បទវិចារណកថា៖ ជំងឺបាក់ស្បាតនៅកម្ពុជាក្រោម
ជំងឺបាក់ស្បាតនៅកម្ពុជាក្រោម
បទវិចារណកថា ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២០
ដោយ លោក ថាច់ វឿង
ការធ្វើអំពើអ្វីមួយ ដែលធ្វើឲ្យមនុស្សខ្លាចរអាមិនហ៊ានធ្វើទៀត មនុស្សដែលមានបញ្ញាចេះគិតវាយមួយរំពាត់ឈឺតែមួយរំពេច ពេលអស់ឈឺធ្វើទៀត សម្តីចាក់ដោតឈឺអស់មួយជីវិត រាងចាលបាក់ស្បាត ដិតជាប់ក្នុងចិត្តជានិច្ច ។ នៅលើពិភពលោកនេះ ច្រើនតែរបបផ្ដាច់ការទេ ដែលបង្កើតជាបក្សពួក គ្រួសារនិយម ចង់បន្តរក្តោបក្តាប់អំណាចតកូនតចៅ រកគ្រប់មធ្យោបាយ បង្កើតព្រតិ្តការណ៍លាបពណ៌ ចាប់ចង សម្លាប់ក្រៅប្រព័ន្ធច្បាប់ ធ្វើឲ្យមនុស្សភ័យខ្លាច បាក់ស្បាត មិនហ៊ានប្រឆាំងនឹងខ្លួន ដើម្បីបាន គ្រប់គ្រងអំណាចជារៀងរហូត ។ ការធ្វើទុក្ខទារុណកម្មនេះ បានតែសំបកក្រៅប៉ុណ្ណោះ មិនអាចសម្លាប់ ឧត្តមគតិរបស់មនុស្សបានឡើយ ក៏ប៉ុនែ្តត្រូវដឹងថា លើលោកនេះ គ្មានអី្វនៅទៀងទាត់ឋិតថេរជាអមតៈ នោះទេ និងមានការផ្លាស់ប្តូរ ប្រែប្រួល ក្រឡាប់ចាក់ក្នុងថៃ្ងណាមួយមិនខាន មានតែជាតិសាសន៍ទឹកដី របស់យើងទេ ដែលអាចនៅឋិតថេរជាអមតៈ បើសិនយើងបេ្តជ្ញាការពារតកូនតចៅ ។ ដូចជានៅក្នុង ប្រទេសថៃ របបរាជានិយមរឹងមាំតាំងពីពេលបង្កើតជាប្រទេសមក តែពេលនេះ មិននឹកស្មានថា មានប្រ ជាជនថៃយ៉ាងច្រើនកុះករ បានចេញធ្វើបាតុកម្មសុំឲ្យមានការត្រួតពិនិត្យលើស្ថាប័នព្រះមហាក្សត្រនោះ ហើយដែលគេហៅថាមិនទៀងទាត់ ក្នុងធម៌ព្រះពុទ្ធ បានសមែ្តងថា អនិច្ចំ ទុក្ខំ អនត្តា មិនទៀង ជាទុក្ខ មិនមែនជារបស់ខ្លួន ។ ចង់ដឹកនាំមនុស្សម្នាក់ ឲ្យខ្លបខ្លាច ឲ្យបាក់ស្បាត មិនមែនធ្វើទុក្ខទារុណកម្ម បាន សម្រេចនោះទេ គឺត្រូវប្រើបញ្ញាឈេ្វងយល់អំពីមនុស្សនោះ ដូចពាក្យចាស់លោកពោលថា សមុទ្រជ្រៅ នៅមិនខ្លាច អាវុធសស្ងាចមិនខ្លាចដូចបញ្ញា ។

នៅកម្ពុជាក្រោម ក្រោមការគ្រប់គ្រងរបស់យួន ខែ្មរក្រោមទទួលរងទុក្ខវេទនាជាច្រើនជំនាន់ ណាស់មកហើយ ពេលខែ្មរក្រោមទាមទារអ្វីមួយ បំផុសគំនិតសេ្នហាជាតិអ្វីមួយ បំផុសការសិក្សារៀន សូត្រអក្សរសាស្រ្តខែ្មរ ជាពិសេស ស្ថាប័នពុទ្ធសាសនារបស់ខែ្មរក្រោម យួនតែងតែចោទប្រកាន់ ចាប់ ដាក់ពន្ធនាគារ ធ្វើទុក្ខទារុណកម្មយ៉ាងធ្ងន់ធ្ងរ មានដូចជា លោក គឹម ប៉ុកកែវ ព្រះតេជគុណ គឹម តុងចើង លោក ទឹម សាខន, ចៅ ហេន, យ័ញ ទោល, គឹម មឿន, លី សឿង, លី ហ្វាង. លី ចិន្តា,ថាច់ ធឿន, លីវ នី ជាដើម នៅមានច្រើនទៀត ខ្លះត្រូវសុគត ឬស្លាប់ក្នុងគុក ខ្លះទៀតពេលចេញមកវិញបាត់ ការចងចាំឈឺគ្រាំគ្រារហូតដល់ស្លាប់ ធ្វើឲ្យខែ្មរក្រោមកើតជំងឺខ្លបខ្លាចបាក់ស្បាត រត់មកប្រទេសកម្ពុជា ដើម្បីស្វែងរកទីពឹង ដោយសំអាងលើព្រះបន្ទូលរបស់ អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទសមេ្តច ព្រះ នរោត្តម សីហនុ ដែលបានឡាយព្រះហស្ថលេខា នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២ ទទួលស្គាល់ថា ពលរដ្ឋខែ្មរក្រោមដែលកើតនៅដែនដីកម្ពុជាក្រោម នឹងមានសិទ្ធិទទួលបាននូវសញ្ជាតិខ្មែរស្របច្បាប់ ពេលណាឡើងមករស់នៅក្នុងប្រទេសកម្ពុជា ។ ព្រះបន្ទូលនេះ ធ្វើឲ្យខ្មែរក្រោមមានសង្ឃឹមថា ពេល ទៅរស់នៅស្រុកខ្មែរ នឹងបានសុខសាន្ត បានរស់នៅជាប្រជាជនខែ្មរ ឬដើម្បីសុំសិទិ្ធជ្រកកោន នយោបាយ ឈានទៅសាងវាសនា កសាងជីវភាពថី្មនៅប្រទេសទីបី ពោរពេញដោយសិទិ្ធសេរីភាព បន្តការតស៊ូរបស់ខ្លួនទៀត ។ ប៉ុនែ្តនៅពេលថ្មីៗនេះ នៅថៃ្ងទី ១៣ ខែមីនា ឆ្នាំ ២០២០ រដ្ឋសភានៃ ប្រទេសកម្ពុជា បានអនុម័តយល់ព្រម លើសន្ធិសញ្ញាស្តីពីការផេ្ទរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និង ព្រះមហាក្សត្រខែ្មរ ព្រះបាទ នរោត្តម សហមុនី បានឡាយ ព្រះហស្ថលេខាទទួលស្គាល់ច្បាប់នេះ នៅថៃ្ងទី ២៧ ខែមីនា ឆ្នាំ ២០២០ ហើយច្បាប់នេះ នឹងចូលជាធរមាននៅថៃ្ងទី ១ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ ដើម្បីអនុវត្តជាផ្លូវការ ។ ខែ្មរក្រោមមិនចង់ចាកចេញចោលភូមិស្រុកនោះទេ ដោយសាររស់នៅមិនបានសុខជាមួយនឹងអាជ្ញាធរយួន ទើប បានភៀសខ្លួនទៅប្រទេសកម្ពុជា គឺដោយបញ្ហានយោបាយ ។ នៅពេលអនាគត ខែ្មរក្រោមរូបណា ដែលធ្វើការតស៊ូមតិទាមទារសិទ្ធិនៅកម្ពុជាក្រោម ពេលភៀសខ្លួនទៅប្រទេសកម្ពុជា អាចនឹងត្រូវប្រ ឈមនឹងការចាប់ខ្លួនបញ្ជូនទៅឲ្យរដ្ឋាភិបាលយួនវិញជាមិនខាន ។
កាលពីសម័យទស្សវត្សរ៍ ៨០ ជំនាន់ KC50 បញ្ញវន្តខែ្មរក្រោមជាច្រើន មាន ព្រះតេជព្រះគុណ មហា ថាច់ សិរី ជាដើម បាននិមន្តមកដល់កម្ពុជាហើយ ត្រូវចាប់បញ្ជូនសងទៅវៀតណាមវិញ និង ក្រោយមក ព្រះតេជព្រះគុណ ទឹម សាខន ក៏ត្រូវចាប់បញ្ជូនទៅដាក់គុកយួន ផងដែរ ។ ពេលនោះ មិនទាន់មានច្បាប់ផេ្ទរទណ្ឌិតនេះផង វៀតណាមហ៊ានរំលោភលើដែនអធិប្បតេយ្យរបស់ប្រទេសកម្ពុជា យ៉ាងនេះទៅហើយ ចុះទម្រាំមានច្បាប់នេះទៀត យួនអាចចាប់បញ្ជូនខែ្មរក្រោមយកមកវៀតណាមវិញ ដោយសេរី ដោយចំហ ដោយមិនចាំបាច់លាក់លៀមទៀតឡើយ ។ ពេលនេះ ខែ្មរក្រោម “ចុះទឹកក្រពើ ងលើខ្លា ចូលព្រៃបន្លា” ។ ច្បាប់នេះ ប្រទេសកម្ពុជា មិនបានទទួលផលប្រយោជន៍អ្វីឡើយ ចំណេញតែ ខាងភាគីយួនតែប៉ុណ្ណោះ ។ នៅពេលថ្មីៗនេះ តុលាការយួនបានលកាត់ទោសប្រហារជីវិតស្រ្តីខ្មែរម្នាក់ ដែលបានចូលទៅជួញគ្រឿងញៀននៅក្នុងប្រទេសវៀតណាម តែរដ្ឋាភិបាលរបប លោក ហ៊ុន សែន មិនបានតវ៉ាយកទណ្ឌិតរូបនេះមកកាត់ទោសតាមច្បាប់ស្រុកខ្មែរឡើយ ដោយបណ្ដោយទុកឲ្យយួន សម្លាប់ជាតិសាសន៍ខ្មែរខ្លួនឯងតាមទំនើងចិត្ត ។ រដ្ឋាភិបាលវៀតណាម មិនអាចធ្វើឲ្យខែ្មរក្រោមខ្លាចបាក់ស្បាត មិនហ៊ានងើបតវ៉ាបានឡើយ ជំងឺបាក់ស្បាត ដែលយួនបានបង្កើតឡើង ដោយគ្រប់រូបភាព ខែ្មរក្រោមបានយល់ បានដឹងអស់ហើយ មិន អាចបំបាក់ទឹកចិត្តជាតិនិយម ឧត្តមគតិជាតិ មនសិកាជាតិ របស់ខែ្មរក្រោមបានទៀតឡើយ ខែ្មរក្រោម នៅតែតស៊ូ ហើយតស៊ូកាន់តែខ្លាំជាងមុនទៅទៀត ៕