ច្នៃរឿង​ងូត​ទឹកកក​មកជា​រឿងលើក​ទង់ជាតិ​កម្ពុជា​ក្រោម​

118

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំ​បានឃើញ​សកម្មភាព​ថ្មី​មួយ​របស់​ខ្មែរ និង​បរទេស​នៅលើ​បណ្ដា​ណ​សង្គម Facebook និង​ព័ត៌មាន​ផ្សេងៗ ដែល​ពួកគេ​បាននាំគ្នា​ធ្វើ​យ៉ាង​ជ្រួលជ្រើម ។ សកម្មភាព​នោះ គឺ​ការ​ងូត​ទឹកកក ដើម្បី​រៃ ប្រាក់​ដាក់​ក្នុង​មូលនិធិ​សម្រាប់​ជួយសង្គ្រោះ​សង្គម​ជាដើម ។ ឮថា សកម្មភាព​ងូតទឹក​កក​នេះ ពួកគេ​ម្នាក់ បានចាប់ផ្ដើម​ងូត​មុន​រួចហើយ ក៏បាន​ហៅរក​ឈ្មោះ​មនុស្ស​ធ្លាប់​ស្គាល់គ្នា​ឲ្យ​បាន​ពីរ ឬ បីនាក់​ទៀត​ដើម្បី ងូត​តាម តែបើ​អ្នក​ដែល​ត្រូវ​ហៅ​ឈ្មោះ​នោះ​មិន​ព្រម​ងូត​តាម​នោះទេ នឹងត្រូវ​បង់ប្រាក់​ឲ្យ​មូលនិធិ​តាម​ការ កំណត់​សម្រាប់​ជួយ​ដល់​សង្គម​ផ្សេងៗ ។Khmer-Krom-Flag

​ងាក​មក​សង្គម​ខ្មែរក្រោម​វិញ តើ​យើង​ត្រូវធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​ការ​ងូតទឹក​នេះ ក្លាយទៅជា​រឿង​មាន​ប្រ យោជន៍​សម្រាប់​ខ្មែរក្រោម​យើង ។ ដូច្នេះ ប្រសិនបើ​អាចធ្វើ​ទៅបាន សូម​ឲ្យ​ខ្មែរក្រោម​គ្រប់រូប យក​រឿងនេះ ទៅធ្វើជា​រឿងលើក​ទង់ជាតិ​កម្ពុជា​ក្រោម​វិញ ដើម្បី​បាន​ប្រយោជន៍​ទាំងពីរ​សងខាង គឺ​ទីមួយ​ប្រយោជន៍​ជាតិ និង ទី​ពីរ​ប្រយោជន៍​សេដ្ឋកិច្ច ។​

​ការងារ​នេះ​ត្រូវធ្វើ​យ៉ាងនេះ មុនដំបូង មនុស្ស​ម្នាក់​ត្រូវ​ចាប់​ផ្ដើមធ្វើ​ទង់ជាតិ​កម្ពុជា​ក្រោម​ឲ្យ​បាន​មួយ រួច ហើយ​ឈរ​កាន់ ឬ ដោត​នៅ​កន្លែង​ណាមួយ​ក្នុងផ្ទះ​របស់ខ្លួន ហើយ​ថតរូប និង វីដេអូ​ដាក់​ឡើង Facebook រួច​ហៅ​ឈ្មោះ​មិត្តភក្តិ៍​ឲ្យ​បាន ៣ នាក់​ថែមទៀត​ធ្វើតាម​ខ្លួន​ជា​បន្តបន្ទាប់ ។ អ្នក​ដែល​បានធ្វើ មិនចាំបាច់​បង់ប្រាក់​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែ​អ្នក​ដែលមាន​ឈ្មោះ​ត្រូវគេ​ហៅ​តែ​មិនបាន​ធ្វើ ត្រូវតែ បង់ប្រាក់​ទៅ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​តាម​ការកំណត់ ។ ការបង់ប្រាក់​នេះ លោកអ្នក​អាច​បង់ប្រាក់​ទៅ មូលនិធិ​ណា​ដែល​លោកអ្នក​ពេញចិត្ត​ក៏បាន ។​

​សកម្មភាព​នេះ បើ​អាច​ធ្វើបាន វា​នឹងធ្វើ​ឲ្យ​ទង់ជាតិ​កម្ពុជា​ក្រោម​របស់​យើង​បានលើកឡើង​នៅ​គ្រប់​ផ្ទះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អាច​បាន​ប្រាក់​សម្រាប់​ទ្រទ្រង់​ការងារ​របស់ខ្លួន​ថែមទៀត និង​ជាពិសេស វា​មិន ត្រូវបាន​គេ​រិះគន់ថា យើង​នាំគ្នា​យក​វប្បធម៌​បរទេស​មក​សាបព្រោះ​លើ​សង្គម​ខ្មែរ​ទៀតផង ៕

Comments are closed.