មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ ​បើក​យុទ្ធនាការ​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ ​ជូន​ពលរដ្ឋ​ខ្មែរក្រោម​

0 241

ដោយ ​គឹម​ ​សាវ​តា​

ខណៈ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​មួយ​ចំនួន​ ប្រឈម​នឹង​ការចោទប្រកាន់​ថា​ជា​ជនជាតិ​យួន​រស់នៅ​ដោយ​ខុសច្បាប់​ ​ម៉្យាងទៀត​មិន​មាន​លិខិត​បទដ្ឋាន​គ្រប់គ្រាន់​ ​ដើម្បី​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ បាន​បើក​យុទ្ធនាការ​ចុះ​ធ្វើ​លិខិត​បញ្ជាក់​ថា​ ជា​ពលរដ្ឋ​ខ្មែរ​ តាម​សហគមន៍​ ដើម្បី​មាន​សិទ្ធិ​ស្រប​ច្បាប់​ពេល​មក​រស់នៅ​កម្ពុជា​ ។​

លោក​ ​ប៊ុន​ ​មុនី​ ​ហៅ​ ​ថា​ច់ ​ឡែ​ន​ ​​ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ផ្តល់ជូនបណ្ណសមាជិក ដែលបញ្ជាក់ថាជាខ្មែរក្រោម នាពេលកន្លងមក ។ រូបៈ ហ្វេសប៊ុក ថាច់ ឡែន
លោក​ ​ប៊ុន​ ​មុនី​ ​ហៅ​ ​ថា​ច់ ​ឡែ​ន​ ​​ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ផ្តល់ជូនបណ្ណសមាជិក ដែលបញ្ជាក់ថាជាខ្មែរក្រោម នាពេលកន្លងមក ។ រូបៈ ហ្វេសប៊ុក ថាច់ ឡែន

​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ ​បើក​យុទ្ធនាការ​ចុះ​ធ្វើ​លិខិត​បញ្ជាក់​ថា​ ​ជា​ពលរដ្ឋ​ខ្មែរ​តាម​ ​សហគមន៍​នៅ​កម្ពុជា​ ​ដើម្បី​មាន​សិទ្ធិ​ស្រប​ច្បាប់​ពេល​មក​រស់នៅ​កម្ពុជា​ ​និង​ងាយស្រួល​ធ្វើ​លិខិតផ្លូវការ​ផ្សេងៗ​ ​ពី​អាជ្ញាធរ​នៅ​កម្ពុជា​។​

​ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​ប៊ុន​ ​មុនី​ ​ហៅ​ ​ថា​ច់ ​ឡែ​ន​ ​បានឲ្យ​ ​សំឡេង​កម្ពុជាក្រោម​ ​ដឹង​ថា​ ​ក្នុង​យុទ្ធនាការ​ដំបូង​ ​គឺ​ក្រុម​ការងារ​រ​របស់​មិត្តសមាគម​ខ្មែរ​កម្ពុជា​ ​បាន​ចុះ​ធ្វើ​នៅ​ក្នុង​ភូមិ​សាមគ្គី​ ​សង្កាត់​ឬស្សី​កែវ​ ​ខណ្ឌ​ឬស្សី​កែវ​ ​រាជធានី​ភ្នំពេញ​ ​ក្នុងរយៈពេល​ ​២​ ​ថ្ងៃ​ ​ដោយ​បាន​ធ្វើ​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ ​ទាំង​ក្មេង​ ​ទាំង​ចាស់​ចំនួន​ ​២​៦​៩​ ​នាក់​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ថា​ ​មិត្តសមាគម​នឹង​បន្ត​ធ្វើ​នៅ​សហគមន៍​ផ្សេងៗ​ ​ទៀត​ ​ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​ចង់​ធ្វើ​ប្រមូលគ្នា​ហើយ​ណាត់​ថ្ងៃកំណត់​ឲ្យ​ច្បាស់លាស់​ ​ដើម្បី​ងាយស្រួល​ព្រោះ​ត្រូវ​ចំណាយ​ពេល​តិច​ ​និង​បាន​ចំនួន​ពលរដ្ឋ​ខ្មែរក្រោម​ច្រើន​ ​។​ ​លោក​បន្ត​ថា​ ​កន្លងមក​មិត្តសមាគម​ក៏បាន​ធ្វើ​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ផង​ដែរ​ ​តែ​មិន​មាន​ធ្វើ​ទ្រង់ទ្រាយ​ធំ​អ្វី​នោះ​ទេ​ ​គឺ​បើ​មាន​ពលរដ្ឋ​ខ្មែរក្រោម​ណា​ចង់​ធ្វើ​គឺ​យក​ឯកសារ​មក​ធ្វើ​នៅ​ទីស្នាក់ការ​របស់​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ ​តែម្ដង​ ​។​

​លោក​ ​ប៊ុន​ ​មុនី​ ​បញ្ជាក់​ថា​ ​ប្រសិនបើ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ចង់​ធ្វើ​លិខិត​បញ្ជាក់​នេះ​ ​គឺ​ត្រូវ​មាន​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ពី​អាជ្ញាធរ​វៀតណាម​ ​ដូចជា​សំបុត្រកំណើត​ ​អត្តសញ្ញាណ​ប​ណ្ណ​ជាដើម​ ​ដើម្បី​ដឹង​ច្បាស់​ពលរដ្ឋ​រូប​នេះ​គឺ​ពិតជា​ខ្មែរក្រោម​មែន​ ​។​

​លោក​ ​ប៊ុន​ ​មុនី​ ​«​ពួក​គាត​ដែល​មក​ធ្វើ​ហ្នឹង​លុះត្រាតែ​មាន​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ដែល​ពួកគាត់​រស់នៅ​ទឹកដី​កម្ពុជាក្រោម​ ​គាត់​មាន​លិខិត​របស់​យួន​ ​គេ​ចេញ​ឲ្យ​គាត់​ ​មាន​សំបុត្រកំណើត​ ​សៀវភៅ​គ្រួសារ​ ​និង​អត្តសញ្ញាណ​ប​ណ្ណ​។​ ​អ​ញ្ជឹ​ង​ពេល​ដែល​មកដល់​សមាគម​ ​សមាគម​សួររក​លិខិត​ស្នាម​ពាក់​ព​័ន្ន​ហ្នឹង​ ​បើសិនណា​គាត់​មាន​លិខិត​ស្នាម​ហ្នឹងហើយ​ ​បាន​បញ្ជាក់​ថា​គាត់​ពិតជា​ខ្មែរក្រោម​បាន​សមាគម​ធ្វើឲ្យ​មិនមែន​សមាគម​ ​នឹកឃើញ​ធ្វើឲ្យ​ ​មក​ធ្វើឲ្យ​ ​មក​ធ្វើឲ្យ​នោះ​ទេ​។​»​

​ពលរដ្ឋ​ខ្មែរក្រោម​មួយ​រូប​ ​ដែល​បាន​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ ​ពី​មិត្តសមាគម​ខ្មែរ​កម្ពុជា​គឺ​លោក​ ​លី​ ​សប្បាយ​ ​បាន​ប្រាប់​ ​សំឡេង​កម្ពុជាក្រោម​ ​ថា​ ​លោក​​​មាន​ស្រុកកំណើត​នៅ​ខេត្ត​ឃ្លាំង​ដែនដី​កម្ពុជាក្រោម​ ​មក​រស់នៅ​កម្ពុជា​កណ្ដាល​នេះ​តាំងពី​ឆ្នាំ​ ​១​៩​៧​៩​ ​។​ ​លោក​ថ្លែង​ថា​ ​ពេល​ដែល​លោក​រស់នៅ​ដែនដី​កម្ពុជាក្រោម​ ​អាជ្ញាធរ​វៀតណាម​ចោទ​ថា​ជាខ្មែរ​ ​តែ​ពេល​ដែល​លោក​មក​រស់នៅ​កម្ពុជា​កណ្ដាល​នេះ​ ​អាជ្ញា​រ​ខ្មែរ​ចោទ​ថា​លោក​ជា​យួន​ ​និង​មក​រស់នៅ​ដោយ​ខុសច្បាប់​ ​ដែល​នេះ​ធ្វើ​លោក​ពិបាក​ក្នុង​ការ​ស្នើសុំ​ធ្វើ​លិខិត​ស្នាម​ផ្សេង​ពី​អាជ្ញាធរ​នៅ​កម្ពុជា​ ​។​

​លោក​ ​លី​ ​សប្បាយ​ ​«​ឥឡូវ​វា​មាន​បញ្ហា​ខ្លះ​ ​គេ​(​អាជ្ញាធរ​ខ្មែរ​) ​នៅតែ​ចោទ​យើង​ថា​ជា​ខ្មែរក្រោម​ ​គេ​ថា​យើង​មក​រស់នៅ​អត់​ស្រប​ច្បាប់​ ​អត់អី​ចឹ​ង​។​ ​គោលការណ៍​របស់​រដ្ឋាភិបាល​គេ​ទទួលស្គាល់​ខ្មែរយើង​ដែល​ឡើង​មក​ពីក្រោម​មកដល់​ទឹកដី​ខ្មែរ​គឺ​ខ្មែរ​ដោយស្វ័យប្រវត្តិ​។​»​

​ពលរដ្ឋ​ខ្មែរក្រោម​មួយ​រូប​ទៀត​គឺ​លោក​ ​លាង​ ​សាង​ ​ឲ្យដឹង​ដែរ​ថា​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ក្នុង​ភូមិ​សាមគ្គី​ ​សង្កាត់​ឬស្សី​កែវ​ ​ខណ្ឌ​ឬស្សី​កែវ​ ​គឺ​ប្រមាណ​ ​៥​០​ ​ភាគរយ​ដែល​មិន​មាន​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ថា​ជាខ្មែរ​ ​ហើយ​ពេល​ទៅ​ធ្វើការងារ​ផ្សេងៗ​មាន​ភាព​លំបាក​ដោយ​មិន​មាន​អ្នក​ហ៊ាន​ទទួល​ ​។​

​លោក​ ​លាង​ ​សាង​«​ ​ជួនកាល​មានតែ​ឪពុក​តែម្នាក់ឯង​ ​មួយ​គ្រួសារ​អត់មាន​ទាំងអស់​ ​ម្ដាយ​និង​កូន​អត់​ទាន់​មាន​ ​គេ​ចេះតែថា​ខ្វះ​នេះ​ខ្វះ​នោះ​ ​។​ខ្លះ​ទៅ​មាន​ប​ណ្ណ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ ​គេ​ទាមទារ​រក​ប​ណ្ណ​គ្រួសារ​ ​ប​ណ្ណ​គ្រួសារ​ទាល់តែ​យើង​មាន​ផ្ទះ​មាន​ដី​ផ្ទាល់ខ្លួន​បាន​គេ​ធ្វើឲ្យ​ ​។​»​

​ទោះជាយ៉ាងណា​លោក​ប៊ុន​ ​មុនី​ទាន់បាន​សរុប​នៅឡើយ​ទេ​ថា​ ​ទាំង​ក្នុង​យុទ្ធនាការ​ចុះ​បញ្ជាក់​អត្តសញ្ញាណ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​បាន​មក​បញ្ជាក់​នៅ​ទីស្នាក់ការ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ទាំ​ ​ង​អស់​មាន​ប៉ុន្មាន​នៅឡើយ​ទេ​ ​ខណៈ​ដែល​លោក​ឲ្យដឹង​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​មក​រស់នៅ​កម្ពុជា​ចាប់ពី​សម័យ​សង្គម​រា​ស្រ្ដ​និយម​មក​គឺ​មាន​ចន្លោះ​ពី​ ​១​ ​សែន​ ​ទៅ​ ​៣​ ​សែន​នាក់​ ​៕​

Leave A Reply

Your email address will not be published.