អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រឈមមុខ​ជាប់ទោស​ព​ន្ធ​នាគារ​ពី ៧ ឆ្នាំ ទៅ ១៥ ឆ្នាំ​

0 81

ដោយៈ ស៊ឺន ចែងចើន | VOKK

លោក អ៊ួ​ន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជា​មេត្តា អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​សៅរ៍​ទី ១៨ វិច្ឆិកា​នេះ ត្រូវបាន​ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ ពីបទ​ចោទ​លួច​បញ្ចេញ​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន ដែល​អាចធ្វើ​ឲ្យ​អន្តរ​រាយ​ការការពារ​ជាតិ ដែល​អាច​ត្រូវ​ប្រឈមមុខ​ជាប់ទោស​ព​ន្ធ​នាគារ​ពី ៧ ឆ្នាំ ទៅ ១៥ ឆ្នាំ ។​

​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក អួន ឈិន និង​លោក យាង សុជា​មេត្តា ត្រូវបាន​សមត្ថកិច្ច​ចាប់​បញ្ជូនទៅ​ព្រៃ​ស (​ម​១) ដើម្បី​ឃុំខ្លួន​បណ្ដោះអាសន្ន រង់ចាំ​ហៅ​មក​សាកសួរ​បន្ត​នីតិវិធី​បើក​ការស៊ើបអង្កេត​បន្ថែម ។​

Leave A Reply

Your email address will not be published.