ចាងហ្វាង សារព័ត៌មាន ព្រៃនគរ ប្ដឹង​អភិបាល​ខណ្ឌដូនពេញ សុំ​ម៉ាស៊ីនថតរូប​មកវិញ​

0 293

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​អ្នកសារព័ត៌មាន និង សង្គម​ស៊ីវិល លើកឡើងថា ទង្វើ​របស់​អាជ្ញាធរ​ក្នុងការ​បណ្តេញ​អ្នកសារព័ត៌មាន និង​សង្គម​ស៊ីវិល ខណៈ ចុះ ទៅ យក​ព័ត៌មាន​នៃ​ការបង្ក្រាប​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​សប្តាហ៍​មុន ជាការ​រំលោភ​សេរីភាព​អ្នក សារព័ត៌មាន និង​ច្បាប់ ជាតិ ។ ការលើក ឡើង​នេះ បន្ទាប់ពី អ្នកយកព័ត៌មាន និង ថតរូប សារព័ត៌មាន ព្រៃនគរ ម្នាក់ ត្រូវបាន​កងកម្លាំង សមត្ថកិច្ច​ខ្មែរ បង្ក្រាប និង រឹប​យក ម៉ាស៊ីនថតរូប ក្នុងពេល​ពេល​បំពេញការងារ​ជា​អ្នកកាសែត ។​

លោក ស៊ឺន ចែង ចើន ថតរូបនៅទីលានប្រជាធិបតេយ្យ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៣ ។ រូបថត Heng Sinith
លោក ស៊ឺន ចែង ចើន ថតរូបនៅទីលានប្រជាធិបតេយ្យ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៣ ។ រូបថត Heng Sinith

កាលពី​ថ្ងៃទី ៥ ខែមករា ចាងហ្វាង​សារព័ត៌មាន ព្រៃនគរ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បានដាក់​ពាក្យបណ្តឹង ទៅ អភិបាល ខណ្ឌ ដូនពេញ ឲ្យ​ជួយ​យក​ម៉ាស៊ីន​ថត ដែល​កងសន្តិសុខ​ខណ្ឌ​នេះ ដណ្តើមយក​ពី​អ្នកសារព័ត៌មាន របស់ខ្លួន ម្នាក់ ឈ្មោះ លោក សឺ​ន ចែង ចើ​ន កាលពី​ល្ងាច​ថ្ងៃទី ០៤ ខែមករា ខណៈ​អ្នកព័ត៌មាន​រូបនោះ ថត​សកម្មភាព​អាជ្ញាធរ បណ្តេញ ប្រជាពលរដ្ឋ​ចេញពី​ទីលាន​ប្រជា​ធិ​តេ​យ្យ ។​

​លោក សឺ​ន ចែង ចើ​ន មានប្រសាសន៍ថា កងកម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ បាន​បណ្តេញ​គាត់ ដោយ​ប្រើ​ដំបងឆក់ មក​ឆក់ គាត់ រួច ដណ្តើម យក​ម៉ាស៊ីន​ថត (Canon 600D) តម្លៃ ១.១៥០ ដុល្លារ​ពី​គាត់ ។ លោក​ថា រហូតមកដល់​ថ្ងៃ​អង្គារ ទី ០៧ ខែមករា នេះ សមត្ថកិច្ច មិនទាន់​សង​គាត់​នៅឡើយ​ទេ បើទោះជា​គាត់​បាន​តាម​សន្តិសុខ​នោះ​ដល់​សាលាខណ្ឌ និង​ប្តឹង​ដល់ អភិបាល ខណ្ឌ​ក៏ដោយ ។ លោក​បាន ហៅ​ទង្វើ របស់​អាជ្ញាធរ​នេះ​ថា ជាការ​រំលោភ​សិទ្ធិសេរីភាព របស់គាត់​ក្នុង នាម​ជា អ្នកសារព័ត៌មាន ។​

លោក សឺ​ន ចែង ចើ​ន បាន​មានប្រសាសន៍ថា​៖

“​មានការ​ព្រួយបារម្ភ​ពី បញ្ហា​សុវត្ថិភាព​យ៉ាងខ្លាំង ពីព្រោះ​វា​អាច​កើតមាន​គ្រប់ពេល​កាលណា បើ​កងកម្លាំង ទាំង អស់ នោះ អត់ យល់ ពី​កាតព្វកិច្ច និង​ភារកិច្ច​របស់​អ្នកកាសែត​” ។​

​មុនពេល​ដាក់ពាក្យ​ប្ដឹងទៅ​អភិបាល​ខណ្ឌដូនពេញ ប្រធាន​សន្តិសុខ​ខណ្ឌ លោក គឹម វុត្ថា បាន​មាន​ប្រ សាសន៍ ជជែក​ជួយ​ជា មួយ លោក លី ឈូ​ន ចាងហ្វាង កាសែត ព្រៃនគរ ថា ក្រុម​សន្តិសុខ​របស់លោក មិនបាន​ដកយក​ម៉ាស៊ីន​ថត​ពី អ្នកសារព័ត៌មាន​នោះទេ តែ​អាច ជា​កម្លាំង សន្តិសុខ​តាម​ខណ្ឌ​ផ្សេង ។ លោក ថា ក្នុង​ព្រឹត្តិការណ៍​បំបែកហ្វូង​បាតុកម្ម នៅ ទីលាន ថ្ងៃទី ០៤ ខែមករា កន្លងទៅនេះ មាន​ក្រុម សន្តិសុខ ចម្រុះ មកពី​ខណ្ឌ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​លោក​បាត់​ម្ចាស់ការ និង មិន អាច​គ្រប់គ្រង​ស្ថានការណ៍​បានទេ ។​

លោក គឹម វុត្ថា​៖

“​មាន​ប្រាំ​ខណ្ឌ​កាល​ហ្នុ​ង ។ មាន​ខណ្ឌចម្ការមន ខណ្ឌ​អ៊ីៗ​ចឹ​ង គេ​បូក​ចូលរួម ។ ដល់ពេល​ហ្នឹង​មិនមាន ម្ចាស់ ការ អ្នកណា ម្ចាស់ការ​បាន ? មិន​បានទេ ។ ខ្ញុំ​ក៏​គ្រប់គ្រង​មិនបាន​ដែរ​” ។​

លោក លី ឈូ​ន​៖

“​កាលពី​ម្សិលមិញ ខ្ញុំ​ចង់​មកជួប​បង​ដោយផ្ទាល់​មាត់​ដើម្បី​ឲ្យ​ដឹង​បញ្ហា​ហ្នឹង ។ បើ​អាច​ស្រាវជ្រាវ​បាន ក៏​ស្រាវ ជ្រាវ បើ​ស្រាវជ្រាវ​មិនបាន ខ្ញុំ​ក៏​មិនដឹងថា​ម៉េច​ដែរ ។ ខ្ញុំ​ក៏បាន​ជូនដំណឹង​នេះ​ទៅ​ក្រសួង​ព័ត៌មាន អស់ហើយ ឲ្យ​គេ​ដឹង​បញ្ហា​ហ្នឹង ។ ហើយ​តិច​ទៀត ខ្ញុំ​នឹងដាក់​ពាក្យ​ទៅ​អភិបាលខណ្ឌ​ឲ្យ​ស៊ើប​រឿង​ហ្នឹង មើល វា​ម៉េច ។ ខ្ញុំ ធ្វើទៅ តាម​នីតិវិធី​ទេ​បង ។ អត់​មាន​អ៊ី​ទេ​” ។​

លោក គឹម វុត្ថា​៖

“​បាទ ! បង​ឯង​ដាក់​ចឹ​ង​ទៅ ខ្ញុំ​ក៏​ឯកភាព​ដែរ ។ ខ្ញុំ​ក៏​មិន​ថា​អ៊ី​ដែរ​” ។​

យោងតាម​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វី​អូ​ឌី នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ផ្នែក​សារព័ត៌មាន លោក មឿ​ន ឈាន​ណា​រិ​ទ្ធិ បាន មាន ប្រសាសន៍ថា នេះ​ជាការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ដល់​សេរីភាព​អ្នកសារព័ត៌មាន ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ ។ លោក​ថា អ្នកសារព័ត៌មាន និង​សង្គម​ស៊ីវិល មាន​តួនាទី​សំខាន់​ណាស់ នៅពេល​មាន​ករណី​ផ្ទុះ​ហិង្សា ព្រោះ​ពួកគេ​ជា សាក្សី​ដ៏ សំខាន់ និង​ជា​អ្នកចូលរួម​ចំណែក ក្នុងការ​ទប់ស្កាត់​អំពើហិង្សា ។​

លោក មឿ​ន ឈាន​ណា​រិ​ទ្ធិ បាន​មានប្រសាសន៍ថា​៖

“​អ្នកសារព័ត៌មាន​ដើរតួនាទី​សំខាន់​ណាស់ ក្នុងការ​ផ្តល់ព័ត៌មាន​ដល់​សាធារណជន ក៏ដូចជា​ដល់​រដ្ឋា ភិ​បាល ខ្លួន ឯង ផ្ទាល់ អ៊ីចឹង​ការយាយី ឬក៏​វាយប្រហារ​ទៅលើ​អ្នកសារព័ត៌មាន ទាំង​តាមរយៈ​ទៅលើ​រាង កាយ ឬ ក៏​តាមរយៈ​ផ្លូវច្បាប់ គឺជា​ការរំលោភ​ធ្ងន់ធ្ងរ​ចំពោះ​សេរីភាព​អ្នកសារព័ត៌មាន ជាការ​រំលោភ​ធ្ងន់ធ្ងរ ចំពោះ រដ្ឋធម្មនុញ្ញ នៅក្នុង​ប្រទេស​កម្ពុជា​យើង​” ។​

​លោក សឺ​ន ចែង ចើ​ន អ្នកយកព័ត៌មាន​ឲ្យ សារព័ត៌មាន ព្រៃនគរ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ ត្រូវបាន​ក្រុម​កង កម្លាំង សមត្ថកិច្ច ខ្មែរ បង្ក្រាប​ដោយ​ដំបងឆក់ និង​បាន​រឹប​យក​ម៉ាស៊ីនថតរូប​របស់ខ្លួន​នោះ ធ្លាប់បាន​ប្រាប់​វិទ្យុ សំឡេង​កម្ពុជា ក្រោម រិះគន់​រដ្ឋាភិបាល​ខ្មែរ​ថា ទង្វើ​របស់ អាជ្ញាធរ​ដែល បាន​បំពាន​មក លើ​រូបលោក និង អ្នកយកព័ត៌មាន​ដទៃទៀត​នោះ ជាការ​រំលោភ សិទ្ធិ មនុស្ស និង​ខ្វះ​ការយល់ដឹង ខាង​របប សារព័ត៌មាន ដែល អ្នកយកព័ត៌មាន​ត្រូវមាន​សិទ្ធិ ចូល​ទៅយក ព័ត៌មាន នៅ​គ្រប់​ទីកន្លែង ឬ គ្រប់​ព្រឹត្តិ ការណ៍​ដែល​បានកើត ឡើង​នៅក្នុង​សង្គម ។ លោក​បន្តថា ផ្ទុយ​ពីនេះ អាជ្ញាធរ​បាន បង្ក្រាប មក លើ​រូប លោក​ទាំង​កម្រោល ដូចជា​ការបង្ក្រាប​ទៅលើ ក្រុមបាតុករ ដែរ ។​

​លោក សឺ​ន ចែង ចើ​ន បាន​មានប្រសាសន៍ថា​៖

“​ខ្ញុំ​បាន​ពាក់​កាត​ពាក់​អ៊ី​ហ្នឹង ត្រឹមត្រូវ ។ ខ្ញុំ​យល់ឃើញថា ក្នុង​វិជ្ជាជីវៈ សារព័ត៌មាន យើង​មានច្បាប់​ថា ក្នុង ព្រឹត្តិ ការណ៍​ចឹ​ងៗ យើង​ត្រូវ​ទៅ​ថត​យក​ទិដ្ឋភាព​ទាំងអស់​ហ្នឹង ដើម្បី​យើង​មក​ទៅ​ផ្សព្វផ្សាយ ។ ហើយ ឃើញ ថា ពួក​អាជ្ញាធរ ក៏​ដូច ជា​កង កម្លាំង ប្រដាប់​ដោយ​អាវុធ ដំបង​ខែល មក​បង្ក្រាប​លើ​ខ្លួន​ខ្ញុំ​ផ្ទាល់ ហើយ ឆក់យក កា​ម៉ា​រ៉ា​ខ្ញុំ លុប​រូបភាព រូប​អ៊ី ចោល​ចឹ​ង ខ្ញុំ​ថា វា​ខុស​ជាការ​ខុស​ទៅលើ​របប​វិជ្ជាជីវៈ​សារព័ត៌មាន ហើយ​ខ្ញុំ​ថា ពួក​ហ្នឹង ខ្ញុំ​ហៅថា មិនដឹង​ច្បាប់ សារព័ត៌មាន​តែម្ដង ព្រោះ​គេ​មក បង្ក្រាប​យើង ដូច​បង្ក្រាប លើ​បាតុករ ចឹ​ង ម៉​ង​”​។​

លោក ហ៊ុន វីរៈ អគ្គនាយករង​ទទួលបន្ទុក​ខាង​ព័ត៌មាន និង ផ្សាយ​សំឡេង នៃ​ក្រសួង​ព័ត៌មាន​កម្ពុជា បាន​ប្រាប់ វិទ្យុ សំឡេង កម្ពុជា ក្រោម​ថា លោក​មិន​បានដឹង​ពី​រឿងនេះ​ទេ និង ថា​នេះ​ជា​រឿង​របស់​សាលាក្រុង ។​

លោក ហ៊ុន វីរៈ ថ្លែងថា​៖

“​ឱ ! ខ្ញុំ​អត់​ដែរ​ទេ ។ អត់​ដឹង​ទេ អត់​ដឹង​ដែរ ព្រោះ​អាហ្នឹង វា​នៅ​សាលាក្រុង​” ។​

ថ្លែងប្រាប់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ដែល​បានចេញ​ផ្សាយ នៅ​ថ្ងៃទី ០៧ ខែមករា នេះ មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ របស់​ម​ជ្ឈ មណ្ឌល អប់រំ ច្បាប់ សម្រាប់​សហគមន៍ លោក មឿ​ន តុលា ដែល​ឃ្លាំមើល​ព្រឹត្តិការណ៍​ហិង្សា​កន្លងមក បាន​ឲ្យ​ដឹងថា ក្រៅពី​ការដណ្តើមយក​ម៉ាស៊ីនថត មាន​អ្នកសារព័ត៌មាន មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​សង្គ្រោះ​បឋម​ទាំង​ជាតិ និង​អន្តរជាតិ ត្រូវបាន កងកម្លាំងប្រដាប់អាវុធ​វាយ​បណ្តេញ ចេញពី​កន្លែង កើតហេតុ ហាម​មិន​ឲ្យ​ថតរូប បណ្តាល​ឲ្យ​អ្នកខ្លះ មាន​របួស ស្រាល ។ លោក​បាន​ហៅ​ទង្វើ​របស់​កម្លាំង​ប្រ ដាប់​អាវុធ របស់ រដ្ឋាភិបាល​នេះ​ថា កំពុង​រំលោភច្បាប់​ជាតិ និង​អន្តរជាតិ ៕​

Leave A Reply

Your email address will not be published.