បញ្ហា​ខ្មែរក្រោម​ត្រូវបាន​លើកឡើង​នៅក្នុង​សេចក្ដី​ពង្រាង​ “​ច្បាប់​អនុវត្ត​សិទ្ធិមនុស្ស​វៀតណាម​ឆ្នាំ ២០១៣”

0 63

​ដោយ សារព័ត៌មាន ព្រៃនគរ​
​ក្រុម​សមាជិកសភា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក បាន​ពង្រាង “​ច្បាប់​អនុវត្ត​សិទ្ធិមនុស្ស​វៀតណាម​ឆ្នាំ ២០១៣” នៅ​អាគារ​សភា​តំណាង Rayburn កាលពី​ថ្ងៃទី ៨ ខែឧសភា កន្លងទៅនេះ ដើម្បី​លើកឡើង​ពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅ​វៀតណាម និង​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក​ដាក់​វៀ​ត​ណា​ម ចូលក្នុង​បញ្ជីខ្មៅ​នៃ​”​ប្រទេស​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ពិសេស​” ហៅ​កាត់​ថា CPC  ។ បញ្ហា​ខ្មែរក្រោម​ដែល ត្រូវ​វៀត ណា​ម រំលោភសិទ្ធិ ក៏ត្រូវ​បាន​ក្រុម​អ្នក​ពង្រាងច្បាប់​នេះ លើកឡើង​នៅក្នុង​វេទិកា​នោះដែរ ។

លោក Chris Smith សមាជិកសភាអាមេរិក ថ្លែងនៅក្នុងពីធីដាក់ពង្រាង “ច្បាប់អនុវត្តសិទ្ធិមនុស្សវៀតណាមឆ្នាំ ២០១៣” ស្នើទៅរដ្ឋសភាអាមេរិក នៅអាគារសភាតំណាង Rayburn កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០១៣ ។
លោក Chris Smith សមាជិកសភាអាមេរិក ថ្លែងនៅក្នុងពីធីដាក់ពង្រាង “ច្បាប់អនុវត្តសិទ្ធិមនុស្សវៀតណាមឆ្នាំ ២០១៣” ស្នើទៅរដ្ឋសភាអាមេរិក នៅអាគារសភាតំណាង Rayburn កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០១៣ ។

​កាលពី​ថ្ងៃទី ០៨ ខែឧសភា កន្លងទៅនេះ នៅ​អាគារ​សមាជិកសភា​តំណាង Rayburn ក្រុមតំណាងរាស្ត្រ នៃ​គណ បក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក បានលើកឡើង​នៅក្នុង​រដ្ឋសភា​អំពី​ពង្រាង “​ច្បាប់​អនុវត្ត សិទ្ធិមនុស្ស​វៀតណាម​ឆ្នាំ ២០១៣” ។​
ចលនា​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​វៀតណាម​៖
​ចំពោះ​គោលបំណង​នៃ​ការធ្វើ​យុទ្ធនាការ​សម្រាប់​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​វៀតណាម​នោះ​ សេចក្តីព្រាង “​ច្បាប់​អនុវត្ត​សិទ្ធិមនុស្ស​វៀតណាម​ឆ្នាំ ២០១៣”  ត្រូវបាន​ដាក់​ស្នើ​ក្រុម​សភា​តំណាង និង​ព្រឹទ្ធសភា អាមេរិក ហើយ​សង្ឃឹមថា និង​ត្រូវ​បានអនុម័ត​ក្នុងឆ្នាំនេះ ។ ប្រធាន​គណៈកម្មការ​ស​ភា​ទទួលបន្ទុក​កិច្ចការបរទេស អាមេរិក លោក Rep. Ed Royce បាន​សង្កត់ធ្ងន់​នៅក្នុង​សុន្ទរកថា​របស់លោក​ថា​៖
«​ដូច្នេះ នៅក្នុង​អំឡុងពេល ៦  សប្តាហ៍​ដំបូង នៃ​ឆ្នាំនេះ មាន​ករណី​ជាច្រើន ដែល​ក្រុមប្រឆាំង​នៅក្នុង​ប្រទេស​វៀតណាម​ត្រូវបាន​ចាប់ខ្លួន​និង​ឃុំខ្លួន​យ៉ាងច្រើន បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​កន្លងមកនេះ ។ មាន ៤០ ករណី​ដែល​បាន​ឃុំខ្លួន ហើយ​បាន​ជូនដំណឹង ។ វា​គឺជា​ការមិន​គួរឱ្យ​ជឿថា វៀតណាម​ត្រូវបាន​កំពុង​ព្យាយាម​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ តែ​នៅតែ​បន្តសកម្មភាព​ប្រឆាំងនឹង​សិទ្ធិមនុស្ស​កាន់តែ​កើនឡើង ។ សេរីភាព​ក្នុង​និយាយស្ដី – សេរីភាព​ក្នុងការ​បង្កើត​អង្គការ​សមាគម និង​សេរីភាព​នៃ​ការ​ប្រតិ​ប​ត្ត​សាសនា​នៅ​វៀត ណា​ម​មិនមាន​ឡើយ “​។​
​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​របស់​អាជ្ញាធរ​ទីក្រុង​ហាណូយ  លោក  Rep. Ed Royce បាន​ថ្លែង​ទាមទារ ឲ្យ​សហរដ្ឋអាមេរិក ត្រូវតែ​ដាក់បញ្ចូល​វៀតណាម​ទៅក្នុង​បញ្ជី CPC ឡើងវិញ ។​
​អ្នក​ពង្រាង ” ច្បាប់​អនុវត្ត​សិទ្ធិមនុស្ស​វៀតណាម​ឆ្នាំ ២០១៣” លោក Chris Smith  សមាជិកសភា​អាមេរិក បាន​ថ្លែងថា ឆ្នាំ ២០១៣ នេះ ជា​ពេលវេលា​សម្រាប់​សហរដ្ឋអាមេរិក​ដើម្បី​ដាក់​វៀតណាម​ចូលក្នុង​បញ្ជី CPC ឡើង​ង​វិញ ព្រោះ​រយៈពេល ៧ ឆ្នាំ មកនេះ មុនពេល​វៀតណាម​ត្រូវបាន​ដក​ចេញពី​បញ្ជី​នេះ ដោយ​អាមេរិក​មានសង្ឃឹម​ថា សេរី ភាព នឹងមាន​ភាពប្រសើរឡើង ដូច​អ្វីដែល​វៀតណាម​បាន​សន្យា  ។ ទោះជា​យ៉ាងនេះ​ក្ដី ឆ្លងតាម​សវនាការ​កាលពី ថ្ងៃទី ១០ ខែមេសា កន្លងទៅនេះ  ស្ដីពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​វៀតណាម មាន​ភស្តុតាង​ជាច្រើន​បង្ហាញ​យ៉ាងច្បាស់​អំពី​ស្ថានភាព​នៃ​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ឃោរឃៅ​នៅ​វៀតណាម ។​

​ភស្តុតាង​ទាំងនោះ​រួមមាន ការចាបខ្លួន​អ្នក​បញ្ចេញយោបល់​ខ្វែងគំនិត​វៀតណាម​ជាច្រើនរូប ដាក់គុក , ក្រុមព្រះ សង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​ដែនដី​កម្ពុជា​ក្រោម ដែល​ឋិត​នៅ​ភាគខាងត្បូង​វៀតណាម ត្រូវបាន​អាជ្ញាធរ វៀតណាម​គំរាមកំហែង​ចាប់​ផ្សឹក និង​ដា​កក់​ពន្ធនាគារ និង​ក្រុម​ជនជាតិដើម​ម៉ុង​តៃ​ញ៉ា នៅ​ភាគ​កណ្ដាល​ប្រទេស វៀតណាម​ក៏ត្រូវ​បាន​អាជ្ញាធរ​គាបសង្កត់​សេរីភាព​សាសនា​របស់​ពួកគេ​ផងដែរ ។​
ព្រះតេជព្រះគុណ យ័​ញ តូន ព្រះសង្ឃ​ខ្មែរក្រោម ដែល​បាន​ចូល​ស្ដាប់​សវនាការ​របស់​ស​ភា​អាមេរិកកាំង ស្ដីពី ការរំលោភ​សិទ្ធិមនុស្ស​នៅ​វៀតណាម បាន​ថ្លែងថា បញ្ហា​ខ្មែរក្រោម​ត្រូវបាន​អាមេរិក​យកចិត្តទុកដាក់   ហើយ​បាន​គេ លើក ឡើង​នៅក្នុង​សវនាការ​នោះដែរ ។​
​ក្រុម​សភា​តំណាង​ដែល​គាំទ្រ​ពង្រាង  ” ច្បាប់​អនុវត្ត​សិទ្ធិមនុស្ស​វៀតណាម​ឆ្នាំ ២០១៣” និង លោក Chris Smith  បាន​បញ្ចុះបញ្ចូល​សេត​វិមាន​ដាក់​សម្ពាធ​វៀតណាម អំពី​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ពី​រដ្ឋាភិបាល ក្រុង ហាណូយ ។
​លោក Chris Smith បាន​មានប្រសាសន៍ថា​៖
“​រដ្ឋាភិបាល​របស់ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក George W. Bush និង លោក អូ​បា​ម៉ា មិនបាន​ដោះស្រាយ​បញ្ហា​នៃ​ការរំលោភ​សិទ្ធិមនុស្ស​វៀ​ត​ណា​ម ដោយ​វិធី​ដ៏​មាន​ប្រសិទ្ធិភាព ។ ដូច្នេះ​ឥឡូវនេះ វា​ដល់ពេល ដើម្បី​ទៅ​មើល​នៅ​ស្ថានភាព​ជាក់ស្ដែង ថា ពួកគេ​បាន​រំលោភ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្ដរជាតិ​ដល់​កម្រិតណា ហើយ​យើង​បាន​សម្រេចចិត្តថា ដាក់ទណ្ឌកម្ម​វៀតណាម​សម្រាប់​ការអនុវត្ត​មិនបាន​ត្រឹមត្រូវ ។  ឆ្នាំ ២០១៣ នេះ មនុស្ស​មួយចំនួន​អាច​និយាយបានថា ទុក​ឱកាស​ឲ្យ​វៀតណាម ដើម្បី​កែប្រែ​ស្ថានភាព​សិទ្ធិមនុស្ស​ឲ្យ​មាន​ភាពល្អ​ប្រសើរឡើង , ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កើនឡើង​ដល់​ទៅ ២៥ ពាន់ លាន​ដុល្លារ  ប៉ុន្តែ​ស្ថានភាព សិទ្ធិមនុស្ស​ដាំ ក្បាល​ចុះ​ហួស​យ៉ាងធ្ងន់ធ្ងរ ។ ប្រសិនបើ​យើង​មិន​និយាយ តើ​នឹងមាន​អ្នកណា​និយាយ​ឲ្យ​យើង ? ” ។​

​ក្រុម​អ្នកគាំទ្រ​សេចក្ដី​ពង្រាង “​ច្បាប់​អនុវត្ត​សិទ្ធិមនុស្ស​វៀតណាម​ឆ្នាំ ២០១៣”  ក៏បាន​អំពាវនាវ​ឲ្យ​វៀតណាម​គោរព សិទ្ធិមនុស្ស ដើម្បី​ខ្លួន​បាន​ក្លាយជា​ប្រទេសមួយ​មានតម្លៃ​ដោយ​ការគោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ។
​សូមបញ្ជាក់ថា វៀតណាម​ជា​ញឹកញាប់ ត្រូវបាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក និង អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Right Watch) រាយការណ៍​ថា មានការ​រំលោភ​សិទ្ធិមនុស្ស​ទៅលើ ក្រុម​ជនជាតិដើម​ខ្មែរក្រោម​យ៉ាងធ្ងន់ធ្ងរ ។
​កាលពី​ឆ្នាំ ២០០៧ ព្រះសង្ឃ​ខ្មែរក្រោម​នៅ​ខេត្ត​ឃ្លាំង ចំនួន ៥ អង្គ​ត្រូវបាន​ចាប់​ផ្សឹក និង​ដាក់គុក​ពី ២ ទៅ ៤ ឆ្នាំ ពីបទ​បង្ក​អសន្តិសុខ​ទីសាធារណៈ  ដោយ​គ្រាន់តែ​ព្រះសង្ឃ​ទាំងនោះ​នាំគ្នា​ចេញ​តវ៉ា​នៅមុខ​ការិយាល័យ​នគរបាល វៀតណាម ខេត្ត​ឃ្លាំង , ព្រះតេជព្រះគុណ ទឹម សា​ខន ព្រះសង្ឃ​ខ្មែរក្រោម ជា​ព្រះចៅអធិការ​វត្តភ្នំ​ដិ​ន​ខាងជើង នៃ ខេត្តតាកែវ ត្រូវ​ចាប់​បញ្ជូនទៅ​ដាក់គុក​នៅ​ខេត្ត​មាត់ជ្រូក និង ករណី លោក ចៅ ហេន នៅ​ខេត្ត​មាត់ជ្រូក ជាដើម ៕

​ដូច្នេះ នៅក្នុង​អំឡុងពេល ៦  សប្តាហ៍​ដំបូង នៃ​ឆ្នាំនេះ មាន​ករណី​ជាច្រើន ដែល​ក្រុមប្រឆាំង​នៅក្នុង​ប្រទេស​វៀតណាម​ត្រូវបាន​ចាប់ខ្លួន​និង​ឃុំខ្លួន​ យ៉ាងច្រើន បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​កន្លងមកនេះ ។ មាន ៤០ ករណី​ដែល​បាន​ឃុំខ្លួន ហើយ​បាន​ជូនដំណឹង ។ វា​គឺជា​ការមិន​គួរឱ្យ​ជឿថា វៀតណាម​ត្រូវបាន​កំពុង​ព្យាយាម​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ នៃ​អង្គការសហប្រជាជាតិ តែ​នៅតែ​បន្តសកម្មភាព​ប្រឆាំងនឹង​សិទ្ធិមនុស្ស​កាន់តែ​កើនឡើង ។ សេរីភាព​ក្នុង​និយាយស្ដី – សេរីភាព​ក្នុងការ​បង្កើត​អង្គការ​សមាគម និង​សេរីភាព​នៃ​ការ​ប្រតិ​ប​ត្ត​សាសនា​នៅ​វៀត ណា​ម​មិនមាន​ឡើយ ។ លោក Chris Smith សមាជិកសភាសហរដ្ឋអាមេរិក​

Leave A Reply

Your email address will not be published.