សារជូនពរឆ្នាំថ្មី ២០១៥ របស់ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម

232

ប្រែសម្រួលពីភាសាអង់គ្លេសទៅជាខ្មែរដោយ ថាច់ ប្រីជា គឿន

លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។

ឆ្នាំ​ថ្មី ២០១៥ បាន​ឈាន​មកដល់ ជា​ពេលវេលា​មួយ ដើម្បី​រំឭក​យើង​ឲ្យ​ឆ្លុះបញ្ចាំង​នូវ​ដំណើរ​ការតស៊ូ ដែល​ សមាជិ​ក និង​អ្នកគាំទ្រ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បានធ្វើ​នៅក្នុង​ឆ្នាំ ២០១៤ កន្លងទៅនេះ ដើម្បី​ស្វែងរក​យុត្តិធម៌ សម្រាប់​ខ្មែរក្រោម​និង​បាន​ត្រៀមខ្លួន​ ជាស្រេច ​ក្នុងការ​អនុវត្ត​នូវ​អ្វី ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បានចេញ​ផែនការ សម្រាប់​ឆ្នាំ ២០១៥ ខាងមុខនេះ ។​

ទោះបី ក្នុង​ឆ្នាំ ២០១៤ កន្លងទៅនេះ យើង​បាន​ជួប​នូវ​បញ្ហា​ប្រឈម​មួយចំនួន ក៏ប៉ុន្តែ​នៅតែ​ជា​ឆ្នាំ​មួយ​ដែល​ ទទួល បាន​ជោគជ័យ​សម្រាប់​ខ្មែរក្រោម​នៅ​កម្ពុជា​ ក្រោម​និង​នៅ​បរទេស ។ យើង​បាន​ពង្រីក​ការទាក់ទង​ល្អ​ដោយ​ការបើក ចំហ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ បណ្ដាញ​សង្គម និង​ទទួលបាន​ជោគជ័យ​ក្នុងការ​ធ្វើការ​រួមគ្នា​ដើម្បី បំពេញ​តាម សេចក្តីសម្រេច​ដែល​សហព័ន្ធ​ ខ្មែរ​កម្ពុជា​ក្រោម​ បានដាក់​បញ្ចូល​ទៅក្នុង​ផែនការ សកម្មភាព​ប្រចាំឆ្នាំ ។​

​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​គូសបញ្ជាក់​នូវ​ភារកិច្ច​ដ៏​ សំខាន់​មួយចំនួន​ដែល​យើង​បានធ្វើការ​រួមគ្នា​បាន​ជោគជ័យ នៅ ក្នុង​ឆ្នាំ ២០១៤ កន្លងទៅនេះ ក្នុងការ​នាំយក​នូវ​ការរំលោភ​សិ​ទិ្ធ​មនុស្ស​ប្រឆាំងនឹង​ខ្មែរក្រោម​ពី​រដ្ឋាភិបាល​វៀតណាម នៅ​កម្ពុជា​ក្រោម​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ ។ កិច្ចការ​ទាំងនេះ រួមមាន​ការចូលរួម​សន្និសីទ និង​កិច្ចប្រជុំ​ប្រចាំឆ្នាំ ដូចជា វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) នៅ​ញូវយ៉ក​, សហរដ្ឋអាមេរិក វេទិកា​អ្នកជំនាញ​នៃ​សិទ្ធិ​ជនជាតិដើម (EMRIP) នៅ​ទីក្រុង​ហ្សឺ​ណែវ​, ប្រទេស​ស្វិ​ស សន្និសីទ​ស្ដីពី​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង San Francisco, រដ្ឋ កាលី​ហ្វ​ញ៉ា សហរដ្ឋអាមេរិក និង យើង​បាន​ជោគជ័យ​ក្នុង​ការដាក់​របាយការណ៍​ទៅក្នុង​ការ​អង្គការសហប្រជាជាតិ​សម្រាប់​ការពិនិត្យ​ឡើងវិញ លើក​ទី ពីរ​ដែល​ប្រទេស​វៀតណាម​ចូល​បំភ្លឺ​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ UPR ក្នុង​ខែមេសា ។ យើង​បាន​បញ្ចុះបញ្ចូល​រដ្ឋ ដែលជា​អ្នក​ចោទសួរ និង​ផ្ដល់​អនុសាសន៍​ទៅ​វៀតណាម​ក្នុងអំឡុងពេល​ពិនិត្យ ។ ប្រទេស​វៀតណាម​ត្រូវបាន​គេ ចោទសួរ និង ការផ្តល់​អនុសាសន៍ ដោយ​អ្នកការទូត​ចំនួន ១០៦ ។ វៀតណាម​គឺជា​ប្រទេសមួយ​ក្នុងចំណោម ប្រទេស​ដែល​ត្រូវបាន​គេ​ចោទសួរ​ភាគច្រើន​ក្នុងអំឡុង​ការពិនិត្យ UPR ។ នៅ​ថ្ងៃទី ២០ ខែ មិថុនា វៀតណាម បាន​ច្រានចោល​នូវ​អនុសាសន៍​ជា​គន្លឹះ​ចំនួន ៤៥ ចំណុច ក្នុងចំណោម​អនុសាសន៍​ទាំង ២២៧ ទាក់ទង នឹង​បញ្ហា សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ដូចជា សេរីភាព​សារព័ត៌មាន​, ការបញ្ចេញមតិ​ខាង​សាសនា និង​ការបង្កើត​សមាគម ជាដើម ។ នេះ​បង្ហាញ​ឲ្យ​ឃើញថា ប្រទេស​វៀតណាម​មិនបាន​អនុវត្តតាម​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ជា​សមាជិក​ផ្លូវការ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នោះទេ ។​

លោក ថាច់ ង៉ុក ថាច់់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងទៅកាន់សមាជិក ។
លោក ថាច់ ង៉ុក ថាច់់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងទៅកាន់សមាជិកនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៤ នៅក្នុងកិច្ចប្រជុំដំណាច់ឆ្នាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នារដ្ឋ កាលីហ្វញ៉ា សហរដ្ឋអាមេរិក ។

​នៅក្នុង​ខែវិច្ឆិកា វៀតណាម​ជាថ្មី​ម្តងទៀត​ត្រូវបាន​ពិនិត្យឡើងវិញ​ដោយ​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​ស្ដីពី កតិកាសញ្ញា​អន្តរជាតិ នៃ​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ។ ប្រធាន​នៃ​គណៈកម្មាធិការ​យុវជន​របស់​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម (KKFYC) បាន​ឡើង​អាន​សេចក្ដីថ្លែងការណ៍​មួយ​នៅមុន​ពេល​បើក​កិច្ចប្រជុំ​នេះ ដើម្បី​ផ្តល់ អនុសាសន៍​ដល់​អ្នកជំនាញ បាន​ជ្រាប​នូវ​របាយការណ៍​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានដាក់​សំណើ​រួចហើយ ទៅកាន់​គណៈកម្មាធិការ​របស់​អង្គការ សហប្រជាជាតិ ។ ក្នុងអំឡុងពេល​នៃ​ការពិនិត្យ អ្នកជំនាញ​ម្នាក់​បាន​សួរ ទៅ​គណៈប្រតិភូ​វៀតណាម​ថា​៖ “​ប្រជាជន​ខ្មែរក្រោម ត្រូវបាន​គេ​ចាត់ជា​ថ្នាក់​ដូចម្តេច -​ជនជាតិភាគតិច​ឬ នៅពេលដែល​ពួកគេ​ចង់ បានការ​ទទួលស្គាល់ថា ជា​ជនជាតិដើម ?” ទាក់ទង​នឹង​សេចក្តីថ្លែងការណ៍ របស់​វៀតណាម​ដែល​បាន​បញ្ជាក់ថា​៖ “​មិនមាន​ជនជាតិដើម​នៅក្នុង​ប្រទេស​វៀតណាម​ទេ​” ។ គណៈប្រតិភូ​វៀត ណា​ម​មិនមាន​ចម្លើយ​សមស្រប​ណាមួយ​ជាមួយនឹង​អ្នកជំនាញ​ទេ ពីព្រោះ​វា​រំលោភ​លើ​ឆន្ទៈ​របស់​ខ្មែរក្រោម​ដែល ត្រូវ បាន​គេ​ទទួលស្គាល់ថា​ជា​ជនជាតិដើម ។​

រឿង​មួយ​ដែល​សមាជិក​និង​អ្នកគាំទ្រ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គួរតែមាន​មោទនភាព​នោះ គឺថា សមាជិក​ដែល ជា​អ្នកជំនាញ​នៃ​នីតិវិធី​ពិសេស​របស់​អង្គការសហប្រជាជាតិ បានផ្ដល់​ការទុកចិត្ត​ទៅលើ​អ្វីដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​បាន​រាយការណ៍ ។ មុនពេល​អ្នករាយការណ៍​ពិសេស ឬ​អ្នកជំនាញ​ឯករាជ្យ​របស់​អង្គការសហប្រជាជាតិ​រូប ណា​មាន​គម្រោង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ពួកគេ​តែងតែ​ទាក់ទង​ទៅ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី ស្នើសុំ​ព័ត៌មាន​អំពី​ស្ថានភាព​របស់​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ទាក់ទង​នឹង​ប្រធានបទ​ដែល​ពួកគេ​មានការ​ចាប់ អារម្មណ៍​និង​មានការ​ព្រួយបារម្ភ​លើ​បញ្ហា​សិទ្ធិមនុស្ស ។ លោក Heiner Bielefeldt, ប្រេសិត ពិសេស​នៃ​អង្គការ សហប្រជាជាតិ​ស្តីពី​សេរីភាព​សាសនា​បាន​ទៅ​ទស្សនា​ប្រទេស​វៀតណាម​ចាប់ពី ថ្ងៃទី ២១ ដល់ ៣១ ខែកក្កដា ឆ្នាំ ២០១៤ កន្លងទៅនេះ ។ មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ជំនួយការ​របស់លោក​បាន​ទាក់ទង​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ដើម្បី​ប្រមូល​ព័ត៌មាន​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិ​សាសនា​ពី រដ្ឋាភិបាល​វៀត​ណា​ម​លើ​ខ្មែរក្រោម និង​សុំ​ឈ្មោះ វត្ត​អារាម​នៅ​កម្ពុជា​ក្រោម​ណា​ដែល​ពួកគេ​អាច​ចូល​ទស្សនា​បាន ។ ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីក្រុង​ហាណូយ ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក លោក​បាន​ថ្លែងថា​៖ «​ផ្ដល់​ស្វ័យភាព​ដល់​សហគមន៍​សាសនា ដើម្បី​ពួកគេ​បានធ្វើ​សកម្មភាព​ដោយ​ឯករាជ្យ នឹង​ជា​មធ្យោបាយ​សាកល្បង​មួយ​សម្រាប់​ការអភិវឌ្ឍ​សេរីភាព​ជំនឿ សាសនា នៅក្នុង​ប្រទេស​វៀតណាម ។ ស្ថានភាព​បច្ចុប្បន្ន អ្នកប្រតិបត្តិ​សាសនា​ដែលមាន​ជំហរ​ឯករាជ្យ ដូចជា មិនមាន​សុវត្ថិភាព និង​ប្រឈម​នឹង​ការ​រឹតត្បិត​យ៉ាង​ធ្ងន់​»​។​

​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នា​ខែវិច្ឆិកា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ជួប​ក្រុម​អ្នកស្រាវជ្រាវ នៅ​ប្រទេស​កម្ពុជា​ដែល​រស់នៅ​ក្នុងប្រទេស​បារាំង ដើម្បី​ធ្វើការ​លើ​គម្រោង​ចងក្រង​សៀវភៅ​មួយ​ដែលមាន​ឈ្មោះថា “​សៀវភៅ​ស ” ស្ដីពី​ប្រវត្តិសាស្ត្រ​ពិត​នៃ​ដែនដី​កម្ពុជា​ក្រោម ។​

​ក្រៅពី​ការអនុវត្ត​ទទួលបាន​ជោគជ័យ​ក្នុងការ​ផែនការ ឆ្នាំ ២០១៤ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក៏​នៅមាន​ការ​មួយ ចំនួន​ដែល​យើង​មិនអាច​ធ្វើបាន​ដោយសារតែ​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​និង​កម្រិត​ធនធាន ។ កិច្ចការ​ទាំង នោះ​រួមមាន “​សន្និសីទ​នៅ​ទីក្រុង​បាងកក និង​ខេត្ត​ឈៀង​ម៉ៃ​, ប្រទេស​ថៃ​” និង “​ការធ្វើឱ្យ​ទាន់សម័យ​លើ​គម្រោង សៀវភៅ​” ។ យើង​នឹង​មើល​ឡើងវិញ​នូវ​ផែន​ការដែល​មិនទាន់​បានបញ្ចប់​ទាំងនេះ ហើយនឹង​អនុវត្ត​វា​រួមជាមួយ​ផែន ការ​ឆ្នាំ ២០១៥ ប្រសិនបើ​អាចធ្វើ​ទៅបាន ។​

នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង Long Beach ចាប់ពី ថ្ងៃទី ១២ ដល់ ១៤ ខែធ្នូ ឆ្នាំ ២០១៤ ដែលជា​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អ្នកគាំទ្រ​មកពី​ជុំវិញ​ពិភពលោក​បាន​ចូលរួម​នោះ បាន បញ្ចប់​ទៅដោយ​សម្រេច​ប្រកាស​នូវ​ដំណោះស្រាយ និង​ផែនការ​សម្រាប់​ឆ្នាំ ២០១៥ ដើម្បី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អនុវត្ត​ដូចតទៅ​៖

១-​កិច្ចការ​អន្តរជាតិ (INTERNATIONAL BEST PRACTICES)

  • ពង្រឹងពង្រីក​ទំនាក់ទំនង សម្រាប់​ជួយ​សំឡេង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​កាន់តែ​ប្រសើរឡើង ដោយ​ធ្វើ ការ​និង​ចូលរួម​ជា​ដៃគូ​ជាមួយ​អង្គការសិទ្ធិមនុស្ស អង្គការ​ជនជាតិដើម និង ក្រុម​ជនជាតិភាគតិច​ដទៃទៀត លើ​រាល់​បញ្ហាសំខាន់ៗ​ចំពោះ ខ្មែរក្រោម ។​
  • បង្កើនល្បឿន​ការប្តេជ្ញាចិត្ត​ទាមទារ​សិទ្ធិ​ស​ម្រ​ច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ដោយ​ប្រើ​គោលដៅ​សំអាង​លើ អង្គការ UNPO, សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស (UNDHRS) និង សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIPS) ជាយ​ន្ត ការ​យុទ្ធសាស្ត្រ ។​
  • អនុវត្ត​យុ​ទ្ឋ​សាស្ត្រ និង​ការងារ​ភាព​ឆ្លាត​វៃ​ដើម្បី​បង្កើន​តំណាង​សកល ជាមួយនឹង​ទីភ្នាក់ងារ​អន្តរជាតិ​នៃ​អង្គ ការ​សហប្រជាជាតិ​សហភាព​អឺរ៉ុប និង​អាស៊ាន ។​
  • ធ្វើ​ការងារ​ជួបប្រជុំ​ជាមួយ​តំណាង​សភាជាតិ នៅក្នុង​ប្រទេស​របស់ខ្លួន ។​

២-​កិច្ចការ​នៅ​កម្ពុជា​ក្រោម (KAMPUCHEA-KROM BEST PRACTICES)

  • ថែរក្សា​ទំព័រ Facebook របស់​សហព័ន្ធ​ដោយ​គណៈកម្មាធិការ​យុវជន​សម្រាប់​គោលបំណង​ផ្សាយ​ព័ត៌មាន និង​ជួយ​អប់រំ និង កម្សាន្ត ។​
  • អនុវត្ត​ផែនការ​ដើម្បី​ទទួល​មេដឹកនាំ​កំពូល​នៃ​សកម្មភាព​សហព័ន្ធ និង​បន្ថែម​ការទទួលខុសត្រូវ​បន្ថែមទៀត ទៅលើ​ការងារ​បច្ចុប្បន្ន នៃ​យុវជន​ខ្មែរក្រោម ។​
  • គ្រប់គ្រង​ហេ​រញ្ញ​វត្ថុ ការអនុវត្ត​ធម្មតា និង​ទទួលខុសត្រូវ ក្នុងការ​អនុលោម​តាមច្បាប់​គណនេយ្យ ។​
  • គម្រោង​បន្ទាន់​សម័យ​សៀវភៅ “​នរណា​ជា​នរណា​នៅ​កម្ពុជា​ក្រោម​” ។​
  • គម្រោង​សរសេរ​សៀវភៅ​ស ។​
  • បង្កើត​សមាគម​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​សហរដ្ឋអាមេរិក និង កិច្ចប្រជុំ​ប្រចាំឆ្នាំ​រួមគ្នា​ជាមួយនឹង​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ។​

៣-​កិច្ចការ​នៅ​កម្ពុជា និង​តាម​តំបន់ (Cambodia and REGIONAL BEST PRACTICES )

  • ធ្វើបុណ្យ​ផ្កា ឬ ពិធីបុណ្យ​នៅ​អាមេរិក នៅ​រាជធានី​ភ្នំពេញ និង​រួមគ្នា​ជាមួយនឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ក្នុងពេល​ប្រជុំ ។​
  • រៀបចំ​កិច្ចប្រជុំ​ជាមួយ​សមាគម និង​អ្នកដឹកនាំ​នៅ​មូលដ្ឋាន​ខ្មែរក្រោម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​កម្ពុជា​ក្រោម ។​
  • ធ្វើ​បុណ្យខួប ៦៦ ឆ្នាំ នៃ​ទិវា ៤ មិថុនា នៅ​វត្ត​សាមគ្គី​រង្សី ទីក្រុង​ភ្នំពេញ ។​

​គោលដៅ​ចម្បង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គឺ​ផ្តោតលើ​ការលើកកម្ពស់ និង​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​ត្រូវ បាន រំលោភសិទ្ធិ​លើ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម ។ ដូច្នេះ ការងារ​របស់​សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​ប្រកាស​ជា​សាធារណៈ​នៅលើ​អ៊ី​ន​ធើ​ណិ​ត និង​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មិនមាន​របៀបវារៈ​ណាមួយ​លាក់បាំង​សម្រាប់​ការចូល​ពិនិត្យមើល​នោះទេ ។ ដូច្នេះ ប្រជា ជន​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ដែល​បានមក​ទស្សនា​ប្រទេស​កំណើត​របស់​ពួកគេ​នៅ​កម្ពុជា​ក្រោម នឹង មិនគួរ​ត្រូវបាន​សួរចម្លើយ ពី​អាជ្ញាធរ​អំពី​កិច្ចការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នោះទេ ។​

ក្នុងនាម​ជា​ខ្មែរក្រោម យើង​មិនដែល​បោះបង់​ក្តីសង្ឃឹម​និង​សាមគ្គីភាព​របស់​យើង​ដើម្បី​ការពារ និង​រក្សា​អត្តសញ្ញាណ ជា​ខ្មែរ​របស់​យើង​នៅលើ​ដី​ដូនតា​របស់​យើង​ទេ ។ យើង​នឹង​ធ្វើការ​រួមគ្នា​ជាថ្មី​ម្តងទៀត ដើម្បី​សម្រេច​ឱ្យបាន​នូវ​ផែន ការ​សម្រាប់​ឆ្នាំ ២០១៥ ខាងមុខនេះ ។ ដំណោះស្រាយ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គឺ​យើង​ធ្វើ​ដើម្បី​នាំយក​សេរី ភាព យុត្ដិធម៌ និង​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​របស់​យើង​ដែល​មិនមាន​សំឡេង នៅ​កម្ពុជា​ក្រោម ដែល​ធ្វើ​ពួកគេ​មាន​ជំនឿ និង​មាន​អារម្មណ៍​ថា ពន្លឺ​នៃ​សេរីភាព នឹងត្រូវ​បាន​ជះ​ពន្លឺ​ទៅលើ​មាតុភូមិ​របស់​ក្នុងពេល ឆាប់ៗ​ខាងមុខនេះ ។​

ក្នុង​ទេសកាល​ឈប់សម្រាក​ចុងឆ្នាំ ២០១៤ និង​ការមកដល់​នៃ​ឆ្នាំ​ថ្មី ២០១៥ ក្នុងនាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ខ្ញុំ ព្រះករុណា ខ្ញុំបាទ សូម​ប្រគេន និង​ជូនពរ​ដល់​ព្រះសង្ឃ និង​លោក​អ្នកនាង​ជនរួមជាតិ ឲ្យ​បាន​ប្រកប​តែ​សុភមង្គល មាន​សុខ​ភាពល្អ និង​វិបុលភាព​គ្រប់ប្រការ ។​

សូម​ឆ្នាំ​ថ្មី​នាំមក​ឲ្យ​ខ្មែរក្រោម​នៅក្នុង​មាតុភូមិ​កម្ពុជា​ក្រោម​ជាទី​កំណើត​របស់​យើង​នូវ សេរីភាព យុត្តិធម៌ និង លទ្ធិ ប្រជាធិបតេយ្យ កុំបី​អាក់ខាន ។​

ដោយ​សេចក្ដី​គោរព​រាប់អាន​ពី​ខ្ញុំព្រះករុណា ខ្ញុំបាទ​

ថាច់ ង៉ុ​ក ថាច់

​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

………………………..

ទាយកសារជូនពរ ឆ្នាំ ២០១៥ ជាភាសាអង់គ្លេស

Comments are closed.