សេចក្តីប្រគេន និងជូនដំណឹង អំពីទម្រង់បែបបទ ចូលជាសមាជិកពេញសិទ្ធិ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម
សេចក្តីប្រគេន និងជូនដំណឹង
អំពីទម្រង់បែបបទចូលជាសមាជិកពេញសិទ្ធ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម
យោងតាមសេចក្តីប្រគេន និងជូនដំណឹង របស់លោក ថាច់ សេ ជាប្រធានសភាតំណាង នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចុះថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៧ ស្តីពីលក្ខន្តិកៈសហព័ន្ធខ្មែរកម្ពុជា ក្រោម ឆ្នាំ ២០០០ បានធ្វើ់វិសោធនកម្ម នៅឆ្នាំ ២០១៧ ដោយគណៈកម្មការនាយក អាណត្តិកាល ២០១៦ ដល់ ២០២០ នេះ អំពីសមាជិកសកម្មរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
តាមលក្ខ័ន្តិកៈនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ត្រង់មាត្រា ៥ ប្រការ ៥.០៥ កថាខ័ណ្ឌ ខ ស្តីពី សមាជិកសកម្មនៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក ត្រូវដាក់ពាក្យសូមចូលសមាជិក សារជាថ្មី បើទោះបីមានសមាជិកខ្លះ បានបំរើសហព័ន្ធខ្មែរកម្ពុជាក្រោម តាំងពីឆ្នាំ ១៩៨៥ ក៏ដោយចុះ ក៏ត្រូវតែបំពេញបែបបទសារឡើងវិញ ដើម្បីឱ្យទាន់សភាពការណ៍បច្ចុប្បន្ន ឬ Up Date ។
ការដាក់ពាក្យសុំចូលជាសមាជិកពេញសិទ្ធិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក លោកស្រី ត្រូវបង់វិភាគទានដល់សហព័ន្ធខ្មែរកម្ពុជាក្រោម ចំនួន ១៥០ដុល្លារ ជារៀងរាល់ឆ្នាំ តែបើមាន ភរិយា, ស្វាមី ឬកូនចៅមានអាយុលើ ១៨ ឆ្នាំក្នុងបន្ទុកគ្រួសារ ស្ម័គ្រចិត្តចូលសមាជិកដែរនោះ ត្រូវបង់ថែមម្នាក់ៗ ចំនួន ៥០ដុល្លារ ។ សូមបញ្ជាក់ថា អ្នកទី ១ បង់វិភាគទានចំនួន ១៥០ ដុល្លារ អ្នកទី ២ បង់វិភាគទានចំនួន ៥០ ដុល្លារ អ្នកទី ៣ បង់វិភាគទានចំនួន ៥០ ដុល្លារ អ្នកទី ៤ បង់វិភាគទានចំនួន ៥០ ដុល្លារ និងទី ៥ បង់វិភាគទានចំនួន ៥០ ដុល្លារ ។ល។ និង ។ល។
ការចូលជាសមាជិកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានផលប្រយោជន៍សំខាន់ៗ ចំនួន ៥ យ៉ាង គឺ៖ ទី ១. មោទនភាពជាខ្មែរក្រោម ទី ២. ជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ទី ៣. មានសិទ្ធិបោះឆ្នោតជ្រើសរើសកណៈកម្មការនាយក ជារៀងរាល់បួនឆ្នាំម្តង ទី ៤. ថវិកាចំនួន ១៥០ ដុល្លារ សម្រាប់ទ្រទ្រង់នូវសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងទី ៥ ជាប័ណ្ណសម្គាល់ខ្លួន ពិតប្រាកដជាពលរដ្ឋខ្មែរក្រោមជនជាតិដើម ។
អាស្រ័យហេតុនេះ សូមសមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក រួសរាន់ដាក់ពាក្យសូមចូលសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម ឱ្យបានទាន់ពេលវេលា ដើម្បីបានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគណៈកម្មការនាយក នៅឆ្នាំ ២០២០ ខាងមុខនេះ ។
ព័ត៌មានបន្ថែមសូមលោក លោកស្រី ទាក់ទងការិយាល័យផលិតប័ណ្ណសមាជិក តាមរយៈអីម៉ែល IDCARD@KHMERKROM.ORG ឬ VOKK2001@GMAIL.COM ឬតាមទូរ ស័ព្ទលេខ (៤០៨) ៥៥០ ៥០៦០ ឬចូលគេហទំព័រ VOKK ទាញយកទម្រង់លិខិតស្ម័គ្រចិត្តចូលជាសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីបំពេញបែបបទតាមទម្រង់លិខិតនោះ រួចផ្ញើទៅតាមអីម៉ែល ឬតាមប្រអប់សំបុត្រ P. O. BOX 51201 SAN JOSE, CALIFORNIA 95151 U.S.A.
លោកអ្នក អាចទាញយកទម្រង់បែបបទ ចូលជាសមាជិកពេញសិទ្ធិ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដោយចុចត្រង់នេះ