កម្ពុជា​ច្រានចោល​ដំណឹង ហ៊ុន សែន ដាច់​សរសៃឈាម​ខួរក្បាល​

0 270

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ទីភ្នាក់ងារ​ព័ត៌មាន Reuters ថ្ងៃទី ០៩ ខែមិថុនា បាន​ស្រង់​សម្ដី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រភព​ដែល ស្និទ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ច្រានចោល​នូវ​ដំណឹង​ដែលថា លោក ហ៊ុន សែន បុរស​ដែល​កាន់ អំណាច​យូរ នៅ​ប្រទេស​កម្ពុជា​ដាច់​សរសៃឈាម​ខួរក្បាល និង​បាន​បញ្ជូនទៅ​ប្រទេស​សិង្ហបូរី (Singapore) ដើម្បី​ព្យាបាល ។​

លោក ហ៊ុន សែន ។  Reuters
លោក ហ៊ុន សែន ។ Reuters

ដំណឹង​នេះ បាន​លេចឮ​នៅតាម​បណ្ដាញ​សង្គម Facebook នៅ​ថ្ងៃទី ០៨ ខែមិថុនា ថា លោក ហ៊ុន សែន មាន​ជំងឺ ជា​ទម្ងន់ នៅ​ថ្ងៃទី ៦ ខែមិថុនា ហើយ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ Calmette ក្នុងប្រទេស​កម្ពុជា រួច​បញ្ជូន ទៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ព្យាបាល​ជំងឺ ។ នេះ​បើតាម​សេចក្ដីរាយការណ៍​របស់​ព័ត៌មាន Reuters ។​

លោក ថៃ ស៊ី​ផាន អ្នកនាំពាក្យ​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ប្រទេស​កម្ពុជា ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់ ព័ត៌មាន Reuters ថា​៖

“ ដំណឹង​នេះ​មិន​ពិត និង លោក ហ៊ុន សែន កំពុងតែ​សម្រាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ ។ លោក [​ហ៊ុន សែន​] នៅតែមាន​សុខភាព​ល្អ និង​ធ្វើការ​ជាធម្មតា​” ។​

លោក Chhuor Kimny មន្ត្រីនគរបាល​ព្រំដែន​កម្ពុជា នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បានបញ្ជាក់​ប្រាប់ Reuters ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនបាន​ធ្វើដំណើរ​ឆ្លង​កាត់​ច្រកព្រំដែន​ព្រលានយន្តហោះ​នេះ​ទេ ក្នុង សប្ដាហ៍​កន្លងទៅនេះ ។​

​លោក Chhuor Kimny បាន​បញ្ជាក់ថា​៖

“​គ្មាន​មន្ត្រីជាន់ខ្ពស់​រូប​ណា​ម្នាក់​របស់​កម្ពុជា ចេញដំណើរ​ទៅ​សិង្ហ​បុរី ដើម្បី​ព្យាបាល​ជំងឺ​ទេ ” ។​

​លោក សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បញ្ជាក់ថា លោក ហ៊ុន សែន មាន​ជំងឺ​ធ្ងន់ គឺ ដាច់​សរសៃ ឈាម​ខួរក្បាល ហើយ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​សិង្ហ​បុរី ។​

​ពេលដែល​អ្នកយកព័ត៌មាន Reuters សួរ​អំពី​ប្រភពព័ត៌មាន​នេះ លោក សម រង្ស៊ី បាន​បញ្ជាក់ថា ដំណឹង លោក ហ៊ុន សែន ឈឺ​នេះ ត្រូវបាន​បែកធ្លាយ​ចេញពី​ផ្ទៃ​ក្នុងនៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ សង្គម ។​

​ស្រប​ពេលដែល មាន​ដំណឹង​លេច​ឮថា លោក ហ៊ុន សែន កំពុង​ដេក​ព្យាបាល​ជំងឺ​ជាបន្ទាន់​នៅ​ប្រទេស​សិង្ហ​បុរី ក្រសួង​ការ បរទេស កម្ពុជា បានចេញ​សេចក្ដីជូនដំណឹង​ថា លោក ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ ប្រទេស បង់​ក្លា​ដេ​ស (Bangladesh) ​រយៈពេល​បី​ថ្ងៃ ចាប់តាំងពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ មិថុនា នេះ​។​

សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​ថ្ងៃទី ៩ ខែមិថុនា ឲ្យ​ដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច ដែល​អញ្ជើញ​ដោយ នាយក​រដ្ឋ មន្ត្រី​បង់​ក្លា​ដេ​ស អ្នកស្រី សេក ហា​ស៊ីណា (Sheikh Hasina) ប្រទេស​ទាំងពីរ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ចំនួន ៤ គឺ​៖ កិច្ចព្រមព្រៀង​នៃ​ការបង្កើត​គណៈកម្មការ​រួម ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ណ៍​ទ្វេភាគី ។ អនុស្សរណៈ យោគយល់ គ្នា លើ​កិច្ច​កិច្ចសហប្រតិបត្តិការ​ណ៍ ផ្នែក​វិទ្យាសាស្ត្រ បច្ចេកទេស លើ​វិស័យ​កសិកម្ម ។ កិច្ចសហប្រតិបត្តិការ ទ្វេភាគី​វិស័យ​វប្បធម៌ និង​កិច្ច​កិច្ចសហប្រតិបត្តិការ ទ្វេភាគី​នៃ​ការបង្កើន​ការការពារ​ពាណិជ្ជកម្ម​រវាង​គ្នា​ទៅវិញទៅមក ៕​

 

Leave A Reply

Your email address will not be published.