ខេត្តលង់ហោរ
ដោយ ថាច់ ប្រីជា គឿន
លង់ហោរ (ភាសាឡាតាំង៖ Longhor, ភាសាយួន៖ Vĩnh Long) ជាខេត្តមួយ នៅដែនដីកម្ពុជាក្រោម ។ មជ្ឈមណ្ឌល ទីប្រជុំជនគឺ ទីរួមខេត្តលង់ហោរមានប្រជាជនទាំងអស់ ១.០៣២.៤០០ នាក់ និងផ្ទៃសរុប១.៤៧៥ គីឡូម៉ត្រក្រឡា ។

ទីតាំងភូមិសាស្ត្រ៖
ខេត្តលង់ហោរឋិត នៅចំកណ្តាលដៃទាំងពីរនៃទន្លេមេគង្គ គឺទន្លេបាសាក់ និងទន្លេលឿង ខាងកើត ជាប់នឹងខេត្តកំពង់ ឫស្សី ទិសអាគ្នេយ៍ជាប់ នឹងខេត្តព្រះត្រពាំង ទិសខាងលិច ជាប់នឹងទីក្រុងព្រែកឫស្សី ទិសពាយ័ព្យជាប់ នឹងខេត្ត ប្រា សាទបណ្ឌប (Đồng Tháp) ទិសខាងជើងជាប់ នឹងខេត្ត តៀងយ៉ាង (Tiền Giang) (ខេត្តថ្មីដែលយួន ទើប បង្កើត)។
ផ្ទៃដី៖
ខេត្តលង់ហោរមានផ្ទៃដីសរុប ១.៤៧៥ គីឡូ ម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីសម្រាប់៖
- កសិកម្ម ២១៦.៣២៨ ha
- ដើមឈើឧស្សាហកម្ម មាន ២.១៧៦ ha
- ជលផលមាន ១.២២៦ ha ។
ប្រជាជន៖
ប្រជាជនទូទាំងខេត្តសរុប ១.០២៣.៤០០ នាក់ ក្នុងនោះស្រីមាន ៤៩៦.៦០០ នាក់ ប្រុសមាន ២២៦.៨០០ នាក់ ។
រដ្ឋបាលភូមិសាស្ត្រ៖
ខេត្តមានស្រុក/ទីរួមខេត្តចំនួន ៧ គឺ៖
- ១.ទីរួមខេត្តលង់ហោរ (thị xã Vĩnh Long)
- ២.ស្រុកលង់ហោរ (huyện Long Hồ)
- ៣.ស្រុកកំពប់តែអុង (huyện Trà Ôn)
- ៤.ស្រុកកំពង់តែអុង (huyên Măng Thít)
- ៥.ស្រុកកំពង់រលីង (huyện Vũng Liêm)
- ៦.ស្រុកផ្សារថ្មី (huyện Tam Bình)
- ៧.ស្រុកអង្គុលី (huyện Bình Minh)
ខេត្តមានទីរួមស្រុក ឃុំ/ខណ្ឌ ទាំងអស់ចំ នួន ១០៧ ក្នុងនោះទីរួមស្រុក/ខណ្ឌ មានចំនួន ១៣ ឃុំមានចំនួន ៩៤ និង ភូមិ និងតំបន់ មានចំនួន ១០៨ ។
វត្តអារាមព្រះពុទ្ធសាសនាខ្មែរក្រោមនៅខេត្តលង់ហោរមាន ១៣ វត្តគឺ៖
- ១.វត្តបូព៌ាម្រឹគកប្បព្រឹក្ស (សង់ច្រវាចាស់)
- ២.វត្តសាលវនឧទ្យាន (ព្រែកឈូក)
- ៣.វត្តអម្ពវ័នមុនី (ស្វាយ)
- ៤.វត្តទេពមង្គល (អន្ទិព្វ)
- ៥.វត្តបទុមបុប្ផាសារាវន្តវង្ស (សង់ច្រវាថ្មី)
- ៦.វត្តសេរីដួនល្អ (ដួនល្អ)
- ៧.វត្តប្រជុំពលមង្គលបុរី (ទ្រនំសេក)
- ៨.វត្តកំពង់រាជបុប្ផា (អង្គុលីថ្មី)
- ៩.វត្តអង្គុលីរាជាសេរីឧត្តម (អង្គុលីចាស់)
- ១០.វត្តសែនសេរីសត្ថា (តាសែន)
- ១១.វត្តមង្គលបូរី (ព្រែកគោល)
- ១២.វត្តសេរីមង្គល (តាឆាយ)
- ១៣.វត្តសង្ឃមង្គល (កំពង់រលេម)
សូមបញ្ជាក់ថា ពាក្យនៅក្នុងវង់ក្រចក (….) គឺ ឈ្មោះវត្តដែលគេនិយមហៅ ចំណែកក្រៅវង់ក្រចកគឺនាម បញ្ញតិរបស់វត្ត ។