ខួប ៦៥ ឆ្នាំ ថ្ងៃបារាំងកាត់ “កម្ពុជាក្រោម” ឲ្យយួន នៅវត្តសាមគ្គីរង្សី ព្រឹកនេះ
តាំងពីព្រលឹម ថ្ងៃទី ០៤ ខែមិថុនា ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម បានមកជួបជុំគ្នានៅ វត្តសាមគ្គីរង្សី ក្នុង សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីរំឭកខួប ៦៥ ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ទៅឲ្យប្រទេសវៀតណាម ។ តាមគម្រោង នឹងមានអ្នកចូលរួមប្រមាណ ២ ពាន់នាក់ ក្នុងនោះ មានពិធីរាប់បាត្រព្រះសង្ឃ ១៩៤៩ អង្គ ដូចរៀងរាល់ឆ្នាំ ។ ក្រៅពីនេះ ពិធីនេះ ក៏មាន សម្ដេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ជាព្រះរាជតំណាងព្រះមហាក្សត្រខ្មែរ យាងមកចូលជាអធិបតី និងមានការចូលរួមពី លោក សម រង្ស៊ី ប្រធាន និង លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ផងដែរ ។










