ធ្វើ​បែបណា​ទើប​អាច​ដឹងថា​នរណា​ជា​ខ្មែរក្រោម នរណា​ជា​យួន​?

0 276

ដោយ ថាច់ ប្រីជា គឿន​ | បទ​បរិយាយ​របស់ កាសែត ព្រៃនគរ លេខ ២៤ ឆ្នាំ​ទី ២ | ចេញផ្សាយ​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១១

​អត្ថន័យ​ពាក្យ​ថា យួន​ ៖

​ដើម្បី​បាន​ជ្រាប​ច្បាស់​ថា អ្នកណា​ជា​ជនជាតិ​យួន និង​អ្នកណា​ជា​ប្រជាជាតិ​ខ្មែរក្រោម ដែល​កំពុង​រស់ នៅក្នុង​ប្រទេស​កម្ពុជា​នោះ យើង​អាច​សង្កេតមើល និង​ធ្វើការ​ប្រៀបធៀប​រវាង​ខ្មែរក្រោម និង​ជនជាតិ​យួន នូវ កត្តា មួយចំនួន​ដូចជា​យីហោ​ហាង​របស់​ជនជាតិ​យួន​នៅ​កម្ពុជា ភាសា ឈ្មោះ​នាមត្រកូល សា​សា​នា ទីកន្លែង​កំណើត និង​ចិត្តគំនិត ដូចខាងក្រោម ។

មុខវត្តឧណ្ណាលោម ភ្នំពេញ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០០៧: ព្រះសង្ឃខ្មែរក្រោមត្រូវបានអាជ្ញាធរខ្មែរវាយប្រហារក្នុង ការធ្វើបាតុកម្មមួយទាមទារអាជ្ញាធរវៀតណាមគោរពសិទ្ធិ ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។
មុខវត្តឧណ្ណាលោម ភ្នំពេញ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០០៧: ព្រះសង្ឃខ្មែរក្រោមត្រូវបានអាជ្ញាធរខ្មែរវាយប្រហារក្នុង ការធ្វើបាតុកម្មមួយទាមទារអាជ្ញាធរវៀតណាមគោរពសិទ្ធិ ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។

អំពី​ជនជាតិ​យួន​នៅ​កម្ពុជា ​៖

ជនជាតិ​យួន​ទោះបី​ទៅដល់​ទីកន្លែង​ណា​ដ៏​ដោយ គេ​មិនដែល​បោះ បង់​ចោល​អត្តសញ្ញាណ របស់ខ្លួន ទេ គឺ​គេ​តែងតែ​បង្ហាញ​ឲ្យ​មនុស្សម្នា មើលឃើញថា ខ្លួនគេ​ជា​ជនជាតិ​យួន​យ៉ាង ពិតប្រាកដ ដែល សកម្ម ភាព នេះហើយ​អាចធ្វើ​ឲ្យ​យើង​សង្កេត​ដឹងបាន​ថា ពួកគេ​ជា​ជនជាតិ​យួន ។​

យីហោៈ ជនជាតិ​យួន​នៅ​កម្ពុជា​តាំងពី​មុខរបរ​ខ្នាតតូច​ដល់​ធំ ពួកគេ​តែងតែ​បង្ហាញ​ឲ្យ​មនុស្សម្នា​ឃើញ ថា ខ្លួនគេ​ជា​យួន​ជានិច្ច ។ កន្លែង​លក់ដូរ​ណា​ដែលជា​របស់​ជនជាតិ​យួន គេ​តែងតែ​ដាក់​យីហោ​ជា អក្សរ​យួន​ធំៗ ជា​សញ្ញា​សម្គាល់​ដូចជា «​ហាង​ផើ​» ជា​ប្រភេទ​ទឹក​ស៊ុប​ម្យ៉ាង​របស់​ជនជាតិ​យួន គេ​ដាក់ អក្សរ យួន ធំៗ​ថា «Phở» ហាង​កាត់សក់ គេ​ដាក់ថា «​ហ៊ើ​ក​តុ​ក​» (Hớt Tóc) និង​ហាង​លក់​មាស​ដាក់ថា «​ទេ​ម​វ៉ាង​» (Tiệm Vàng ) ជាដើម ។​

ភាសាៈ សម្រាប់​ជនជាតិ​យួន​ដែល​នៅ​ប្រទេស​កម្ពុជា​យូរ​ឆ្នាំ​ហើយ​អាច​និយាយ​ភាសា​ខ្មែរ​បាន​ក៏ដោយ តែ​វា​នៅតែ​លៀន​កន្ទុយ​ចំណុចខ្សោយ​របស់ខ្លួន​មក​ដដែល​គឺ​ជនជាតិ​យួន​ភាគច្រើន​និយាយ​ភាសា​ខ្មែរ​ដែលមាន​ស័ព្ទ​ប្រកប​នឹង​ព្យញ្ជនៈ «​ល​» នៅ​ពីមុខ​មិន​បានទេ ។ ឧទាហរណ៍ ដូច​ពាក្យ​ថា «​កាល​» ជនជាតិ​យួន​និយាយ​បន្លំៗ​ថា « ការ » ជាដើម និង​ពាក្យ​ថា «​ស្រួល​» និយាយថា «​ស្រួ​រ​» ជាដើម ។ សម្រាប់ អ្នក​និយាយ​មិន​ច្បាស់​វិញ យើង​អាច​និយាយបានថា ពួកគេ​និយាយ​ដូច​តារា​កំប្លែង ខ្មែរ ឈ្មោះ វ៉ាង ឌើ ដែល​ធ្លាប់​និយាយ​ត្រាប់​សំឡេង​យួន ដូចជា «​ស្រឡាញ់​» ថា «​ស្រ​ឡាន់​» , ឆ្ងាញ់ ថា «​ស្ងា​ន់​» ជាដើម ។​

នាមត្រកូលៈ ជនជាតិ​យួន​ភាគច្រើន​មានឈ្មោះ​និង​ត្រកូល​របស់​ពួកគេ​ជា​ភាសា​យួន ដែល​ត្រកូល ទាំង នោះ​មានដូចជា ។​

អត្ដ​សញ្ញាណ​បណ្ណ សញ្ជាតិ​វៀតណាម (Quốc tịch) ចេញ​ដោយ​រដ្ឋាភិបាល​វៀតណាម​សព្វថ្ងៃ ផ្តល់​ដល់​ជនជាតិ​យួន​នៅក្នុង​ស្រុក​វិញ មាន​ចំណុច ៣ សំខាន់​ដែល​អាច​កំណត់​ដឹងបាន​ថា គេ​ជា​ជន ជាតិ​យួន គឺ ទីមួយ សញ្ជាតិ (Quốc tịch) គេ​ដាក់ថា វៀតណាម (Việt Nam) ទី​ពីរ ជនជាតិ (Dân tộc) គេ​ដាក់ថា កិ​ញ (Kinh) ទី​បី ត្រកូល ​និង​នាម (Họ và Tên) គេ​ដាក់​តាម​ត្រកូល​ដែលមាន​ខាងលើ ។​
​សាសនាៈ ជនជាតិ​យួន​តាំងពី​បុរាណកាល​មក គេ​តែង​គោរព​ប្រតិបត្តិ​តាម​ព្រះពុទ្ធសាសនា​មហាយាន តែ​ដល់​សម័យ អាណានិគមនិយម​បារាំង ពួកគេ​ខ្លះ ក៏បាន​ប្តូរ​ពី​ព្រះពុទ្ធសាសនា​ម ហា​យាន​ទៅជា សាសនា យេស៊ូ​វិញ ។

ដូចនេះ នៅតាម​ផ្ទះ​របស់​ជនជាតិ​យួន​នីមួយៗ តែងតែមាន​តាំង​រូប​ព្រះ Guanyin ឬ​ជនជាតិ​យួន ហៅថា ព្រះ​ក្វាង​ថេ​អាំ (Quán Thế Âm) នៅលើ​អាសនៈ​សម្រាប់​គោរពបូជា ។ កត្តា​នេះហើយ ជនជាតិ​យួន​មិនដែល​នាំគ្នា​ទៅធ្វើ​បុណ្យ​តាម​វត្ត​អារាម​ព្រះពុទ្ធសាសនា​ថេរវាទ​ខ្មែរ​ទេ គឺ​គេ​តែងតែ​នាំគ្នា ទៅធ្វើ​បុណ្យ នៅតាម​វត្ត​ព្រះពុទ្ធសាសនា​ម ហា​យាន​របស់​ព្រះសង្ឃ​យួន​ដែល​បាន​កសាង​នៅក្នុង​ស្រុក​ខ្មែរ ។​

​កន្លែង​កំ​ណើ​តៈ សម្រាប់​ជនជាតិ​យួន ដែល​បានមក​រស់នៅ​ស្រុក​ខ្មែរ ហើយ​យើង​បានដឹងថា ពួកគេ​មាន​កន្លែង​កំណើត​ឋិត​នៅក្នុង ខេត្ត​ណាមួយ​នៃ​ភាគ​កណ្តាល (Miền Trung ឬ Huế ) និង​ភាគ ជើង (Miền bắc ឬ Hà Nội) នៃ​ប្រទេស​វៀតណាម គឺជា​ជនជាតិ​យួន​សុទ្ធសាធ ឬ​ជា​ជនជាតិភាគតិច ណា មួយ មិនមែន​ខ្មែរក្រោម​ទេ ព្រោះ​ខ្មែរក្រោម​មិន ដែលមាន​កន្លែង​កំ ណើ​ត​នៅ​តំបន់​ទាំងពីរ​ខាងលើ ឡើយ​។ សម្រាប់​ជនជាតិ​យួន​ដែលមាន​ទីកន្លែង​កំណើត​នៅ​កម្ពុជា​ក្រោម ឬ ភាគខាងត្បូង​នៃ​ប្រទេស វៀតណាម វិញ ប្រសិន បើ​មាន​ករណី​គេ​អះអាង ថា​ខ្លួន​ជា «​ខ្មែរក្រោម​» នោះ យើង​គ្រាន់​សួរ​គេ​ថា «​គេ​នៅ​ជិត​វត្ត​ខ្មែរ​ណាមួយ ក្នុង​ដែនដី​កម្ពុជា​ក្រោម​?» ជនជាតិ​យួន​ពិតជា​ឆ្លើយ​សំណួរ​នេះ​មិន​ចេញ​ទេ ។​

ចិត្ត​គំ​និ​តៈ ជនជាតិ​យួន​ដែល​ចូលមក​នៅ​ស្រុក​ខ្មែរ​ភាគច្រើន​គិត អំពី​បញ្ហា​សេដ្ឋកិច្ច ជាធំ ដោយ​ពួកគេ យក​គណបក្ស​មានអំណាច ឬ​គណបក្សនយោបាយ​ណា ដែល​គាំទ្រ​រដ្ឋាភិបាល​វៀតណាម ធ្វើជា​ម្លប់ សម្រាប់ សម្រួល​ដល់​ជីវភាព​របស់​ពួកគេ​ទាំង​ស្របច្បាប់ និង​ខុសច្បាប់ ។ ពួក​ជនជាតិ​យួន​នៅ​ប្រ​ទេស​កម្ពុជា មិន​ចូលចិត្ត​ខ្មែរក្រោម និង​គណបក្សនយោបាយ​ណា ដែល​រិះគន់ រដ្ឋាភិបាល​វៀតណាម កម្ពុជា​ឡើយ ។​

​ការដែល​រដ្ឋាភិបាល​ខ្មែរ​មិន​យកចិត្តទុកដាក់​អំពី​ការហូរចូល​របស់​ជន​ជាតិ​យួន​មក​ស្រុក​ខ្មែរ​នេះ វា​ជា​បញ្ហា​មួយ​ដ៏​គ្រោះថ្នាក់​ បំផុត សម្រាប់​វាសនា​អនាគត​នៃ​ប្រទេស​កម្ពុជា​ទាំងមូល គឺ​ប្រទេស​កម្ពុជា អាច​នឹង​ឋិត​នៅក្រោម​អាណានិគម​សេដ្ឋកិច្ច​ពី​សំណាក់ ជនជាតិ​យួន​ជាមិនខាន និង​ទីបំផុត​ស្រុក​ខ្មែរ ក្លាយ ជា​ស្រុក​យួន ដូច​នៅ​កម្ពុជា​ក្រោម​បច្ចុប្បន្ន​ផងដែរ ។

​អំពី​ខ្មែរក្រោម​នៅ​កម្ពុជា​ ៖

ខ្មែរក្រោម ជា​ជនជាតិ​មានកំណើត​ជា​«​ខ្មែរ​»​នៅ​ដែនដី​កម្ពុជា​ក្រោម ឬ ភាគខាងត្បូង នៃ​ប្រទេស​វៀតណា​ម​សព្វថ្ងៃ ។ យោងតាម​ស្ថិតិ​ពី UNPO បញ្ជាក់ថា​ខ្មែរក្រោម​មាន ៨.២៤០.០០០ នាក់ ។ សម្រាប់ ខ្មែរក្រោម នៅ​ប្រទេស​កម្ពុ​ជាមាន​ចំនួន ២៤២,០០០ នាក់ នេះ​បើ​យោងតាម​គេហទំព័រ​មួយ ដែលមាន អាសយដ្ឋាន www.joshuaproject.net ។

​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​មួយចំនួន​បច្ចុប្បន្ន គេ​ចាប់ផ្តើម​ផ្លាស់ប្តូរ ការប្រើ​ភាសា​ខ្មែរ ក្នុង​ការហៅ ជនជាតិ «​យួន​» ដែល​ធ្លាប់​ហៅ​តាំងពី​បុរាណ​នោះមក​ជា «​ជនជាតិ​វៀតណាម​»«​ពលរដ្ឋ​វៀតណាម​» ទៅវិញ ។ តាម​ការពិត​ការហៅ​បែបនេះ មិនទាន់​ត្រូវចំ​ឈ្មោះ​របស់​ជនជាតិ​យួន​ទេ គឺ​ហៅ​សំ ដៅ​ទៅ លើ​ពលរដ្ឋ​វៀតណាម​ទាំង ៥៤ ជនជាតិ នៅក្នុង​ប្រទេស​វៀតណាម ព្រោះ​ជនជាតិ​ទាំង ៥៤ នៅក្នុង ប្រទេស វៀតណាម​រួម​មក​គេ​ហៅថា ពលរដ្ឋ​វៀតណាម ឬ ពលរដ្ឋ​នៃ​ប្រទេស​វៀតណាម ភាសា​អង់គ្លេស ថា​Vietnamese ។ ចំណែក​ជនជាតិ​យួន គេ​ហៅថា ជនជាតិ​កិ​ញ ( Kinh ) ឬ ជនជាតិ វៀត (Viet) ភាសា​អង់គ្លេស​ថា ethnic Kinh or ethnic Viet ។

​វចនានុក្រម​ខ្មែរ​រៀបរៀង ដោយ   សម្តេចព្រះសង្ឃរាជ ជោ​ត​ញ្ញា​ណោ ជួន ណាត បោះពុម្ព​ឆ្នាំ ១៩៦៩ បាន​ពន្យល់​ត្រង់​ពាក្យ «​យួន​» យ៉ាងនេះ ។​

យួន ( ជា​នាម ) ជាតិ​មនុស្ស​អ្នក​ដែន​តុង​ក័​ង​, ដែន​អណ្ណាម​, ដែន​កូស័ងស៊ីនៈ យួនតុងក័ង​, យួន​អណ្ណាម , យួនកូស័ងស៊ីន​; ពាក្យ​សា​ម័​ញ្ញ​ច្រើន​ហៅ​យួនតុងក័ង​ថា យួនហាណូយ​, ហៅ​យួន អណ្ណាម  យួនហ្វេ​, ហៅ​យួនកូស័ងស៊ីន ថា យួនព្រៃនគរ ។​

យោងតាម​ស​ព្វា​វចនាធិប្បាយ (Wikipedia) ជា​ភាសា​យួន​បាន​ពន្យល់​អំពី​ជនជាតិ​យួន​ថា យួន គឺជា​ជនជាតិ​មួយ​មាន​ប្រភព​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​និង​ភាគខាងត្បូង​នៃ​ប្រទេស​ចិន ។ នេះ​គឺជា​ជនជាតិ​មួយ​ដែលមាន​ចំនួន​ប្រមាណ​ជិត ៩០ % នៃ​បណ្តា​ពលរដ្ឋ​វៀតណាម​ទាំង ៥៤ ជនជាតិ នៃ ប្រទេស​វៀតណាម ។ ជនជាតិ​យួន ត្រូវបាន​គេ​ប្រើ​ឈ្មោះ​ជា​ផ្លូវការ​ក្នុង​ភាសា​យួន​ថា ជនជាតិ កិ​ញ ( Dân tộc Kinh) ដើម្បី​បែងចែក​ឲ្យ​បានច្បាស់លាស់​រវាង​ជនជាតិដើម​ភាគតិច​នីមួយៗ នៅក្នុង​ប្រទេស ។ ភាសា​ដែល​ជនជាតិ​យួន​ប្រើ​គឺ​ភាសា​យួន (Tiếng Việt) ។​

យោងតាម​ស​ព្វា​វចនាធិប្បាយ​ដដែល​បាន​បញ្ជាក់ថា សរុប​ពលរដ្ឋ​ទាំង ៥៤ ជនជាតិ នៃ​ប្រទេស​វៀតណាម មាន ៨៦.១១៦.៥៥៩ នាក់ ក្នុងនោះ​ជនជាតិ​យួន (Kinh) មាន ៧២.០០០.០០០ នាក់ ។ នេះ​បើ​គិត​តាម​ស្ថិតិ ដែល​រដ្ឋាភិបាល​វៀតណាម​បាន​ជំរឿន​កាលពី​ឆ្នាំ ២០០៨ ។ យោងតាម​គេហ ទំព័រ​នេះ​ដដែល​បាន​បញ្ជាក់ថា ជនជាតិ​យួន​នៅ​ប្រទេស​កម្ពុជា មាន ប្រមាណ ៦00,000 នាក់ ។​

អំពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​វត្ត មាន​ខ្មែរក្រោម នៅ​ប្រទេស​កម្ពុជា​នោះ គឺ ភាគច្រើន​ពួក គាត់​រត់​ចេញពី​ស្រុក​កំ ណើ​ត​កម្ពុជា​ក្រោម ដោយ​មូលហេតុ​ដូចជា​ការរើសអើង​ពូជសាសន៍ ការរំលោភ សិទ្ធិមនុស្ស រដ្ឋការ​យួន​ដេញចាប់​ទាក់ទិន​យោ​បាយ មក សិក្សា និង​បញ្ហា​សេដ្ឋកិច្ច ជាដើម ។

ប្រជាជាតិ​ខ្មែរក្រោម​នៅ​កម្ពុជា​មិនមាន​អ្វី​ប្លែក​និង​ខុសពី​ពលរដ្ឋ​ខ្មែរ​នោះទេ ទាំងពី​ឈាមជ័រ សាសនា ភាសា និង​ចិត្តគំនិត ។ អ្វីដែល​ខ្មែរក្រោម​ប្លែក​និង​ខុសពី​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​នោះ គឺ​ពួកគាត់​មានត្រកូល និង​មាន​ទីកន្លែង​កំ ណើ​ត​នៅ​ដែនដី​កម្ពុជា​ក្រោម​ឬ​វៀតណាម​ខាងត្បូង ។ (​សូម​អាន​អត្ថ​ប​ទៈ​ខ្មែរក្រោម មានត្រកូល​តាំងពី​ពេលណា​មក​? កាសែត ព្រៃនគរ ឆ្នាំ​ទី ២ លេខ ២៣ )

​ចំពោះ​អត្ដ​សញ្ញាណ​បណ្ណ​សញ្ជាតិ​វៀតណាម (Quốc tịch) ចេញ​ដោយ​រដ្ឋាភិបាល​វៀតណាម​សព្វថ្ងៃ ផ្តល់​ដល់​ប្រជាជាតិ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម​វិញ​មាន​ចំណុច ៣ យ៉ាងសំខាន់ ដែល​អាច​កំណត់ ដឹងបាន​ថា ពួកគាត់​ជា​ខ្មែរក្រោម គឺ  ទីមួយ សញ្ជាតិ (Quốc tịch) គេ​ដាក់ថា វៀតណាម (Việt Nam) ទី​ពីរ ជនជាតិ (Dân tộc) គេ​ដាក់ថា ខ្មែរ (Khmer ឬ Khơme) និង​ទី​បី ត្រកូល​និង​នាម (Họ và Tên) គេ​ដាក់​តាម​ត្រកូល​របស់​ខ្មែរក្រោម មានត្រកូល ថាច់ (Thạch ) សឺ​ង (Sơn ជាដើម ។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ដែរនោះ​គឺ ខ្មែរក្រោម​ដែល​ធំ​ដឹងក្តី នៅ​កម្ពុជា​ក្រោម ពួកគាត់​និយាយ​ភាសា ខ្មែរ​ទៅតាម គ្រាមភាសា​ដែល​ម្តាយ​ឪពុក​របស់ខ្លួន​បាន​និយាយ​ជាមួយ​រាល់ថ្ងៃ និង​វា​ហាក់ដូច​ជាមាន សំនៀង ធ្ងន់ ជាង​ភាសា​ខ្មែរ​នៅ​ប្រទេស​កម្ពុជា ។ ខ្មែរក្រោម​និយាយ​ភាសា​ខ្មែរ​មាន​លក្ខណៈ​ធ្ងន់ តែ​ត្រូវ​តាម​អក្សរ​ខ្មែរ ឬ​អាច​និយាយថា ពួកគាត់​និយាយ​ភាសា​ខ្មែរ មាន​លក្ខណៈ​រដឺន​តែ​មិន មែន​និយាយ ប៉ៃឡាំ​ទេ ។​

​ប្រសិនបើ អ្នក​ចង់ដឹងថា អ្នកណាម្នាក់​ពិតជា​ខ្មែរក្រោម​មកពី​កម្ពុជា​ក្រោម​មែនឬ​ទេនោះ ចូរ​អ្នក​សួរថា ផ្ទះ​ពួកគាត់​នៅក្នុង​ចំណុះ​ជើង វត្ត​ណាមួយ​នៅ   កម្ពុជា​ក្រោម ? ប្រសិនបើ​ពិតជា​ខ្មែរក្រោម​នោះ ពួកគាត់​នឹង​ឆ្លើយបាន​យ៉ាង​លឿន​ថា ពួកគាត់​នៅក្នុង​ចំណុះជើងវត្ត​ណាមួយ ដោយ​ឥត​ទើស​ទាក់​អ្វី​ឡើយ ព្រោះ​វត្ត​អារាម​នីមួយៗ នៅ​កម្ពុជា​ក្រោម ជាទី​កន្លែង​ផ្សារភ្ជាប់​ខ្សែជីវិត របស់​ខ្មែរក្រោម​តាំងពី​កើត រហូតដល់​ស្លាប់ ៕​

Leave A Reply

Your email address will not be published.