គណៈកម្មការ​ការពារ​អ្នកកាសែត (CPJ) ប្រតិកម្ម​វៀតណាម​រឹតបន្តឹង​សេរីភាព​អិន​ធើ​ណិ​ត​

0 83

CPJ​នៅ​ថ្ងៃ ២២ ខែកក្កដា ឆ្នាំ ២០១២ នេះ ពី​ទីក្រុង​បាងកក​, ប្រទេស​ថៃ គណៈកម្មការ​ការពារ អ្នកកាសែត (CPJ) បាន​ឲ្យ​ដឹងថា សេចក្ដីសម្រេច​ថ្មី​ដើម្បី គ្រប់គ្រង​ព័ត៌មាន និង​សេ​វ៉ា​កម្ម អិន​ធើ​ណិ​ត​នៅ​វៀតណាម ជា​គ្រោះថ្នាក់​ដ៏​ធំ​សម្រាប់​អ្នក កាសែត Online និង​ក្រុម​អ្នក Blogger ។

សេចក្ដី​ត្រូវបាន​ចុះហត្ថលេខា​ទទួលស្គាល់​នៅ​ថ្ងៃទី ១៥ ខែកក្កដា និង​ត្រូវបាន​អនុវត្ត​នៅ​ថ្ងៃ ទី ០១ ខែកញ្ញា ខាងមុខនេះ ។​

​លោក Shawn Crispin តំណាង​ម​ន្រី​ជាន់ខ្ពស់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ របស់​អង្គការ CPJ បាន​ថ្លែងថា​៖ “​ការ​រិត​បន្តឹង​ដែល​បានចែង​នៅក្នុង​សេចក្ដីសម្រេច​នេះ ដើម្បី​បង្ខំ​ឲ្យ ក្រុមហ៊ុន​អិន​ធើ​ណិ​ត​ទូទាំង​ពិភពលោក ដូចជា Google, Facebook និង​ក្រុមហ៊ុន​ផ្សេងៗ ទៀត​ចូលរួម​ក្នុង​បង្ក្រាប​របស់​វៀតណាម​ចំពោះ​សេរីភាព​អិន​ធើ​ណិ​ត​” ។​

​លោក បាន​និយាយ​បន្តទៀតថា “ យើងខ្ញុំ​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល នាយក​ដ្ឋ​មន្ត្រី ង្វៀង តឹង យ៉ុង លុបចោល​សេចក្ដីសម្រេច​ដ៏​អាម៉ាស​នេះ និង​បញ្ឈប់​ជាបន្ទាន់​រាល់​យុទ្ធនាការ បង្ក្រាប​ទៅលើ​អ្នកកាសែត Online និង អ្នកសរសេរ​ប្លក់​” ។

​សេចក្ដីសម្រេច​នេះ គឺ​អនុវត្ត​សម្រាប់​ក្រុមហ៊ុន​វៀតណាម និង​បរទេស ដែល​បានផ្ដល់​សេ​វ៉ា ខាង​អិន​ធើ​ណិ​ត ឬ ព័ត៌មាន​ក្នុងប្រទេស ។ សេចក្ដីសម្រេច​ក៏​ចាប់បង្ខំ​ឲ្យ​ក្រុមហ៊ុន​បញ្ចេញ អត្តសញ្ញាណ​អ្នកប្រើប្រាស់​តាម​អ្វីមួយ​ដែល​រដ្ឋាភិបាល​ចាត់ទុកថា បំពាន​នឹង​បម្រាម​ដ៏ ស្រពិចស្រពិល របស់​បក្សកុម្មុយនិស្ត​វៀតណាម ។​

​សេចក្ដីសម្រេច​ក៏បាន​រឹតបន្តឹង​ចំពោះ ប្រភេទ​អត្ថបទ​ដែល​ក្រុមហ៊ុន​បរទេស​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​គេហទំព័រ​ដែល​និយាយ​ ដល់​បញ្ហា​វៀតណាម និង​បណ្ដាញ​សង្គម ជាដើម ៕​

Leave A Reply

Your email address will not be published.