សង្ខេបព្រឹត្តិការណ៍ផលប៉ះពាល់​ នៃជំងឺកូវីដ-១៩ នៅកម្ពុជាក្រោម ក្នុងឆ្នាំ ២០២១

0 284

ដោយ ស៊ឺន ចែងចើន

ឥទ្ធិពល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ (​Co​v​i​d​-19) ​ជាសាកល​ ​បាន​បន្ត​រាតត្បាត​នៅតាមបណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​ ​តាំងពី​ចុងខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​១​៩​ ​។​ ​វិបត្តិ​នេះ​ ​បាន​បង្ក​ជា​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ដែល​សព្វថ្ងៃ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​ ​អស់​រយៈពេល​ ​៧​២​ ​ឆ្នាំ​ហើយនោះ​ ​។​ ​តើ​នៅ​ក្នុង​បរិ​បទ​នៃ​ការ​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដ៏​កាច​សាហាវ​មួយ​នេះ​ ​កម្មករ​ចំណាកស្រុក​ខ្មែរក្រោម​ប្រឈម​បញ្ហា​អ្វីខ្លះ​? ​ ​ចំណែក​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​តើពួកគេរង​ការគាបសង្កត់​ ​និង​រឹត​ត្បិត​អ្វីខ្លះ​ ​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-​១​៩​? ​​ ​លោក​ ស៊ឺ​ន​ ​ចែង​ចើ​ន​ ​ធ្វើ​សេចក្តីសង្ខេប​ ​អំពី​រឿងរ៉ាវ​ទាំងអស់​នេះ​ ​ហើយ​កញ្ញា​ ​ឈូ​ ​លី​នាថ​ ​រាយការណ៍​រំឭក​ឡើងវិញ​ ​អំពី​ព្រឹត្តិការណ៍​ទាំងអស់​នេះ​ ​ជូន​លោកអ្នក​នាង​ ​បាន​ជ្រាប​ ​ដូចតទៅ​ ​៖

បញ្ហា​ខ្វះ​ស្បៀង​ ​ការ​ជាប់​គាំង​នៅ​ក្នុង​តំបន់​ក្រហម​ ​ឬ​តំបន់​បិទ​ខ្ទប់​ ​ការ​រិ​ត​បន្តឹង​ការធ្វើដំណើរ​ ​នៅតែ​ជា​ប្រធាន​បទ​ក្តៅ​ ​នឹង​កំពុង​បន្ត​រង​បញ្ហា​ប្រឈម​ខ្លាំង​ជាង​មុន​តទៅទៀត​ ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​ស្រ​បពេល​ ​មាន​សេចក្តីរាយការណ៍​ថា​ ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ ​ជាមធ្យម​មានករណី​ឆ្លង​ថ្មី​ ​ជិត​ ​២​ ​ម៉ឺន​នាក់​ ​ក្នុងមួយថ្ងៃៗ​ ​។​

ទោះ​ជា​បែប​នេះ​ក្តី​ ​រាល់​បញ្ហា​ប្រឈម​តែង​មាន​ដំណោះស្រាយ​ ​ជាក់ស្តែង​ ​នា​អំលុងពេល​បិទ​ខ្ទប់​ ​យុវជន​ខ្មែរក្រោម​ ​បាន​ចែករំលែក​ស្បៀងអាហារ​ ​ដល់​អ្នក​ដែល​ប្រឈម​ជាង​ខ្លួន​ ​នៅ​តាម​តំបន់​មួយ​ចំនួន​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ដែល​កំពុង​ជួប​វិបត្តិ​ខ្លាំង​ ​។

យុវជន​ខ្មែរក្រោម​ ​ជា​កម្មករ​ចំណាកស្រុក​ ​ដែល​ធ្លាប់តែ​ជួយ​កម្មករ​រួមគ្នា​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​ចំពោះ​វិ​ស​័​យ​រំលោភ​សិទ្ធិ​ការងារ​ ​រំលោភ​សិទ្ធិមនុស្ស​នោះ​ ​ពួកគាត់​កំពុងតែ​ខ្នះខ្នែង​ ​បេះ​ពី​មាត់​ពង្រាត់​ពី​ក​ ​និង​បាន​ជំនួយ​ពី​សប្បុរស​ជន​ខ្លះ​ផង​ ​យកទៅ​ជួយ​ជា​ស្បៀងអាហារ​ដល់​កម្មករ​ខ្មែរក្រោម​ ​រាប់ពាន់​នាក់​ ​ដែល​កំពុង​រង​ការ​ខ្វះ​ស្បៀងអាហារ​ ​ព្រោះ​គ្មាន​ការងារ​ធ្វើ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​រាប់ពាន់​គ្រួសារ​ទៀត​ ​ដែល​កំពុង​រង​ការអត់ឃ្លាន​ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​ ​ប្រទេស​វៀតណាម​ ​ធ្វើការ​រាំង​ខ្ទប់​តំបន់​មួយ​ចំនួន​ ​ដែល​រង​ការ​ប្រឈម​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដោយ​មិន​ឲ្យ​ពលរដ្ឋ​ចល័ត​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយផ្សេងទៀត​ ​ជាហេតុ​ធ្វើឲ្យ​កម្មករ​ខ្មែរក្រោម​ ​រាប់ពាន់​នាក់​ ​ត្រូវ​បាត់បង់​ការងារ​ធ្វើ​ ​និង​មិន​អាច​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​បាន​ ​ដោយ​ត្រូវ​ស៊ូទ្រាំ​នៅ​ឆ្ងាយ​ផ្ទះ​ទាំង​អត់ឃ្លាន​ ​។​ ​កម្មករ​ចំណាកស្រុក​ខ្មែរក្រោម​ ​ដែល​បាត់បង់​ការងារ​ធ្វើ​ ​ព្រោះតែ​ជំងឺ​កូវិ-​១​៩​ ​វាយលុក​នោះ​ ​ភាគច្រើន​ជា​កម្មករ​សំណង់​ ​ហើយ​ពួកគេ​ធ្វើការងារ​ក្រៅ​ប្រព័ន្ធ​ ​ដោយ​គ្មាន​ថៅកែ​ទទួលរ៉ាប់រង​ឡើយ​ ​។

សកម្មជន​ខ្មែរក្រោម​ ​លោក​ ​ថា​ច់ ​កឿង​ ​ដែល​ធ្វើការ​នៅ​ទីក្រុង​ ​ព្រៃនគរ​ ​លើកឡើង​ថា​ ​អំណោយ​មនុស្សធម៌​ ​ដែល​លោក​ចែក​ជូន​ទៅដល់​កម្មករ​ចំណាកស្រុក​ ​ដែល​កំពុង​ខ្វះខាត​ហើយ​នៅ​ជិត​កន្លែង​លោក​ធ្វើការ​នា​ទីក្រុង​ ​ព្រៃនគរ​ ​និង​ចែក​ជូន​ដល់​ពលរដ្ឋ​ក្នុង​ភូមិ​ស្រុក​របស់​លោក​ ​គឺ​ជាអំណោយ​បាន​មកពី​សប្បុរស​ជន​ខ្មែរ​ ​នៅ​ក្នុងស្រុក​ ​និង​ក្រៅ​ស្រុក​ ​។​

ស្រដៀងគ្នា​នេះ​ដែរ​ ​យុវជន​ចំណាកស្រុក​ខ្មែរក្រោម​ម្នាក់ទៀត​ ​លោក​ យឿ​ង​ ខា​យ​ ​ធ្វើការ​នៅ​រោងចក្រ​ផលិត​គ្រឿង​សង្ហារិម​មួយ​ ​នៅ​ខេត្ត​ដូន​ណៃ ​លើកឡើង​ថា​ ​អំណោយ​ដែល​លោក​ចែក​ជូន​ដល់​កម្មករ​ចំណាកស្រុក​ ​និង​ប្រជាជន​ខ្មែរក្រោម​ ​ដែល​មាន​វ័យ​ចំណាស់​ ​គ្មាន​ការងារ​ធ្វើ​ទាំងនេះ​ ​គឺ​ជាអំណោយ​បាន​មកពី​សប្បុរស​ជន​ ​នៅ​សហរដ្ឋអាមេរិក​ ​។​ ​យុវជន​ យឿ​ង​ ខា​យ​ ​ក៏បាន​សម្តែង​ការ​អភ័យទោស​ផង​ដែរ​ ​ចំពោះ​អំណោយ​ ​ដែល​មិនបាន​ចែក​ជូន​ឲ្យដល់ដៃ​កម្មករ​គ្រប់គ្នា​នោះ​ទេ​ ​ត្បិត​អំណោយ​ទាំងនេះ​មាន​ក​ម្រិ​ត​ ​ម្យ៉ាងទៀត​កម្មករ​ខ្លះ​នៅ​ឆ្ងាយ​ ​ៗ​ ​ពី​ទីតាំង​លោក​ស្នាក់​នៅ​ ​ហើយ​មិន​អាច​ចាកចេញ​ទៅ​បាន​ ​ដោយសារតែ​ការ​រាំង​ខ្ទប់​ ​តែ​លោក​សន្យា​ថា​ ​នឹង​ព្យាយាម​ចែក​ជូន​ឲ្យបាន​ដល់ដៃ​គ្រប់​ៗ​​គ្នា​ ​។

ករណី​ស្រដៀងគ្នា​នេះ​ ​ក៏​កើតមានឡើង​ ​ទៅលើ​កម្មករ​ខ្មែរក្រោម​ ​នៅ​ក្នុង​ទីក្រុង​ព្រៃនគរ​ ​នាំគ្នា​ផ្ទុះ​ការ​តវ៉ា​ចង់​ចាកចេញ​ពី​តំបន់​បិទ​ខ្ទប់​ ​ដោយសារ​បញ្ហា​ខ្វះ​ស្បៀង​ ​។​ ​កម្មករ​ខ្មែរក្រោម​ទាំងនោះ​ ​ស្ថិតនៅ​ក្នុង​តំបន់​ក្រហម​ ​ឬ​តំបន់​បិទ​ខ្ទប់​ ​នាំគ្នា​ប្រមូលផ្ដុំ​ ​នៅមុខ​ប៉ុស្តិ៍​យាម​ប្រចាំការ​របស់​សមត្ថកិច្ច​ (​សម្រាប់​ត្រួតពិនិត្យ​ដំណើរ​ចេញ​-​ចូល​ក្នុងមណ្ឌល​ច​ត្តាឡី​ស័ក​) ​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​ស្បៀងអាហារ​ដល់​ពួកគេ​ ​ក្រោយ​ពី​អាជ្ញាធរ​វៀតណាម​ ​បាន​យក​របាំង​បិទ​ខ្ទប់​មិន​ឲ្យ​ពួកគេ​ចេញពី​តំបន់​ ​ដែល​កំពុង​រស់នៅ​ ​។​ ​ការ​ផ្ទុះ​ការ​តវ៉ា​នោះ​ ​ក៏បាន​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​តម្លៃ​ផ្ទះ​ជួល​ដែរ​ ​។​ ​ក្រុម​កម្មករ​តវ៉ា​លើក​ឡើ​ថា​ ​ពួកគេ​លែង​មានលទ្ធភាព​គ្រប់គ្រាន់​ ​ក្នុង​ការ​ដោះស្រាយ​ស្បៀងអាហារ​ ​ដោយខ្លួនឯង​ហើយ​ ​បន្ទាប់ពី​រដ្ឋអំណាច​នៃ​ប្រទេស​កុម្មុនិ​ស្ត​វៀតណាម​មួយ​នេះ​ ​បិទ​ខ្ទប់​តំបន់​ខាងត្បូង​ទាំងមូល​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-​១​៩​ ​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ប្រមាណ​ជាង​ ​៣​ ​ខែ​ ​។​ ​កម្មករ​ខ្មែរក្រោម​ ​ក៏បាន​ព្រមាន​ផង​ដែរ​ថា​ ​ប្រសិនបើ​រដ្ឋាភិបាល​មិន​ឆាប់​ដោះស្រាយបញ្ហា​នៃ​ការ​ទាមទារ​នេះ​ទេ​នោះ​ ​ពួកគេ​ ​នឹង​សម្រុក​ចាកចេញ​ពី​ទីក្រុង​ព្រៃនគរ​ ​ដើម្បី​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ​ជាក់​ជាមិនខាន​ឡើយ​ ​។​

កម្មករ​ខ្មែរក្រោម​ ​ប្រមាណ​ជិត​ ​១​ ​ពាន់​នាក់​ ​នៅ​ទីក្រុង​ព្រៃនគរ​ ​កាលពី​ថ្ងៃ​ទី​ ​១​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​១​ ​បាន​នាំគ្នា​ចេញ​មក​តវ៉ា​ករណី​ត្រូវ​អាជ្ញាធរ​ដាក់​ពួកគេ​ឲ្យ​នៅ​ដាច់ដោយឡែក​ ​ក្នុងមណ្ឌល​ច​ត្តាឡី​ស័ក​ ​ស្ថិតនៅ​ក្នុង​បរិវេណ​រោងចក្រ​ ​និង​ផ្ទះ​ជួល​អស់​រយៈពេល​ជាង​ ​៣​ ​ខែ​ ​និង​បន្ត​រាំង​ខ្ទប់​មិន​ឲ្យ​កម្មករ​ចេញក្រៅ​ផ្ទះ​ ​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​ ​​កម្មករ​ ​ដែល​ចូលរួម​ការ​តវ៉ា​នោះ​ ​សុទ្ធតែ​លើកឡើង​ដូច​ៗ​ ​គ្នា​ថា​ ​វិធានការ​របស់​អាជ្ញាធរ​វៀតណាម​ ​ដែល​ដាក់ឲ្យ​ពួកគេ​ ​ស្ថិតនៅ​ដាច់ដោយឡែក​ ​អូស​បន្លាយ​ជាង​ ​៣​ ​ខែ​មកនេះ​ ​បាន​ធ្វើឲ្យ​ពួកគេ​បាត់បង់​ប្រាក់ចំណូល​ ​និង​ខ្វះខាត​ស្បៀងអាហារ​ ​ខណៈ​ប្រាក់ឧបត្ថម្ភ​ពីរ​ដ្ឋាភិ​បាល​វៀតណាម​ ​ក្នុង​ពេល​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​មិនដល់​ដៃ​ពលរដ្ឋ​ ​ដែល​ជា​ជនរងគ្រោះ​ពិតប្រាកដ​នោះ​ឡើយ​ ​។​ ​ប៉ុន្តែ​ ​ការ​តវ៉ា​នោះ​ ​ត្រូវ​បាន​នគរបាល​វៀតណាម ​រារាំង​ ​មិន​ឲ្យ​ចាកចេញ​ពី​មណ្ឌល​ច​ត្តាឡី​ស័ក​នោះ​ទេ​ ​។​

កម្មករ​ខ្មែរក្រោម​ម្នាក់​ ​ដែល​ចូលរួម​ការ​តវ៉ា​នោះ​ ​ឲ្យដឹង​ថា​ ​មូលហេតុ​ដែល​ពួកគេ​ចេញ​តវ៉ា​ ​នៅ​តំបន់​បិទ​ខ្ទប់​នោះ​ ​គឺ​ក្នុង​គោលបំណង​ស្នើសុំ​អាជ្ញាធរ​ផ្តល់​ជំនួយ​ស្បៀងអាហារ​ ​ពីព្រោះ​ស្បៀង​បម្រុង​ទុក​របស់​ពួកគេ​ដាច់​អស់ហើយ​ដោយសារតែ​បាត់បង់​ការងារ​ធ្វើជា​កម្មករ​រោងចក្រ​ ​និង​គ្មាន​ប្រាក់ចំណូល​ ​ក្រោយ​រដ្ឋាភិបាល​បាន​ដាក់​បម្រាម​ ​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់​ ​ដើម្បី​ការពារ​ ​កុំឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ចូលក្នុង​សហគមន៍​ ​។​ ​កម្មករ​ខ្មែរក្រោម​រូប​នេះ​ ​បន្ត​ថា​ ​ពួកគេ​ទាំងអស់គ្នា​ ​សុទ្ធតែ​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ក្នុង​ការ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នេះ​ ​ប៉ុន្តែ​ ​គ្មាន​ជម្រើស​អ្វី​ល្អ​ប្រសើរ​ជាង​នេះ​ឡើយ​ ​ដូច្នេះ​ ​ពួកគេ​ត្រូវ​បង្ខំចិត្ត​រួមគ្នា​តវ៉ា​ ​ដើម្បីឲ្យ​អាជ្ញាធរ​វៀតណាម​ ​ដោះស្រាយបញ្ហា​ខ្វះខាត​ម្ហូបអាហារ​ ​និង​ស្នើ​ជួយ​អន្តរាគមន៍​ ​ចំពោះ​ម្ចាស់ផ្ទះ​ ​ដែល​មាន​បន្ទប់​ជួល​ឲ្យ​មានការ​បញ្ចុះតម្លៃ​ ​ឬ​លើក​ការ​បង់ថ្លៃ​បង់​ផ្ទះ​ជួល​ ​។​

កម្មករ​ ​ដែល​ចូលរួម​តវ៉ា​និយាយ​ថា​ ​ក្នុង​ករណី​រដ្ឋអំណាច​វៀតណាម​ ​មិន​ដោះស្រាយបញ្ហា​នេះ​ទេ​ ​ពួកគេ​ស្នើ​ឲ្យ​អាជ្ញាធរ​ ​ត្រូវតែ​ដក​របាំង​កា​រពារ​ចេញពី​ផ្លូវ​ ​ដើម្បី​ពួកគេ​បាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ ​បើ​ពុំនោះទេ​ ​ពួកគេ​នឹង​ព្យាយាម​ទម្លុះ​របាំង​ប៉ូលិស​បិទផ្លូវ​នោះ​ ​ដោយខ្លួនឯង​ ​។​

ជា​ការ​ឆ្លើយតបនឹង​ការ​ទាមទារ​របស់​កម្មករ​នេះ​ ​អាជ្ញាធរ​មូលដ្ឋាន​ ​នៅ​ស្រុក​កូឈី​នៃ​ក្រុង​ព្រៃនគរ​ ​បាន​ចេញ​មក​សម្របសម្រួល​ផ្ទាល់​ ​នៅ​ទីតាំង​ប្រមូលផ្តុំ​របស់​កម្មករ​ ​ដោយ​បាន​ប្រកាស​តាម​ឧគ្ឃោសនស័ព្ទ​ ​ប្រាប់​ក្រុម​អ្នក​តវ៉ា​ ​ដែល​ពាក់​ម៉ា​ស​នាំគ្នា​ឈរ​ស្រែក​យ៉ាង​កងរំពង​រួមគ្នា​នោះ​ ​ថា​ ​អាជ្ញាធរ​សូម​អំពាវនាវ​ដល់​កម្មករ​មានការ​អត់ធ្មត់​ ​ហើយ​ត្រូវ​បំ​បែកគ្នា​ ​បញ្ឈប់​សកម្មភាព​តវ៉ា​ ​និង​វិលត្រឡប់​ទៅកាន់​បន្ទប់​ជួល​រៀង​ៗ​ ​ខ្លួន​ ​ហើយ​ចាត់​ឲ្យ​មាន​អ្នកតំណាង​ ​ចូលរួម​កិច្ច​សហការ​ល្អជា​មួយ​អាជ្ញាធរ​ ​ដើម្បី​ដោះស្រាយបញ្ហា​នេះ​ ​ដោយ​សន្តិវិធី​ ​។​ ​ទោះបីជា​យ៉ាងនេះ​ក្ដី​ ​ក្រុម​កម្មករ​ ​ដែល​ឈរ​តវ៉ា​នោះ​ ​មិនព្រម​ឡើយ​ ​និង​នៅតែ​បន្ត​ស្រែក​កាន់តែ​ខ្លាំង​ ​ដោយ​ទាមទារ​ឲ្យ​ផ្ដល់​ដំណោះស្រាយ​សមរម្យ​នៅនឹង​កន្លែង​ដល់​ពួកគាត់​ ​។

ខ្ញុំ​ ​សូម​បិទ​បញ្ចប់​ការ​សង្ខេប​បញ្ហា​តវ៉ា​ជុំវិញ​រឿង​ដាច់​ស្បៀង​ ​និង​វិធានការ​បិទ​ខ្ទប់​របស់​អាជ្ញាធរ​វៀតណាម​ ​ដោយ​ក្រឡេក​ទៅ​មើល​រឿងរ៉ាវ​ទាក់ទង​នឹង​រឿង​កូ​វី​ដ​-​១​៩​ ​នេះ​ដដែល​ ​តែ​ពាក់ព័ន្ធ​នឹង​ករណី​អាជ្ញាធរ​វៀតណាម​ ​ធ្វើទុក្ខបុកម្នេញ​ក្រុមអ្នក​តស៊ូ​មតិ​ ​ដើម្បី​សេរីភាព​ខ្មែរក្រោម​ ​ដោយ​យក​ឱកាស​កូ​វី​ដ​-​១​៩​ ​ជា​លេស​ ​ដើម្បី​គាបសង្កត់​ ​។

ខណៈ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​កំពុង​រងគ្រោះ​ដោយសារ​ការបែងចែក​ជំនួយ​មិន​ស្មើភាព​គ្នា​ ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​អ្នក​តស៊ូ​មតិ​ ​ដើម្បី​សេរីភាព​របស់​ខ្មែរក្រោម​ ​មួយ​ចំនួន​ ​ដែល​កំពុង​រស់នៅ​ដែនដី​កម្ពុជាក្រោម​ ​អះអាង​ថា​ ​ខ្លួន​កំពុង​រងគ្រោះ​បន្ថែម​ទៀត​ ​ព្រោះ​ត្រូវ​រង​ការ​គំរាមកំហែង​ដោយ​ការគាបសង្កត់​ទាំង​ការ​ស្នាក់​នៅ​ ​និង​មុខរបរ​ចិញ្ចឹមជីវិត​បន្ថែម​ទៀត​ ​។​

យុវជន​ ​យ៉ា​ញ​ ម៉ិ​ញ​ក្វា​ង​ ​គឺជា​ជនរងគ្រោះ​មួយ​រូប​ ​រស់នៅ​ក្នុង​ខេត្ត​ឃ្លាំង​ ​ដែល​តែងតែ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​ ​ស្តី​អំពី​សិទ្ធិមនុស្ស​ ​និង​ព័ត៌មាន​ផ្សេងៗ​ ​អំពី​ទុក្ខ​លំបាក​របស់​ខ្មែរក្រោម​ ​នៅ​លើ​បណ្ដាញ​សង្គម​ ​។​ ​លោក​លើកឡើង​ថា​ ​ក្រោយ​ពី​អាជ្ញាធរ​វៀតណាម​រឹត​បន្តឹង​ការធ្វើដំណើរ​ ​លោក​បាន​ទៅ​ស្នើសុំ​លិខិត​ធ្វើដំណើរ​ពី​អាជ្ញាធរ​ ​ដើម្បី​ចេញទៅ​ធ្វើការងារ​រក​ប្រាក់​ចិញ្ចឹមជីវិត​ ​ព្រោះ​លោក​មិន​មានការងារ​ធ្វើ​បី​ខែ​មក​ហើយ​ ​ប៉ុន្តែ​ ​អាជ្ញាធរ​បាន​បង្ខំឲ្យ​លោក​លុប​អ្វី​ ​ដែល​លោក​បាន​ចែករំលែក​ ​នៅ​ក្នុង​បណ្ដាញ​សង្គម​ឲ្យអស់​ ​ដោយ​អះអាង​ថា​ ​ប្រសិនបើ​លោក​ទុក្ខអ្វី​ ​ដែល​លោក​បាន​ចែករំលែក​នោះ​ ​អាជ្ញាធរ​នឹង​មិន​ចេញ​លិខិត​ឲ្យបាន​ធ្វើដំណើរ​ទៅ​ប្រកបកិច្ចការ​អ្វី​នោះ​ទេ​ ​។​ ​ក្រៅពី​នេះ​ ​អាជ្ញាធរ​វៀតណាម​ ​ក៏បាន​ទៅ​ប្រាប់​ម្ចាស់ក្រុមហ៊ុន​ ​ដែល​លោក​ធ្លាប់ធ្វើ​ការ​មិន​ឲ្យ​ទ​ទទួល​លោក​ធ្វើការ​ទៀត​នោះ​ដែរ​ ​ប្រសិនបើ​លោក​មិន​លុប​ព័ត៌មាន​ ​ឬ​វីដេអូ​ ដែ​លោក​បាន​ចែករំលែក​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​។​ ​លោក​បញ្ជាក់​បន្ថែម​ ​ថា​ ​កន្លងមក​អាជ្ញាធរ​បាន​កោះហៅ​ទៅ​សាកសួរ​ ​និង​ឃាត់​រូបលោក​ទុក​ផង​ដែរ​ ​ទាក់ទង​នឹង​ការ​ចែករំលែក​នេះ​ ​។​

ស្ត្រី​ខ្មែរក្រោម​ម្នាក់ទៀត​ ​ក៏បាន​អះអាង​ថា​ ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​គាបសង្កត់​ដែរ​នោះ​ ​គឺ​ ​អ្នកស្រី​ ​សុង​ ​ចិន្តា​ ​រស់នៅ​ក្នុង​ខេត្ត​ ​លង់​ហោរ​ ​ទី​ដែល​មានរឿង​ចំរូង​ចំ​រ៉ា​ស់​ករណី​សង់​សាលាឆទាន​ ​។​ ​អ្នកស្រី​ ​ឲ្យដឹង​ថា​ ​អ្នកស្រី​បាន​ជួលផ្ទះ​គេ​ ​ដើម្បី​ស្នាក់​នៅ​ ​និង​ធ្វើការ​នៅ​ទីក្រុង​ ​ព្រៃនគរ​ ​ប៉ុន្តែ​ ​ក្រោយ​ពី​ជំងឺ​កូ​វី​ដ​រាតត្បាត​ខ្លាំង​ ​អ្នក​ដែល​រស់នៅ​ក្នុង​ក្រុង​ព្រៃនគរ​ ​គឺ​ត្រូវ​បិទ​ខ្ទប់​ ​មិន​អាច​ទៅ​ប្រកបរបរចិញ្ចឹមជីវិត​អ្វី​បាន​នោះ​ទេ​ ​។​ ​អ្នកស្រី​បន្ថែម​ថា​ ​ក្រៅពី​ស្នាក់​នៅផ្ទះ​ជួល​ដោយ​មិន​មានការងារ​ចិញ្ចឹមជីវិត​ហើយ​នោះ​ ​អាជ្ញាធរ​បាន​ប្រាប់​ទៅ​ម្ចាស់ផ្ទះ​ ​ដែល​អ្នកស្រី​ជួល​នោះ​ ​មិន​ឲ្យ​អ្នកស្រី​ស្នាក់​នៅ​បន្ត​ទៀត​ ​ដោយ​ចោទ​ថា​ ​អ្នកស្រី​ជា​ជន​បះបោរ​ ​។​ ​បើ​តាម​ ​អ្នកស្រី​ ​សុង​ ​ចិន្ដា​ ​អាជ្ញាធរ​យួន​ ​មាន​ការរើសអើង​ជាមួយ​អ្នកស្រី​ ​គឺ​ដោយសារ​អ្នកស្រី​ជួយ​ជ្រោម​ជ្រែង​រឿង​សង់​សាលាឆទាន​ ​នៅ​ក្នុង​ភូមិ​ក​ន្រែ​ង​ ​ក្នុង​ខេត្ត​លុង​ហោរ​ ​ដែល​ជា​ស្រុកកំណើត​របស់​នាង​ ​។​

បើ​ទោះ​ជា​ប្រឈម​ជាមួយ​ការ​គំរាមកំហែង​ ​ការ​បំភិតបំភ័យ​ ​និង​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ក្តី​ ​ប៉ុន្តែ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅ​ដែនដី​កម្ពុជាក្រោម​ ​កាន់តែ​ច្រើនឡើង​ ​ហ៊ាន​ចេញមុខ​ផ្សព្វផ្សាយ​ ​និង​សៀវភៅ​អំពី​សេចក្ដីប្រកាស​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ ​តាម​បណ្ដាញ​សង្គម​ ​ក្នុង​មួយ​រយៈកាល​ចុងក្រោយ​នេះ​ ​៕​

Leave A Reply

Your email address will not be published.