បទវិចារណកថា៖ ធនធានមនុស្ស​ នៅ​កម្ពុជាក្រោម​

0 478

ធនធានមនុស្ស​ នៅ​កម្ពុជាក្រោម​

បទវិចារណកថា ដោយ លោក ថាច់ វឿង​

ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០​

ធនធានមនុស្ស​ គឺជា​ទ្រព្យសម្បតិ្ត​ដ៏​មានតម្លៃ​របស់​មនុស្សជាតិ​លើ​ភពផែន​ដី​នេះ ។ មនុស្ស​គ្រប់ រូប​សែ្វ​ងរ​កធនធានមនុស្ស​ទៅតាម​កម្លាំង​ប្រាជ្ញា​របស់​ខ្លួន​ដែល​បាន​សាង​មក​ពី​បុព្វជាតិ​ ខ្លះ​បាន​ទទួល ការអប់រំ​ខ្ពង់ខ្ពស់ ខ្លះ​មិនបាន​ទទួលការ​អប់រំ​ទេ​ យោងទៅតាម​ស្ថានភាព​ស្រុកទេស​នី​មួយ​ៗ “ប្រទេស មាន​សង្រ្គាម​គេ​ត្រូវការ​អ្នក​ចម្បាំង​ ប្រទេស​សាន្តត្រាណ​គេ​ត្រូវការ​ធនធានមនុស្ស​” ។ ពិភពលោក បច្ចុប្បន្ន​ ធ្វើ​សង្រ្គាម​ប្រយុទ្ធ​ប្រឆាំង​គ្នា​តាមផ្លូវ​សេដ្ឋកិច្ច និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សង្រ្គាម​នេះ​ គឺ​គេ ត្រូវការ​ធនធានមនុស្ស​ជាចាំបាច់ ។ ប្រទេស​លោកសេរី គេ​យកចិត្ត​ទុកដាក់​លើ​ប្រព័ន្ធ​អប់រំ​ ដើម្បី បណ្តុះបណ្តាល​ធនធានមនុស្ស​ជាគោល​នយោបាយ​សំខាន់​ទីមួយ ពលរដ្ឋ​អាច​សិក្សាអប់រំ​បាន​ដោយ​ សេរី​យ៉ាង​ទូលំទូលាយ​គ្រប់មុខ​វិជ្ជា ។ ចំណែក​ប្រទេស​កុម្មុយនិស្ត​វិញ ការសិក្សា​អប់រំ​ ការ​បណ្តុះ បណ្តាល​ធនធានមនុស្ស​កំណត់​ដោយ​រដ្ឋ មានកម្រិត មាន​ភាព​ត្បិតត្បៀត​ បិទបាំង​ជិតឈឹង ប្រជា​នជន មិនបាន​យល់ដឹង​អំពី​ពិភពលោក​មានការ​រីកចម្រើន​យ៉ាងណា​ទេ​ រស់នៅ​ដូច​ជា​កងែ្ក​បក្នុង​អណ្តូង មានតែ កូន​អ្នកធំ កូន​អ្នកមាន​ទេ ដែល​មានឱកាស​បាន​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ ចំណែក​កូន​អ្នកក្រ គ្មាន ឱកាស​ឡើយ បើ​បាន​បញ្ចប់​ការសិក្សា​ហើយ គ្មាន​ខ្សែរយៈ គ្មាន​បក្ស​ពួក​ ក៏​គ្មាន​ឱកាស​បាន​ឡើង​ធ្វើ ធំ​ឡើយ ។

កុមារា កុមារី រៀនអក្សរសាស្រ្តខ្មែរ ក្នុងវត្តមួយនៅខេត្តឃ្លាំង នៃដែនដីកម្ពុជាក្រោម ។ រូបៈ Thach Tay
កុមារា កុមារី រៀនអក្សរសាស្រ្តខ្មែរ ក្នុងវត្តមួយនៅខេត្តឃ្លាំង នៃដែនដីកម្ពុជាក្រោម ។ រូបៈ Thach Tay

ប្រទេស​មួយ​ដែល​សម្បូរណ៍​ទៅ​ដោយ​ធនធានមនុស្ស​ មាន​មេ​ដឹក​ប្រកបដោយ​សមត្ថភាព ជា ប្រទេស​ស៊ីវិល័យ មានការ​អភិវឌ្ឍ ជឿនលឿន​ ប្រ​ជន​ជន​មាន​ភាព​ថៃ្ល​ថ្នូរ គ្មាន​ប្រទេស​ណា​បៀតបៀន រំលោភបំពាន​បាន​ឡើយ ដូចជា​សហរដ្ឋអាមេរិក​ ជាដើម ។ សិស្ស​និស្សិត​គ្រប់​ប្រទេស​ជុំវិញ​ពិភពលោក តែងតែមាន​បំណងប្រាថ្នា​ចង់​មក​សិក្សា​ ឬធ្វើ​កម្ម​សិក្សា​ផ្សេង​ៗនៅ​ប្រទេស​នេះ ដើម្បី​សិក្សា​យកចំណេះ ដឹងពី​ប្រទេស​ដ៏​ជឿនលឿន​មួយ​នេះ​ ។ ដោយសារ​សហរដ្ឋអាមេរិក​បាន​ស្រូប​យក​ធនធានមនុស្ស ដ៏ សម្បូរណ៍​បែប​ពី​គ្រប់​ប្រទេស​ចូល​មក​ប្រទេស​របស់​ខ្លួន​ ទើប​ធ្វើឲ្យ​អាមេរិក​អាច​គ្រប់គ្រង​ពិភពលោក បាន​រហូតមកដល់​សព្វ​ថៃ្ង​នេះ ។ វិជ្ជា​ជា​ទ្រព្យ​គាប់ប្រសើរ ទៅណា​ក៏អាច​យក​ទៅតាម​បាន គ្រប់ពេលវេលា ។

ធនធានមនុស្ស​នៅ​កម្ពុជាក្រោម​ កាន់​តែ​ក្សត់​ទៅៗ​ ស្ថានភាព​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជួបប្រទះ​ការ​ខ្វះខាត​គ្រប់បែបយ៉ាង​ អក្សរ​សាស្រ្ត​ខែ្មរ​មានតែ​នៅក្នុង​វត្តអារាម​ប៉ុណ្ណោះ គ្រូបង្រៀន​ខែ្មរ​តាម​វត្តអារាម​នានា​ គ្មាន​បាន​ទទួល​ប្រាក់ខែ​ពីណា​ឡើយ បង្រៀន​ដោយស្ម័គ្រចិត្ត តាម​ការ​អាណិត ស្រឡាញ់​ជាតិ​របស់​ខ្លួន​ ឬក៏​ទទួល​បានការ​ឧបត្ថម្ភ​ខ្លះ​ពី​ព្រះសង្ឃ​តែប៉ុណ្ណោះ ។ បច្ចុប្បន្ន វត្ត​ខ្លះ​មានបើ​ក សាលារៀន​សម្រាប់​បណ្ដុះបណ្ដាល​កូនចៅ​ខ្មែរ តេវ​ត្ត​ខ្លះ​គ្មានឡើយ ។ កូនចៅ​ខែ្មរ​ក្រោម​ភាគច្រើន​ មិន​ចេះអក្សរ​ខែ្មរ បណ្តុះ​ដើមឈើ​ចំណាយពេល​តិច​ទេ ហើយ​ងាយស្រួល​ទៀត ប៉ុនែ្ត​បណ្តុះ​មនុស្ស​វិញ​ ពិបាក​ណាស់ ហើយ​ចំណាយពេល​ច្រើន​ និង​ធ្លង​កាត់​ឧបស័គ្គ​ទៀតផង ។ ដើមឈើ​គេ​ពត់ ទាន់​នៅ​តូច តែបើ​ទុកឲ្យ​ដើមឈើ​ដុះឡើង​រឹងមាំ​ហើយ​ មិន​ងាយ​ពត់​បាន​ឡើយ ។ យ៉ាងណាមិញ​មនុស្ស​ក៏​ដូច្នោះ​ដែរ បៀន​ប្រដៅ​ហាត់ពត់​កូនចៅ គឺ​ចាប់ផ្តើម​តាំងពី​តូច​ក្រូច​ឆ្មា​ទៅ ទុក​ដល់​ធំ​ពេញវ័យ​ហើយ​ មិន​ងាយ​ប្រៀនប្រដៅ មិន​ងាយ​ហាត់ពត់​ឲ្យ​ដើរតាមគន្លង​ឪពុក​ម្តាយ​បាន​ឡើយ​ បើសិនជា​បាន​ក៏​មាន​ចំនួន​តិចតួច បំផុត ។ កូនចៅ​ខែ្មរ​ក្រោម​លះបង់​ការសិក្សា​ ដោយសារ​កត្តា​ជីវភាព​ក្រីក្រ​ខ្វះខាត ចំណាកស្រុក​ទៅ​ធ្វើ ការ​ស្ងាត់​ភូមិស្រុក ។ ដោយសារ​មើលឃើញ​ទិដ្ឋភាព​ខាងក្រៅ​ ជនជាតិ​យួន​មានបាន​ហ៊ឺហា​ស៊ីវិល័យ ចង់​ប្រណាំងប្រជែង​នឹងគេ ដោយ​មិន​មើ​យមា​ឌខ្លួនឯង​ ដោយសារ​មនោគមន៍​វិជ្ជា​របស់​បរទេស ដោយ សារ​ការ​ភ្លើតភ្លើន​តាមសម័យ​និយម​ យុវជន​មួយចំនួន​ដើរតាម​បង​តូច​បងធំ ប្រើប្រាស់​គ្រឿន​ញៀន បោស​បង់​ចោលការ​សិក្សា​រៀនសូត្រ​ បំផ្លាញ​អនាគត​ខ្លួនឯង ដោយសារ​ឪពុក​ម្តាយ​ខ្លះ​បណែ្ត​តបណ្តោយ​ មិន​ប្រៀនប្រដៅ​កូនចៅ​ឲ្យ​ស្គា​ស់​តមៃ្ល​ធនធានមនុស្ស ឲ្យ​ស្គាល់​ខ្លួនឯង​ជា​នរណា​ បង្ខំ​កូន​ឲ្យ​ឈប់​រៀន សូត្រ​រៀបការ​មានគូស្រករ​ធ្វើស្រែ​ចំការ ។ ពេល​មានហេតុ​កា​រណ៍​អី្វ​កើតឡើង​ ដូចជា​ការរំលោភ​បំពាន សិ​ទិ្ធ​មនុស្ស​មក​លើ​ខែ្មរ​ក្រោម ទើប​យើង​ដឹង​ថា​ ខែ្មរ​ក្រោម​នៅ​ខ្វះខាត​ធនធានមនុស្ស​ជាច្រើន ដើម្បីតទល់​ដើម្បី​ចរចា​គ្រប់​បញ្ហា​ដែល​កំពុង​ប្រឈម ។

មានកូន​ចៅ​ខែ្មរ​ក្រោម​ខ្លះ ខំប្រឹង​ប្រែង​រៀនសូត្រ​រហូត​បាន​ទៅជា​ វេជ្ជ​បណ្ឌិត្យ វិស្វករ មេធាវី និង​មុខ​ជំ​នាញ​ផ្សេង​ៗ ជាច្រើន​ទៀត​ ពេល​បាន​រៀនសូត្រ​ចេះដឹង​ខ្ពង់ខ្ពស់ ត្រូវ​យួន​ទាក់​យក​អស់ខ្លះ មាន​ប្រព័ន្ធ​យួន ប្តី​យួន​ លែង​ចង់និយាយ​ខែ្មរ​អស់ទៅហើយ ត្រូវ​គេ​វាស់ដី​ឲ្យ​ដើរ​ទៀតផង ។ សាលា អន្តេវាសិក​ ដែលគេ​បង្កើត​ឡើង ដើម្បី​ជួយ​កូន​ខែ្មរ​ក្រីក្រ​ឲ្យបាន​ទៅរៀន​សូត្រ​នឹងគេ តែ​ផ្ទុយទៅវិញ សិស្ស​ដែល​ចូល​ទៅរៀន​សុទ្ធតែ​កូន​ចៅ​នាមឺ​នមន្រ្តី​យួន​ មានកូន​ចៅ​ខែ្មរ​ដែរ តែ​មាន​ចំនួន​តិច ។ សិស្ស និស្សិត​យួន បាន​ទទួល​អហារ​រូបករណ៍​ចេញទៅ​សិក្សា​នៅ​បរទេស​ មាន សហរដ្ឋអាមេរិក​ជាដើមមួយ ឆ្នាំ​ៗ រាប់ពាន់​នាក់​ ក្នុងចំណោម​នោះ គ្មាន​ខែ្មរ​ក្រោម​សូម្បីតែ​ម្នាក់ ។

នៅ​កម្ពុជាក្រោម ប្រព័ន្ធ​សិក្សាធិការ មានតែ​ផ្នែក​ពុទ្ធចក្រ​ នៅ​តាម​វត្ត​រាម​នានា ។ នៅ​ខេត្ត​ព្រះ ត្រពាំង មាន​សាលារៀន​សិក្សា​រហូតដល់​ថ្នាក់​វិទ្យាល័យ​ (ទី ១២ ផ្នែក​ពុទ្ធិក​សិក្សា​) ។ នៅ​ខេត្ត​ឃ្លាំង​មាន សាលា​បាលី​បំពេញវិជ្ជា ត្រឹម​ថ្នាក់​ទី​ ១២ ដោយមាន​មុខវិជ្ជា​ចម្រុះ​ទាំង​ផ្នែក​ពុទ្ធចក្រ​ភាសាខ្មែរ និង​ផ្នែក អាណាចក្រ​ជា​ភាសា​យួន​ ។ នៅ​ខេត្ត​ព្រែកឫស្សី មាន វិទ្យាស្ថាន​ពុទ្ធសាសនា​ខែ្មរ ។ កូនចៅ​ខែ្មរ​ក្រោម ច្រើនតែ​ចូល​វត្ត​បួស​រៀន​ ទើប​ចេះអក្សរ​សាស្រ្ត​ខែ្មរ ការសិក្សា​រៀនសូត្រ ផែ្ន​កប្រវត្តិ​សាស្រ្ត ភូមិ​សាស្រ្ត​ យួន​ហាមមិនឲ្យ​រៀន​ឡើយ ឲ្យ​រៀន​តែ​ប្រវត្តិ អ៊ំ ហោ ប៉ុណ្ណោះ ។ ព្រះសង្ឃ​ត្រូវ​សិក្សា​ស្រាវជ្រាវ​ ប្រវត្តិ សាស្រ្ត ភូមិ​សាស្រ្ត​ទឹកដី​របស់​ខ្លួន​ដោយខ្លួនឯង នោះ​ហើយ​គឺ​ជា​ឃឿ​នវ​ប្ប​ធម៌​ ថែរក្សា​ខែ្មរ​ក្រោម​ឲ្យបាន គង់វង្ស​រហូតមកដល់​សព្វ​ថៃ្ង ដែល​យួន​មិន​អាច​បំផ្លាញ​បាន​ ហើយក៏​ជា​ប្រភព​ដើម បណ្តុះបណ្តាល​ទឹក ចិត្ត​សេ្នហា​ជាតិ ភាគច្រើន​ចេញពី​ព្រះសង្ឃ​តស៊ូ​ទាមទារ​ សិ​ទិ្ធ​សេរីភាព​ជា​ម្ចាស់​ទឹកដី ជា​ជនជាតិ​ដើម សិ​ទិ្ធ​សម្រច វាសនា​ខ្លួន​ដោយខ្លួនឯង ។ ក្រោម​អភព្វ​ណាស់​ត្រូវ​គេ​ឈ្លានពាន​ដណ្តើម​យក​អស់ហើយ គេ​លុបបំបាត់​ប្រវត្តិ​សាស្រ្ត​ចោល​ ក្រសួង​អប់រំ​របស់​យួន​កែ​រកា​ឡៃ​ប្រវត្តិ​សាស្រ្ត​ថ្មី ឲ្យ​កូនចៅ​គេ​ជំនាន់ ក្រោយ​សិក្សា​រៀនសូត្រ​ថា​ ទឹកដី​កម្ពុជាក្រោម​ជា​របស់​គេ ដូនតា​គេ​បាន​កាប់​ឆ្កា​ទុក​មក ។ សូម្បី​ប្រទេស កម្ពុជា​ ជា​ប្រព​ភដើម​របស់​ខ្លួន ក៏បាន​បំភ្លេច​ចោល មិនបាន​ដាក់​ប្រវត្តិ​សាស្រ្ត​កម្ពុជាក្រោម​ ចូល​ទៅ​ក្នុង ប្រព័ន្ធ​អប់រំ ដើម្បី​កូន​ខែ្មរ​បាន​សិក្សា​រៀនសូត្រ​ យុវជន​ជំនាន់​ក្រោយ​ខ្លះ​មិនថា​ទឹកដី​កម្ពុជាក្រោម ជា របស់​ខ្មែរ​នៅ​កនែ្លង​ណា​ផង ។

ចំណែក​សមណ​និស្សិត​ និស្សិត​ខែ្មរ​ក្រោម ដែល​បាន​ចេញទៅ​សិក្សា​នៅ​ក្រៅប្រទេស តាម​រយះ​ប្រទេស​កម្ពុជា​ តាម​រយះ​សម្ពន្ធ​សមណ​និស្សិត និស្សិត​ខែ្មរ​កម្ពុជាក្រោម ឬក៏​ខិតខំ​ប្រឹងប្រែង​ចេញសិក្សា​ដោយខ្លួនឯង​ផ្ទាល់ សម្ព័ន្ធ​សមណ​និស្សិត​ និស្សិត​ខែ្មរ​កម្ពុជាក្រោម ដែល​មាន​មូលដ្ឋាន​ប្រចាំ ប្រទេស​កម្ពុជា​ បាន​រៀប​ចម​កម្មវិធី​ចែក​អាហារ​រូប​ករណ៏​ដល់​សិស្ស​និស្សិត​ខែ្មរ​កម្ពុជាក្រោម ជា​រៀងរាល់ ឆ្នាំ​ ពេល​បញ្ចប់​ការសិក្សា​ហើយ អង្គ​ខ្លះ​ក៏បាន​វិលត្រឡប់​ទៅ​កម្ពុជាក្រោម​វិញ​ ជួយ​បង្ហាត់បង្រៀន​សិស្ស និស្សិត​ជំនាន់​ក្រោយ​ជា​បន្ត​រទៀត​ ចំណែក​អង្គ​ខ្លះទៀត​មិន​វិលត្រឡប់​មក​ទឹកដី​កំណើត​វិញ​ទេ តែ​ទោះ ជា​នៅ​កនែ្លង​ណាក៏ដោយ​ ក៏​ជា​ធនធានមនុស្ស​ដ៏​មាន​តមៃ្ល​របស់​ខែ្មរ​ក្រោម ត្រូវ​ចូលរួម​ជួយ​លើកស្ទួយ សង្គម​ខែ្មរ​កម្ពុជាក្រោម​នៅ​ជុំវិញ​ពិភពលោក​ ព្រោះ​ខែ្មរ​ក្រោម​ត្រូវការ​ជាចាំបាច់ ។

ខែ្មរ​ក្រោម​គ្រប់​ៗរូប​ គិតគូរ​ពិចារណា សន្សំ​ចំណេះដឹង បង្កើន​ធនធានមនុស្ស ចូលរួម​យ៉ាងសកម្ម​ក្នុង​សង្គម ដើម្បី​លើកស្ទួយ​ជាតិសាសន៍​ខែ្មរ​ក្រោម​ ឲ្យ​មាន​តមៃ្ល​ដូចជា​តិ​សាសន៍ គេ​នានា​លើ លោក​នេះ ដែរ “ សូវ​ស្លាប់​ខ្លួន កុំ​ឲ្យ​ស្លាប់​ជាតិ​ ស្លាប់​ខ្លួន​កើត​ទៀត ស្លាប់​ជាតិ​សាបសូន្យ​” ៕ ​

Leave A Reply

Your email address will not be published.