សារ​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ នាង ថាច់ មេត្តា អ្នកយកព័ត៌មាន VOKK

0 140

​នៅ​ថ្ងៃទី ២០ ខែមេសា នេះ លោក ពៅ សុខុម ហៅ លោក ថាច់ ខេត្ត ត្រូវជា​ឱ​ពុក​របស់ នាង ថាច់ មេត្តា ហៅ កេសរ អ្នកយកព័ត៌មាន នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បានទទួល​អនិច្ចធម្ម​ក្នុង​ជន្មាយុ ៥៦ ឆ្នាំ នៅ​ទីក្រុង​ភ្នំពេញ ដោយ រោគាពាធ ។ ក្រោយ ពី​បានទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង​រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ផ្ញើ​សារលិខិត​ដល់​ក្រុម​គ្រូ​សារ​សព ដើម្បី​ចូលរួម​រំលែក​ទុក្ខ ផងដែរ ។​

ខាងក្រោម​ជា​ខ្លឹមសារ​ដើម​នៃ​សារលិខិត​រំលែក​ទុក្ខ​៖

សពរបស់លោក ថាច់ ខេត្តតម្កល់ធ្វើបុណ្យនៅភ្នំពេញ ។
សពរបស់លោក ថាច់ ខេត្តតម្កល់ធ្វើបុណ្យនៅភ្នំពេញ ។

“​ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុ សឺ​ង យ៉ឹ​ង រតនា ជា​អគ្គនាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មានទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ដោយបាន​ទទួលដំណឹង​ថា លោក ពៅ សុខុម ហៅ ថាច់ ខែត្រ ដែល​ត្រូវ ជា​ឳ​ពុក​បង្កើត​របស់ កញ្ញា ថាច់ មេត្តា ហៅ កេសរ ជា​អ្នកយកព័ត៌មាន​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បានទទួល មរណភាព កាលពី​ថ្ងៃអាទិត្យ ទី ២០ ខែ មេសា ឆ្នាំ ២០១៤ វេលា​ម៉ោង ៩​និង​២០​នាទី​យប់ ក្នុង​ជន្មាយុ ៥៦ ឆ្នាំ ដោយ​រោគាពាធ នៅ​ទីក្រុង​ភ្នំពេញ​។​

តាងនាម​នាយកដ្ឋាន​ព័ត៌មាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​ចូលរួម​រំលែក​មរណទុក្ខ ជាមួយនឹង​ក្រុម​គ្រួ សារ​សព កញ្ញា ថាច់ មេត្តា និង​សូម​សម្តែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក ចំពោះ​ការបាត់បង់​នូវ​ឳ​ពុកជាទី ស្រឡាញ់​ដ៏​ឧត្តុង្គឧត្តម​នេះ​។​

សូម​បួងសួង និង​ឧទ្ទិស​មហាកុសល ជូន​វិញ្ញាណ​ក្ខ័​ន្ធ លោក ពៅ សុខុម ហៅ ថាច់ ខែត្រ បាន​ទៅ​ចាប់ បដិសន្ធិ​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

សូម​ក្រុមគ្រួសារ​សព ទទួល​នូវ​ការស្រឡាញ់​រាប់អាន​អំពីខ្ញុំ​ព្រះករុណា​អាត្មាភាព​

ធ្វើ​នៅ​សហរដ្ឋអាមេរិក​, ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៤
ពី​ខ្ញុំព្រះករុណា​អាត្មាភាព​
ភិក្ខុ សឺ​ង យ៉ឹ​ង រតនា​
អគ្គនាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​”

Leave A Reply

Your email address will not be published.