សារ​ប្រគេន និង​ជូនពរ ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៤ របស់​នាយកដ្ឋាន​ព័ត៌មាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

0 155

​ខ្ញុំព្រះករុណា សូម​ថ្វាយបង្គំ ចំពោះ​ព្រះ​មហាថេរ និង​ព្រះ ថេ រា​នុ​ត្ថេ​រៈ​គ្រប់​ព្រះអង្គ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ។​

សូម​ចំរើនពរ​ចំពោះ​សហការី​ទាំងអស់ និង​លោក លោក ស្រី ប្រិយមិត្ត​ទាំងអស់ ជាទី​ស្រឡាញ់​រាប់អាន ។​

ព្រះតេជព្រះគុណ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
ព្រះតេជព្រះគុណ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

នៅ​ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល ២០១៤​នេះ តាង នាម ឱ្យ នាយកដ្ឋាន ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ កម្ពុជា ក្រោម មាន កិត្តិយស សូម​ប្រគេន និង​ជូន​នូវ សារ​ជូន ពរ​ឆ្នាំ​ថ្មី ដល់ ព្រះ ថេ​រា នុ​ត្ថេ​រៈ​គ្រប់​ព្រះអង្គ និង​បង ប្អូន​ជន រួម ជាតិ​ទាំង អស់ ជាពិសេស បងប្អូន​ជន​រួម ជាតិខ្មែរ​ក្រោម ដែល​កំពុង រស់ នៅ ក្រោម​ការ​គាប សង្ក​ត​បំបិទ​សិទ្ធិសេរីភាព និង ជំនឿ​សាសនា ពីរ​បប គ្រប់គ្រង នៃ​សាធារណរដ្ឋ​សង្គម និយម​វៀតណាម សព្វថ្ងៃ ប្រកបដោយ​សិរី​សួស្តី សុភមង្គល វិបុល​សុខ មហា​ប្រ សើរ និង សិទ្ធិសេរីភាព គ្រប់ប្រការ ។​

​ខ្ញុំព្រះករុណា អាត្មាភាព សូម​ប្រគេន​និង​ជូន នូវ​សេច ក្តី​ថ្លែង អំណរ គុណ​ជា​ពន្លឹក​ចំពោះ​ការខិតខំ ប្រឹង ប្រែង យ៉ាង​មមាញឹក របស់​ព្រះ តេជ​ព្រះ​គុណ​គ្រប់ អង្គ និង​សហការី​គ្រប់រូប ក្នុងការ​បំពេញ​តួនាទី ដោយ ស្ម័គ្រ​ព្រះទ័យ និង​ស្ម័គ្រចិត្ត​ក្នុង ការ ងារ​រចនាបថ និង​ផ្សព្វ ផ្សាយ នូវ​គេហទំព័រ វិទ្យុ​សំឡេង កម្ពុជា ក្រោម​, គេហទំព័រ​សារព័ត៌មាន ព្រៃនគរ ព្រមទាំង​ក្នុង សកម្មភាព ចូលរួមចំណែក​ដទៃទៀត នៃ​ក្របខណ្ឌ​ផល ប្រ យោជន៍ ដ៏​ថ្លៃថ្លា ឧត្តុង្គឧត្តម នៃ​បុព្វហេតុ​ទឹកដី​កម្ពុជា​ក្រោម ដ៏​សែន​ស្រណោះ​របស់​យើងទាំងអស់គ្នា ។​

​ដូចជា​ព្រះតេជព្រះគុណ និង​សហការី​ទាំងអស់គ្នា​បាន​ជ្រាប​ស្រាប់​ហើយ​ថា ការងារ​ក្នុង​នាយកដ្ឋាន ព័ត៌មាន របស់​យើង គឺ មិន មែន ជា​ការងារ​ប្រចាំ​សប្តាហ៍​, ប្រចាំខែ​, ប្រចាំឆ្នាំ​ទេ ប៉ុន្តែ​គឺជា​ការងារ​ប្រចាំថ្ងៃ ឬ​ហៅថា ជាការ​ងារ ប្រចាំ ២៤​ម៉ោង​ក៏បាន ។ ការងារ​នេះ មិន​ខុសពី​ចុង​ចុងភៅ​ធ្វើ ម្ហូប​រាល់​ពេលបាយ ស្លរ​ត្រូវមាត់​គេ​បាន​ម្តង​ហើយ ត្រូវតែ​នឹក​រកមុខ ម្ហូប​ថ្មី សម្រាប់​ពេលបាយ​ក្រោយ​ទៀត ។ ខ្ញុំព្រះករុណា អាត្មាភាព បានដឹង​ច្បាស់​ថា ទាំង​អ្នកស្ម័គ្រចិត្ត ទាំង​អ្នក​បានទទួល កម្រៃ​បន្តិចបន្តួច ប្រសិនបើ​គ្មាន​ទឹកចិត្ត មនសិការ ស្នេហា​ជាតិ និង​សាសនា បើ​គ្មាន​ការឈឺចាប់ បើ​គ្មាន​ការ​អាណិត អាសូរ​ចំពោះ​បងប្អូន​រួម​លោហិត​ដ៏​អភព្វ បើ​គ្មាន​សទ្ធា ជ្រះថ្លា​ក្នុង ការបរិច្ចាគ​ពេលវេលា​និង​ធនធាន​ផ្ទាល់ខ្លួន ដោយ​មិន​ចង់ បាន​អ្វី ត្រឡប់មក វិញ​ទេនោះ យើង​ទាំងអស់ គ្នា​ប្រាកដ ជា​មិន អាចបំពេញ ការ ងារ​នេះ​បានឡើយ ។​

​ទោះជា​ពេលនេះ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​សារព័ត៌មាន ព្រៃនគរ មិនទាន់បាន​ជ្រួតជ្រាប នៅ​គ្រប់​ទីកន្លែង ក៏​ពិត មែន ប៉ុន្តែ​តាម រយៈ ការទំនាក់ទំនង​ជាមួយ​បងប្អូន​យើង នៅ​កម្ពុជា​ក្រោម បានឱ្យដឹងថា គឺជា​សំឡេង នៃ​សេចក្តីសង្ឃឹម​តែ មួយ គត់​សម្រាប់​ខ្មែរក្រោម និង មោទនភាព របស់​យើងទាំងអស់គ្នា​ផងដែរ ។​

​ខ្ញុំព្រះករុណា អាត្មាភាព សូម​ប្រគេន និង​ជូន​នូវ​កិត្តិយស ដែល​ទទួលបាន​នេះ ចំពោះ​ព្រះ​ថេរានុត្ថេរៈ គ្រប់​ព្រះ​អង្គជា ទី​គោរព​សក្ការៈ និង​សហការី​ទាំងអស់ សូម​ថ្លែង​នូវ​សេចក្តី​កោតសរសើរ និង​សេចក្តីសង្ឃឹម​ដ៏​កក់ក្តៅ ថា​ព្រះ ថេ​រា​នុ​ត្ថេ​រ​គ្រប់ ព្រះអង្គ និង​សហការី​ទាំងអស់ ក្នុងការ​ខិត ខំប្រឹង ប្រែង​តទៅទៀត ដើម្បី​មូលហេតុ​ដ៏​ត្រឹមត្រូវ ចំពោះ​មាតុភូមិ​កម្ពុជា​ក្រោម និង​ប្រកបដោយ​កិត្តិយស​ដ៏​ថ្លៃថ្លា​នេះ ។​

​ខ្ញុំព្រះករុណា អាត្មាភាព សូម​ប្រគេន និង​ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៤ ចំពោះ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​សហ ការី​គ្រប់ រូប ព្រម ដោយ​បងប្អូន​រួម​ជាតិ​ទាំងអស់ សូម​បាន​ប្រកបដោយ​សិរី​សួស្តី ជ័យ​មង្គល និង​បាន​សេចក្តីសុខ សេចក្តីចំរើន គ្រប់ ប្រការ ចូល​កើត មាន​ដល់​ព្រះសង្ឃ និង​លោក លោកស្រី គ្រប់ពេលវេលា ជាពិសេស មាន​សាមគ្គីភាព ដើម្បី​រក្សា​នូវ​ព្រលឹង ជាតិ មាតុភូមិ​កម្ពុជា​ក្រោម ជាទី សេ្ន​ហា​នៃ​យើងទាំងអស់គ្នា​។​

​សូម​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​សហការី​ទាំងអស់ ព្រមទាំង​បងប្អូន​រួម​ជាតិ ព្រះមេត្តា និង​មេត្តា​ទទួល​នូវ សេចក្តី​គោរព និង​ស្រ ឡាញ់ រាប់អាន​ដោយស្មោះ និង​យ៉ាង​កក់ក្តៅ​បំផុត ពី​ខ្ញុំព្រះករុណា អាត្មាភាព ។​

ធ្វើ​នៅ​ទីក្រុង​សាន់​ហូ​ស្សេ​, ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣

​ខ្ញុំព្រះករុណា អាត្មាភាព​

សឺ​ង យ៉ឹ​ង រតនា​

​នាយក​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

Leave A Reply

Your email address will not be published.