សារប្រសិទ្ធពរឆ្នាំថ្មី ឆ្នាំសកល ២០២៣ របស់ ប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម

0 111

​សារ​ប្រសិទ្ធពរ​ឆ្នាំ​ថ្មី​ ​ឆ្នាំ​សកល​ ​២​០​២​៣​

​របស់​

​ប្រធានប្រតិបត្តិ​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​

​សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​ ​និង​សូម​គោរព​ចំពោះ​ថ្នាក់​ដឹកនាំ​ ​សមាជិក​ ​និង​អ្នកគាំទ្រ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​ជុំវិញ​ពិភពលោក​ ​និង​សូម​ជម្រាប​សួរ​បងប្អូន​ ​មិត្ត​ភ​ក្ដិ៍ ​និង​ជនរួមជាតិ​ទាំងអស់​ ​ជាទី​មេត្រី​ ​។​

​នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​ ​ឆ្នាំ​ថ្មី​ ​ឆ្នាំ​សកល​ ​២​០​២​៣​ ​បាន​ឈាន​មកដល់​​​ហើយ​ ​។​ ​ក្នុងនាម​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ (KK​F​) ​ខ្ញុំព្រះករុណា​ ​ខ្ញុំបាទ​ ​សូម​ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​អង្គ​ ​និង​លោកអ្នក​នាង​ ​និង​ក្រុម​គ្រួសារ​បាន​ប្រកប​តែ​នឹង​សេចក្ដី​សុខ​ ​សេចក្ដី​ចម្រើន​ ​និង​សុភមង្គល​វិបុលសុខ​គ្រប់ប្រការ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ​ ​។​

​ទោះបីជា​មាន​បញ្ហា​ប្រឈម​ ​ដោយសារតែ​ផល​ប៉ះពាល់​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក​យ៉ាងណាក៏ដោយ​ ​ក្នុងនាម​ចលនាតស៊ូ​ដើម្បី​សិទ្ធិ​ជា​មូលដ្ឋាន​សម្រាប់​ប្រជាជាតិ​ខ្មែរក្រោម​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​អនុវត្ត​ដោយ​ជោគ​ ​ជ័យ​នូវ​ផែនការ​តស៊ូ​មតិ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​កន្លងទៅ​នេះ​ ​។​ ​ភាព​ជោគជ័យ​របស់​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​អាច​ធ្វើ​ទៅ​បាន​ ​ក៏ដោយសារតែ​មានការ​រួមចំណែក​ក្នុង​ការ​លះបង់​នូវ​ពេលវេលា​ដ៏​មាន​តម្លៃ​ ​និង​ការ​បរិច្ចាគ​នូវ​ហិរញ្ញវត្ថុ​របស់​សមាជិក​ ​និង​គាំទ្រ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​ ​ជុំវិញ​ពិភពលោក​ ​។​ ​ខ្ញុំព្រះករុណា​ ​ខ្ញុំបាទ​ ​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​ព្រះសង្ឃ​ ​និង​អរគុណ​ជា​អនេកប្បការ​ចំពោះ​លោកអ្នក​នាង​ ​ដែល​បាន​គាំទ្រ​ជាបន្តបន្ទាប់​នូវ​សកម្មភាព​របស់​ ​សហ​ពន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​នា​ពេល​កន្លងមក​ ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​ខ្ញុំ​សូម​លើកយក​នូវ​សកម្មភាព​ទាំងឡាយ​ ​ដែល​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​បំពេញបេសកកម្ម​នៅ​លើឆាកអន្តរជាតិ​ ​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​កន្លងទៅ​នេះ​ ​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​ប្រជាជាតិ​ខ្មែរក្រោម​ ​ជា​ជន​ដែល​ត្រូវ​របប​អាណានិគម​យួន​បំបិទ​សំឡេង​នៅ​ដែនដី​កម្ពុជាក្រោម​ ​មក​ទូល​ ​ព្រះតេជព្រះគុណ​ ​និង​ជម្រាប​លោកអ្នក​នាង​ឲ្យបាន​ជ្រាប​ ​ដូចតទៅ​នេះ​៖​

  • ​បាន​រៀបចំ​នូវ​ ​មហាសន្និបាត​ពិភពលោក​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​ទីក្រុង​ ​P​h​i​lade​l​p​h​i​a​ ​រដ្ឋ​P​e​nn​sylvan​i​a​ ​សហរដ្ឋអាមេរិក​ ​ក្នុង​ខែ​ឧសភា​ ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​នាយក​ថ្មី​ ​សម្រាប់​អាណត្តិ​កាល​ ​២​០​២​២​ ​ដល់​ ​២​០​២​៦​ ​។​
  • ​បាន​រៀបចំ​សន្និសីទ​ On​line​ ​ដើម្បី​អប​អរសាទរ​ទិវា​នារី​អន្តរជាតិ​ ​៨​ ​មីនា​ ​ដែល​មាន​ស្ត្រី​ខ្មែរក្រោម​មកពី​ ​ដែនដី​កម្ពុជាក្រោម​ ​ប្រទេស​កម្ពុជា​ ​និង​ថៃ​ចូលរួម​ ​និង​ធ្វើជា​វាគ្មិន​នៅ​ក្នុង​សន្និសីទ​នេះ​ ​ផង​ដែរ​ ​។​
  • ​ប្រតិភូ​ ​និង​សមាជិក​ ​គណៈកម្មាធិការ​យុវជន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ (KK​F​Y​C) ​បាន​ចូលរួម​ប្រជុំ​ ​និង​ថ្លែងការណ៍​នៅ​ក្នុង​ ​វេទិកា​អ​ចិន្ត្រៃយ៍ ​នៃ​ ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិ​ដើម​ (UN​P​F​I​I​) ​នា​ទីក្រុង​ ​New​ ​Y​ork ​សហរដ្ឋអាមេរិក​ ​ក្នុង​ខែ​មេសា​ ​និង​ឧសភា​ ​និង​នៅ​ក្នុង​ ​មហាសន្និបាត​យ​ន្ន​ការ​អ្នកជំនាញ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ (​E​M​RIP​) ​នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វិ​ស​ ​នៅ​ក្នុង​ខែ​កក្កដា​ ​។​
  • ​បាន​ដាក់​របាយការណ៍​ ​និង​បាន​ចូល​ប្រជុំ​នៅ​ក្នុង​ ​មហាសន្និបាតអង្គការសហប្រជាជាតិ​ ​នា​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វិ​ស​ ​នៅ​ក្នុង​ខែកញ្ញា​ ​នៅពេលដែល​ ​អង្គការសហប្រជាជាតិ​ ​ពិនិត្យ​ឡើងវិញ​នូវ​ការ​ ​អនុវត្ត​កិច្ចព្រមព្រៀង​របស់​ប្រទេស​វៀតណាម​ ​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​កុមារ​ (CRC) ​។​
  • ​បាន​សហការ​ជាមួយនឹង​អង្គការ​ប្រជាជាតិ​ ​និង​ប្រជាជន​គ្មាន​តំណាង​ (UN​P​O) ​ដើម្បី​បញ្ជូន​របាយការណ៍​ទៅកាន់​អ្នករាយការណ៍​ពិសេស​របស់​ ​អង្គការសហប្រជាជាតិ​ ​ស្តីពី​សារធាតុ​ពុល​ ​និង​សិទ្ធិមនុស្ស​ ​។​
  • ​បាន​ស្រាវជ្រាវ​ ​និង​ជួយ​ ​អង្គការ​ប្រជាជាតិ​ ​និង​ប្រជាជន​គ្មាន​តំណាង​ (UN​P​O) ​ក្នុង​ការ​សរសេរ​របាយការណ៍​ស្តីពី​ផល​ប៉ះពាល់​នៃ​ទំនប់​វា​រី​អគ្គីស​នី​ទន្លេមេគង្គ​ ​លើ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជាក្រោម​ ​។​
  • ​បាន​ចូលរួម​កិច្ចប្រជុំ​ On​line​ ​ជាមួយនឹង​ ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ​និង​ក្រសួងការបរទេស​ ​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​អូស្ត្រាលី​ ​ដើម្បី​រាយការណ៍​អំពី​ស្ថានភាព​ថ្មីៗ​ ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ប្រឆាំង​នឹង​ខ្មែរក្រោម​ ​មុន​ពេល​មាន​កិច្ច​សន្ទនា​សិទ្ធិមនុស្ស​ជាមួយ​វៀតណាម​ ​។​
  • បាន​ចូលរួម​ក្នុង​មហាសន្និបាត​ ​នៃ​ ​អង្គការ​ប្រជាជាតិ​ ​និង​ប្រជាជន​គ្មាន​តំណាង​ (UN​P​O) ​នៅ​រដ្ឋធានី​ ​Washing​ton​ ​D​.C. ​។​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ត្រូវ​បាន​ជ្រើសរើស​ជា​សមាជិក​គណៈកម្មការ​នាយក​ ​នៃ​អង្គការ​នេះ​ ​។​
  • ​បាន​សហការ​ជាមួយនឹង​ UN​P​O ​ដើម្បី​បញ្ជូន​របាយការណ៍​លម្អិត​ ​ទៅកាន់​ស្ថាប័ន​នីតិវិធី​ ​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទាក់ទង​នឹង​ការ​រំលោភបំពាន​លើ​ខ្មែរក្រោម​ ​។​ ​នៅ​ថ្ងៃ​ទី​ ​១​៨​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​២​ ​អ្នករាយការណ៍​ពិសេស​ចំនួន​ ​៦​ ​រូប​ ​និង​ជា​អនុប្រធាន​នៃ​ក្រុម​ការងារ​ស្តីពី​ការ​ឃុំ​ខ្លួន​តាមទំនើងចិត្ត​ ​បាន​ផ្ញើ​ញត្តិ​ចោទប្រកាន់​រួមគ្នា​ (​Joint​ ​Allegation​ ​Letter​ – J​A​L​) ​មួយ​ ​ទៅកាន់​រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម​ ​។​ ​ញត្តិ​ចោទប្រកាន់​រួមគ្នា​នេះ​ ​ក៏បាន​ចេញផ្សាយ​នៅ​លើ​គេហទំព័រ​ ​នៃ​ ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ​ផង​ដែរ​ ​។​ (​សូម​ចុច​នេះ​ដើម្បី​អាន​ច្បាប់ដើម​) ។
  • បាន​ចុះឈ្មោះ​ ​និង​ជួយ​យុវជន​ខ្មែរក្រោម​ ​២​ ​រូប​ពី​ប្រទេស​កម្ពុជា​ ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ “​វគ្គ​បណ្ដុះ​ ​បណ្ដាល​អ្នកការទូត​អាស៊ី​ប៉ាស៊ីហ្វិក​គ្មាន​តំណាង​” ​ដែល​រៀបចំ​ដោយ​ UN​P​O ​។​ ​បាន​បញ្ជូន​យុវជន​ខ្មែរក្រោម​ម្នាក់​ពី​ប្រទេស​ហូឡង់​ ​ទៅ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​មួយ​ស​ប្តាហ៍ ​ដែល​រៀបចំ​ដោយ​ UN​P​O ​ភាពជា​ដៃគូ​ជាមួយ​ក្រុម​យុវជន​សហភាព​អឺរ៉ុប​សេរី​ (​E​F​A​Y​) ​និង​នាយកដ្ឋាន​យុវជន​នៃ​ក្រុមប្រឹក្សា​អឺរ៉ុប​ (​CO​E​) ​លើ​ប្រធាន​បទ​ “​ភ្នាក់ងារ​នៃ​ការផ្លាស់ប្តូរ​៖​ “​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​យុវជន​ជនជាតិ​ភាគតិច​អ៊ឺរ៉ុ​ប​ ​ដើម្បី​លើក​ក​ម្ពស់​សង្គម​សន្តិភាព​ ​និង​រួមបញ្ចូល​សម្រាប់​ការផ្លាស់ប្តូរ​ប្រកប​ ​ដោយ​និរន្តរភាព​” ​។​
  • ​បាន​រៀបចំ​សិក្ខាសាលា​ On​line​ (​Virtual​ ​Side​ ​Event​s) ​ក្នុង​អំឡុង​ពេល​វេទិកា​សង្គម​ ​អាស៊ី​ប៉ាស៊ីហ្វិក​ ​វេទិកា​សង្គម​ពិភពលោក​ ​និង​សន្និសីទ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ (​COP​ 27) ​នៅ​ប្រទេស​អេ​ហ្ស៊ីប​ ​ដើម្បី​លើក​ក​ម្ពស់​ការយល់​ដឹង​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ ​និង​បញ្ហា​ដែល​ជនជាតិ​ដើម​ខ្មែរក្រោម​ត្រូវ​ប្រឈម​មុខ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​
  • ​បាន​រៀបចំ​សិក្ខាសាលា​ ​ដើម្បី​អប់រំ​យុវជន​ខ្មែរក្រោម​ឱ្យ​យល់​ដឹង​អំពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (S​D​G​s) ​ដើម្បីឲ្យ​ពួកគាត់​ក្លាយ​ជា​អ្នក​តស៊ូ​មតិ​ខ្មែរក្រោម​ ​ក្នុង​ការ​ដាក់បញ្ចូល​ការ​អនុវត្ត​ S​D​G​s ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​
  • ​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ On​line​ ​ដែល​រៀបចំ​ដោយ​ ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ ​និង​អង្គការ​ក្រៅ​ ​រដ្ឋាភិបាល​នៅ​តំបន់​អាស៊ី​ ​។​
  • ​បាន​រៀបចំ​យុទ្ធនាការ​ឃោសនា​ ​សម្ដែង​ការ​ព្រួយបារម្ភ​ ​និង​ទប់​ស្កាត់​បេក្ខភាព​វៀតណាម​ឈរឈ្មោះ​ជា​ ​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​នៃ​ ​អង្គការសហប្រជាជាតិ​ ​។​
  • ​បាន​រៀបចំ​ពិធី​អប​អរសាទរ​ ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ​១​០​ ​ធ្នូ​ ​នៅ​តាម​សាខា​នីមួយៗ​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ទូទាំង​ពិភពលោក​ ​។​
  • ​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បន្ទាន់​ ​នៅពេលដែល​ខ្មែរក្រោម​ប្រឈមមុខនឹង​ការ​ឃុំ​ខ្លួន​ ​ដាក់គុក​ ​ការសងសឹក​ ​ឬ​ការ​រំលោភបំពាន​លើ​សេរីភាព​សាសនា​ ​។​
  • ​បន្ត​ពង្រីក​ការ​ផ្សព្វផ្សាយ​កម្មវិធី​ផ្សាយ​ ​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​ជា​ភាសាខ្មែរ​ ​និង​ភាសា​អង់គ្លេស​ ​ជា​វិទ្យុ​ ​និង​ទូរទស្សន៍​ ​ដើម្បីឲ្យ​ខ្មែរក្រោម ​នៅ​កម្ពុជាក្រោម​បាន​រៀនសូត្រ​ ​និង​ក្រោកឈរ​ដើម្បី​ប្រើប្រាស់​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគាត់​ ​។​
  • បាន​ជំរុញ​សមាជិក​ ​និង​អ្នកគាំទ្រ​ឲ្យ​រៃ​អង្គាស​ថវិកា​នៅ​តាម​មូលដ្ឋាន​របស់​ពួកគាត់​ ​ដើម្បី​ឧបត្ថម្ភ​ដល់​ខ្មែរក្រោម​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺរាតត្បាត​ ​ឬ​ជួយ​ជនភៀសខ្លួន​ខ្មែរក្រោម​ដែល​កំពុងតែ​រស់នៅ​ក្នុង​ទីក្រុង​បាងកក​ ​នៃ​ប្រទេស​ថៃ​ ​។​

​បន្ទាប់ពី​ការ​ខិតខំ​ប្រឹងប្រែង​ជាច្រើន​ឆ្នាំ​ដែល​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វ​ ​ផ្សាយ​តាម​បណ្ដាញ​សង្គម​ ​ដើម្បី​អប់រំ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​បាន​យល់​ដឹង​នូវ​សិទ្ធិ​របស់​ខ្លួន​ជា​ជនជាតិ​ដើម​ ​បាន​ធ្វើឲ្យ​ពួកគាត់​បាន​ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន​បន្តិចម្តងៗ​ ​ហើយ​បាន​នាំគ្នា​ទាមទារ​ជា​សាធារណៈ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​គោរព​នូវ​សិទ្ធិ​ដូចដែល​មាន​ចែង​ក្នុង​ច្បាប់អន្តរជាតិ​ ​និង​សន្ធិសញ្ញា​នានា​ ​ដែល​វៀតណាម​បាន​ចុះហត្ថលេខា​ជាមួយនឹង​អង្គការសហប្រជាជាតិ​ ​។​ ​២​០​២​២​ ​គឺជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​មួយ​ ​ដែល​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជាក្រោម​ ​បាន​រៀបចំ​ដោយ​ជោគជ័យ​នូវ​ព្រឹត្តិការណ៍​សំខាន់​ៗ​ដោយខ្លួនឯង​ ​ដើម្បី​អប​អរសាទរ​ ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN​DRIP​) ​និង​សេចក្តីប្រកាស​ជា​ ​សកល​ស្តីពី​សិទ្ធិមនុស្ស​ ​ទោះបីជា​អាជ្ញាធរ​វៀតណាម​ព្យាយាម​មក​រារាំង​យ៉ាងណាក៏ដោយ​ ​។​

​ឆ្នាំ​ថ្មី​ជិត​ឈាន​ចូល​មកដល់​ក្នុង​ពេល​ខាងមុខនេះ​ ​និង​បើ​ទោះ​ជា​យើង​នឹង​ត្រូវ​ជួប​បញ្ហា​ប្រឈម​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ខាងមុខនេះ​យ៉ាងណាក៏ដោយ​ ​ក៏​យើង​នៅតែ​បន្ត​ផ្តោត​លើ​ដំណើរ​ក្នុង​ការស្វែងរក​យុត្តិធម៌​ ​ជូន​ខ្មែរក្រោម​ជា​ពលរដ្ឋ​ដែល​គ្មាន​សំឡេង​នៅ​ដែនដី​កម្ពុជាក្រោម​ជានិច្ច​និរន្ត​រ៍ ​។​ ​សួស្តី​ឆ្នាំ​ថ្មី​ ​ឆ្នាំ​ ​២​០​២​៣​ !

​ដោយ​សេចក្ដី​គោរព​ដ៏​ខ្ពស់​ខ្ពស់​ ​និង​រាប់អាន​ដ៏​ជ្រាលជ្រៅ​ពី​ខ្ញុំព្រះករុណា​ ​ខ្ញុំបាទ​ ​។​

​សហរដ្ឋអាមេរិក​ ​ថ្ងៃ​ព្រហស្បតិ៍​ ​១​៤​ ​រោច​ ​ខែ​មិគសិរ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​ស​ ​២​៥​៦​៦​

​ត្រូវនឹង​ថ្ងៃ​ទី​ ​២​២​ ​ខែ​ធ្នូ​ ​គ​. ​ស​. ​២​០​២​២​

​ហត្ថលេខា​ ​និង​ត្រា​

ប្រាក់ សេរីវុឌ្ឍ
ប្រធានបតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម

ចុចទាញយក ឬអាននៅលើ PDF ជាភាសាខ្មែរ និងជាភាសាអង់គ្លេស

Leave A Reply

Your email address will not be published.