សហព័ន្ធសេរីភាពអិនធើណិត ចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពីអនុក្រឹត្យ លេខ ៧២ របស់វៀតណាម
(សហរដ្ឋអាមេរិក -សារព័ត៌មាន ព្រៃនគរ) អនុក្រឹត្យមួយដែលវៀតណាមទើបតែអនុម័តអំពីការគ្រប់គ្រង ព័ត៌មាននៅលើបណ្ដាញអិនណិត ដើម្បីទប់ស្កាត់ការចែករំលែកព័ត៌មាននៅតាមបណ្ដាញប្លក់ និង បណ្ដាញសង្គម facebook នោះ ត្រូវបានសហព័ន្ធ រដ្ឋាភិបាលទាំង ២១ រិះគន់កាលពីថ្ងៃចន្ទ ទី ២៦ ខែសីហា នេះ ។

កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៣ ។
ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍មួយស្ដីពីសេច ក្ដីប្រកាសរួមរបស់សហព័ន្ធសេរីភាពបណ្ដាញអិនធើណិត ដើម្បីសម្ដែងនូវក្ដីបារម្ភយ៉ាងខ្លាំង ចំពោះសេចក្ដី ប្រកាសរបស់វៀតណាមថា អនុក្រឹត្យលេខ ៧២ ស្ដីពីការគ្រប់គ្រង, ការផ្ដល់, ការប្រើប្រាស់សេវ៉ា អិនធើណិត និងព័ត៌មាននៅលើបណ្ដាញអិនធើណិត នឹងចូលជាធរមាន ចាប់ពីថ្ងៃទី ១ ខែកញ្ញា ខាងមុខនេះ ។
សេចក្ដីថ្លែងការរបស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Marie Harf បានចុះ ផ្សាយ សម្ដែងអំពីទស្សនៈរបស់សហព័ន្ធសេរីភាពអិនធើណិតថា “អនុក្រឹត្យ លេខ ៧២ បានរឹតត្បិតដល់ សេរីភាពព័ត៌មានតាមរយៈបណ្ដាញអិនធើណិត និងដាក់កម្រិតលើការចែករំលែកព័ត៌មានមួយចំនួន” ។
បើយោងតាម សេចក្ដីថ្លែងការណ៍រួមរបស់សហព័ន្ធសេរីភាពអិនធើណិត “ អនុក្រឹត្យ លេខ ៧២ មិនសមស្របទៅនឹងកាតព្វកិច្ចរបស់វៀតណាម នៅក្រោមកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោ បាយ ក៏ដូចជាកិច្ចសន្យារបស់វៀតណាម នៅក្រោមសេចក្ដីប្រកាសសិទ្ធិមនុស្សជាសកលនោះទេ” ។
សេចក្ដីថ្លែងការណ៍នេះបានព្រមានដល់រដ្ឋាភិបាលវៀតណាមថា អនុក្រឹត្យ លេខ ៧២ នេះ អាចបង្អាក់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម ដោយការសង្កត់ទៅលើពន្លកនៃវិស័យបច្ចេកវិជ្ជាព័ត៌មានរបស់ប្រ ទេសនេះ ផងដែរ ហើយជាការរារាំងដល់វិនិយោគបរទេសដែលវៀតណាមត្រូវការជាចាំបាច់ ។
សហព័ន្ធសេរីភាពបណ្ដាញអិនធើណិត ជាអង្គការចាត់តាំងរួមដោយមានការចូលរួមពីរដ្ឋាភិបាលទាំង ២១ សហការជាមួយគ្នា ដើម្បីជម្រុញឲ្យមានសេរីភាពអិនធើណិតជាសកល ។
នេះជាវេទិកានៃរដ្ឋាភិបាលដែលមានទស្សនៈតែមួយ ដែលបានសហការ និងខិតខំប្រឹងប្រែងធ្វើការជាមួយ សង្គមស៊ីវិល ដើម្បីលើកកម្ពស់សិទ្ធិឯកជនឲ្យបានអនុវត្តសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានស្ដីពី បណ្ដាញ អិនធើណិត ។
សហព័ន្ធនេះ បានបង្កើតឡើងនៅក្នុងកិច្ចប្រជុំមួយដែលមានរដ្ឋាភិបាលហូឡង់ ជាអធិបតី កាលពីឆ្នាំ ២០១១ ។ សមាជិកនៃសហព័ន្ធនេះ រួមមាន សហរដ្ឋអាមេរិក អង់គ្លេស អល្លឺម៉ង់ និងបារាំង ។
វៀតណាម ត្រូវបានអង្គការសិទ្ធិមនុស្សអន្តរជាតិរាយការណ៍ថា បានចាប់អ្នកសរសេរប្លក់ដាក់ពន្ធនាគារ ចាច្រើននាក់ ដែលចោទពីបទផ្ដួលរំលំរដ្ឋាភិបាលបក្សកុម្មុយនិស្ត ៕