សាច់ញាតិរបស់លោក យាង សុជាមេត្តា សម្ដែងការសោកស្ដាយ ចំពោះការសម្រេចឃុំខ្លួនបងប្រុសរបស់ខ្លួន
ដោយ ស៊ឺន ចែងចើន|VOKK
លោក ហេងបឿន ដែលជាប្អូនប្រុសរបស់លោក យាង សុជាមេត្តា បានបដិសេធការចោទប្រកាន់នេះ ។ ដោយលោលអះអាងថា បងប្រុសរបស់លោក និងលោក អ៊ួន ឈិន មិនមានប្រព្រឹត្តអ្វីខុសច្បាប់ទេ ។ ប៉ុន្តែលោកមើលឃើញថា ករណីរបស់ពួកគាត់អាជ្ញាធររដ្ឋាភិបាលភ្ជាប់ទៅ នឹងបញ្ហានយោបាយ ។
ជាមួយគ្នានេះ អ្នកស្រី ឡាំ ចន្ថា អាយុ ៣៨ ឆ្នាំ ដែលជាភរិយារបស់លោក យាង សុជាមេត្តា ឲ្យដឹងថា ប្ដីរបស់អ្នកស្រីបានលាឈប់ពីវិទ្យុអាស៊ីសេរី ចាប់តាំងពីវិទ្យុនេះ បានប្រកាសបិទការិយាល័យរបស់ខ្លួនក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៧ មកម្ល៉េះ ។
លោក យាង សុជាមេត្តា ដែលមិនមានឱកាសថ្លែងប្រាប់អ្នកសារព័ត៌មាន ដោយការរឹតត្បិតផ្នែកសន្តិសុខនោះ បានផ្ញើសារតាមរយៈប្អូនប្រុសរបស់លោកថា បើសិនជាឪពុករបស់ខ្លួន ដែលកំពុងរស់នៅឯដែនដីកម្ពុជាក្រោម បានទទួលព័ត៌មានថា លោកត្រូវបានចាប់ និងឃុំខ្លួននោះ វា នឹងអាចប៉ះពាល់ដល់សុខភាពឪពុករបស់លោក ខណៈដែលមានវ័យចាស់ជរា និងកំពុងមានជម្ងឺប្រចាំកាយផងនោះ ។