រុងភ្នំពេញ ។ ថ្ងៃ​ច័ន្ទ​ទី ២៦ ខែមករា ឆ្នាំ ២០០៩ ពិធី​បូជាសព លោក​នៅ​សួន​ក្បែរ វត្ត​បទុម​វ​តី នា​រាជធានី​ភ្នំពេញ ៕​

Leave A Reply

Your email address will not be published.