កម្មករខ្មែរក្រោម នៅរោងចក្រសាមហូ (SAMHO) ក្រុងព្រៃនគរ ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ
ដោយ ស៊ឺន ចែងចើន| VOKK
កម្មករជិត ១ ម៉ឺននាក់ ដែល ៩០ ភាគរយជាខ្មែរក្រោម នៅព្រឹកថ្ងៃចន្ទទី ១៣ កុម្ភៈ ម្សិលមិញនេះ បានប្រមូលផ្តុំគ្នាតវ៉ា នៅមុខរោងចក្រផលិតស្បែកជើង និងសំលៀកបំពាក់ ដោយទាមទារឲ្យថៅកែក្រុមហ៊ុនឈ្មោះ Vietnam Samho Co., Ltd ដំឡើងប្រាក់ឈ្នួលកម្មកររហូតដល់ស្មើ ឬប្រហាក់ប្រហែល នឹងក្រុមហ៊ុន ដែលនៅក្បែរនោះ ។
ការតវ៉ាជាទ្រង់ទ្រាយធំនេះ ធ្វើឡើងបន្ទាប់ពីរោងចក្រនេះ បានបង្ខំឲ្យកម្មករធ្វើការលើសម៉ោង តែឲ្យប្រាក់ខែទាបបំផុត សម្រាប់កម្មករម្នាក់ៗ បើធៀបទៅ នឹងក្រុមហ៊ុនដែលផលិតស្បែកជើងដូចគ្នា នៅក្បែរនោះ មានប្រាក់ឈ្នួលថ្លៃជាង ។
ព្រះសង្ឃខ្មែរក្រោមមួយអង្គ សូមមិនបញ្ចេញព្រះនាម បានឲ្យដឹងថា សាច់ញាតិរបស់ព្រះអង្គដែលធ្វើការនៅរោងចក្រសាមហូ (SAMHO) នោះ ត្រូវបានថៅកែរំលោភសិទ្ធិការងារ ដោយផ្តល់ ប្រាក់ខែមិនសមស្រប់តាមកម្លាំងពលកម្មរបស់កម្មករខ្មែរក្រោម ។
ដើម្បីជ្រាបច្បាស់ជុំវិញ ការធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ ពីកម្មករ កម្មការីខ្មែរក្រោម ។ លោក ស៊ឺន ចែងចើន នៃវិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើកិច្ចសម្ភាសន៍ខ្លី ជាមួយ នឹងព្រះសង្ឃខ្មែរក្រោម ដែលដឹងរឿងនេះ ដូចតទៅ ៖
រូបថត និងវីដេអូនៃការធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែរបស់កម្មករខ្មែរក្រោម
លិខិតកំណត់ប្រាក់ខែគោលថ្មីរបស់ក្រុមហ៊ុន ដែលកម្មករខ្មែរក្រោមយល់ថា ជាការកាត់បន្ថយប្រាក់អត្ថប្រយោជន៍ផ្សេងៗ

Comments are closed.