វីដេអូឃ្លីបយួនសួរចម្លើយព្រះសង្ឃនៅកម្ពុជាក្រោម ត្រូវបានលាតត្រដាងតាមបណ្ដាញសង្គម
ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មាន ព្រៃនគរ
វីដេអូឃ្លីបមួយស្ដីពីសកម្មភាពសួរចម្លើយព្រះសង្ឃខ្មែរនៅដែនដីកម្ពុជាក្រោម ពីសំណាក់ភ្នាក់ងាររដ្ឋាភិបាល វៀតណាម ត្រូវបានក្រុមអ្នកប្រើបណ្ដាញសង្គម Facebook និង Youtube បង្ហោះ និងបានចែករំលែកពី មនុស្សម្នាក់ទៅម្នាក់អមជាមួយនឹងពាក្យរិះគន់ធ្ងន់ៗដល់រដ្ឋាភិបាលយួន ខណៈដែលរូបភាពនៃការសួរ ចម្លើយបែបនេះកម្របានគេថតជាប់ជាភស្តុតាង និងផ្សព្វផ្សាយជាសាធារណៈពីមុនមក ។
វីដេអូឃ្លីបមួយមានប្រវែង ៧ នាទី និង ៣០ វិនាទី នេះ បង្ហាញពីបុរសភ្នាក់ងាររដ្ឋាភិបាលបក្សកុម្មុយនិស្ត យួនម្នាក់បានធ្វើដំណើរចូលមកកុដិព្រះសង្ឃនៅក្នុងវត្តអូរត្រាវ ឋិតនៅក្នុងស្រុកកញ្ចោង ខេត្តព្រះត្រពាំង ក្នុងគោលបំណងសួរសុខទុក្ខព្រះចៅអធិការវត្តមួយនេះ ដែលសកម្មភាពនេះត្រូវបានគេដឹងជាទូទៅ និងធ្លាប់ បានឃើញជាញឹកញាប់នៅតាមវត្តនានាថា ជាសកម្មភាពសួរចម្លើយចំពោះព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមរូប ណា ដែលចេះការពារនិងស្រឡាញ់ជាតិខ្មែររបស់ខ្លួន ។
វីដេអូបង្ហាញពីសកម្មភាពភ្នាក់ងាររដ្ឋាភិបាលយួនកំពុងតែអង្គុយសួរចម្លើយព្រះចៅអធិការវត្តអូរត្រាវ ព្រះតេជ ព្រះគុណ ថាច់ ម័ន ដែលត្រូវបានព្រះអង្គថតបន្តតាមរយៈទូរស័ព្ទចេញពីកញ្ចក់ម៉ូណិទើ (Monitor) កាម៉េរ៉ា សុវត្ថិភាពអមជាមួយនឹងសំឡេងអត្ថាធិប្បាយរបស់ព្រះអង្គថា នគរបាលយួនបានចូលទៅវត្តសួរចម្លើយព្រះ អង្គតាមភាសាអ្វីមួយដែលរដ្ឋាភិបាលយួនហៅថា “មកសួរសុខទុក្ខ” នោះអស់រយៈពេល ៤៦ នាទី ចាប់ពី ម៉ោង ៩ និង ១៤ នាទី ដល់ ម៉ោង ១០ ព្រឹក នៅថ្ងៃទី ៩ ខែសីហា កន្លងទៅនេះ ។
យោងតាមសំឡេងនៅក្នុងវីដេអូឃ្លីបនេះ ព្រះតេជព្រះគុណ ថាច់ ម័ន បានមានថេរដីកាថា ភ្នាក់ងាររដ្ឋាភិ បាលយួនរូបនេះបានសួរព្រះអង្គនូវសំនួរមួយចំនួន ដូចជា តើព្រះអង្គធ្លាប់និមន្តទៅទេសចរណ៍នៅកន្លែង ណាខ្លះ ? ធ្លាប់និមន្តទៅប្រទេសកម្ពុជាដែរឬទេ ? មាននិមន្តទៅចូលរួមពិធីបុណ្យសព លោក កែម ឡី ដែល ត្រូវគេបាញ់សម្លាប់នៅប្រទេសកម្ពុជា ដែរឬទេ ?
បន្ទាប់ពីបានឆ្លើយតាមសំនួររួច ព្រះតេជព្រះគុណ ថាច់ ម័ន បានសួរតបទៅភ្នាក់ងាររដ្ឋាភិបាលយួនម្នាក់ នេះអំពីសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម និងបានពន្យល់អំពីសិទ្ធិ ដែលជនជាតិដើមម្នាក់ៗត្រូវតែទទួលបាន ក្នុងនោះ មានសិទ្ធិដើរហើរដោយសេរី ជាដើម ។
ចុងក្រោយ ព្រះតេជព្រះគុណ ថាច់ ម័ន បានបញ្ជាក់ថា ប្រសិនបើ ព្រះសង្ឃ ឬ ពលរដ្ឋខ្មែរក្រោមរូបណាដែល ជួបហេតុការណ៍ដូចព្រះអង្គ ត្រូវហ៊ានតតាំងជាមួយនឹងភ្នាក់ងាររដ្ឋាភិបាលយួនដោយវិធីចោទសួរបញ្ច្រាស់ ទៅវិញ ប្រសិនបើពួកគេសួរនូវបញ្ហាអ្វីដែលប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានខ្លួន ។
សូមបញ្ជាក់ថា ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ជានិច្ចកាលតែងតែត្រូវភ្នាក់ងាររដ្ឋា ភិបាលវៀតណាម នៅតាមមូលដ្ឋានកោះហៅទៅការិយាល័យនៅតាមភូមិឃុំ និងមកដល់វត្តនិងផ្ទះផ្ទាល់ ដើម្បីសួរចម្លើយជាញឹកញាប់ ។ ការសួរចម្លើយភាគច្រើន ពួកគេបាញ់ចំព្រះសង្ឃ និង ពលរដ្ឋខ្មែរក្រោមរូប ណាដែលគេមើលឃើញថា មានសកម្មភាពផ្សេងៗក្នុងការបំរើ និងការពារផលប្រយោជន៍របស់ជនជាតិខ្មែរ នៅកម្ពុជាក្រោម ។ ពេលសួរចម្លើយម្ដងៗ អាជ្ញាធរ ឬភ្នាក់ងារយួនម្នាក់ៗ មិនដែលបានបង្ហាញនូវលិខិត បេសកម្មដែលរដ្ឋាភិបាលចាត់តាំងមកនោះទេ ៕
Comments are closed.