បាតុកម្មទាមទារឲ្យវៀតណាមដោះលែង ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម
នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៣ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅអ៊ឺរ៉ុប បានធ្វើបាតុកម្មនៅមុខការិយាល័យសភាអ៊ឺរ៉ុប នាទីក្រុងព្រូសែល ប្រទេសបែលហ្ស៊ីក ដើម្បីជម្រុញឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធ ដល់រដ្ឋាភិបាលវៀតណាម និងទាមទារឲ្យវៀតណាមដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ដែលអាជ្ញាធរវៀតណាមទើបតែប្រកាសសាលក្រមផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី ១០ ខែទៅ ៦ ឆ្នាំ កាលពីខែកញ្ញា កន្លងទៅនេះ ។
