FULRO ចលនា​រួម​របស់​ជនជាតិ​ចាម្ប៍ ម៉ុង​តា​ញ៉ា និង​ខ្មែរក្រោម បង្កើត​ដោយ សម្ដេច សីហនុ​

0 184

ដោយ ថាច់ សា​រុម – សារព័ត៌មានព្រៃនគរ

ចលនា FULRO ជាចលនារួមរបស់ជនជាតិទាំង ៣ គឺ Cham, Degar និងខ្មែរកក្រោម បានបង្កើតឡើងនៅឆ្នាំ ១៩៦៤ និង បានរំសាយនៅឆ្នាំ ១៩៩២ មានទីតាំងបញ្ជាការនៅខេត្តរតនគិរី ប្រទេសកម្ពុជា ។ មេដឹកនាំ FLC ដោយ    លោក Les Kosem មេដឹកនាំ FLHP ដោយលោក Y Bham Enuol មេដឹកនាំ FLKK ដោយលោក ចៅ តារា ។
ចលនា FULRO ជាចលនារួមរបស់ជនជាតិទាំង ៣ គឺ Cham, Degar និងខ្មែរកក្រោម បានបង្កើតឡើងនៅឆ្នាំ ១៩៦៤ និង បានរំសាយនៅឆ្នាំ ១៩៩២ មានទីតាំងបញ្ជាការនៅខេត្តរតនគិរី ប្រទេសកម្ពុជា ។ មេដឹកនាំ FLC ដោយ លោក Les Kosem មេដឹកនាំ FLHP ដោយលោក Y Bham Enuol មេដឹកនាំ FLKK ដោយលោក ចៅ តារា ។

ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៦៤ នៅ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្តេច  ព្រះ​ន​រោ​ត្ដម សីហនុ ជា​ប្រធាន​បាន​បង្កើត​រណសិរ្ស​តស៊ូ​រួម​របស់​ជនជាតិ​ ដែល​ត្រូវគេ ជិះជាន់​( Front Uni de Lutte des Races opprimées FULRO ) ។ រណសិរ្ស​នេះ រួមមាន  រណសិរ្ស​រំដោះ​ចាម្ប៉ា ( Front de Libération du Champa ) ដឹកនាំ​ដោយ​លោក LES KOS SEM ឧ​ត្ត-​​ ម​សេនីយ៍​ទាហាន​ឆត្រយោង​ ជា​ជនជាតិ​ចាម្ប៍​ សញ្ជាតិ​ខ្មែរ ) និង រណសិរ្ស​តស៊ូ​ខ្មែរ​កម្ពុជា​ក្រោម ( Front de Libération du Kampuchea Krom ) ដឹកនាំ​ដោយ លោក ចៅ តារា  និង រណ​ស្សិរ​រំដោះ​ខ្ពង់រាប ( Front de Libé ration des Hauts Plateaux FLHP ) ដឹកនាំ​ដោយ លោក Y BHAM ENUOIL ។​

​ពាក្យ​ថា FULRO គឺជា​អក្សរ​សរសេរ​កាត់​មក​ពី  ភាសា​បារាំង​ថា Front Uni de Lutte des Races opprimées មានន័យថា រណសិរ្ស​តស៊ូ​រួម របស់​ជនជាតិ​ដែល​ត្រូវគេ​ជិះជាន់ គឺជា​អង្គ​ការន​យោ បាយ​មួយ បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦៤ ដឹក នាំ កងកម្លាំង​ដោយ​ពួក​ជនជាតិភាគតិច នៅ​ដំបន់​កំពង់​រាប ដើម្បី​ទប់​ទល់នឹង​រដ្ឋាភិបាល​សាធារណរដ្ឋ​វៀតណាម​ពី​ឆ្នាំ ១៩៦៤ ដល់​ឆ្នាំ ១៩៧៥  និង​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​យួន​ពី​ឆ្នាំ  ១៩៧៥ ដល់ ១៩៩២ ហើយ​ត្រូវបាន​រំសាយ​ពេលដែល​ទាហាន FULRO ចំនួន ៤០៧ នាក់​បានចេញ​ប្រគល់​សព្វាវុធ​ដល់​ទាហាន​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​១៩៩២ ។ ទីបំផុត ចលនា FULRO ក៏បាន​បញ្ចប់ ។​

១.​ចលនា Bajaraka ៖

ថ្ងៃទី ០១ ខែឧសភា ឆ្នាំ ១៩៥៨  មាន​បញ្ញវ័ន្ត​ជនជាតិ​ម៉ុង​តា​ញ៉ា​មួយចំនួន​នាំមុខ​ដោយ​លោក  Y Bham Enuoil  ជា​ជនជាតិ អេ​ឌេ​បាន​បង្កើត​ចលនា  Bajaraka ឡើង  ក្នុង​គោលបំណង​ដើម្បី​ទាម ទារ​ឲ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​វៀតណាម បញ្ឈប់​ជា បន្ទាន់​នូវ​គោលនយោបាយ​ប្រកាន់ពូជសាសន៍​ចំពោះ​ជនជាតិភាគតិច  ។​

ពាក្យ​ថា BaJaRaKa គឺជា​អក្សរ​សរសេរ​កាត់​មក​ពី​ឈ្មោះ​ជនជាតិ​ទាំង ៤ នៅ​ដំបន់​ខ្ពង់រាប​រួម​ចូលគ្នា  Bahnar ( ជនជាតិ​បា ណា​) Djarai ( ជនជាតិ​យ៉ា​រៃ ) Rhadé (​ជនជាតិ​អេ​ឌេ​) និង Kaho (​ជនជាតិ​កើ​ហរ​) ។​

លោក Y Bham Enuol អ្នកបង្កើតចលនាទាមទារឯករាជ្យ Montagnard ឬ រណសិរ្សរំដោះខ្ពង់រាប និងជាសហស្ថាបនិកនៃចលនា FULRO  ។
លោក Y Bham Enuol អ្នកបង្កើតចលនាទាមទារឯករាជ្យ Montagnard ឬ រណសិរ្សរំដោះខ្ពង់រាប និងជាសហស្ថាបនិកនៃចលនា FULRO ។

​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ១៩៥៨ ចលនា Bajaraka បាន​ផ្ញើលិខិត​ដល់​ស្ថានទូត​បារាំង​ស្ថានទូត​អា​មេ រិ​ក​កាំ​ង និង​អង្គការ​សហ ប្រជាជាតិ​ព្រមាន​នូវ​អំពើ​ប្រកាន់ពូជសាសន៍​របស់រ​ដ្ឋា​ភិ​បាល និង​សុំ​សំណូមពរ​ឲ្យ​ប្រទេស​មហាអំណាច​ជួយ​ជ្រៀតជ្រែក ក្នុង​រឿង នេះ​ដើម្បី​ជនជាតិ​ម៉ុង​ទទួលបាន​ឯករាជ្យ​ក្នុង​ក្រុម​សហភាព​បារាំងសែស​ឬ​ទទួលបាន​ឯករាជ្យ​ក្រោម​ការដឹកនាំ របស់​អាមេរិកកាំង ។​

ខែសីហា និង ខែកញ្ញា ឆ្នាំ ១៩៥៨ ចលនា Bajaraka បាន​ចាត់តាំង​ធ្វើបាតុកម្ម​ជាច្រើន​កន្លែង​ដូចជា​នៅ KON TUM , PLEIKU , BUON MA THUOC  ជាដើម   ប៉ុន្តែ​សមត្ថកិច្ច​យួន​បង្ក្រាប​យ៉ាង​ចាស់ដៃ  ឯ​ពួក​មេ​ចលនា​ត្រូវបាន​ចាប់​ដាក់ ពន្ធនាគារ ។​

២. រណសិរ្ស​រំដោះ​ខ្ពង់រាប​៖

​ចាប់តាំងពី​ឆ្នាំ ១៩៥៦  ក្នុង​យុទ្ធសាស្ត្រ​បង្ក្រាប​កុ​ម្មុយ​និ​ស្ត​របស់​អាមេរិកកាំង​ពួក​ទីប្រឹក្សាយោធា​អាមេរិកកាំង​បាន​បំពាក់អាវុធ​ដោយ ផ្ទាល់​ដល់​យុវជន​ម៉ុង​តា​ញ៉ាប​ង្កើ​ត​ជា​ក្រុម​តស៊ូ​ជនជាតិ​ម៉ុង​តា​ញ៉ា (Civilian Indigenous Defense Group CIDG ) និង​កងកម្លាំង​ពិសេស ។​

ឆ្នាំ ១៩៦៣  ក្រោយ​ការ​រដ្ឋប្រហារ​ទម្លាក់ លោក  NGO DINH DIEM ពួក​មេដឹកនាំ​ចលនា BAJARAKA ត្រូវបាន​ដោះ លែង ។ លោក PAUL NUR អនុប្រធាន​ចលនា BAJARAKA ត្រូវបានតែងតាំង​ធ្វើជា​អភិបាលរង​ខេត្ត KON TUM  លោក Y BHAM  ENUOIL ប្រធាន​ចលនា BAJARAKA ត្រូវបានតែងតាំង​ធ្វើជា​អភិបាលរង​ខេត្ត DACLAC ។​

​ខែមីនា ឆ្នាំ ១៩៦៤ ពួក​មេ​ចលនា BAJA RAKA មានការ​គាំទ្រ​ពី​អាមេរិកកាំង​ក៏បាន​រួបរួម ជាមួយ​ជនជាតិ​ម៉ុង​តា​ញ៉ា​ដទៃ ទៀត​នឹង​ជនជាតិ​ចាម​នៅ​ភាគ​កណ្តាល​បង្កើត ជារ​ណ​ស្សិរ​រំដោះ​កំពង់​រាប (​ភាសា​បារាំង​ថា​៖ Front de libération des Hauts Plateaux FLHP ) ។ រណសិរ្ស​នេះ​ចែកចេញជា​ពីរ​ក្រុម​៖

ក្រុម​តស៊ូ​ដោយ​សន្តិវិធី​ដឹកនាំ​ដោយ​លោក Y Bham Enuoil  ។​
​ក្រុម​តស៊ូ​ដោយ​ហិង្សា​ដឹកនាំ​ដោយ​លោក Y Bhon Adrong  ។​

ចាប់ពី​ខែមីនា​ដល់​ខែឧសភា ឆ្នាំ ១៩៦៤ ក្រុម​តស៊ូ​ដោយ​ហិង្សា ត្រូវបាន​បោសសំអាត អ្នក​ដែល​នៅ​សែ​ស​សល់​ក៏​នាំគ្នា​រត់គេច ខ្លួន​មក​ពួន​ក្នុង​ដែនដី​កម្ពុជា​បង្កើតជា​ជំរំ​នៅ Rolland ( Camp le Rolland) ខេត្តរតនគិរី​ជិត​ព្រំដែន​វៀតណាម​ប្រហែល ១៥ គីឡូម៉ែត្រ​ហើយ​ចាប់ផ្តើម​បន្ត​ជ្រើសរើស​យុវជន​ម៉ុង​តា​ញ៉ា​ដើម្បី​ចូលរួម​ចលនា FLHP ប្រឆាំង​រដ្ឋាភិបាល​សាធារណរដ្ឋ​វៀត ណា​ម ។​

​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ១៩៦៤ ក្រុម​តស៊ូ​ជនជាតិ​ម៉ុង​តា​ញ៉ា​ក្រោក​ឡើង​ប្រយុទ្ធ​វាយលុក​យកបាន​ប៉ុស្តិ៍ វ៉ាង​ឌឹ​ក (QUANG DUC) និង​ដាក ឡាក់ (DAC LAC) សម្លាប់​ទាហាន​យួន ៣៥ នាក់ , ចាប់ ប្រធាន​ស្រុក ឌឹ​ក ឡឹប ( DUC LAP ) គ្រប់គ្រង​ប៉ុស្តិ៍​វិទ្យុ​បួង ម៉ា​ទួ​ក ( BUON MA THUOC ) ប្រកាស​ជា​ប្រទេស​ឯករាជ្យ​មួយ ។​

ទាហានរបស់ចលនា FULRO ។
ទាហានរបស់ចលនា FULRO ។

​ថ្ងៃទី ២០ កញ្ញា ឆ្នាំ ១៩៦៤ នាយ​ឧ​ត្ត​ម​សេនីយ៍ វ៉ិ​ញ ឡុ​ក មេបញ្ជាការ​យុទ្ធសាស្ត្រ​ភូមិភាគ II បាន​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ លោក​បញ្ជា​ឲ្យ​កងពលធំ​លេខ ២៣ ថ្មើរជើង និង​កងវរសេនាតូច​មួយ​ឈ្មោះ​កងកម្លាំង​ពិសេស​និង រថក្រោះ​ទៅ​លោម​ព័ទ្ធ​ប៉ុស្តិ៍​វិទ្យុ និង​ប៉ុស្តិ៍​ដែល​សត្រូវ​កាន់កាប់​ពេលដែល​កង​ទាហាន​រៀបចំ​នឹង​កំទេច​ស្រាប់តែ​នាយ​ឧ​ត្ត​ម​សេនីយ៍​វ៉ិ​ញ​ឡុ​ក​ទទួលបាន​ការព្រមាន​របស់ ស្ថានទូត​អាមេរិក​ថា គួរតែ​អនុគ្រោះ ។​

៣. រណសិរ្ស​តស៊ូ​រួម​បស់​ជនជាតិ​ដែល​ត្រូវគេ​ជិះជាន់ ( FULRO ) ៖

​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៦៤ នៅ​កម្ពុជា មាន សម្តេច សីហនុ ជា​ប្រធាន​បាន​បង្កើត​រណសិរ្ស​តស៊ូ​រួម​របស់​ជនជាតិ​ដែល​ត្រូវគេ ជិះជាន់​(​ភាសា​បារាំង​៖ Front Uni de Lutte des Races opprimées FULRO ) ។រណសិរ្ស​នេះ រួមមាន​៖

​រណសិរ្ស​រំដោះ​ចាម្ប៉ា​៖ ( Front de Libération du Champa ) ដឹកនាំ​ដោយ​លោក LES KOS SEM ឧ​ត្ត​ម​សេនីយ៍ ទាហាន​ឆត្រយោង​ជា​ជនជាតិ​ចាម្ប៍​សញ្ជាតិ​ខ្មែរ ) ។

​រណសិរ្ស​តស៊ូ​ខ្មែរ​កម្ពុជា​ក្រោម​៖ ( Front de Libération du Kampuchea Krom ) ដឹកនាំ​ដោយ លោក ចៅ តារា ។​

​រណ​ស្សិរ​រំដោះ​ខ្ពង់រាប ( Front de Libé ration des Hauts Plateaux FLHP ) ដឹកនាំ​ដោយ លោក Y BHAM ENUOIL ។​
​ទង់​របស់ FULRO មាន​រូប ៤ ជ្រុង​ទ្រវែង​, ឆ្នូត ៣ ,​ពណ៌​ខៀវ (​តំណាង​ឲ្យ​មហាសមុទ្រ​)  ពណ៌​ក្រ ហម (​តំណាង ឲ្យ​ការតស៊ូ​) ព៌​ណ​ខៀវ​បៃតង (​តំណាង​ឲ្យ​ព្រៃភ្នំ​) ហើយ​មាន​ផ្កាយ ៣ ពណ៌​ស (​តំណាង​ឲ្យ​រណសិរ្ស ទាំង ៣ របស់  FULRO គឺ​ចម្ប៉ា​, ម៉ុង​តា​ញ៉ា និង ខ្មែរក្រោម ។​

ចលនា FULRO មាន​ក្រសួង ៣ សម្រាប់ បញ្ជា​គឺ​៖

ក្រុមប្រឹក្សា​ជាន់ខ្ពស់​មាន លោក ចៅ តារា ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនួយការ​, លោក LES KOSSEM  ជា​ប្រធាន​ក្រុម​គណៈកម្មការ​ទទួលបន្ទុក​មជ្ឈិម និង លោក Y BHAM         ENUOIL ជា​ប្រធាន  ។

​ចលនា FULRO ម៉ុង​តា​ញ៉ា ដឹកនាំ​ដោយ​លោក Y BHAM E NUOIL នោះ​ត្រូវបាន​បែង​ចែកជា ២ ក្រុម គឺ ៖

ក្រុម​តស៊ូ ដោយ​សន្តិវិធី​ក្រោម​បញ្ជាការ​របស់លោក Y BHAM E NUOIL ក្នុង​គោល​គំនិត​ចលនា​ឲ្យ​អាមេរិកកាំង​ដាក់​គំនាប ដល់​រដ្ឋាភិបាល​សាធារណរដ្ឋ​យួន ដើម្បី​ឲ្យ​ចលនា FULRO ម៉ុង​តា​ញ៉ា​បាន​ត្រឡប់មក​វៀតណាម​ធ្វើ​ចលនា​ស្របច្បាប់ ។​

ក្រុម​តស៊ូ​ដោយ​ហិង្សា​ក្រោម​បញ្ជា ការ​របស់លោក Y DHON ADRONG ក្នុង​គោល​គំនិត​ប្រើ​កម្លាំងបាយ ដើម្បី​បង្កើតជា​ប្រ ទេស​មួយ​ឯករាជ្យ ។​

​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ១៩៦៥ លោក Y BHON ADRONG បាន​ទា ហាន FULRO ម៉ុង​តា​ញ៉ា ២០០ នាក់​ឆ្លងកាត់​ព្រំដែន​វាយ លុក​យកបាន​ប៉ុស្តិ៍​ប៊ួ​ន​ប្រៀន (BUON BRIENG) ពេល​ដកថយ​មក វិញ​បាន​នាំយក​ជនជាតិ​ម៉ុង​តា​ញ៉ា​តស៊ូ ១៨១ នាក់ ទៀត ។​

ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ១៩៦៤ មហាសន្និបាត​មួយ​របស់​ជនជាតិ​ម៉ុង​តា​ញ៉ា​បានធ្វើ​ឡើង​នៅ​ប្លេ​កូ  (PLEIKU ) ដើម្បី​ស្វែងរក គោលនយោបាយ​ថ្មី​មួយ សម្រាប់​ជនជាតិ​ម៉ុង​តា​ញ៉ា ។​

​ថ្ងៃទី ០២ សីហា  ឆ្នាំ ១៩៦៥ សេចក្តីប្រកាស​រួម​ស្តីពី​ការ​សាមគ្គី​យួន​និង​ម៉ុង​តា​ញ៉ា​ដើម្បី​ស្វែងរក​ដំ ណោះ​ស្រាយ​ឯករាជ្យ និង​យុទ្ធសាស្ត្រ​បង្ក្រាប​កុ​ម្មុយ​និ​ស្ត ។​

ថ្ងៃទី ១៥ កញ្ញា ឆ្នាំ ១៩៦៥ ការប្រគល់​អាវុធ ដល់​ទាហាន FULRO ម៉ុង​តា​ញ៉ា ៥០០ នាក់​បាន ចាត់​តាំងនៅ​ប៉ួ​ន​ម៉ា​ទួ​ក ( Buôn Ma Thuộc ) ដំណោះស្រាយ​រវាង​រដ្ឋាភិបាល និង​ចលនា FULRO បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អ ស្រាប់តែ​ចាប់ពី​ថ្ងៃទី ១២ ខែធ្នូ ដល់​ថ្ងៃ ១៨ ខែធ្នូ ឆ្នាំ ១៩៦៥ ក្រុម FULRO ដែល​ដឹកនាំ​ដោយ​លោក Y BHON ADRONG បាន​យក​ទាហាន​ទៅ វាយលុក​យកបាន​ប៉ុស្តិ៍​ភូ​ធៀង (Phú Thiên) បណ្តាល​ឲ្យ​ទាហាន​ស្លាប់ ៣២ នាក់ និង របួស ២៦ នាក់​, ប៉ុស្តិ៍​ក្រុង​ផាក (KRONG PACK) ទាហាន​ជនជាតិ​យួន​ត្រូវបាន​សម្លាប់​គ្មាន​សល់ និង​បាន​វាយ​ចូល​កាន់កាប់ មន្ទីរ​រដ្ឋបាល និង​សង្កាត់ រង​វ៉ាង​ឌឹ​ក (QUANG DUC ) រួច​សម្លាប់​ជនជាតិ​យួន​អស់ហើយ​បាន​តម្លើង​ទង់ FULRO  ។​

​ក្នុងពេលដែល​នាយ​ឧ​ត្ត​ម​សេនីយ៍  វ៉ិ​ញ​ឡុ​ក មេបញ្ជាការ​យុទ្ធសាស្ត្រ​ភូមិភាគ II កំពុង​ជាប់ដៃ​បញ្ជា​ទា​ហ៊ាន​វាយ និង​ដេញ​កំទេច​ទា​ហ៊ាន FULRO ស្រាប់តែ​ទទួលបាន​ដាស់តឿន របស់​ស្ថានទូត​អាមេរិក  កាំ​ង​សំណូមពរ​ឲ្យ​បន្ធូរដៃ​ដើម្បី​ឲ្យ​មេ​ចលនា គេចខ្លួន​ទៅ​កម្ពុជា ។​

លោក Y BHAM ENUOIL ទទួលបាន​ដំណឹង​ជ្រួលច្របល់​នៅ​វៀតណាម ក៏បាន​បញ្ជា​ឲ្យ​ទាហាន​ចាំ​ស្កាត់​ចាប់​នៅ​ព្រំ ដែន​យកទៅ CAMPLE ROLLAND ប្រហារជីវិត​ពេលដែល​ហេតុការណ៍​នេះ​កើតឡើង​លោក LES KOSSEM មិន​ហ៊ាន​ប្រឆាំងនឹង​បញ្ជា​ចលនា​FULRO ម៉ុង​តៃ​ញ៉ា​របស់លោក Y BHAM ENUOIL ឡើយ  ប៉ុន្តែ លោក​ឲ្យ​ជនជាតិ​ចាម្ប៍​ដែល មាន​ឋានៈ​ជាន់ខ្ពស់ ឲ្យ​នៅ​អម​ជាមួយ​លោក Y BHAM ENUOIL ដើម្បី​គ្រប់គ្រង​រាល់​សេចក្តីសម្រេច​របស់គាត់ ។​

​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៦៦ លោក LES KOSSEM នាំ​ទា​ហ៊ាន​មក​ព័ទ្ធ CAMP LE ROLLAND បង្ខំ​ឲ្យ​លោក Y BHAM ENUOIL ប្រគល់​ដែនដី​កាន់កាប់ របស់​រណសិរ្ស​រំដោះ​ខ្ពង់រាប ឲ្យ​ទៅ​រណសិរ្ស​រំដោះ​ចម្ប៉ា​វិញ   ប៉ុន្តែ​ឧបាយកល​នេះ មិនបាន​សម្រេច ដោយ​លោក​វរៈសេនីយ៍ទោ Y EM នាំ​ទា​ហ៊ាន​មក​រំដោះ CAMP LE ROLLAND ។​

​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ១៩៦៦ តុលាការយោធា​យុទ្ធសាស្ត្រ​ភូមិភាគ II បាន​កាត់ទោស​ទា​ហ៊ាន​ដែល ជ្រួល​ច្រ ប​ល់ ( ប្រហារ ជីវិត ៤ នាក់ ,​ដាក់គុក ១ នាក់​នឹង​ទោស​ដទៃទៀត​) ។​

​ថ្ងៃទី ០២ មិថុនា​ឆ្នាំ ១៩៦៧ លោក Y BHAM ENUOIL បាន​នាំ​ប្រតិភូ​មួយក្រុម​ទៅ​បួន​ម៉ា​ទួ​ក​ដើម្បី ស្នើសុំ​ឲ្យ​រដ្ឋាភិបាល សាធារណរដ្ឋ​វៀត  ណា​ម​ចេញ​សេចក្តី ប្រកាស​ដោយឡែក​ចំពោះ​ជនជាតិ​ម៉ុង​តា​ញ៉ា ។​

ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ១៩៦៨ ការពិភាក្សា​រវាង ចលនា FULRO និង​រដ្ឋាភិបាល​យួន​ត្រូវបាន​ព្រម រៀង​ចលនា FULRO មាន​សិ​ទិ្ធ​ទទួលបាន​សញ្ញា​ទង់ (​មិនមែន​ទង់ជាតិ​) ក្រសួង​ជនជាតិ​ត្រូវបាន បង្កើតឡើង​ហើយ​ក្រោម​ការដឹកនាំ​របស់​ជន​ជាតិ ម៉ុង​តា​ញ៉ា​អភិបាលខេត្ត ឬ អភិបាលខេត្តរង​ជនជាតិ​ម៉ុង​តា​ញ៉ា  ត្រូវបាន​ជ្រើសរើស​នៅ​បណ្តា​ខេត្ត​ដែលមាន​ជនជាតិ​ម៉ុង តា​ញ៉ា​រស់នៅ​ច្រើន ។ កងកម្លាំង​ភូមិភាគ​ទាហាន​ម៉ុង​តា​ញ៉ា ត្រូវដាក់​ក្រោម​បញ្ជា​របស់​នាយ​ទា​ហ៊ាន​ម៉ុង​តា​ញ៉ា ។​

​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៦៨ ក្រោយពេល​កងទ័ព​រប​ស់​សាធារណរដ្ឋ​វៀតណាម យក​ឧទ្ធម្ភាគចក្រ​មក CAMP LE ROLLAND ទទួល​លោក Y BHAM ENUOIL និង​កងកម្លាំង FULRO ម៉ុង​តា​ញា ត្រឡប់មក BUON MA THUOC ។ ស្រាប់តែ​លោក LES KOSSEM នាំ​ទាហាន​រាជានិយម​កម្ពុជា​មក​ព័ទ្ធ CAMP LE ROLLAND ចាប់​លោក Y BHAM ENUOIL យកទៅ​ភ្នំពេញ​ដាក់​ពន្ធ នាគារ​រហូត ដល់​លោក​ត្រូវ​ខ្មែរក្រហម​សម្លាប់​នៅ​ខែមេសា​ឆ្នាំ ១៩៧៥     ។​

​ថ្ងៃទី  ០១ ខែកុម្ភៈ  ឆ្នាំ ១៩៦៩  សន្ធិសញ្ញា ត្រូវបាន​ចុះ​ហត្ថលេខី​រវាង​លោក PAUL NUR តំណាង​ឲ្យ​សាធារណរដ្ឋ​វៀតណាម និង លោក​Y DHE ADRONG ( ជួយ​លោក Y BHAM ENUOIL ) តំណាង​ឲ្យ​ចលនា FULRO ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី ង្វៀង វ៉ាំ​ង ធេ​វ ទោះបី​មាន​ប្រជាជន​ម៉ុង​តា​ញ៉ា និង​ជនជាតិ  ចាម្ប៍​មួយចំនួន មិនបាន​យល់ស្រប​ក៏ដោយ​ក៏​ចលនា FULRO នៅតែ​តស៊ូ​ជា​ស្រមោល​ដដែល ។​

​ក្រោយ​ឆ្នាំ ១៩៧៥ ពេលដែល​របប​សាធារណរដ្ឋ​វៀតណាម ត្រូវបាន​ដួលរលំ​ចលនា FULRO ត្រូវបាន​សន្យា​ជាមួយ​អាមេរិកកាំង​ថា នៅតែ​បន្ត​ប្រឆាំង​រដ្ឋាភិបាល​យួន​កុ​ម្មុយ​និ​ស្ថ ។ ប៉ុន្តែ​ចលនា FULRO មិន​ទទួល​បានការ​ជំនួយ​របស់​អាមេរិកកាំង​ដូច បាន​សន្យា​ហេតុ​ដូច្នោះ​ចលនា FULRO មិន​អាចមាន​កម្លាំង​ណា​គ្រប់គ្រាន់​ដើម្បី​ទប់​ទល់នឹង​ទាហាន​ដែលមាន​កម្លាំង​ខ្លាំង​ជាង​ពាន់​ដង ។ ចលនា FULRO ត្រូវ​នៅឯ​កោ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

ឆ្នាំ ១៩៩២ ទាហាន FULRO ៤០៧ នាក់ ទីបំផុត​ចេញមក​ប្រគល់​អាវុធ​ឲ្យ​ទាហាន​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ។ សកម្មភាព របស់​ចលនា FULRO ក៏ត្រូវ​បានបញ្ចប់ ៕​

Leave A Reply

Your email address will not be published.