សហព័ន្ធខ្មែរកម្ពុជាក្រោមជួបមន្ត្រី ECOSOC ដើម្បីស្នើដាក់ពាក្យចូលជាសមាជិកសាជាថ្មី

0 1,595

នៅ ថ្ងៃទី ២០ ខែមេសា សប្ដាហ៍នេះ ប្រតិភូ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោមមួយក្រុម បានចូលជួប មន្ត្រី ក្រុមប្រឹក្សា សេដ្ឋកិច្ច និង សង្គមកិច្ច របស់ អង្គការ សហប្រជាជាតិ ហៅ កាត់ ថា ECOSOC ដើម្បី ដាក់ពាក្យស្នើសុំសាជាថ្មី ក្នុងការឲ្យ សហព័ន្ធ ខ្មែរកម្ពុជា ក្រោម ចូល ជា សមាជិក គណៈកម្មការ អង្គ ការក្រៅរដ្ឋាភិបាលក្នុងនាម ជា អ្នកផ្ដល់យោបល់ ដល់ ក្រុមប្រឹក្សា សេដ្ឋកិច្ច និង សង្គមកិច្ច របស់ អង្គ ការ សហប្រជាជាតិ ។ ការស្នើនេះ ធ្វើឡើងនៅក្នុងអង្គការសហប្រជាជាតិ ស្របពេលដែលសហព័ន្ធ ខ្មែរកម្ពុជាក្រោម ចូលប្រជុំនៅក្នុងមហាសន្និបាតលើកទី ១៧ នៃវេទិកាអចិន្ត្រៃយ៍ របស់អង្គការសហ ប្រជា ជាតិស្ដីពីបញ្ហាជនជាតិដើម នាទីក្រុង New York ចាប់ពីថ្ងៃទី ១៦ ដល់ ២៧ ខែមេសា នេះ ។

ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលជួបមន្ត្រី ECOSOC រួមមាន បណ្ឌិត Joshua Cooper ជាទីប្រឹក្សា, លោក ត្រឹង យ៉ាប ជាប្រ ធានរដ្ឋបាល, លោក ម៉ៅ មុនី ជាអនុប្រធាន , លោក ថាច់ ឡេននី និង លោក ត្រឹង រីកគី ជាក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ 

Kroger Digital Coupons: Everything you need to know about Kroger digital coupons

ក្រៅពីនេះ គណៈប្រតិភូ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម ក៏បានចូលជួបតំណាង អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និង អង្គការអន្តរជាតិផ្សេងៗមួយចំនួនទៀត  ដើម្បីសុំមតិ យោបល់ បន្ថែម ពីអង្គការទាំងនេះ ថាតើសហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវធ្វើយ៉ាងណា ដើម្បីបានទទួលជោគជ័យ ក្នុងការ ចូល ជា សមាជិក គណៈកម្មការ អង្គការក្រៅរដ្ឋាភិបាល ក្នុងនាម ជា អ្នកផ្ដល់ យោបល់ដល់ ក្រុម ប្រឹក្សា សេដ្ឋកិច្ច និង សង្គមកិច្ច របស់ អង្គការសហប្រជាជាតិ (ECOSOC) ។

នេះជាលើកទីបីហើយ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ដាក់ពាក្យសុំចូលជាសមាជិកអង្គការ ECOSOC បន្ទាប់ពីកាលពី ២ លើក មុន ត្រូវ ECOSOC បដិសេធការស្នើសុំចូលជាសមាជិក ដោយសារ លទ្ធផលនៃការបោះឆ្នោត  មានប្រទេសគាំទ្រឲ្យចូលជាសមាជិកតិចជាងប្រទេសដែលប្រឆាំង ៕

 

Leave A Reply

Your email address will not be published.