រឿង កុក និង ក្តាម​

285

នៅក្នុង​សម័យកាល​កន្ល​ង​ទៅហើយនោះ មាន​ត្រពាំង​មួយ ជាទី​អាស្រ័យ​គោចរ​នៃ​កុក​ចាស់​មួយ ។ កុក​នោះ​ខ្សោយកម្លាំង និង ស្វែងរក​ចំណីអាហារ​មិនបាន​ដោយ​ស្រួល ក៏ ពុត​ធ្វើជា​ព្រួយ​ទុក្ខលំបាក ឲ្យ​គេ​ឃើញ ។ ក្តាម​មួយ​នៅ​ទី​ក្បែរ​នោះ​ឃើញ កុក សំកុក​ជ្រប់​ដូច្នោះ​ក៏​សួរថា ហេតុ​អី ក៏​លោក​ឈរ​សញ្ជប់សញ្ជឹង​នៅ​ព្រងើយ លះបង់​មិន​នាំពា​ក្នុងការ​ស្វែងរក​ចំណីអាហារ ដូច្នេះ​ហ្ន៎​? កុក​ពោល​តប​ថា នែ​បងប្អូន ទាំងឡាយ អឺយ ! ត្រី​ទាំងឡាយ​ជា​ចំណីអាហារ​តម្រង់ ជីវិត​ខ្ញុំ​ពិត មែនហើយ តែ​ខ្ញុំ​បានឮ ពាក្យ​ព្រាន​ប្រ​ម៉​ង់​ពិគ្រោះគ្នា​នៅ​ជិត​កុក​ដូច្នេះ​ថា ៖

heron-and-crab

ត្រី​នៅក្នុង​ត្រពាំង​នេះ​មុខជា​ព្រាន​ប្រ​ម៉​ង់​នឹង​ចាប់យក​អស់​មិន​ខាន ថាបើ​ខ្ញុំ​អស់​ផ្លូវ​រកស៊ី​ចិញ្ចឹមជីវិត​ក្នុង​ទីនេះ​ហើយ សេចក្តី ស្លាប់មុខជា​ចូលមក​ជិត​ខ្ញុំ​ទៀងទាត់​ណាស់ ព្រោះ​ហេតុដូច្នេះ ហើយ បានជា​ខ្ញុំ ព្រួយចិត្ត សូម្បីតែ​អាហារ​ក៏​ព្រងើយកន្តើយ​មិន​នឹកនា​ឃ្លាន​សោះ ។ កាលនោះ ឯង​ហ្វូង​ត្រី​ទាំងឡាយ​រំពឹងគិត​គ្នា​ថា នែអ្នក​ដ៏​ចម្រើន​ទាំងឡាយ ! ទោះជា​យ៉ាងណាក៏ដោយ ពេលនេះ​គួរ​ទុក​កុក ចាស់​នេះ​ជា​អ្នកធ្វើ ឧបការៈ ដល់​យើង​គ្រប់គ្នា​ទៅ​ចុះ ហើយ​គួរ​យើង​ចូលទៅ សួរ​មើល តើ​នឹង​ត្រូវធ្វើ​ដូចម្តេច​ឲ្យ​បាន​សុខ​ស្រូល​តទៅ បុគ្គល​គួរ​ចងស្ពានមេត្រី​មួយ​ដោយ​អន្លើ ដោយ​សត្រូវ​ដែល​ធ្វើ​ឧបការៈ តែ​កុំ​ធ្វើ​មួយ អន្លើ​ដោយ​មិត្រ​ដែល ធ្វើ​អ​បការៈ​ឡើយ ។ ឧបការៈ និង​អ​បការៈ​ទាំងពីរ​ប្រការនេះ​ជា​លក្ខណៈ​ដែល​បុគ្គល​គប្បី​កំណត់​ដឹង​ចំពោះ​សត្រូវ​និង​មិត្ត​ទាំងឡាយ ។ ត្រី​ទាំងឡាយ​សួរ​កុក តទៅ​ថា លោក កុក ដ៏​ចម្រើន អឺយ ! ក្នុង​កាល​ឥឡូវ វា​នេះ លោក មាន​ឧបាយ​ជួយ​រក្សា​យើង​ដូចម្តេចខ្លះ ? កុក ប្រាប់ថា ឧបាយ​ដែល​ជួយ​រក្សា​អ្នក ទាំងឡាយ ឲ្យ​រួច​ជីវិត មាន គឺ ត្រូវ​ឲ្យ​អ្នក ទាំងឡាយ ចេញ​ទៅរក ទី​អាស្រ័យ​ក្នុង ជលស័យ​នោះ ត្រី​ទាំងឡាយ អរ​ពោល​អឺងកង​ឡើង​ថា បើដូច្នោះ​សូម​លោក ជួយ​តាម​ឧបាយ​នោះ​ចុះ ។ កាល​នោះឯង កុក ចាស់​ពាំ​នាំយក​ត្រី​មួយ​ម្តងៗ ហើយ​ស៊ី​អស់​ទៅ ។ លំដាប់​តម​ក ក្តាម បាន​និយាយ និង កុក​ថា លោក​កុក​ដ៏​ចម្រើន សូម​លោក​យក​ខ្ញុំ​ទៅ​ក​ក្នុង​ជលស័យ​នោះ​ផង ។ កាល​នោះឯង កុក​ចាស់ ត្រេក អរ​ចង់​ស៊ីសាច់​ក្តាម​ម្តង ព្រោះ​ខ្លួន​មិនដែល​បាន​ស៊ី​សោះ ក៏​នាំ​ក្តាម​យកទៅ​ដល់ ទៅ​គោក មួយកន្លែង ។ ក្តាម​ជាស​ត្វ​វាងវៃ​ដឹង​ទាន់ ក្រឡេក​មើលទៅ​ក្រោម​ឃើញ​ឆ្អឹង​ត្រី​ស​ព្រាត​ដេរ ដាស ពាសពេញ​ដី ទើប​រំពឹងគិតថា ហា៎ អាត្មាអញ​ដល់​គ្រោះ​ស្លាប់​ខ្លួន​ហើយ​តើ​? គិត​ហើយ​ក្តាម​ក៏បាន រក​ឧបាយ​កែខៃ​ឲ្យ​រួចផុត ទុក្ខ​ឲ្យ​សម​តាម​បរិយាកាស​សិន គិត​រក​ឧបាយ​ល្អ​ឃើញ ហើយ​តាំង យក​ដង្កៀប​កៀប ក កុក ភ្លាម កៀប​ទាល់តែ​ដាច់​ម៉ាត់ ស្លាប់ទៅ​ហោង ៕​

………………………………….

អត្ថបទផ្ញើកាន់ វិទ្យុសំឡេងកម្ពុជាក្រោម ដោយ ភិក្ខុ ថាច់ នរិន្ទ

Comments are closed.