ការប្រើ​ពាក្យ​ថា​«យួន​»ក្នុង​ភាសាខ្មែរ​ឆ្លុះបញ្ចាំង​ពី​ការរើសអើង​ពូជសាសន៍​?

0 643

ដោយ ថាច់ ប្រីជា គឿន​

អត្ថបទ​ចុះផ្សាយ​នៅ​លើ កាសែត «ព្រៃនគរ» ឆ្នាំទី​ ០១ លេខ ០៤​ ចេញផ្សាយ​ថ្ងៃអាទិត្យ ០៨ កើត ខែផល្គុន ឆ្នាំ ឆ្លូវ ឯកស័ក ព. ស. ២៥៥៣ ត្រូវ​ នឹង​ថ្ងៃទី ២១ ខែកុម្ភៈ គ. ស. ២០១០​

ក្នុង​ភាសាខ្មែរ ពាក្យ​ថា «យួន​» ជា​ពាក្យ​ដែល​សំដៅ​ទៅលើ​ជនជាតិ​ Kinh​ Viet នៅ​ប្រទេស​វៀតណាម ដូច​ពាក្យ​ថា «ចិន​» សំដៅ​ទៅលើ​ក្រុម​ជនជាតិ Han នៅ​ប្រទេស​ចិន និង​ពាក្យ​ថា​ «សៀម​» សំដៅ​ទៅលើ​ជនជាតិ​ថៃ នៅ​ប្រទេស ថៃ​ជាដើម​ ។ តែ​ពាក្យ​ថា «យួន​» បច្ចុប្បន្ន នេះ មាន​ជន ជាតិខ្មែរ​ខ្លះ​និយម ហៅថា​ ជនជាតិ​វៀតណាម​ទៅវិញ​ ។

ពាក្យ​អង់គ្លេស​ថា Vietnamese​ មិនមែន​ប្រែថា ជនជាតិ​យួន ទេ​ គឺ​សំដៅ​ទៅលើ​ពលរដ្ឋ​វៀតណាម ទាំង ៥៤ ជនជាតិ នៅក្នុង​ប្រទេស​វៀតណាម​ ។ ចំណែក​ជនជាតិ​យួន គេ​ហៅថា ជនជាតិ កិញ ( Kinh ) ឬ ជនជាតិ វៀត (Viet​) ​; ភាសា​អង់​គ្លេ​សៈ ethnic Kinh or ethnic Viet ។
ពាក្យ​អង់គ្លេស​ថា Vietnamese​ មិនមែន​ប្រែថា ជនជាតិ​យួន ទេ​ គឺ​សំដៅ​ទៅលើ​ពលរដ្ឋ​វៀតណាម ទាំង ៥៤ ជនជាតិ នៅក្នុង​ប្រទេស​វៀតណាម​ ។ ចំណែក​ជនជាតិ​យួន គេ​ហៅថា ជនជាតិ កិញ ( Kinh ) ឬ ជនជាតិ វៀត (Viet​) ​; ភាសា​អង់​គ្លេ​សៈ ethnic Kinh or ethnic Viet ។

ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន នៅ​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​ ​គេ​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ ការប្រើ​ភាសាខ្មែរ​ក្នុង​ការ​ហៅ​ជនជាតិ «យួន​» ដែល​ធ្លាប់​ហៅ​តាំងពី​បុរាណ​នោះ​មក​ជា «វៀតណាម​» វិញ​ ។ តើ​ការ​ ប្រើប្រាស់​ពាក្យ​នេះ​ត្រឹមត្រូវ​ដែរ​ឬទេ ?

ពលរដ្ឋខ្មែរ​ និង​ស្ថាន​ប័ន​ព័ត៌មាន​មួយចំនួន​នៃ​ប្រទេស​កម្ពុជា បច្ចុប្បន្ន គេ​ចាប់ ផ្តើម​ផ្លាស់​ប្តូរ​ឥរិយាបថ​ ក្នុង​ការប្រើ​ប្រាស់​ភាសា និង​ការ​សរសេរ​អំពី​ឈ្មោះ ជនជាតិ​យួន​ដែល​ធ្លាប់​ហៅថា «យួន​ៗ» តាំងពី​ដូនតា​មក​នោះ​ ជំនួស​ដោយ​ពាក្យ​ថា «វៀតណាម​» វិញ ដោយ​គេ​យល់ថា​ ការ​ហៅ​បែបនេះ​គឺជា​អ្វី​ដែលគេ ចាត់ទុក ថា​«ប្រកាន់​ពូជសាសន៍​» ។

អំពី​ជនជាតិ​យួន៖

យោង​តាម វចនានុក្រម​ខ្មែរ របស់​ សម្តេច​ព្រះសង្ឃ​រាជ ជោតញ្ញាណោ ជួន ណាត បោះពុម្ព​ឆ្នាំ ១៩៦៩ បាន​ពន្យល់​ត្រង់​ពាក្យ​ថា «យួន​» យ៉ាងនេះ ៖

យួន ( ជា​នាម ) ជាតិ​មនុស្ស​អ្នក​ដែន​តុង​ ក័ង​, ដែន​អណ្ណាម​, ដែន​កូ​ស័ង​ស៊ី​នៈ យួនតុងក័ង​, យួន​អណ្ណាម , យួនកូស័ងស៊ីន​ ពាក្យ​សាម័ញ្ញ​ច្រើន​ហៅ​យួន​តុងក័ង ​ថា​ យួនហាណូយ​, ហៅ​យួន អណ្ណាម​ថា​ យួនហ្វេ​, ហៅ​យួន​កូ​ស័ង​ស៊ីន ថា យួនព្រៃនគរ ។

យោង​តាម​សព្វា​វចនាធិប្បាយ (Wikipedia​) ជា​ភាសា​យួន​បាន​ពន្យល់​អំពី​ជន ជាតិ យួន​ថា យួន គឺជា​ជនជាតិ​មួយ​មាន​ប្រភព​នៅ​ភាគ​ខាងជើង​ នៃ​ប្រទេស វៀតណាម និង ភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន ។ នេះ​គឺជា​ជនជាតិ​មួយ​ដែល​មាន​ចំនួន​ប្រមាណ ជិត ៩០ % នៃ​បណ្តា​ពល​រដ្ឋ​វៀ​ត ណាម​ទាំង ៥៤​ ជនជាតិ​នៃ ប្រទេស​វៀតណាម ។ ជនជាតិ យួន ត្រូវ​បាន​គេ​ប្រើ​ឈ្មោះ​ជា​ផ្លូវការ​ក្នុង​ភាសា​យួន​ថា​ ជន​ជា​តិ​កិញ ( Dân tộc Kinh​) ដើម្បី​បែង​ចែក​ឲ្យបាន​ច្បាស់លាស់ រវាងជនជាតិ​ដើម​ភាគតិច នី​មួយ​ៗ នៅក្នុង​ប្រទេស ។ ភាសា​ដែល​ជនជាតិ​យួន​ប្រើ គឺ​ភាសា​យួន (Ti​ếng Vi​ệt) ។

យោង​តាម​សព្វា​វចនា​ធិប្បាយ​ដ ដែល​បាន​បញ្ជាក់​ថា សរុប​ពលរដ្ឋ​ទាំង ៥៤ ជនជាតិ នៃ​ប្រទេស​វៀតណាម មាន ៨៦.១១៦​.៥៥៩ នាក់ ក្នុង​នោះ​ជនជាតិ យួន (Kinh​) មាន ៧២​.០០០​.០០០ នាក់​ ។ នេះ​បើ​គិត​តាម​ស្ថិតិ​ដែល​រដ្ឋា ភិបាល វៀត ណាម​បាន​ជំរឿន​កាលពី​ឆ្នាំ ២០០៨ ។

អំពី​ប្រទេស​វៀតណាម៖

វៀតណាម​ជា​ឈ្មោះ​ប្រទេស​នៃ​ជនជាតិ​យួន​ដែល​មានឈ្មោះ​ពេញ​ថា សា​ធារ ណរដ្ឋសង្គមនិយម​វៀតណាម (Cộng Hòa Xã Hội Ch​ủ Nghĩa Vi​ệt Nam​) ។ ឈ្មោះ​នេះ ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​វៀតណាម ប្រើជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​ ០២ ខែកក្កដា ឆ្នាំ ១៩៧៦ រហូតមកដល់​បច្ចុប្បន្ន ដែល​មាន​ទំហំផ្ទៃ​ដី​ប្រមាណ ៣៣១.៦៩០ km2

ប្រទេស​ដែល​បំបែក​ខ្លួន​ចេញពី​ចិន និង ពង្រីក​ទំហំ​ឆ្ពោះទៅ​ទិសខាងត្បូង៖

សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​កាលពីមុន មិនទាន់​មាន​ប្រទេស​ទេ ។ ប្រទេស​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជនជាតិ​យួន​ គឺជា​ជនជាតិ​មួយ​ពូកែ​ខាង​វាតទី និង​ឈ្លានពាន​ទឹកដី​របស់​ប្រទេសជិតខាង មាន​ប្រទេស​ចិន ចម្ប៉ា និង កម្ពុជា ជាដើម ។

ប្រទេស​មួយ​នេះ ដែល​មានឈ្មោះ​ថា​វៀតណាម និង មានផ្ទៃ​ដី​ប្រមាណ ៣៣១.៦៩០ km2 នោះ គឺ​ជនជាតិ​យួន​បាន​ប្តូរ​ឈ្មោះ​ជាច្រើនលើក ច្រើនគ្រា តាម​ការ​វិវត្ត​នៃ​ប្រវត្តិសាស្ត្រ​របស់​គេ​ ។

យោង​តាម​សព្វា​វចនាធិប្បាយ​ជា​ភាសា​យួន​ដដែល ក្នុង​ការ​បរិយាយ​ពាក្យ «ប្រ វត្តិ​សាស្ត្រ​វៀតណាម​ (Lịch​ Sử Vi​ệt Nam​)» បាន​បញ្ជាក់​អំពី​កាលប្បវត្តិ​ នៃ​ការ ប្រែ​ឈ្មោះ​ប្រទេស​វៀតណាម មាន​ជាច្រើន​ដំណាក់កាល​ដូច​ខាងក្រោម ។

ប្រទេស​វៀតណាម​មាន​ជនជាតិ​ទាំងអស់​ចំនួន ៥៤ ក្នុង​នោះ មាន​ជនជាតិ​ខ្មែរក្រោម នៅ​វៀតណាម​ខាងត្បូង ឬ ដែនដី​កម្ពុជាក្រោម​, ជនជាតិ​ចាម នៅ​វៀតណាម​កណ្តាល ឬ អតីត​ប្រទេស​ចម្ប៉ា​, ជនជាតិ Hmong , ជនជាតិ ចិន និង ជនជាតិ​យួន ឬ ជនជាតិ កិញ Kinh ជាដើម ។ បណ្តាជន​ជាតិ​ទាំង ៥៤​ នេះ គេ​ហៅថា​ជនជាតិ​វៀតណាម (ជនជាតិ​នៃ​ប្រទេស​វៀតណាម​) ឬ ពលរដ្ឋ​វៀតណាម​ (ពលរដ្ឋ​នៃ​ប្រទេស​វៀតណាម​)។ ចំណែក​ជនជាតិ​មួយ​ដែល​ខ្មែរ​ធ្លាប់​ហៅថា យួន ៗ នោះ គេ​ហៅថា ជនជាតិ Kinh ។
ប្រទេស​វៀតណាម​មាន​ជនជាតិ​ទាំងអស់​ចំនួន ៥៤ ក្នុង​នោះ មាន​ជនជាតិ​ខ្មែរក្រោម នៅ​វៀតណាម​ខាងត្បូង ឬ ដែនដី​កម្ពុជាក្រោម​, ជនជាតិ​ចាម នៅ​វៀតណាម​កណ្តាល ឬ អតីត​ប្រទេស​ចម្ប៉ា​, ជនជាតិ Hmong , ជនជាតិ ចិន និង ជនជាតិ​យួន ឬ ជនជាតិ កិញ Kinh ជាដើម ។ បណ្តាជន​ជាតិ​ទាំង ៥៤​ នេះ គេ​ហៅថា​ជនជាតិ​វៀតណាម (ជនជាតិ​នៃ​ប្រទេស​វៀតណាម​) ឬ ពលរដ្ឋ​វៀតណាម​ (ពលរដ្ឋ​នៃ​ប្រទេស​វៀតណាម​)។ ចំណែក​ជនជាតិ​មួយ​ដែល​ខ្មែរ​ធ្លាប់​ហៅថា យួន ៗ នោះ គេ​ហៅថា ជនជាតិ Kinh ។

ពេល​ជនជាតិ​យួន​មិនទាន់​មាន​ប្រទេស​នៅឡើយ ពួក​គេ​ជា​កុលសម្ព័ន្ធ​ភាគតិច មួយ​នៅ​ភាគ​ខាងត្បូង​ នៃ​ប្រទេស​ចិន ដែល​ចិន​បាន​ហៅ​តំបន់ ដែល​ពួក​គេ​រស់នៅ​នោះ​ថា អណ្ណាម ដែល​ភាសា យួន​ថា An Nam ។  ​;ពេល​ដែល​ជនជាតិ​យួន បាន​ផ្តាច់​ខ្លួន​ចេញពី​ចិន​ ​ពួក​គេ​បាន​ប្តូរ​ឈ្មោះ​ប្រទេស​របស់​ខ្លួន​ថា ដាយ​កោ វៀត (Đại Cồ Vi​ệt) , ដា​យងូ (Đại Ngu​) ឬ ដាយ វៀត​ (Đại Vi​ệt) នៅ​សតវត្សរ៍​ទី ១០ រហូតដល់​ឆ្នាំ ១៨០៤​ ស្តេច​យួន ឈ្មោះ យ៉ា ឡុង (Gia Long​) បាន​ប្តូរ ឈ្មោះ​ប្រ ទេស​ពី ដាយ​វៀ​ត ទៅជា ណាម​វៀ​ត (Nam Viêt​) វិញ និង​ដល់​ឆ្នាំ ១៨៣៨ រាជវង្ស យួន​ត្រ​កូ​លង្វៀង​ បាន​ប្តូរ​ឈ្មោះ​ពី ណាម​វៀ​ត ទៅជា ដាយ ណាម​ (Đại Nam​) ដែល​មានន័យ​ថា ខាងត្បូង​ធំ​ ។ ដល់​សម័យ​បារាំង​ចូល ធ្វើអាណានិគម​ នៅ​ឥណ្ឌូចិន វៀតណាម​ត្រូវ​បាន​គេ​ស្គាល់​ថា តុងក័ង​ (Tonkin​) និង​ជា​ភាសា​យួន​ហៅថា បាក់​គី​ ( Bắc Kỳ​, ភាគ​ខាងជើង​) ឬ បាក់ វៀតណាម (Bắc Vi​ệt Nam​, វៀតណាម​ខាងជើង ) ។

ឆ្លងកាត់​ការ​វាតទី​លើទឹក​ដី​ប្រទេសជិតខាង​រាប់​សតវត្សរ៍​ ជនជាតិ​យួន​ចាប់ពី បាន​បំបែក​ខ្លួន​ ចេញពី​ចិន​នៅ​ម្ដុំ​តុង​ ​; ក័ង (Tonkin​) ឬ ហាណូយ (Hà Nội) បាន ពង្រីក​ទំហំផ្ទៃ​ដី​របស់​ខ្លួន​ឆ្ពោះទៅ​ទិសខាងត្បូង​បាន​យ៉ាង​ជោគជ័យ​ ដើម្បី បំពេញ​តម្រូវការ​ក្នុង​ការ​ធ្វើ​កសិកម្ម​ ​ខណៈ​ដែល​កំណើត​ជនជាតិ​យួន​កាន់ តែ​កើនឡើង ។ មហិ​ច្ឆិ​តា​ការពង្រីក​ទឹកដី​របស់​ជនជាតិ​យួន​ឆ្ពោះ​ទិសខាងត្បូង​ យើង​អាច​កំណត់​បាន​នូវ​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សា​ស្រ្តធំៗ​ពីរ ដែល​ជា​មេរៀន​នៃ​ការ បាត់បង់​ទឹកដី​របស់​នគរ​ចម្ប៉ា​ (ភាគ​កណ្តាល​វៀតណាម) នៅក្នុង​ចន្លោះ សតវត្សរ៍​ទី​ ១១ ដល់ ១៧ និង ការ​ចូល​វាតទី​លើទឹក​ដី​កម្ពុជាក្រោម នៃ អាណាចក្រ​ខ្មែរ​ក្នុង​ចន្លោះ​សតវត្សរ៍​ទី​ ១៧ ដល់ ១៨ នៃ​គ្រឹ​ស្ត​សករាជ ។

ការ​វាតទី​យក​ទឹកដី​នគរ​ចម្ប៉ា៖

ឆ្នាំ ១៣០៦ ស្តេច​យួន​ឈ្មោះ ត្រឹង ញ៉ឹង តុង (Tr​ần Nhân Tông​) នៃ​ប្រទេស ដាយ​វៀ​ត បាន​លើក​បុត្រី​របស់​ខ្លួន​ឈ្មោះ​ ហ្វៀ​ង ត្រឹង (Huy​ền Trân Công Chúa​) ឲ្យ​ទៅ​ព្រះ​ជយ​សិង្ហ​វរ្ម័ន​ទី ៣ (Jaya Sinha varman III​ ) នៃ​នគរ​ចម្ប៉ា ។ ក្រោយពី ស្តេច នគរ​ចម្ប៉ា អង្គ​នេះ​បាន​សោយ​ទី​វង្គ​ត នគរ​ដាយ​វៀ​តនៃ​ជនជាតិ​យួន បាន វាតទី​មក​ខាងត្បូង​បន្តិច​ម្តង​ៗរហូតដល់​ឆ្នាំ ១៨៣២​ ចម្ប៉ា​ក៏​ត្រូវ​បាន​យួន​គ្រប់ គ្រង​ទាំងស្រុង​ ។ ជនជាតិ​ចាម ចាត់ទុក​ព្រឹត្តិ​ការណ៍​នេះ​ថា​ជា​ព្រឹត្តិ​ការណ៍​កំហឹង ជាតិ ។

រូបសំណាក ហ្វៀ​ង ត្រឹង (Huyền Trân​) បុត្រី​ស្តេច​យួន​ឈ្មោះ ត្រឹង ញ៉ឹង តុង (1278 - 1293​) ដែល​បាន​លើក​ថ្វាយ ស្តេច ជ័យ​សិង្ហ​វរ្ម័ន​ទី ៣ នៃ​នគរ​ចម្ប៉ា កាលពី គ. ស. ១៣០៦ ។ ក្រោយពី​ស្តេច​ចាម​បាន​រៀបការ​ជាមួយ​បុត្រី​យួន​រូប​នេះ នគរ​ចម្ប៉ា ត្រូវ​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​នគរ​ដាយ​វៀ​តរ​ហូត​មកដល់​សព្វថ្ងៃ ។ Wikipedia​
រូបសំណាក ហ្វៀ​ង ត្រឹង (Huyền Trân​) បុត្រី​ស្តេច​យួន​ឈ្មោះ ត្រឹង ញ៉ឹង តុង (1278 – 1293​) ដែល​បាន​លើក​ថ្វាយ ស្តេច ជ័យ​សិង្ហ​វរ្ម័ន​ទី ៣ នៃ​នគរ​ចម្ប៉ា កាលពី គ. ស. ១៣០៦ ។ ក្រោយពី​ស្តេច​ចាម​បាន​រៀបការ​ជាមួយ​បុត្រី​យួន​រូប​នេះ នគរ​ចម្ប៉ា ត្រូវ​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​នគរ​ដាយ​វៀ​តរ​ហូត​មកដល់​សព្វថ្ងៃ ។ Wikipedia​

ការ​វាតទី​យក​ដែនដី​កម្ពុជាក្រោម​នៃ អាណាចក្រ​ខ្មែរ ៖

ឆ្នាំ ១៦១៣ ស្តេច​យួន​ឈ្មោះ ង្វៀង ផុក ង្ហ្វៀង (Nguy​ễn Phúc Nguyên​) បាន​ឡើង សោយរាជ្យ នៅ​ទីក្រុង​ហ្វេ (Hu​ế) ។ ឆ្នាំ ១៦២០ ស្តេច​យួន​ត្រកូល ង្វៀង អង្គ​នេះ បាន​លើ​កបុត្រី​ទី ២ ឈ្មោះ​ ង្វៀង ផុក ង៉ុ​ក វ៉ាង (Nguy​ễn Phúc Ng​ọc Vạn) របស់​ខ្លួន​ឲ្យ​ទៅ​ព្រះ​ជយ​ជេដ្ឋា​ទី ២ នៃ​ប្រទេស​កម្ពុជា ដើម្បី​វាតទី​ទឹកដី​កម្ពុជា​ ក្រោម​តាមរយៈ​ស្រី​យួន​រូប​នេះ​បាន​សំណូមពរ​ស្តេច​ខ្មែរ​ឲ្យ​កងទ័ព​យួន បោះ​ទី តាំងនៅ​ទីក្រុង​ព្រៃនគរ​របស់​ខ្មែរ។

ក្រោយពី​បារាំង បាន​កាត់​កម្ពុជាក្រោម ដោយ​ខុសច្បាប់​ទៅ​ឲ្យ​ស្តេច​យួន​ឈ្មោះ បាវ ដាយ ( Bao Dai )នៅ​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ នោះ​មក កម្ពុជាក្រោម ត្រូវ​បាន​ឋិតនៅ​ក្រោម​អា ណា​និគម​រដ្ឋការ​វៀតណាម​ រហូតមកដល់​សព្វថ្ងៃ ។ ចាប់តាំងពី​ពេលនោះ​មក​ដែនដី​កម្ពុជាក្រោម និង​ប្រទេស​វៀតណាម​ ចាប់ពី​ខ្សែ ស្រប​ទី ១៧ ឆ្ពោះទៅ​ទិសខាងត្បូង​បំផុត ត្រូវ​បាន​ស្តេច​យួន បាវ ដាយ​ ប្តូរ​ឈ្មោះ ពី កូស័ងស៊ីន ទៅជា​រដ្ឋ​វៀតណាម (Qu​ốc Gia Vi​ệt Nam ) និង​ពី​ខ្សែស្របទី ១៧ ទៅ​ទិសខាងជើង ឋិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ ប្រជា ធិប​តេយ្យ​វៀតណាម (Viêt Nam Dân Ch​ủ Cộng​ Hòa )ដឹកនាំ​ដោយ ហូ ជី ម៉ិញ​មេ​បក្ស​កុម្មុយនិស្ត​វៀតណាម ។

ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ សាធារណរដ្ឋ​វៀតណាម (Vi​ệt Nam Cộng​ Hòa​) (ខាងត្បូង​) ត្រូវ​បាន​ដួល​រលំ យួន​កុម្មុយនិស្ត​បាន​ចូល​ត្រួតត្រា​ ជនជាតិ​ខ្មែរ​នៅ កម្ពុជាក្រោម​ជំនួស​យួន​សេរី​វិញ ។ ក្រោយពី​បាន​ត្រួតត្រា​ទាំងស្រុង​នូវ​ដែនដី កម្ពុជាក្រោម​យួន​ខាងជើង​ និង​ត្បូង​បាន​ឯកភាព​គ្នា​បង្កើត​ជា​រដ្ឋាភិបាល​សា​ធារ ណរដ្ឋ សង្គមនិយម វៀតណាម នៅ​ថ្ងៃទី ០២​ ខែកក្កដា ឆ្នាំ ១៩៧៦ ដែល​ដឹក នាំ​ដោយ បក្ស​កុម្មុយនិស្ត​វៀតណាម រហូតដល់​សព្វថ្ងៃ ។

ដូច្នេះ​ ​; ជាតិ​មនុស្ស​អ្នក​ដែល​បង្កើត​ប្រទេស​វៀតណាម​គឺជា ជនជាតិ​យួន ឬ ជន ជា​តិ​កិញ (Kinh​) ។ ព្រោះ​នៅ​វៀតណាម​សព្វថ្ងៃ មាន​ជនជាតិ​ដើម​ភាគតិច ទាំងអស់​ចំនួន​ ៥៤ ក្នុង​នោះ មាន​ខ្មែរក្រោម​ ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជាក្រោម ឬ ភាគ​ខាងត្បូង​វៀតណាម​ ជនជាតិ ម៉ុង​តាយ​ញ៉ា នៅ​តំបន់​ខ្ពង់រាប និង​ជនជាតិ ចាម​ នៃ​អតីត នគរ​ចម្ប៉ា​ (ភាគ កណ្តាល​វៀតណាម ) ជាដើម ៕

Leave A Reply

Your email address will not be published.