អគ្គរដ្ឋទូតវៀតណាមប្រចាំទួរគីត្រូវឃាត់ខ្លួន នៅអាកាសយានដ្ឋាន FRANKFURT

0 182

សឺ​ង វិចិត្រ l VOKK — កាសែត ថា​ញ់​នៀ​ន (Thanh Niên) ក្នុងស្រុក​របស់​យួន​បាន​នាំពាក្យ​របស់​កាសែត Bild ប្រទេស អាល្លឺម៉ង់ ឲ្យ​ដឹងថា អគ្គរដ្ឋទូត​វៀតណាម​ត្រូវបាន​សមត្ថកិច្ច​ច្រកចេញចូល​ព្រំដែន ប្រទេស​អាល្លឺម៉ង់​ឃាត់ ខ្លួន​ក្នុង​រយៈ ពេល​ខ្លី ពេល​លោក​នេះ ឆ្លងកាត់​នៅ​អាកាសយានដ្ឋាន Frankfurt ចំពោះ​ការយក​តាម​ប្រហែល ២០,០០០ អឺរ៉ូ ជា​ចំនួន ខ្ពស់​ជាក​ម្រណ​ត់​ដែល​បានអនុញ្ញាត ប៉ុន្តែ​ក៏​មិនមាន​ការរាយការណ៍​ជាមុន​ដែរ ។​

លោក ង្វៀន ថេ កឿង អគ្គរដ្ឋទូតវៀតណាមប្រចាំទួរគី ។
លោក ង្វៀន ថេ កឿង អគ្គរដ្ឋទូតវៀតណាមប្រចាំទួរគី ។

លោក ង្វៀន ថេ កឿង (Nguyễn Thế Cường) អគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​ប្រទេស​ទួរគី បាន​ចុះ​ដល់​អាកាសយានដ្ឋាន Frankfurt កាលពី​ម៉ោង ០៩ ៤៥ នាទី ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន តាម​អាកាសយាន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ទួរគី ចាប់​ដំណើរ​ពី​ក្រុង Ankara ប្រទេស​ទួរគី ។​

​លោក កឿង ត្រូវបាន​ឃាត់ខ្លួន​ចំពោះ​ការសង្ស័យថា​លោក​បាន​ជូន​លុយ​ចេញ​ខុសច្បាប់ ប៉ុន្តែ​ក្រោយ​នោះ​លោក​ក៏ បាន អនុញ្ញាត​ឲ្យ​បន្តដំណើរ ដោយសារ​ត្រូវ​បង់ ៣,៥០០ ដុល្លារ​ដែល​ហៅថា «​ប្រាក់​បញ្ញើ​សន្តិសុខ​» ។​

​តាម​លោក កឿង សមត្ថកិច្ច​អាល្លឺម៉ង់ បាន​និយាយថា ចំនួន​លុយ​នេះ​មិនត្រូវ​ប្រាក់​ពិន័យ លោក​អាច​យក​ចំនួន​លុយ នេះ ឡើងវិញ​បាន ប៉ុន្តែ​មិនបាន​បញ្ជាក់ថា​កាលណា​នឹង​យកបាន​ទេ ។​

​តំណាង​ឯកអគ្គ​ស្ថានទូត​វៀតណាម​ប្រចាំ​ក្រុង Ankara មួយរូប​មិន​បញ្ចេញ​ឈ្មោះ បាន​បដិសេធន៍​ព័ត៌មាន​របស់ កាសែត Bild ។ លោក​និយាយថា លោក​អគ្គរដ្ឋទូត កឿង បាន​ឆ្លងកាត់ Frankfurt ពិតមែន​ប៉ុន្តែ​មិនបាន​ឃាត់ខ្លួន​ទេ លោក បាន មកដល់​វៀតណាម​ចូលរួម​កិច្ចប្រជុំ​ក្នុងថ្ងៃនេះ​ជា​ម្ដង ។​

​កាសែត ទួ​យ​ត្រែ (Tuổi Trẻ) ក្នុងស្រុក​របស់​យួន​បាន​នាំពាក្យ​អគ្គរដ្ឋទូត​រូបនេះ​ថា បុគ្គលិក​ឯកអគ្គ​ស្ថានទូត​បាន​ផ្ញើ​លោក ជួយ​ជូន​លុយ​ទៅ​ឲ្យ​គ្រួសារ​គេ ហើយ​មួយចំនួន​លុយ​នេះ​ជា អំណោយ​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​ត្រូវ​គ្រោះ មហន្តរាយ​នៅ​វៀត ណា​ម ៕​

Leave A Reply

Your email address will not be published.