​អតីត​អ្នក​តស៊ូ​ ​និង​អ្នកប្រវត្តិសាស្ត្រ​ ​អះអាង​ថា​ ​បណ្ដាញ​សង្គម​ដើរតួ​យ៉ាងសំខាន់​ ​ក្នុង​ការ​ជួយ​ដល់​ខ្មែរក្រោម​

0 252

ដោយ គឹម សាវតា

​ខណៈ​ដែល​ការ​តស៊ូ​មតិ​ ​និង​ស្វែងរក​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ ​កំពុងតែ​មាន​សកម្មភាព​យ៉ាង​ច្រើន​ ​លើឆាកអន្តរជាតិ​ ​អតីត​អ្នក​តស៊ូ​ ​ដើម្បី​សេរីភាព​ខ្មែរក្រោម​ ​និង​អ្នកប្រវត្តិសាស្ត្រ​អះអាង​ថា​ ការប្រើប្រាស់​បណ្ដាញ​សង្គម​ ​គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​ ​ក្នុង​សម័យនេះ​ ​ដើម្បី​ជួយ​ដល់​ការ​ផ្សព្វផ្សាយ​ ​អំពី​ខ្មែរក្រោម​ ​និង​ជួយ​ដល់​ការស្វែងរក​ ​«​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ ​បើ​ទោះ​ជា​ដីសណ្ដ​រ​ទន្លេមេគង្គ​មួយ​នេះ​ ​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​វៀតណាម​ ​ក្តី​ ​។​

បណ្តាញសង្គមដ៏ពេញនិយម នាពេលបច្ចុប្បន្ននេះ ។ រូបៈ​Internet
បណ្តាញសង្គមដ៏ពេញនិយម នាពេលបច្ចុប្បន្ននេះ ។ រូបៈ​Internet

យុវជន​នៅ​ដែនដី​កម្ពុជាក្រោម​ ​ជាបន្តបន្ទាប់​ ​បាន​ចេញមុខ​ផ្សព្វផ្សាយ​ ​អំពី​បញ្ហា​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ដែល​កំពុង​កើតមាន​ ​ដោយ​ផ្សព្វផ្សាយ​ពី​សិទ្ធិ​ ​និង​ច្បាប់​ផ្សេងៗ​ ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​ត្រូវ​ទទួល​បាន​ មិនថា​ដោយ​ផ្ទាល់​ ​ឬ​ ​តាម​បណ្តាញ​សង្គម​ ​។​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​សកម្មភាព​ទាំងអស់​នេះ​ ​របស់​ក្រុម​យុវជន​ខ្មែរក្រោម​ ​ក៏​ទទួលរង​ការ​គំរាមកំហែង​ ​និង​បង្ក្រាប​ដោយ​ឥតឈប់ឈរ​ ​ពី​សមត្ថកិច្ច​ ​និង​អាជ្ញាធរ​វៀតណាម​ ​។​

​ទោះ​ជា​បែប​នេះ​ក្តី​ ​សម្រាប់​អតីត​អ្នក​តស៊ូ​មតិ​ ​ដើម្បី​សិទ្ធិ​សេរីភាព​ខ្មែរក្រោម​ ​បន្ទាប់ពី​រដ្ឋការ​បារាំង​ ​បាន​ប្រគល់​ទឹកដី​កម្ពុជាក្រោម​ ​ឲ្យ​វៀតណាម​គ្រប់គ្រង​បន្ត​រហូតមកដល់​សព្វថ្ងៃនេះ​ ​សម្រាប់​លោក​ ​តាំង​ ​សា​រៈ មើលឃើញ​ថា​ ​ការ​តស៊ូ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​សម័យនេះ​ ​ហាក់​មាន​ភាព​ប្រសើរ​ជាង​ជំនាន់​ ​ដែល​លោក​តស៊ូ​ ​ជាពិសេស​ ​គឺ​ក្រោយ​រដ្ឋាភិបាល​កុម្មុ​យ​នី​ស្ត​វៀតណាម​ ​បាន​គ្រប់គ្រង​ប្រទេស​ទាំងមូល​ ​។​ ​លោក​ ​រំលឹក​ថា​ ​កាល​ពីសម័យ​ទឹកដី​កម្ពុជាក្រោម​ ​គ្រប់គ្រង​ដោយ​វៀតណាម​ ​ខាងត្បូង​ ​ដែល​មានការ​គាំទ្រ​ ​ពី​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ ​ការ​តវ៉ា​ ​ការ​ហែ​ក្បួន​ ​ដើម្បី​ទាមទារ​អ្វីមួយ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​ហាក់​មានការ​បើកទូលាយ​ ព្រោះថា​ ​នៅ​ជំនាន់​នោះ​ ​អាជ្ញាធរ​វៀតណាម​ ​មុននឹង​បង្ក្រាប​ ​ឬ​ ​ចាប់​អ្នក​តវ៉ា​ ​គឺ​គិត​ពី​សិទ្ធិ​ ​ពោល​គឺ​គេ​គោរពច្បាប់​ ​ដែល​ជា​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ ​ម៉្យាងទៀត​ ​សារ​ព័ត៌មាន​ ​គឺ​មាន​ទាំង​សារ​ព័ត៌មាន​ស្រប​ ​និង​ប្រឆាំង​រដ្ឋាភិបាល​ ​ប៉ុន្តែ​ ​នៅពេលដែល​ ​រដ្ឋាភិបាល​កុម្មុ​យ​នី​ស្ត​ ​បាន​គ្រប់​គ្រង់​វៀតណាម​ខាងត្បូង​ ​ពោល​គឺ​ទឹកដី​កម្ពុជាក្រោម​ ​ហើយ​នោះ​ ​កម្មាភិបាល​វៀតណាម​ ​បាន​ប្រើប្រាស់​ច្បា​ប់់​ព្រៃ​ ​ដើម្បី​គ្រប់គ្រង​ ​ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​គឺ​ផ្សព្វផ្សាយ​តែ​គោល​នយោបាយ​របស់​ ​បក្ស​កុម្មុ​យ​នី​ស្ត​វៀតណាម​ ​តែប៉ុណ្ណោះ​ ​។​

​លោក​ ​តាំង​ ​សា​រៈ ​«​ទោះបីជា​រដ្ឋាភិបាល​វៀតណាម​ ​ចាប់​អ្នក​តស៊ូ​ ​ជាពិសេស​គឺ​ខ្មែរ​កម្ពុជាក្រោម​ ​យកទៅ​ដាក់​ពន្ធ​ធានា​ ​យកទៅ​សម្លាប់​ដោយ​ប្រការ​ណាមួយ​នោះ​ ​ទោះបី​ស្របតាម​ច្បាប់អន្តរជាតិ​ ​ឬ​មិន​ស្របក៏​ដោយ​ ​គឺ​គ្មាន​អ្នកណា​បាន​ដឹង​នោះ​ទេ​ ​ព្រោះ​ពេល​នោះ​ ​រដ្ឋាភិបាល​វៀតណាម​ ​មិនទាន់​បាន​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ​ទៀត​ ​។​ ​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​តស៊ូ​ ​នៅពេលអនាគត​ ​គឺ​មាន​ពីរ​ដំណាក់កាល​អញ្ចឹង​ ដំណាក់កាល​ទី​ ​១​ ​គឺ​មាន​ភាព​ធូរស្រាល​ជាង​បច្ចុប្បន្ន​ ​តែ​ដំណាក់កាល​ទី​ ​២​ ​គឺ​មាន​ការតឹងតែង​ជាង​ការ​តស៊ូ​នា​ពេល​បច្ចុប្បន្ននេះ​»​ ​។​

ក្នុង​ការ​តស៊ូ​ ​ដើម្បី​សិទ្ធិ​សេរីភាព​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​តាំង​ ​សា​រៈ ​ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​ឃាត់ខ្លួន​ជាច្រើនលើក​ ​និង​ចាប់​ដាក់​ពន្ធ​នាគា​ចំនួន​ ​២​ ​ដង​ ​ដោយ​លើក​ទី​ ​១​ ​ជាប់​ ​១​ ​ឆ្នាំ​ ​និង​ទី​ ​២​ ​ជាប់​រយៈពេល​ ​១​ ​ឆ្នាំ​ ​៧​ ​ខែ​ ​ក្នុង​ចន្លោះ​ឆ្នាំ​ ​១​៩​៧​៥​ ​ដល់​ឆ្នាំ​ ​១​៩​៨​០​ ​។​

​យល់​ស្រប់​ទៅ​នឹង​សារៈសំខាន់​នៃ​ការប្រើប្រាស់​បណ្តាញ​សង្គម​នោះ​ដែរ​ ​សម្រាប់​លោក​ ​តោ​ ​ហ្វា​ង​ចឿ​ង​ ​គឺជា​យុវជន​ខ្មែរក្រោម​ ​និង​ជាសកម្ម​ជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​ដែល​មួយរយៈពេល​ចុងក្រោយ​នេះ​ ​ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​ខេត្ត​ព្រះត្រពាំង​ ​ធ្វើទុក្ខបុកម្នេញ​មិន​តិច​ទេ​ ​ដោយសារតែ​បាន​ចែករំលែក​ព័ត៌មាន​អំពី​កម្ពុជាក្រោម​ ​បាន​រិះគន់​អាជ្ញាធរ​វៀតណាម​ ​រឿង​រំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​ហើយ​ចុងក្រោយបំផុត​នេះ​ ​គឺ​សកម្មភាព​ ​ថត​ចំ​លង​សៀវភៅ​ ​«​ពន្លឺ​នៃ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​ដើម្បី​ចែកចាយ​ឱ្យ​យុវជន​ ​និង​ពលរដ្ឋ​ខ្មែរ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​ ​

​លោក​ ​តោ​ ​វ៉ាង​ ចឿ​ង​ លើកឡើង​ ​យ៉ាង​ដូច្នេះ​ថា​ ​៖ ​​«​​បច្ចុប្បន្ន​ ​គឺថា​ប​ច្ចេ​ក​វិទ្យ​ទំនើប​ហ្នឹង​ ​គឹ​ថា​មាន​ផលប្រយោជន៍​ច្រើន​សម្រាប់​ខ្មែរក្រោម​យើង​ ​ព្រោះ​យើង​ធ្វើអ្វី​ទាមទារ​អ្វី​ ​គឺ​ព័ត៌មាន​ហ្នឹង​ទាន់​ហេតុការណ៍​​»​

​លោក​ ​សំបូរ​ ​ម៉ា​ណា​រ៉ា​ ​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ ​ដែល​ធ្លាប់​ដឹកនាំ​សិស្ស​ទៅ​មើល​ផ្ទាល់​ ​ដល់​ដែនដី​កម្ពុជាក្រោម​ ​បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​ថា​ ​ការ​តស៊ូ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​ដើម្បី​សិទ្ធិ​សេរីភាព​ ​ហាក់ដូចជា​មានការ​ដាច់​ជំនាន់​ ​ដោយសារ​កត្តា​ពីរ​ ​គឺ​ទី​ ​១​ ​គឺ​គេច​ង់​ផ្ដាច់​ចរន្ត​ ​នៃ​ការ​តស៊ូ​នេះ​ ​ទី​ ​២​ ​គឺ​ពលរដ្ឋ​ខ្មែរក្រោម​ ​ខ្លួនឯង​ ​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​ ​និង​បរិ​បទ​សង្គម​ ​ធ្វើឲ្យ​អ្នក​តស៊ូ​ជំនាន់​ហាក់​ ​ដូចជា​ថយកម្លាំង​ទៅ​ ​ហើយ​អ្នក​ជំនាន់​ក្រោយ​ ​គឺ​មិនសូវ​បាន​បន្ត​សកម្មភាព​ទាំងនោះ​ ​។​ ​យ៉ាងនេះ​ក្តី​ ​លោក​លើកឡើង​ថា​ ​ការ​បង្កើត​ឲ្យ​ខ្មែរក្រោម​ ​គឺជា​ផ្លូវ​មួយ​ដែល​នាំឲ្យ​ការ​តស៊ូ​របស់​ខ្មែរក្រោម​ ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទាមទារ​សិទ្ធិ​របស់​ខ្លួន​ ​។​

​លោក​ ​សំបូរ​ ​ម៉ា​ណា​រ៉ា​ ​«​គេ​បាន​ចង់​ដឹង​ ​ចង់​លឺ​ ​ចង់​យល់​ ​គេ​បាន​ចង់​ស្គាល់​ ​គេ​បាន​ទទួលយក​នូវ​ពុទ្ធិ​នៃ​ ​ដែល​ជា​ចំណេះ​ដឹង​ទាំងឡាយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ពី​អ៊ី​ន​ធើ​ណេ​ត​ ​ពី​យូ​ធូប​ ​ដោយ​សេ​ខ​ក្តី​ថ្លៃថ្នូរ​បំផុត​ ​។​ ​យើង​យល់​ទេ​ថា​ ​នៅពេលដែល​យើង​ខំប្រឹង​ផ្សាយ​ ​យើង​ក៏​ទទួល​បាន​មកវិញ​នូវ​ការ​ទទួល​ ​View​s ​ទទួល​មើល​ទាំងអស់​នោះ​ហើយ​ ​»​ ​។​

​ការ​តស៊ូ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​បាន​កើតមាន​ជាច្រើន​ជំនាន់​ ​ដោយសារតែ​ការជិះជាន់​ ​គាបសង្កត់​សិទ្ធិ​សេរីភាព​ ​ពី​អាជ្ញាធរ​ ​សមត្ថកិច្ច​ ​រដ្ឋាភិបាល​វៀតណាម​ ​ដែល​ក្នុង​នោះ​ ​មាន​បុព្វបុរស​ខ្មែរក្រោម​ ​ជាច្រើន​រូប​បាន​លះ​បង់ជីវិត​ ​ជាប់​ពន្ធ​នាគា​ ​ចាកចេញ​ពី​ស្រុកកំណើត​ដោយបង្ខំ​ ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ថ្នាក់​ដឹកនាំ​ ​យុវជន​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​មិន​អស់សង្ឃឹម​ ​និង​បោះបង់​ចោលការ​តស៊ូ​នោះ​ទេ​ ​ព្រោះថា​ ​ការ​តស៊ូ​ដោយ​អហិង្សា​ ស្របតាម​ច្បាប់អន្តរជាតិ​ ​គឺ​នឹង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ ​ពោល​ ​គឺ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​ ​៕​

Leave A Reply

Your email address will not be published.