បទវិចារណកថា៖ ផលប្រយោជន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU និងវៀតណាម
ផលប្រយោជន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU និងវៀតណាម
បទវិចារណកថា ដោយ លោក ថាច់ វឿង
ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០
ប្រទេសនៅក្នុងពិភពលោក និងប្រទេសក្នុងតំបន់អាស៊ានទាំងមូល តែងតែចង់បានទទួលការ អនុគ្រោះព័ន្ធពីសហភាពអឺរ៉ុប ព្រោះអាចនាំទំនិញរបស់ខ្លួនទៅអឺរ៉ុប ដោយមិនបាច់បង់ព័ន្ធប្រទេស នានាមកធ្វើទំនាក់ទំនងបណ្តាក់ទុនរកស៊ី ចំណេញច្រើន បង្កើនការងារដល់ពលរដ្ឋពលរដ្ឋរស់នៅ ធូរធា សម្បូរណ៍សប្បាយ ចម្រុងចម្រើនរុងរឿង ហើយអាចធ្វើសហប្រតិបត្តិការជាមួយនឹងលោកសេរី បានជាច្រើនប្រទេស ហើយមានកេរ្តិ៍ឈ្មាះល្អលើឆាកអន្តរជាតិ ។ ប៉ុនែ្តសម្រាប់ប្រទេសក្រីក្រ ហើយ គោរពសិទិ្ធមនុស្ស និងលក្ខខណ្ឌនានាទៀត ទើបបានទទួលការលើកលែងព័ន្ធនេះពីសហភាពអឺរ៉ុប ។

អឺរ៉ុបបានចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម ដែលឈានដល់ការ លុបពន្ធលើទំនិញដល់ ៩៩ % ។ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាព អឺរ៉ុប ( EVFTA ) បានផ្តើមអនុវត្តពីថៃ្ងទី ១ ខែសីហា ឆ្នាំ ២០២០ ។ កិច្ចព្រមព្រៀងនេះ មានសុពលភាពអនុវត្តបានរយៈពេល ១០ ឆ្នាំ ។ ប្រភេទទំនិញដែលវៀតណាមចាប់ផ្តើមនាំចេញទៅកាន់សហភាពអឺរ៉ុប រួមមាន ទូរសព្ទដៃ គ្រឿងអេឡិចត្រូនិច សម្លៀកបំពាក់ ទ្រនាប់ជើងនិងផលិតផល កសិកម្ម ។ ផលិតផលកសិកម្មផ្តោតពិសេសលើអង្ករ គ្រឿងសមុទ្រ និងកាហេ្វ ។ កិច្ចព្រមព្រៀងវៀត ណាម និងអឺរ៉ុបនេះ ជាកត្តាសំខានអាចផ្តល់ទំនុកចិត្តកាន់តែខ្លាំងថែមទៀត លើការវិនិយោគ ការបងើ្តន ផលិតផលក្នុងស្រុក និងនាំចេញ ។ សហភាពអឺរ៉ុបបានយល់ព្រមអនុវត្តកិច្ចព្រមព្រៀងនេះជាមួយវៀត ណាមជាគន្លឹះមួយធ្វើឲ្យក្រុមអ្នកវិនិយោគមានឱកាសចំណេញច្រើន និងបង្កើនការវិនិយោគកាន់ច្រើនថែមទៀតនៅក្នុងប្រទេសវៀតណាម ហើយក៏អាចបង្កើតការងារដល់ប្រជាជនវៀតណាមបានចំនួនកាន់ តែច្រើនឡើងថែមទៀត ។
វៀតណាមជាប្រទេសកុម្មុយនិស្ត មានការរំលោភសិទិ្ធមនុស្សជាប្រព័ន្ធ កិច្ចសន្យាព្រមព្រៀង ; ផេ្សងៗ មានតែនៅលើក្រដាស់ប៉ុណោ្ណះ វៀតណាមមិនដែលអនុវត្តម្តងណាឡើយ ចេះតែសន្យា ពន្យា ពេលជារៀងរហូតមក ប៉ុនែ្តតាមរយៈកិច្ចព្រមព្រៀង EVFTA នេះ អាចបើកឱកាសឲ្យវៀតណាមពង្រីក កិច្ចសហប្រតិបត្តិការជាមួយសមាជិកសហភាពអឺរ៉ុបទាំង ២៧ ប្រទេស ជាភែ្នក ជាច្រមុះ ជាត្រចៀក សំឡឹងមើលប្រទេសកុម្មុយនិស្តមួយនេះ ។ សង្ឃឹមថា ច្បាប់សិទិ្ធមនុស្ស ច្បាប់សិទិ្ធជនជាតិដើម និងត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពក្នុងពេលអនាគត ។
យោងតាមការវាយតម្លៃរបស់ធនាគរពិភពលោក ក្រោមកិច្ចព្រមព្រៀងនេះ វៀតណាមនឹងបង្កើនការនាំចេញទៅអឺរ៉ុប ២០% នៅឆ្នាំ ២០២០ ហើយនឹងបង្កើនដល់ ៤០% នៅឆ្នាំ ២០២៥ ព្រមទាំងជួយ បង្កើនកម្លាំងពលកម្មជំនាញ ១២% និងប្រាក់ខែកម្មករទូទៅ ១៣% ។ កិច្ចព្រមព្រៀងដែលមានសុពល ភាព ១០ ឆ្នាំនេះ នឹងជួយបង្កើនផលិតផលក្នុងស្រុកសរុប GDP របស់វៀតណាមពី ២,១៨ % ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣ និងដល់ ៤,៥៧ ភាគរយ ទៅ ៥,៣០ ភាគរយ ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨ ។
បច្ចុប្បន្នក្រុមអ្នកវិនិយោគរបស់អឺរ៉ុប កំពុងតែដំណើរការនៅក្នុងសេដ្ឋកិច្ចចំនួន ១៨ វិស័យ នៅក្នុងខេត្តចំនួន ៥២ ក្នុងចំណោមខេត្តទាំងអស់ រួមទាំងកម្ពុជាក្រោម ចំនួន ៦៣ ខេត្ត របស់វៀតណាម ។ ភាគច្រើនដែលអ្នកវិនិយោគរបស់អឺរ៉ុប ធ្វើសកម្មភាពបណ្តាក់ទុន គឺភាគច្រើនផ្តោតលើគឿងអេឡិចត្រូនិច និងអចលនទ្រព្យ ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ធ្វើឲ្យប្រទេសវៀតណាម ក្លាយជាដៃគូពាណិជ្ជកម្មលំដាប់ទី២ ក្នុងតំបន់អាស៊ានរបស់អឺរ៉ុបបន្ទាប់ពីសិង្ហបុរី ដោយក្នុងការវិនិយោគនេះមានទំហំទឹកប្រាក់ ៥១,៥ ពាន់លានអឺរ៉ូ នៅឆ្នាំ ២០១៩ ដែលក្នុងនោះ វៀតណាម នាំទំនិញទៅអឺរ៉ុបបានប្រម៉ាណ ៣៤,៤ ពាន់លានអឺរ៉ូ ឯសហភាពអឺរ៉ុបវិញ នាំទំនិញទៅវៀតណាមបានប្រមាណ ១១,១ ពាន់លានអឺរ៉ូ ។ ដោយច្រើនជាង និងធ្លងកាត់ដាច់ស្រឡះពីប្រទេស ឥណ្ឌូនេស៊ី និងប្រទេសថៃ ។
មុននឹងឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេ្វភាគី វៀតណាម អឺរ៉ុប វៀតណាម បានស្វះស្វែងរកគ្រប់មធ្យោបាយចុះកិច្ចសន្យាជាច្រើន ចាប់ផ្តើមតាំងពីខែតុលាឆ្នាំ ២០១០ ដែល ដំណើរការចរចារីកចម្រើនរហូត តែដល់ឆ្នាំ ២០១៥ ការចរចាមានការយឺតយ៉ាវខ្លះ ព្រោះត្រូវលម្អិតលើ ពន្ធ ដែលត្រូវលុបចេញ ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនៃការចរចា អឺរ៉ុបក៏បានសង្កត់ធ្ងន់ ឲ្យវៀតណាម អនុវត្តឲ្យបានពេញលេញ នូវសិទិ្ធការងារដែលកំណត់ដោយអង្គការពលកម្មអន្តរជាតិ (ILO) ។ ជាពិសេសសិទិ្ធមនុស្ស សិទិ្ធការងារ និងសិទិ្ធជនជាតិដើម ប្រទេសកុម្មុយនិស្តគឺគ្មានឡើយ មានតែនៅលើបបូរមាត់ប៉ុណ្ណោះ ក្នុងដំណើរការចរចាស្តីអំពីបញ្ហាសិទិ្ធមនុស្ស និងសិទិ្ធការងារ ក្នុងអំឡុង ពេលឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ អឺរ៉ុបបានលើកឡើងជាច្រើន អំពីបញ្ហាសិទិ្ធសេរីភាពនៃការធ្វើ នយោបាយ សិទ្ធិគោរពជំនឿសាសនា សិទិ្ធបញេ្ចញមតិ ការធ្វើទរុណកម្ម សិទ្ធិសេរីភាពនៃការជួបជុំសមែ្តងមតិ តវ៉ាដោយសន្តិវិធី និងបញ្ហាការជួញដូរមនុស្ស ជាដើម ។ បញ្ហាទាំងអស់នេះ អឺរ៉ុបបាន លើកឡើង ដើម្បីជម្រុញឲ្យវៀតណាម ដោះស្រាយមុនពេលឈានដល់ការចុះហត្ថលេខាព្រមព្រៀង ពាណិជ្ជកម្មសេរី ។ វៀតណាម បានសន្យាថា និងអនុវត្តតាមកិច្ចព្រមព្រៀងទាំងអស់ហើយ ដំណើរការ ចរចា មានការវិវឌ្ឍន៏យ៉ាងលឿនរហូតមកដល់ ខែវិច្ឆិកាឆ្នាំ ២០១៩ ដល់ ថៃទី ១ ខែសីហា ឆ្នាំ ២០២០ ទើបបានអនុវត្ត កិច្ចព្រមព្រៀជាផ្លូវការ ។
មិនមែនអឺរ៉ុបចង់ចាប់យកវៀតណាមនោះទេ គឺដោយភូមិសាស្រ្តនយោបាយ ដើម្បីកាត់បន្ថយ ; ឥទិ្ធពលរបស់ចិន ក្នុងតំបន់អាស៊ានទាំងមូល បើអឺរ៉ុបមិនចាប់យកវៀតណាមទេ វៀតណាមនិងធ្លាក់ចូល ក្នុងកណ្តាប់ដៃរបស់ចិន ម្យ៉ាងវិញទៀត វៀតណាម ក៏បានខំប្រឹងប្រែងវៀបចំខ្លួន ដើម្បីទំនាក់ទំនង ទទួលបានផលប្រយោជន៏សេដ្ឋកិច្ច និងនយោបាយនេះដែរ ។ វៀតណាម ល្បីល្បាញខាងការរំលោភសិទិ្ធមនុស្ស ខាងការចាប់ចងដាក់ពន្ធនាគាធ្វើទុក្ខទារុណកម្ម ខាងការនិយាយភូតភ មិនគោរពកិច្ចសន្យាខាងការមិនអនុវត្តតាមសន្ធិសញ្ញា កតិកាសញ្ញា ដែលខ្លួនទទួលស្គាល់ ខាងការរើសអើងពូជសាសន៏ក្នុងប្រទេសរបស់ខ្លួននៅលើឆាកងអន្តរជាតិ ពេលនេះដើម្បីទទួលបានផលប្រយោជន៏សេដ្ឋកិច្ច និងកេរ្តីឈ្មោះឡើងវិញនៅលើឆាកអន្តរជាតិ វៀតណាមព្យាយាមកែសម្រួល លក្ខខណ្ឌ របៀបរបបធ្វើការជាបន្តបន្ទាប់ មានតុល្យភាព តម្លាភាព មិនពុករលួយ មិនប្រកាន់បក្សពួក រហូតឈានដល់ការព្រមព្រៀងនេះកើតឡើង ។ ឃើញថា អឺរ៉ុបមិនចេះតែចុះកិច្ចព្រមព្រៀងនោះទេ អឺរ៉ុបបានត្រួតពិនិត្យច្បាស់លាស់ និង ដាក់លក្ខខណ្ឌជាច្រើន ហើយទុកចិត្ត និងអាចយកជាការបាន ។ ឯវៀតណាមវិញ គេបានគិតផលប្រយោជន៏ប្រជាជន និងប្រទេសជាតិរបស់គេ វៀតណាមបានសំរេចទទួលយកលក្ខខណ្ឌរបស់អឺរ៉ុប និងជ្រើសរើសយកការចរចាតាមក្រុមការងារជំនាញ ដើម្បីសែ្វងរកចំណុចឯកភាពគ្នា ។
ឳកាសមាសសំរាបខែ្មរក្រោម បានមកដល់ហើយ ក្នុងឋានៈជាជនជាតិដើមលើទឹកដីរបស់ខ្លួន ដែលមានច្បាប់អន្តរជាតិគាំទ្រ ពេលដែលពិភពលោកកំពុតែចាប់អារម្មណ៍លើប្រទេសវ់ៀតណាម ហើយងាកបណ្តាក់ទុនធ្វើពាណិជ្ជកម្មជាមួយវៀតណាម ដោយនាំទំនិញចេញទៅអឺរ៉ុប ទទួលបានការអនុគ្រោះពន្ធស្ទើរតែទាំងស្រុង ៩៩% និងទទួលបានប្រាក់ចំណេញជាច្រើន ខែ្មរក្រោមត្រូវចាប់យកឱកាសនេះឲ្យបាន ដើម្បីឲ្យអន្តរជាតិបានដឹងថា កម្មករខែ្មរក្រោមធ្វើការតាមរោងច័ក្រនានា កំពុងជួបប្រទះការរំលោភបំពានសិទិ្ធមនុស្ស បណេ្តញចេញពីរោងច័ក្រ រើសអើងពូជសាសន៏ ខែ្មរក្រោមត្រូវចេះប្រើប្រាស់ប្រព័ន្ធ Internet និងបណ្តាញសង្គម Facebook ដើម្បីទំនាក់ទំនង តាមដានពត៌មានជាតិ និងអន្តរជាតិឲ្យបានជាប់លាប់ សិក្សាយល់ដឹងឲ្យបានច្យាស់លាស់ អំពីលក្ខខណ្ឌផេ្សងៗ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអឺរ៉ុប និងវៀតណាម រួបរួមសាមគ្គីគ្នាបង្កើតសហជីពកម្មករសេរី មានមេដឹកនាំរបស់ខ្លួន ប្តឹងតវ៉ាហ៊ានលះបង់ ហ៊ានប្រឈមមុខ មិនរតចោលគ្នា ការពារគ្នាទៅវិញទៅមក ពាក់ព័ន្ធនិងឯកសារ ឬផ្លូវ ច្បាប់ផ្សងៗ សហព័ន្ធខែ្មរកម្ពុជាក្រោម ដែលមានមូលដ្ឋានៅក្រៅប្រទេស អាចជំនួយជូនបានតាម សេចក្តីត្រូវការ ដែលអាចធ្វើទៅរួច និងតាមឃ្លាំមើលគ្រប់គ្រប់ពេលវេលា និងរៀបចំប្តឹងទៅអង្គការ សហប្រជាជាតិ ពេលដែលមានបញ្ហាអី្វកើតឡើង ពេលដែលការអភិវឌ្ឍន៏បង្កើតរោងច័ក្រនៅតាមខេត្តដែលមានខែ្មរក្រោមរបស់នៅ និងធ្វើការយ៉ាងច្រើនកុះករ កម្មករខែ្មរក្រោមត្រូវមានសហជីពរបស់ខ្លួន ទាមទារថៃ្ងឈប់សំរាក បុណ្យប្រពៃណីជាតិរបស់ខ្លួនដូចជា បុណ្យដូនតា បុណ្យចូលឆ្នាំជាដើម ។ សម័យបច្ចុប្បន្ន ពិភពលោកធ្វើសង្រ្គាមទៅតាមកម្លាំងសេដ្ឋកិច្ច មិនបង្កើតចម្បាំងរាំងជល់ ដោយ ចំណាយជីវិតមនុស្សច្រើន ដូចសម័យមុនទៀតទេ ខែ្មរក្រោមគួរដឹងគួរយល់ ខំប្រឹងប្រែងបង្កើន ចំណេះ ដឹងតាមការប្រែប្រួលសេដ្ឋកិច្ចនៃពិភពលោក វៀតណាមមិនអាចធ្វើអ្វីមួយឲ្យខុសនីតិវិធី និងលក្ខខណ្ឌ នានារបស់អឺរ៉ុបបានឡើយ បើមិនដូច្នោះទេ វៀតណាមនិងខាងបង់ផលប្រយោជន៏ដ៏ធំធេង ពីសហភាព អឺរ៉ុប ។
គួររំឭកឡើងវិញពីអតីកាលជាង ៤០ ឆ្នាំមុន ក្នុងឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៧៥ គឺជាសង្រ្គាមដណ្តើមឥទ្ធិពល រវាងអាមេររិក និងវៀតកុង នៅក្នុងទឹកដីកម្ពុជាក្រោមទាំងមូល សព្វជាវៀតណាមខាងត្បូង សង្រ្គាមនេះបណ្តាលឲ្យកងទ័ពអាមេរិកពី ៦ ទៅ ៧ មឺននាក់បានស្លាប់ ចំណែកជនស៊ីវិល និងកងទ័ពយួន រួមទាំងខែ្មរក្រោមផងដែរ បានស្លាប់អស់រាបលាននាក់ អាមេរិកបានដកខ្លួនចេញពីវៀតណាមខាងត្បូង ដោយបន្សស់ទុកពាក្យចរចាមអារាមថា អាមេរិកចាញសង្រ្គាមវៀតណាមខាងត្បូង តាមការពិតមិនមែនទេ ។ ប៉ុនែ្តបច្ចុប្បន្ននេះ ដើម្បីប្រឆាំងនឹងចិន ដែលបានរំលោភលើអធិប្បតេយ្យរបស់វៀត ណាម វៀតណាមស្ទុះទៅឱបអាមេរិក ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងពីមុន ។ ចាប់តាំងពីឆ្នាំ ២០១៦ក្រោយពេលអាមេរិកបានសំរេចដកទណ្ឌកម្មអាវុធ ចេញពីវៀតណាមមក ទំនាក់ទំនងប្រទេសទាំងពីរ កាន់តែល្អប្រសើរឡើងស្ទើរគ្រប់វិស័យ ។
ដូច្នេះ អាមេរិកផង អឺរ៉ុបផង រៀបចំយុទ្ធសាស្រ្ត ទាំងផ្លូវសេដ្ឋកិច្ច ទាំងផ្លូវភូមិសាស្រ្តនយោបាយចូលទៅក្នុងប្រទេសវៀតណាម ដើម្បីប្រឆាំងតបទៅនិងឥទ្ធិពលចិន ក្នុងតំបន់អាស៊ានទាំងមូល វៀតណាមនិងក្លាយទៅជាប្រទេសសេរីបន្តិចម្តងៗ ដោយមិនអាចគិចផុតឡើយ ៕